2. ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង

by - November 08, 2011

២. មិត្តភក្តិក្នុងហ្វេសប៊ុក



ក្រុមហ៊ុនទស្សនាវដ្តី កប់ហ្មង
ទីងទីងៗ ជាសម្លេងសាររបស់ហ្វេសប៊ុក .....!
សុថា ៖ " នែ អា Angry Bird ថ្ងៃណាក៏ឃើញឯងលេង ហ្គេម និង ញ៉ែស្រីៗក្នុងហេ្វសប៊ុកដែរ។ បើអញជា ចៅហ្វាយ នឹងដេញក្បាលឯងចេញមិនខាន។ "
Angry Bird ជាឈ្មោះក្នុងគណនេយ្យហ្វេសប៊ុក របស់ដេវីត ។ កំលោះសង្ហារ មាឌខ្ពស់ សក់ក្រញាញ់ពាក់វែនតាក្រាស់ អាយុ២៦ឆ្នាំ ចូលចិត្តដើររាយមន្តស្នេហ៏ តែមិនដែលមានសង្សារប្រាកដណាម្នាក់។ គេ ជាអ្នកជាងថតរូបថត នៅពេលដែលចុះយកពត៏មានផ្សេងៗ​ ។  ចំនែកសុថា មាឌធាត់ សម្បុរស្រអែម អាយុប្រមាណ ៤០ប្លាយ​ ជាអ្នកសរសេរអត្ថបទ ​​​​​​ ពត៍មាន។ ពួកគេជាដៃគូរការងារ ដែលមិន​​ចេះត្រូវគ្នា តែធ្វើការបានល្អជានិច្ច។ ដេវិតឆ្លើយ៖
" មកពីបងមិនមែនជា ចៅហ្វាយខ្ញុំហ្នឹងណា ទើបខ្ញុំហ៊ានលេង បែប នេះ។ "
" គង់តែមានថ្ងៃណាមួយឯងនឹងស្រឡាញ់ស្រីក្នុងអនឡេញទេ.។ "
" ខ្ញុំមិនស្រឡាញ់ទេ ។ ខ្ញុំចេះបោកគេ គេក៏ចេះបោកខ្ញុំដែរ ។ យើងគ្រាន់តែកំដរគ្នាលេងពេលអផ្សុកប៉ុននោះ។​ "
" អើ ! ប្រយត្ន័ជួបអ្នកគីឡូធ្ងន់ជាងបោកអស់បេះដូង។ក្មេងឥលូវមិនស្តាប់ចាស់ទេ ។ គាត់និយាយតិច តែឯង បើអញធ្លាប់ទាំងញ៉ែ ចំខ្ទើយ ផងប្រាប់មិនជឿទេ។ "
ដេវីតកំពុងមើលរូបថតប្រូ​វើលរបស់នារីម្នាក់ឡើងភ្លឹក នាងមានមុខមាត់មើលទៅសុភាពរាបសារ​ គួរអោយស្រឡាញ់ សក់វែង មុខអក្សរវី  បបូលមាត់ស្តើង មាឌតូច​។ មែនហើយនាងមុខដូច គឺដូច លីហ្សា  តារាចម្រៀងល្បីរបស់កូរ៉េ។
" បងថា បងមកមើលនេះដូចរូប លីហ្សា ក្នុងក្រុម ប្លេកភីង អត់? "
"យើងមិនស្គាល់ ប្លេកភីង ឬ ប្លេកវ៉ាយ អីនោះទេ។ យើងដឹងតែថាឯងត្រូវកែររូបនេះអោយចប់ដើម្បីចេញផ្សាយស្អែក។"
"អូខេ អូខេ បងប្រុសជាទីស្នេហា ! "
នៅពាក់កណ្តាលអាធ្រាតម៉ោងមួយយប់
ទីងៗ....
បក្សីខឹង៖ សួស្តី!
មនុស្សស្ងៀតស្ងាត់៖ ចា! សួស្តី !
"​ តើអ្នកសុខសប្បាយជាតិទេ? "
" ទេ...ខ្ញុំផ្តាសាយហើយ។ ចុះលោកវិញ?​ "
" បាទ! ខ្ញុំសុខធម្មតាទេ "
" ពេលនេះម៉ោងមួយហើយ ចុះអ្នកកំពុងធ្វើអ្វី ? មិនគេងទេ? "
" បាទ! ខ្ញុំកំពុងព្យាយាម បញ្ចប់ការងាររបស់ខ្ញុំ។ ចុះនាងវិញ?​"
" ខ្ញុំផ្តាសាយ ពិបាកដកដង្ហើម គេងមិនលក់ទេ។ "
" បាទ! អញ្ចឹង ខ្ញុំកំដរនាង! "
" លោកកំដរខ្ញុំ ឬ បញ្ចប់ការងារលោក? "
"  ហាស​ ហាស បាទ!​ ទាំងពីរទើបល្អ! តើនាងមិនសួរឈ្មោះខ្ញុំទេឬ? "
" ឈោ្មះរបស់លោក!!! "
" បាទ! ឈ្មោះរបស់ខ្ញុំគឺ ដេវីត! ចុះនាង?"
" ដាលីង "
" ដាលីង! ពិរោះដល់ហើយ!! ចុះនាងធ្វើការអ្វីដែរ?"
" ខ្ញុំធ្វើការក្នុងហាងកាហ្វេរ។​ "
"  ជា អ្នកប្រមាញ់រូបថតដ៏សង្ហារ "
បីខែកន្លងពួកគេបានក្លាយជាមិត្តភក្តិហ្នឹងគ្នា ។ ពួកគេហាក់ដូចជាមានរឿង ជជែកមិនចេះចប់សោះ ចែករំលែកពីការរស់នៅប្រចាំថ្ងៃគ្នាទៅវិញទៅមក ។ 

You May Also Like

1 Reviews