9.ស្នេហ៏ស្ងៀតស្ងាត់ចេញពីបេះដូង

by - January 09, 2012

៩. ទៅតាមរកសុភមង្គល



ក្រោយពីស្តាប់សម្តីរបស់កន រូចដេវីតរឹតចង់សាកល្បងទំនាក់ទំនងស្នេហាមួយនេះ។ គេរត់ ទៅទិញឆត្រ័ ហើយសំដៅទៅហាង ការហ្វេរបស់ដាលីង​​ទាំងភ្លៀងធ្លាក់ជោគជាំ មិនទាន់ទៅដល់ហាងឃើញនាងកំពុងជ្រកក្រោមសំយ៉ាបផ្ទះរបស់គេ។ គេរត់ទៅបំាងឆត្រ័អោយនាង ។  ដាលីងបើកភ្នែកធំៗ មើលដេវីត ។ ដេវីតញញឹមចង្អុលមេឃ និង ឆត្រ័ ចង្អុល នាង និង គេ ចង់ប្រាប់នាងថា គេជូននាងត្រលប់ទៅវិញ តែនាងមិនយល់សោះ មិនដឹងថាដេវិត ចង់បានន័យថាម៉េច?ទីបំផុតដេវីតសំរេចចិត្តកាន់ដៃនាង ហើយទទូលឆត្រ័អោយនាង ។ នាងសម្លឹងមើលដៃដែលកាន់ដៃនាង មែនហើយ កំពុងតែមុខក្រហម ក្តៅឡើងភាយៗព្រោះតែនាងកំពុងអៀនផង ភ្ញាក់ផ្អើរផង តែនាង មិនបានលែងដេវីត​នោះទេ ។ មេឃកាន់តែភ្លៀងខ្លាំង ហើយស្រាប់តែមានផ្គរ​ ធ្វើអោយនាង ភ្ងាក់បែមុខមកផ្អោបលើស្មារបស់គេ ទាំងភ្លេចខ្លួន។ បេះដូងគេទាំងពីរកំពុងតែលោត ដឺបៗ ហាក់ជំនួសអោយពាក្យសម្តីដែលចង់ប្រាប់គ្នា  ដេវីតសម្លឹងមើលមេឃដែលមិនព្រមរាំង​ ហើយនឹកក្នុងចិត្ត " អរគុណមេឃ! ពេលនេះខ្ញុំយល់ហើយថា មានតែបេះដូងទេដែលត្រូវការសម្លេង វាលោតគ្រប់ពេលដែលឆ្លើយឆ្លងជាមួយបេះដូងមួយចំហៀងទៀត។ សូមផ្លូវមួយនេះជាផ្លូវដែលគ្មានទីបញ្ចប់ "
មានតែបេះដូងទេដែលត្រូវការសម្លេង​ វាលោតគ្រប់ពេលដែលឆ្លើយឆ្លងជាមួយបេះដូងមួយចំហៀងទៀត។ មែនហើយ មិនមែនដើររាប់រយ គីឡូឯណា ២០នាទីសោះ ហេតុអ្វីឆាប់យ៉ាងនេះក៏ដល់ហាងនាង​ ទៅហើយ
" ឪពុករបស់នាងកំពុងឈរច្រត់ចង្កះសម្លឹងមើលដៃរបស់គេទាំងពីរ។ ដាលីងភ្ងាក់រូចក៏ប្រឡាស់ដៃចេញ រួចធ្វើកាយវិការ ប្រាប់ថា នេះដេវីត ជាមិត្តរបស់នាង។
ដេវីតជំរាបសួរ ទាំងភ័យ ទៅឪពុកនាង គេកំពុងតែភ័យថាត្រូវបា្រប់ឪពុកនាងបែបណាដែលខ្លួនមកកាន់ដៃកូនស្រីគាត់បែបនេះ ។
មុខមាំប្រែជាញញឹម
" សួស្តី! ខ្ញុំគឺ វណ្ណ ឪពុករបស់ដាលីង ចូលមកក្នុងជ្រកភ្លៀងសិនមក ។ "
ដេវីតដើរចូលក្នុងតាមការអញ្ចើញ រួចក៏បានជួបអ្នកមីងម្នាក់ទៀត ទំនងជាម្តាយនាង។
ឪពុកនាង បានម្សឹបអ្វីទៅកាន់ម្តាយនាង ។ រូចគាត់បានណែនាំ
" នេះមា្តយដាលីង គឺ មីងកុលាប "
" សួស្តី ក្មួយ! មកៗ បាយទឺកនៅទីនេះសិនហើយ មើឃនឹងមិនងាយរាំងទេ "
មិនប្រកែក ព្រោះរង់ចាំ សម្តីបែបនេះយូរមកហើយ
" អរគុណ មីង មេឃនេះទំនងក្ររាំងណាស់ បែបត្រូវសុំបាយល្ងាយហើយ "
ដេវីតគិតក្នុងចិត្ត ឪពុកម្តាយប្រក្រតីហេតុអ្វី ខុសអ្វីតែដាលីង ។
កុលាបធ្វើកាយវិការប្រាប់កូនស្រីថា គាត់ឃាត់អោយដេវីតនៅទីនេះបាយល្ងាយ ប្រាប់អោយនាងទៅផ្លាស់ខោអាវរូចចុះមកជួយធ្វើម្ហូប។
វណ្ណលើកទឺក មកទទួលដេវីត រួចសួរនាំ
" ដូចជា មិនដែលឃើញក្មួយសោះពីមុន ។ "
" ថ្ងៃមុន ខ្ញុំ និង ក្រុមការងារ​បានមកហាងសំភាសន៏ដាលីង តែមិនឃើញលោកពូអ្នកមីងសោះ ។ "
" អូ ! យើងទើបត្រលប់មកពីបារាំង  ។ ពូ បានលឺពីបទសំភាសន៏នេះដែរ។ "
អង្គុយជជែកពីនេះពីនោះ........
គ្រួសាររបស់ដាលីងរាក់ទាក់ នឹងដេវីតណាស់ ធ្វើអោយគេរឹតតែស្រឡាញ់នាង ។ បរិយាកាស នៅក្នុងហាងស្ងាត់ណាស់ព្រោះតែអាកាសធាតុមិនល្អ មិនមានភ្ញៀវ ឯ បុគ្គលិកក៏សុំចេញមុនម៉ោង​ មានតែគ្រួសារនាង ធ្វើអោយគេមានអារម្មណ៏ កំពុងញាំបាយគ្រួសារ​ ។ ដាលីង និង ម្តាយ បានលើម្ហូបមក។ ដេវីតស្រូបយកក្លឹន
" ដូចឈ្ងុយដ៏ហើយ ! "
ដាលីងមើលមុខដេវីត រកអ្វីនិយាយ មិនត្រូវ ព្រោះមិនដឹងជាគេនិយាយអ្វីជាមួយឪពុកខ្លួនហូរហែ។ អាហារគ្រួសារនេះពិតជាមានភាពក្អាកក្អាយមែន ពេលខ្លះឪពុកនាងបានបកជាភាសាកាយវិការប្រាប់ដាលីដើម្បីអោយនាងបានដឹងរួចចូលរួមសប្បាយ។  បាយរួចដេវីតជួយលើកចាន ដាលីងទៅលាង ។ កុលាបយល់សាច់ការទើបទុកពួកគេលាងចានតែពីរនាក់។ នាង បានយកក្រដាស សួរគេ
" តើលោកនិយាយអ្វីខ្លះជាមួយប៉ា? " 

