End year reflection

by - January 02, 2023


ឆ្នាំ២០២៣ ជិតមកដល់ហើយ ? 
តើឆ្នាំ២០២២របស់អ្នកយ៉ាងណាដែរ? តើអ្នកបានបាត់បង់អ្វី និង រកឃើញអ្វីខ្លះ។
ប្រហែលជានៅពេលអ្នក បាត់បង់ អ្នកក៏រកឃើញ អ្វីម៉្យង។ 
មានមនុស្សមួយចំនួនបានចាកចេញ និង មនុស្សថ្មីចូលមកជីវិតយើងដែរ។​ 
ឆ្នាំ២០២២ បានបង្រៀនអ្វីខ្លះ សម្រាប់ដំណើរក្នុងឆ្នាំ២០២៣ អ្នកទាំងអស់គ្នារួមទាំងខ្ញុំគួរធ្វើ​ end year reflection។

ហេតុអ្វីចាំបាច់ត្រូវធ្វើ " end year reflection " ?
" end year reflection " ជាការវាយតម្លៃលើខ្លួនឯងក្នុងឆ្នាំចាស់ និងការរៀបចំផែនការសម្រាប់ឆ្នាំនេះផងដែរ។ 

ខាងក្រោមជាសំនួរដែលអាចវាយតម្លៃលើឆ្នាំចាស់ និង ឆ្មាំថ្មី ៖ 
១. តើឆ្នាំ២០២៣​​ សុខភាព ផ្លូវចិត្ត និង ផ្លូវកាយអ្នកយ៉ាងណាដែរ?
២.​ តើឆ្នាំ ២០២២​ បង្រៀនអ្នកអ្វីខ្លះ​? 
៣.​ តើអ្នករីករាយ និង មានមោទភាព នឹងអ្វីខ្លះ ក្នុងឆ្នាំ២០២២?
៤. តើអ្នក ស្តាយ ឬ មិនសប្បាយចិត្តពីអ្វីខ្លះ?
៥. តើអ្នកណាខ្លះ ដែលអ្នកអរគុណ ក្នុងឆ្នាំ២០២២?
៦. តើអ្នកចង់កែប្រែអ្វីខ្លះអំពីខ្លួនអ្នក ដូចជាទម្លាប់ ?
៧.​ តើស្ថានភាព ហរិញ្ញវត្ថុអ្នកយ៉ាងណា?​
សម្រាប់ឆ្នាំ២០២៣ តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់បន្តដំណើរទៅមុខ?​
១. តើអ្វីជាគោដៅរបស់អ្នកឆ្នាំថ្មី? 
២. តើអ្នកចង់រៀនអ្វីខ្លះឆ្នាំថ្មី?​
៣. តើអ្វីជាទម្លាប់ក្នុងឆ្នាំថ្មីរបស់អ្នក?​
៤. តើអ្នកចង់បានអ្វី សម្រាប់ឆ្នាំថ្មី​?​
៥.តើអ្វីជាអ្នកចង់កែប្រែក្នុងឆ្នាំថ្មី ។ 

សូមឆ្នាំថ្មី ជាឆ្នាំប្រកបដោយជោគជយ័ និង សំណាងល្អ ។ 






You May Also Like

0 Reviews