7.ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង
៧.និស្ស័យ
នៅក្រុមហ៊ុនទស្សនាវដ្តី
" ដេវីត បងមានកិច្ចសំភាសន៏នៅហាងកាហ្វេម៉ោង ១០ព្រឹកនេះ ។ "
" អូខេ បង! "
ដល់ម៉ោង១០ព្រឹកដេវីត និងសុថាចេញដំនើរទៅហាងកាហ្វេសួនច្បារ។
ពេលទៅដល់....
" បងចង់ចូលបន្ទប់ទឹក នៅកន្លែងណា?"
" ចូលក្នុងបត់ស្តាំ "
ដេវីតដើរទៅបន្ទប់ទឹក... ចំនែកដាលីងដើរបញ្ច្រាស់ផ្លូវគ្នា។ ដេវីតងាកក្រោយតាមមើល នារីដែរមានសម្បុរស សក់វែងវែង ដូចជាធ្លាប់ស្គាល់។ ទីបំផុតគេមិនខ្វល់ថាគេឈឺបត់ជើង ក៏សម្រេចចិត្តបកក្រោយតាមនាង។ សុថា លើកដៃជំរាបសួរ ដាលីង ជាការគួរសម។ សុថាឃើញដេវីតដើរតាមក្រោយនាង ក៏ណែនាំនាង ទៅកាន់ដេវីត។
" ដេវិត នាងគឺជាមនុស្សដែរយើងត្រូវសំភាសន៏នាងឈ្មោះដាលីង។ "
ដាលីងងាកទៅមើលដេវីត ក្នុងកែវភ្នែកភ្ងាក់ផ្អើរ ចំនែកដេវីតវិញក៏ភ្លក់នឹងនាងវិញ។ សុថាកេះដេវិតអោយឈប់សម្លឹងនាង។ សុថា ធ្វើកាយវិការប្រាប់ដាលីងថា ដេវីតជា អ្នកថតរូប។ នាងងក់ក្បាល ។ សុថាសរសេរលើក្រដាស៖ ដាវីតនឹងទៅថតរូបពេលនាងធ្វើនំ និង ឆុងកាហ្វេ។ ចំនែកពូ នឹងសំភាន៏ក្មួយតាមក្រោយ។ ដាលីងងក់ក្បាល។ ចំនែកដេវីតគិតតែសម្លឹងនាង។ ដេវីតតាមនាង ទៅចង្រ្កានបាយ។ គេថតរូបនាងនៅពេលដែលនាងកំពុងវៃម្សៅធ្វើនំ យ៉ាងផ្ចឹតផ្ចង់ ។ ធ្វើបាននំ បីប្រភេទ នាងក៏យកគ្រាប់កាហ្វេទៅកិន។ ក្លិនរបស់កាហ្វេឈ្ងុយឈ្ងប់ពេញហាង។ នាងលើកាហ្វេ ក្នុងនយ័សួរដេវីត ថា តើលោកត្រូវការកាហ្វេទេ?ទោះបីដេវីតជាមនុស្សប្រតិកម្មជាមួយកាហ្វេក្តី ក៏មិនអាចប្រកែកជាមួយស្រី ស្អាតបាន។ គេងក់ក្បាលហើយទទួលយក ទៅផឹករួចលើកមេដៃ។ ថតរូបចប់ពួកគេដើរចេញទៅក្រៅ។សុថាបានប្រគល់ក្រដាសសំនួរសំភាសន៏ទៅដាលីងដើម្បីអោយនាងឆ្លើយ។ ចំនែកសុថាក៏ដើរទៅបន្ទប់ទឹក ។ ឆ្លៀតពេលនេះដេវីតបានយកក្រដាសរួចសរសេរទៅនាង
" នាងសុខសប្បាយទេ? ខ្ញុំមិនដែលឃើញនាង អនឡាញដូចពីមុនទេ ។ "
" ខ្ញុំឈប់ចូលចិត្តលេង ហ្វេសប៊ុកទៀតហើយ ។ "
" ថ្ងៃនេះនាង ស្អាត និង ធ្វើបានល្អណាស់! "
"អរគុណ! យើងត្រលប់មកធ្វើជាមិត្តភក្តិខាងក្រៅហ្នឹងគ្នាបានទេ ។ "
នាងងើយមុខសម្លឹងមើលដេវីត " ចា បើយើងមាននិស្សយ័ "
សុថាត្រលប់ពីបន្ទប់ទឹកវិញពួកក៏បញ្ចប់សន្ទនាគ្នា ។ ដេវីតញញឹមញញែមតែម្នាក់ឯង ធ្វើអោយសុថាអេះក្បាលឆ្ងល់។ ដាលីងបានប្រគល់ក្រដាសសម្ភាសន៏សុថាបានសរសេរ
"ខាងយើងខ្ញុំនឹងបោះពុម្ភលេខខែក្រោយ ខ្ញុំនឹងអោយដេវីតយកមកអោយនាង សង្ឃឹមថាការចុះផ្សាយនឹងធ្វើអោយនាងអតិថិជនច្រើន អរគុណចំពោះការចំនាយពេលវេលា ចំពោះការបទសំភាសន៏នេះ ។ " នាងងក់ក្បាលរួចញញឹមក្នុងន័យ
" អរគុណ រីករាយដែលបានធ្វើបទសំភាសន៏ ! "
1 Reviews