20.ពីធីភ្ជាប់ពាក្យ
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី២០៖ ពីធីភ្ជាប់ពាក្យ
ថ្ងៃពិធីភ្ជាប់ពាក្យត្រូវបានកំណត់... វីរៈមិនហ៊ានសូម្បីតែទៅអញ្ជើញ និងហៅធីតាដោយផ្ទាល់ឡើយ។ គេបានត្រឹមតែផ្ញើសំបុត្រការអញ្ជើញជូនគ្រួសាររបស់នាងតែប៉ុណ្ណោះ...!
វីឡាដ៏ស្កឹមស្កៃត្រូវ បានរៀបចំ និងតុបតែងលម្អដោយផ្កាស្រស់អស់រាប់ពាន់ដុល្លារ ទាំងខាងក្នុង និងខាងក្រៅផ្ទះ។ វីរៈបង្ខំចិត្តញញឹម និងសើចដាក់ភ្ញៀវពុករកគ្រប់គ្នា ប៉ុន្តែនៅក្នុងចិត្តវិញ គេមិនដែលសង្ឃឹមថាធីតានឹងវត្តមានមកចូលរួមនោះឡើយ។ ប៉ុន្តែ... ផ្ទុយស្រឡះពីការគិតរបស់គេ! ធីតបែរជាមកចូលរួមក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត សក់រលកអង្កាញ់បន្តិច មើលទៅពិតជាទាក់ទាញខ្លាំងណាស់... ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ជាពិសេសគឺវីរៈ គឺនាងបានមកជាមួយនឹង Mentos!
ធីតាអង្គុយបត់ជើងយ៉ាងរៀបរយ សម្លឹងមើលវីរៈកំពុងពាក់ចិញ្ចៀនភ្ជាប់ពាក្យឱ្យរីយ៉ា... នាងបានត្រឹមតែញញឹមស្ងួតៗ ដើម្បីបន្លំ និងលាក់បាំងភាពខូចចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងទ្រូង។
«បងរះ... បងនឹងមានសេចក្តីសុខ! ដាជូនពរបង...!»
វីរៈសម្លឹងមើលទៅនាងវិញទាំងក្តុកក្តួល៖
«តទៅ... ខ្ញុំគ្មានសិទ្ធិសូម្បីតែនឹងប្រចណ្ឌអូនទៀតទេ! តទៅ... ខ្ញុំជាមនុស្សដែលមានគូដណ្តឹងរួចហើយ... សង្ឃឹមថាគេម្នាក់នោះ នឹងធ្វើឱ្យអូនមានសេចក្តីសុខ និងរីករាយណា៎!»
នៅក្នុងពិធីនោះ Mentos បានក្រឡេកឃើញមនុស្សម្នាក់ រួចនិយាយទៅកាន់ធីតា៖
Mentos៖ «បងធំរបស់ខ្ញុំក៏នៅទីនេះដែរ!»
ធីតា៖ «មែនហ្ហេះ...?»
Mentos៖ «ហ្នឹងហើយ! គាត់កំពុងដើរមកហើយ...»
លោកវិសាល (បងប្រុសរបស់ Mentos) ដើរចូលមក រួចពោលឡើង៖
លោកវិសាល៖ «យី! ចេះប្អូនប្រុស... តើប្អូនស្រីជាសង្សារឯងឬ?»
ធីតាប្រញាប់លើកដៃជម្រាបសួរគាត់យ៉ាងគួរសម។
Mentos៖ «ទេបង... គឺជាមនុស្សស្រីដែលខ្ញុំធ្លាប់បើករថយន្តបុកកាលពី ២ ខែមុនហ្នឹងណា៎!»
លោកវិសាល៖ «អូ... អញ្ចឹងទេឬ! ចុះឥឡូវអាការៈជំងឺប្អូនស្រីយ៉ាងម៉េចទៅហើយ?»
ធីតា (ញញឹម)៖ «បានធូរស្រាលច្រើនហើយលោក...!»