" លេខទូរសព្ទ័ខ្ញុំ នឹងប្រាប់នាង ? បើនាងមិនអោយខ្ញុំនឹងមកទីនេះរាល់ថ្ងៃ" គេធ្វើមុខឌឺ ។ នាងក៏សរសេរលេខទូរសព្ទ័។ ដេវិតទទួលទាំងរីករាយ...............។ ដេវីតកំពុងតែអូសក្រលា លាងចានអោយយូរហើយទេវតា!! កុលាប និង វណ្ណ កំពុងសើចនឹងកូន។ វណ្ណអោបកុលាប
" បងរីករាយណាស់ដែលមានមនុស្សព្រមទទួលនាងដោយ មិនប្រកាន់បែបនេះ ។​ "
ជួយលាងចានរួច មេឃក៏រាំងកុំអីដេវីតបែបសុំដេកផ្ទះនាងមិនខាន។
ទៅដល់ផ្ទះគេងលើគ្រែ ដៃទាញយកក្រដាសលេខទូរសព្ទ័នាង រួចញញឹម។ គេផ្ងើរសារ
" អរគុណ សម្រាប់បាយដ៏មានសុភមង្គលមួយនេះ ! រាត្រីសួស្តី ! "
សារមកដល់ នាងបើកមើលរួចញញឹម។ 



You May Also Like

0 Reviews