1. ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង

by - October 27, 2011


 


១. ដាលីង

ខ្ញុំឈ្មោះដាលីង​ជាភាសាខ្មែរ មានន័យថា សំណព្វចិត្ត ។ ពិភពលោករបស់ខ្ញុំគឺស្ងៀមស្ងាត់បំផុត ខ្ញុំអាចសម្លឹងមើលពិភពលោកដ៏ស្រល់ស្អាត​តែគ្មានសិទ្ធស្តាប់លឺ​ និងតបតគ្រប់យ៉ាងជុំវិញខ្លួន។ តែព្រះជាម្ចាស់មិនចិត្តអាក្រក់ពេកដាក់រូបខ្ញុំពេកនោះទេ ខ្ញុំមានគ្រួសារដ៏កក់ក្តៅមួយ គ្រប់គ្នាសុទ្ធតែចេះភាសារកាយវិការ ថ្នាក់ថ្មម និងយកចិត្តទុកដាក់នឹងខ្ញុំទុកដូចជា ព្រះនាង​​​​ ។ គ្រប់គ្នាកាន់តែស្រឡាញ់អាណិតខ្ញុំរឹតតែធ្វើអោយខ្ញុំ​មិនមែនជាមនុស្សប្រក្រតី ។ 

បច្ចុប្បន្នខ្ញុំធ្វើការក្នុងហាង កាហ្វេរ ដែលមានឈ្មោះថា សួនការហ្វេ ។ ខ្ញុំជា មីនីចុងភៅ បន្ទាប់ពីលោកប៉ា ។ 

ក្រៅពីធ្វើម្ហូប ចំអិននំ និង ឆុងកាហ្វេ ខ្ញុំចូលចិត្ត ជជែកគ្នា តាមប្រពន្ធ័ទំនាក់ទំនង សង្គម  ។​​ silence heart ជា ឈ្មោះរបស់គណនេយ្យ ហ្វេសបុក របស់ខ្ញុំ។ មានតែក្នុងពិភព online ទើបធ្វើអោយខ្ញុំមានអារម្មណ៏ថា ខ្លួនឯង មិនត្រូវបានរើសអើងជា មនុស្ស គថ្លង់។​ 



You May Also Like

0 Reviews