6.My introvert boyfriend ​

by - August 28, 2023

 


ក្រោយត្រលប់ពីសៀមរាបវិញ ក្រុមការងារបានរៀបចំបទបង្ហាញពីរីសតរួចរាល់ ។
សេហូ” តើអ្នកណាចង់ឡើងធ្វើបទបង្ហាញ “?
តារា “ គួរតែជាលោកប្រធាន ព្រោះក្រុមអេ ប្រធានក្រុមនឹងធ្វើបទបង្ហាញ “ 
សេហូ” នីសា នាងជាអ្នកធ្វើទៅ ! “
និសា” ខ្ញុំខ្លាចធ្វើមិនល្អ ធ្វើអោយក្រុមយើងចាញ់ “ 
សេហូ “បើចាញ់យើងបានបទពិសោធន៍មួយទៀត  ឈ្នះយើងជប់លៀង ចាញ់ក៏ជប់លៀងដែរ ដូនចេ្ឆះមិនបាច់តានតឹងទេ ខ្ញុំជាចេញលុយ “ 
ហារិ “ នាងប្រាកដជាអាចធ្វើបាន “ 
សេហូមានចេតនាចង់អោយ នីសាជាអ្នកធ្វើបទបង្ហាញ ព្រោះនាងជាកូនក្រុមដែល ក្រុមអេមិនត្រូវការ ហើយប្រាប់ថា នាងគ្មានទេពកោសល្យជាស្ថាបត្យករនោះទេ។ ការពិតមនុស្សម្នាក់ៗមានទេពកោសល្យផ្សេងគ្នា ដូចជា នីសាទោះនាងមិនជាពូកែការងារគូសវាសរហស័ដូចតារា តែនាងពូកែរៀបរាប់ពីគោលគំនិតទៅភ្ញៀវបានល្អជាង តារា។ 

ថ្ងៃធ្វើបទបង្ហាញបានមកដល់ ក្រុមអេ មេក្រុមលោកសុត្រា ជាអ្នកធ្វើបទបង្ហាញ 
គោលគំនិត គឺរៀបចំរីសត បែបទំនើប និង បុរាណរួមបញ្ចូលគ្នា សម្រាប់អភិជន ចំនែកទឹកប្រាក់ក្នុងគំរោងហាក់ខ្ពស់បន្តិចគឺប្រមាណ៥លានដុលា្លរ ។ 
ចំនែកក្រុមប៊ី គឺ នីសា ជាអ្នកធ្វើបទបង្ហាញដែលធ្វើអោយអ្នកគ្រប់គ្នាភ្ញាក់ផ្អើរ ព្រោះសេហូអោយកូនចៅជា អ្នកធ្វើបទបង្ហាញអោយថ្នាក់ នាយក និង ក្រុមភាគហ៊ុនធំ ហាក់មិនយកចិត្តទុកដាក់ ឬអោយតម្លៃសោះ។ 
តែផ្ទុយទៅវិញការធ្វើបទបង្ហាញរបស់នាងពិតជាល្អណាស់ ហើយអាចឆ្លើយសំណួររបស់អ្នកគ្រប់គ្នាបានដោយមិនចាំបាច់សេហូជួយនោះទេ ។
ក្រុមប៊ី រៀបចំគោលគំនិតបែប អេកូឡូស៊ី និង ផ្ទះបែបខ្មែរ រួមបញ្ចូលគ្នាជាបឹងកាឡូឯកជនសាមញ្ញ សម្រាប់មនុស្សគ្រប់វណ្ណះ ចំណែកទឹកប្រាក់គំរោងប៉ាន់ស្មានប្រមាណ ៣លានដុល្លា ។ 
អ្វីដែលនឹកស្មានមិនដល់នោះ ក្រុមនាយកបានបោះឆ្នោតយកក្រុមប៊ី ព្រោះចាប់អារម្មណ៏នឹងការច្ឆៃប្រឌិតបែប ធម្មជាតិ សម្រាប់មនុស្សគ្រប់វណ្ណះ និង ទឹកប្រាក់បោះទុនតិច ។ 
ក្រោយពីក្រុមប៊ីបានឈ្នះ ហាក់ធ្វើអោយកូនក្រុមអេ ដូចមិនក្អេងក្អាងដូចមុន ពិសេស អោយតម្លៃក្រុមប៊ី ជាងមុន ។ 
ក្រោយប្រកាសលទ្ធផលដូចដែលបានសន្យា ទោះបីឈ្នះឬចាញ់ក៏ត្រូវតែជប់លៀង 

នៅភោជនីយដ្ឋានសាច់អាំង 
តារា”អបអរសាទរ នីសារបស់ក្រុមប៊ីពូកែមែន”
នីសា “ មួយកែវនេះខ្ញុំ អរគុណអ្នកទាំងអស់គ្នា ហើយទាំងអស់នេះជាគុណសម្បតិ្តអ្នកទាំងអស់គ្នាមិនមែនជាគុណសម្បត្តិខ្ញុំទេ ” 
សេហូអង្គុយអាំងសាច់អោយហារិ និងស្តាប់កូនក្រុមជជែកគ្នាតែក្នុងចិត្តពេញដោយមោទភាព ត្បឹតគ្រាប់ពូជដែលគេសាបព្រោះបានចេញផ្លែផ្កាជាបណ្តើរៗហើយ ។
សូរា “ម្តងនេះក្រុមអេ លែងមើលងាយនាងហើយ ! “ 
ហារិ “ លើកកែវឡើងដើម្បីក្រុមប៊ីរបស់យើង “ 
សេហូ “ តើនាងចេះផឹកឬអត់ មុខឡើងក្រហមទៅហើយ “ 
ហារិ “ ហីយ៉ា នេះមិនមែនជាម៉ោងការងារទេ កុំដាក់បទបញ្ជារទៀតអី បើស្រវឹងបងជូនខ្ញុំទៅផ្ទះទៅ។ 
សេហូគាំងមិនតប 
ពួកគេនាំគ្នាសើចនឹងគូរស្នេហ៏នេះ នៅពេលម៉ោងការងារ សេហូតែងស្តីអោយនាងផាំងៗដូចកូនក្រុមដ៏ទៃយ៉ាងសុក្រឹត តែចប់ម៉ោងការងារសេហូត្រូវតាមលួងនាងវិញ ។ នេះជាសំពាធស្នេហាក្នុងការិយាល័យតែមួយ ពិសេស ថ្នាក់លើ និង កូនចៅ តែនេះជាគោការណ៏ និង ការយោគយល់នៃស្នេហារគេទាំងពីរគឺ មិនអាចយកស្នេហាមកលាយលំនឹងការងារនោះទេ។ 
ដូចអ្វីដែលបានគិតទុកពិតមែនអ្នកដែលស្រវឹងដើរមិនត្រង់ផ្លូវនោះគឺនីសា និង ហារិ ព្រោះពួកគេមិនចេះផឹកគ្រឿងស្រវឹងដូចប្រុសៗនោះទេ ។ សេហូបានត្រឹងក្រវីក្បាល ស្ពាយកាបូបអោយសង្សារព្រោះគេឃាត់នាងមិន ស្តាប់ ។ គេអោយតារាបើកម៉ូតូធំគេទៅទុកក្រុមហ៊ុន និង អោយសូរាជិះតាក់ស៊ីជូននីសាទៅផ្ទះ។ 


You May Also Like

0 Reviews