NovelStoryប្រលោមលោកស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង 10.ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង by Leeda - January 11, 2012 ១០. សាកស្រឡាញ់គ្នា តើបានទេ?"....សាកស្រឡាញ់តើបានទេថ្លៃ ព្រោះចិត្តពេលនេះ ចង់នៅក្បែររៀងរាល់ថ្ងៃ ចង់ធ្វើជាសង្សារ ចង់ធ្វើគូសង្សារតែមិនដឹងចាប់ផ្តើមពីពេលណា....."ស្ទេប និង ហ្សាណាអារម្មណ៏របស់ដេវីតកំពុងតែហោះតាមរយះបទចម្រៀងរបស់អ្នកជិតខាងដែលចាក់ទាំងព្រឹកព្រលឹម ។ ជារៀងរាល់ថ្ងៃវាជាសម្លេងដ៏សំខាន់ដែលគេស្អប់ ព្រោះធ្វើអោយគេភ្ងាក់តែថ្ងៃនេះទាំងអាម្មណ៏ស្រល់ស្រាយ ។ ដេវីតអង្គុយចាំមុខហាងដាលីងទាំងមិនទាន់បើកហាង ។ ពេលដែលនាងបើកទ្វារភ្ងាក់ព្រើតដែលឃើញដេវីត ។ គេញឹមៗ អៀនៗ ចង្អុលទៅឆត្រ័ ជាលះដែលគេត្រូវត្រលប់មកយកវិញ រួចគេធ្វើដៃបង្ហាញ ថាចង់ញុំាអាហារពេលព្រឹក ។ ដេវីតបានខ្ជប់អាហារព្រឹក នឹង កាហ្វេផ្ងើរសុថា។ មកដល់ការិយាល័យទាំងព្រឹក និង មានអាហារពេលព្រឹកមកជាមួយ ធ្វើអោយសុថាមើលមុខដេវីត។ " ឯងត្រូវឆ្នោតរង្វន់ធំមែនទេ?"" មិនមែនទេ ! ល្អជាងត្រូវឆ្នោតទៅទៀត !! ខ្ញុំចង់រៀនភាសាកាយវិការនៅទីណាបង្រៀន?""នេះឯង មិនទាន់លះបង់គំនិតនេះទៀតមែនទេ?"" គឺមានតែទៅមុខ លើកនេះច្បាស់លាស់ក្នុងចិត្តហើយ " សុថាជ្រួញចិញ្ចើម បើការបូបលុយដកយក នាមបណ្ណ័" អង្គការសម្រាប់ ជនពិការ គ ថ្លង់ គេមានបង្រៀនភាសាកាយវិការ។ បងអាណិតដាលីង សង្ឃឹមថា អាចង្រៃឯងមិនលេងសើចនឹងនាងចុះ។" សុថាយកដៃញីក្បាលដេវីត។ ល្ងាចចេញពីធ្វើការទៅរកអង្គការ ។ គេសម្រេចចិត្តរៀនភាសាកាយវិការដើម្បីងាយស្រួលទំនាក់ទំនងអោយកាន់តែស្រួលជាងមុន។ ជារៀងរាល់ព្រឹកដេវីតតែងតែទៅទិញអាហារពេលព្រឹកដើម្បីជួបមុខដាលីង ។ គេខំធ្វើការស្វាហាប់ជាងមុខ ជាពិសេសមិនបានលេងហ្វេសប៊ុកជាប្រចាំដូចមុន ។ ស្នេហានេះគ្មានការសារភាព ក៏គ្មានការបដិសេធ ។ Tags : Novel, Story, ប្រលោមលោក, ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង Newer Post Older Post You May Also Like 0 Reviews
0 Reviews