NovelStoryប្រលោមលោកស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង 5.ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង by Leeda - November 13, 2011 ៥. មេឃភ្លៀងហើយតោះ កាហ្វេក្តៅ និងនំពងទាថ្ងៃនេះអាកាសធាតុ ធ្លាក់ភ្លៀង មានខ្យល់បក់ខ្លាំង នៅតាមផ្លូវមនុស្សម្នីម្នាប្រញាប់រកកន្លែងជ្រកភ្លៀងសុថាកំពុងធ្វើដំណើរទៅកន្លែងធ្វើការតែ ដោយភ្លៀងខ្លាំងពេកទើបសំរេចចិត្តចូលជ្រកក្នុងហាងការហ្វេមួយសិន។ ហាងសមុទ្រកាហ្វេ គឺជាហាងកាហ្វេក្បែរមាត់សទុទ្រនៅខាងក្រៅហាងដែលពោពេញទៅដោយដើមឈើធំៗ និង ផ្កាចំរុះពណ៏ ច្បាស់ជាត្រូវចិត្តជាមួយអ្នកចូលចិត្តជាមួយធម្មជាតិ។ ចំនែកចូលទៅក្នុងហាងវីញ អ្វីដែលគួរអោយចាប់អារម្មណ៏មុនគេគឺ ក្លិននឈ្ងុយរបស់កាហ្វេ ចេញពីម៉ាស៊ីនកាហ្វេ នៅពីមុខទ្វារតែម្តង បង្អួចធំបែបបាំរាំង និង តុ កៅអី ពណ៏ ស។ ក្នុងឈុតសំលៀកបំពាក់ចងអៀមខោប៊យ ( អៀនចុងភៅ ) ពីលើ រ៉ូបព៍ណផ្កាសលាយលឿង នារីវយ័ប្រមាណម្លៃស្តើង សក់វែងបបូរស្តើងពណ៏ផ្កាឈូកបានចូលទៅរាក់ទាក់ ដោយអោនក្បាល រួចបង្ហាញ បញ្ជីមុខម្ហូប ។" តើទីនេះមានអ្វីឆ្ងាញ់ " នាងបើកសៀវភៅរួចចង្អុលតែសុថាសួរ ហេតុអ្វីមិននិយាយ ។នាងធ្វើការវិការប្រាប់ថា ខ្ញុំជាមនុស្សគរ ហើយថ្លង់ ។ គាត់ងក់ក្បាល........ នារីម្នាក់នោះបានដើរទៅចង្ក្រានបានឆុងកាហ្វេ និង កំដៅនំ មកអោយ។ សុថាហូបហើយលើកដៃថាឆ្ងាញ់ណាស់ ! ប្រាកដណាស់ កាហេ្វរក្តៅក្លិនឆ្ងុយជាមួយនឹង នំពងទាក្តៅៗ ក្នុងបរិយាកាសរងារបែបនេះគឺល្អសមគ្នាខ្លាំងណាស់។ គាត់បកដៃហៅនាង......គាត់ហុចនាមបណ្ណ័ សុខ សុថា។ គាត់និយាយ" ពូធ្វើការនៅក្រុមហុនទស្សវដ្តី.... ពូចាប់អារម្មណ៏ទីនេះយូរហើយ ទាំងការរៀបចំសួន ការតុបតែងខាងក្នុង និង ម្ហូបអាហារ តើពូអាចចុះផ្សាយបានទេ..?"នាងយកក្រដាសសរសេរតប៖ ខ្ញុំភ្ងាក់ផ្អើរ ហើយក៏រំភើបដែរ អរគុណលោកពូហើយ។" ចឹងតើ ខែក្រោយអាទិត្យទី២ ពូមកសំភាសន៏បានទេ? សុំអោយក្មួយជាអ្នកពណ៏រនា.." " ខ្ញុំរីករាយណាស់ !" Tags : Novel, Story, ប្រលោមលោក, ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង Newer Post Older Post You May Also Like 1 Reviews
1 Reviews