Search This Blog

១០,០០០រៀល

by - October 24, 2025

 ១០,០០០រៀល


     អេចឡិច ជាកូនប្រុសតែមួយក្នុងគ្រួសារអភិជននៅទីក្រុងភ្នំពេញ។ យុវកំលោះក្នុងវ័យ១៨ឆ្នាំរូបនេះ ជានិស្សិតឆ្នាំទី១
 បើក​ឡានទំនើប និងប្រើប្រាស់សំភារះនិយមប្រេនៗជាច្រើន។ គេចូលចិត្តទៅផឹកកាហ្វេប៊្រេនស្ត្រាបាក់ ដែលមួយកែតម្លៃជាង ២០,០០០រៀល ព្រមទាំងឲ្យលុយធីបលើសពី៥,០០០រៀល ទៅកាន់អ្នកបំរើសេវាកម្មផ្សេងៗ។

    ជីវភាពហ៊ឺហាទាំងនេះមិនអាចមានជារៀងរហូតនោះទេ ការរកស៊ីរបស់គ្រួសាររបស់អេឡិច ដុបដាបម្តងបន្តិចៗរហូតធ្លាក់ខ្លួនក្ររកព្រឹកខ្វះល្ងាច។ អ្នកកំលោះមិនបានត្រៀមខ្លួនចំពោះការផ្លាស់ប្តូរភ្លាមៗនោះទេ។ គេចាប់ផ្តើមស្វែងរកការងារធ្វើ ពីមួយកន្លែងទៅមួយកន្លែងទៀតតែមិនមានអ្នកព្រមទទួលយកនោះទេ ត្បិតគេមិនមានសមត្ថភាពនិងបទពិសោធន៍។ ដោយគ្មានជំរើសការងារល្អ​នាយត្រូវបង្ខំចិត្តធ្វើជាសន្តិសុខយាមឡាននៅអាហារដ្ឋានមួយកន្លែងដោយទទួលបានប្រាក់ខែ២០,០០០រៀលដែលមួយថ្ងៃស្មើនឹងជាង ៦,០០០រៀល ។ គេត្រូវសម្រួលចរាចរណ៍ឲ្យភ្ងៀវក្រោមកំដៅថ្ងៃ បែកញើសសស្រាក់ រំពឹកថានឹងបានប្រាក់ធីបខ្លះពីភ្ងៀវ។ គ្រប់ភ្ងៀវមិនដូចគ្នាទេ អ្នកខ្លះឲ្យ១,០០០រៀល ២,០០០រៀល អ្នកខ្លះមិនឲ្យ ព្រោះតាមជីវភាពរៀងៗខ្លួន។ ថ្ងៃនេះមានភ្ងៀវម្នាក់បានហុចលុយធីបឲ្យអេឡិចចំនួន ១០,០០០រៀល ធ្វើឲ្យគេត្រេកអរជាខ្លាំង ព្រោះវាលើសពីចំនួនប្រាក់ខែរបស់គេក្នុងមួយថ្ងៃទៅទៀត។ សម្លឹងមើលក្រដាសប្រាក់ ស្រម៉ៃដល់អតីតកាល ១០,០០០រៀលមិនស្មើនឹងកាហ្វេប្រេនមួយកែវរបស់គេផង តែថ្ងៃនេះគេបានចំណាយវាទិញបានម្ហូប២មុខដល់គ្រួសារ។ 

    ទឹកប្រាក់ ១០,០០០រៀលមានតម្លៃមិនដូចគ្នាមនុស្សម្នាក់ៗ។ គេអាចចាយវាយវាទៅទិញកាហ្វេមួយកំប៉ុង ឬ អាហារមួយពេលក្នុងគ្រួសារ។ ក្នុងវ័យដែលមិនទាន់រកប្រាក់បានអេឡិចមិនទេថា ប្រាក់មានតម្លៃបែបណានោះទេរហូតដល់គេចេញធ្វើការ លុយមានតម្លៃជាកំលាំងនិងញើសដែលគេផ្លាស់ប្តូរមក។ 

You May Also Like

0 Reviews