The map that can't erase

by - August 11, 2012

ក្រុមគ្រួសារយើងទើបតែប្តូរមកនៅផ្ទះថ្មី ជាផ្ទះដែលមានសួននៅពីមុខ មានអាងហែលទឹក មានដើមពុទ្រ្ធា ដែលមានដើមទន់ព្យួរសំយុង ជាចង្កោមពេញដើម។ ផ្ទះមួយនេះមានបន្ទប់បី ជាផ្ទះដំបូងដែលយើងទិញបា​នក្រោយពីប្តូរផ្ទះអស់ជាច្រើនដង ។
ក្រោយពីបើកប្រអប់សម្ភារះរួច តួនាទីទទួលខុសត្រូវរបស់ខ្ញុំគឺលុបស្នាមប្រលាក់នៅជញ្ជាំង ។
អក្សរខ្មៅសរសរទីកន្លែងល្បែងតម្រៀប និង ផែនទី
ខ្ញុំដងទឹកពីអាង ដើម្បីជូតសម្អាតអោយស្អាត។
តែកើតឡើងរឿងដែលកើតឡើងគួរអោយភ្ងាក់ផ្អើរនោះគឺ ព្រឹកភ្ងាក់ឡើង ហើយញីភ្នែកជាច្រើនដង ខ្ញុំតែឃើញស្នាមនោះដដែល។
" អេ ! ប្លែកមែនកុំប្រាប់ថាមានខ្មោចជាអ្នកបង្កើតវា ឬ មួយជាផែនទីវេទមន្ត "
ខ្ញុំដួសទឹកមកសម្អាតវាមកតទៀត ហើយហៅម៉ែមកត្រួតពិនិត្យជាសាក្សី។
" ពូកែមែន! កូនស្រី ស្អាតអស់ហើយ"
ម៉ែហាមាត់សរសើរហើយអង្អែលក្បាល ខ្ញុំថ្មមៗ ។ តែថ្ងៃបន្ទាប់ក៏ដូចជាថ្ងៃមុន នៅតែមានអ្នកមក
លួចសរសេរ។
"ចុះអ្នកណាជាអ្នកសរសេរ? "
ខ្ញុំលប់វាចេញ ហើយគិតក្នុងចិត្តបើចាប់បាននឹងជម្រះបញ្ជីម្តង។
ល្ងាចមួយខ្ញុំចាំមើលទីបំផុតឃើញស្រមោលក្មេងប្រុសពីរនាក់ កំពុងជជែកគ្នា។
" បងហា! អម្បាញ់មិញបងប្រប់ថាបើពុកមើលមកពីឋានសួគ៍នឹងដឹងផ្ទះថ្មីរបស់យើងមែនទេ?"
" មែនហើយ! មិនយូរទេពុកយើងនឹងមកតាមក្រោយយើងមិនខាន" ។
ក្មេងប្រុសទាំងពីរ គឺខ្លាចពុកគេដែលស្លាប់ទៅរកមិនឃើញផ្ទះថ្មីរបស់ពួកគេ។
ចាប់ពីថ្ងៃនោះមកខ្ញុំមិនអាចលុបស្នាមនោះចេញសោះ ស្នាមផែនទីនោះនៅជាប់ជញ្ចាំផ្ទះខ្ញុំរហូត។
from happy storyI

You May Also Like

0 Reviews