លោកវិសាល៖ «សំណាងហើយដែលមិនកើតអីធ្ងន់ធ្ងរ... បងមានការបន្តិច ទៅមុនហើយណា៎ នៅជជែកគ្នាចុះ!»
នៅពេលជិះរថយន្តត្រឡប់ទៅវិញតាមផ្លូវ...
ធីតា (សម្លឹងមើលទៅក្រៅបង្អួច រួចសួរ)៖ «កាលពីលើកមុន... តើលោកនិយាយពិតទេ?»
Mentos៖ «ពាក្យណា? ពាក្យណាក៏ពិតដែរ... តើមួយណាទៅ?»
ធីតា៖ «ខ្ញុំ... ចង់ទៅប្រទេសអូស្ត្រាលីដែរ! ចង់ទៅរៀនជំនាញរបាំបន្ត...»
Mentos៖ «ចុះ... ពិចារណាធ្វើជាសង្សារខ្ញុំអត់?»
ធីតា (អោនមុខ)៖ «តែ... ខ្ញុំនៅតែស្រឡាញ់បងវីរៈ!»
Mentos (ដកដង្ហើមធំ)៖ «ខ្ញុំ... ក៏នៅតែស្រឡាញ់សង្សារចាស់របស់ខ្ញុំដូចគ្នា! ប៉ុន្តែនាងបានស្លាប់កាលពី ២ ឆ្នាំមុនដោយសារគ្រោះថ្នាក់ចរាចរណ៍... ថ្ងៃដែលខ្ញុំបុកនាង ខ្ញុំពិតជាភ័យខ្លាំងណាស់ ខ្លាចថានាងនឹងចាកចេញពីវីរៈ ដូចជាសង្សារចាស់របស់ខ្ញុំដែលបានចាកចេញពីខ្ញុំដែរ...»
ធីតា៖ «អញ្ចឹង... តើលោកមកស្រឡាញ់ខ្ញុំធ្វើអី?»
Mentos៖ «ខ្ញុំមានអារម្មណ៍ល្អជាមួយនាងពិតមែន! សាកល្បងសិក្សា និងសេពគប់គ្នាទៅ... ប៉ាម៉ាក់របស់ខ្ញុំនៅអូស្ត្រាលី ក៏ចង់ឱ្យខ្ញុំមានប្រពន្ធដូចគ្នា ហើយខ្ញុំអាយុ ២៨ ឆ្នាំទៅហើយ ក៏សមល្មមដែរ!»
ធីតា៖ «តើខ្ញុំគួរជឿជាក់លើលោកបានទេ?»
Mentos៖ «ឱ្យស្បថក៏ហ៊ានដែរ!»
ធីតា (ដកដង្ហើមធំ)៖ «ការចាកចេញ... ប្រហែលជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំ និងគាត់ហើយ! ឯរវាងលោក និងខ្ញុំ... ទុកពេលឱ្យគ្នាបន្តិចទៅ...»
Mentos (ញញឹម)៖ «ស្រេចតែនាងចុះ!»
លុះត្រឡប់ទៅដល់ផ្ទះវិញ ធីតាបានប្រាប់រឿងដែលនាងសម្រេចចិត្តទៅរៀនបន្តនៅប្រទេសអូស្ត្រាលីឱ្យម្តាយរបស់នាងបានដឹង។ អ្នកស្រីម្លិះយល់ឃើញថា Mentos ជាមនុស្សល្អ និងគួរឱ្យទុកចិត្តសមរម្យ ទើបគាត់មិនជំទាស់ឡើយ។
ចំណែកឯលោកសុថាវិញ... គាត់តែងតែយល់ស្រប និងតាមចិត្តកូនស្រីជានិច្ច ទោះបីជាគាត់បានដឹងការពិតថា នាងគ្រាន់តែធ្វើពុតជាបាត់បង់ការចងចាំដើម្បីលាក់បាំងការឈឺចាប់ក៏ដោយ...!

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments