បុរសដែលស្រឡាញ់ខ្ញុំ និង បុរសដែលរៀបការនឹងខ្ញុំ
ខ្ញុំរៀបការជាមួយបុរសដែលខ្ញុំស្រលាញ់ តែចុងក្រោយខ្ញុំត្រូវរស់នៅជាមួយប្រុសម្នាក់ផ្សេង
ប្រុសម្នាក់នោះតែងតែទិញផ្កាឱ្យខ្ញុំ... ចំណែកប្តីខ្ញុំវិញ មិនចាំសូម្បីតែថ្ងៃដែលពួកយើងបានរៀបការ។
ប្រុសម្នាក់នោះតែងតែប្រាប់ខ្ញុំថា «បងស្រលាញ់អូន»... ខណៈពេលដែលប្តីខ្ញុំប្រាប់ខ្ញុំថាខ្ញុំមិនស្អាតដូចពីមុនសោះ។
យើងទាំងពីរតែងតែមកញ៉ាំអាហារនៅហាងដែលពួកយើងចូលចិត្ត... តែប្តីខ្ញុំវិញអង្គុយតែលើសាឡុង មើលទូរទស្សន៍ពេលល្ងាចឡើង។
ប្រុសម្នាក់នោះតែងតែឆុងកាហ្វេឱ្យខ្ញុំព្រឹកឡើង និងលើកតែឱ្យនៅពេលយប់... តែប្តីខ្ញុំវិញតែងតែខឹងនៅពេលខ្ញុំអត់ពេលគ្រប់គ្រាន់សម្រាប់ធ្វើអាហារពេលល្ងាច។
ប្រុសម្នាក់នោះតែងតែជួយធ្វើការងារផ្ទះ និងលើកទឹកចិត្តខ្ញុំ... ប្តីខ្ញុំវិញតែងតែរអ៊ូពេលដែលខ្ញុំអត់បានធ្វើអី។
ខ្ញុំស្រលាញ់ប្រុសម្នាក់នោះណាស់! តែខ្ញុំមិនអាចចាកចេញពីប្តីខ្ញុំបានទេ ព្រោះប្រុសម្នាក់នោះគឺជាប្តីរបស់ខ្ញុំកាលពី ៥ ឆ្នាំមុន ជាបុរសដែលខ្ញុំបានរៀបការជាមួយ មិនមែនជាបុរសម្នាក់ដែលខ្ញុំកំពុងតែរស់នៅជាមួយឥឡូវនេះទេ។ រាល់ថ្ងៃខ្ញុំព្យាយាមយកអតីតកាលត្រលប់មកវិញ ខ្ញុំខំស្វែងរកដំណោះស្រាយ។
ខ្ញុំបានកក់កន្លែងញ៉ាំបាយនៅហាងដែលពួកយើងចូលចិត្ត! តែគាត់ប្រាប់ថា គាត់ញ៉ាំតែភីហ្សានៅផ្ទះបានហើយ មិនបាច់ទៅក្រៅទេ។
ខ្ញុំព្យាយាមយកមនុស្សដែលខ្ញុំស្រលាញ់ត្រលប់មកវិញ។ តែខ្ញុំធ្វើមិនបាន ព្រោះគាត់តែងប្រាប់ថា គាត់ចង់នៅម្នាក់ឯង គាត់ងងុយគេង រហូត។ ខ្ញុំយំហើយគិតថា ខ្ញុំបានរៀបការជាមួយបុរសម្នាក់ផ្សេងទៀត។ ខ្ញុំស្រលាញ់បុរសផ្សេង មិនមែនប្រុសម្នាក់នេះទេ។
ស្នេហាមិនមែនជាកាដូ ក៏មិនមែនជាការប្រទានពីព្រះដែរ។ ស្នេហាជាការងាររបស់មនុស្សពីរនាក់ត្រូវធ្វើរាល់ថ្ងៃ មិនអាចរ៉ាប់រងម្នាក់ឯងបានទេ។ សូមស្រលាញ់ មើលថែ ការពារ មនុស្សតែម្នាក់ដែលនៅក្បែរអ្នក។ ឱ្យតម្លៃអារម្មណ៍របស់អ្នក សូមមើលថែក្តីស្រលាញ់របស់អ្នក សូមថែរក្សាមនុស្សនៅចំពោះមុខ ។
0 Reviews