4.ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង

by - November 08, 2011

៤. បាត់ការទំនាក់ទំនង



ព្រលឹមឡើងទៅដល់កន្លែងធ្វើការ ដេវិត អង្គុយធ្វើការទាំងមិនស្ងប់ចិត្ត ។ គេចេះតែលើកទូរសព្ទ័មួយហាក់រង់ចាំអ្វីមួយ! សំលេងលោតហើយគេប្រញាប់បើកមើលតែស្រងាកចិត្ត ព្រោះតែមិនមានជាមនុស្សដែលគេរង់ចាំ។ សុថាសម្លឹងមើលដេវីតធ្វើការទ្រាំមិនបានក៏សួរ

"នេះឯង ថីទៀតហើយ ? ចាំទូរសព្ទ័អ្នកណា !"
" បាទបង ចាំសារទូរសព្ទ័ នាងគ្រុនឈាម នេះស្ងាត់បាត់៣ថ្ងៃហើយ។ ខ្ញុំបារម្ភ ! "
" តើនាងមួយណា ទៀតហើយ ? សង្សយ័តែលង់នឹងគេហើយ នេះចេះហែលឬអត់ "
" គ្មានគំនិតនឹងស្រឡាញ់នាងទេបង ព្រោះមិនដែលជួបផ្ទាល់ សុំលេខទូរសព្ទ័មិនបាន សុំជូបក្រៅមិនបាន ពេលខ្លះហត់ណាស់បង តែចេះតែនឹកនាង បារម្ភនឹងនាង។  "
" នាងជា fake profile បានជាមិនហ៊ានជួបគ្នា មនុស្សគេបោកគ្នាតាមហ្វេសប៊ុកច្រើនណាស់ ! "
" អារម្មណ៏ខ្ញុំប្រាប់ថាមិនមែនទេ! នាងមើលទៅសុភាពរាបសារ ហើយក៏យកចិត្តទុកដាក់នឹងខ្ញុំដែល យើងតែងចែករំលែកសុខ ទុក្ខជាមួយគ្នា ពិសេសនាងប្រាប់ថា កុំលេងជាមួយនាងពេលម៉ោងធ្វើការ អោយខ្ញុំខំធ្វើការ កុំស្ពាយការងារទៅធ្វើនៅផ្ទះនៅពេលយប់ អោយខ្ញុំភ្ញាក់អោយលឿនដើម្បីមានពេលញុំា អាហារពេលព្រឹក ទៀតផង ។ នេះមិនដែលមានអ្នកណាយកចិត្តទុករបៀបនេះដាក់ខ្ញុំទេ"  " ខ្មោចស្នេហា ចូលសន្ធិតហើយ នេះការងារ ត្រូវយកព្រឹកនេះ ផ្អាកនឹកគេទៅ ! " គេទាញរូបថតមកមើលម្នាក់ហ្នឹងមុខអត់ស្អាតផង ចេះតែកែ អ្នកមើលហ្នឹងលង់ស្នេហ៏ឆ្គួតមិនខានទេ ។
" មើលនិយាយ...... បើមិនកែរសម្រួល ឯងអត់ការងារធ្វើហើយចឹង.....!"
" បងក៏ចឹងដែរ........សរសេរអី បំផ្លើសដូចតែគ្នាហ្នឹង..."
" យី នេះជាសិល្បះ ក្នុងការសរសេរអោយទាក់ទាញ "
" ហាស ហាស ទាក់ទាញជ្រុល .........................................................។ "
ដាលីងកំពុង ព្យួរសឺរ៉ូមនៅមន្ទីពេទ្យ ក្នុងចិត្តកំពុងនឹកដល់ដេវីតដូចគ្នា
"តើពេលនេះដេវីត កំពុងធ្វើអ្វី? "


You May Also Like

0 Reviews