­
វាជារឿងគ្រោះថ្នាក់មួយ សម្រាប់មនុស្សដែលល្ងង់ ហើយច្រទ្បំថាខ្លួនចេះ ក្រីក្រហើយច្រទ្បំថាខ្លួនមាន រស់នៅក្នុងប្រទេស លំបាកតោកយ៉ាក ច្រទ្បំ ថាប្រទេស ខ្លួនសុខក្សាន្តត្រើយ។ - Leeda Diary

Search This Blog

វាជារឿងគ្រោះថ្នាក់មួយ សម្រាប់មនុស្សដែលល្ងង់ ហើយច្រទ្បំថាខ្លួនចេះ ក្រីក្រហើយច្រទ្បំថាខ្លួនមាន រស់នៅក្នុងប្រទេស លំបាកតោកយ៉ាក ច្រទ្បំ ថាប្រទេស ខ្លួនសុខក្សាន្តត្រើយ។

by - November 12, 2015

វាជារឿងគ្រោះថ្នាក់មួយ សម្រាប់មនុស្សដែលល្ងង់ ហើយច្រទ្បំថាខ្លួនចេះ ក្រីក្រហើយច្រទ្បំថាខ្លួនមាន រស់នៅក្នុងប្រទេស លំបាកតោកយ៉ាក ច្រទ្បំ ថាប្រទេស ខ្លួនសុខក្សាន្តត្រើយ។
យុវជនខ្មែរមួយភាគធំ ដែលគ្មានចំណេះដឹង រឺរៀនសូត្រ បានតិចតួចប្រុសស្រី បានចំណាកស្រុក ពីតាមបណ្តាខេត្ត មកជុំគ្នាធ្វើការ នៅទីក្រុងភ្នំពេញ និងមួយភាគទៀត បានលាចាកប្រទេស កំណើត ទៅធ្វើការនៅប្រទេសថៃ ម៉ាទ្បេស៊ី និងកូរ៉េជាដើម។ សល់ពីនេះ ជាយុវជនដែល មានឳកាសបន្តការសិក្សា និងស្វែងរកការងារធ្វើ នៅក្នុងស្រុកប្រលងចូលជា មន្រ្តីរាជការ រឺធ្វើការក្រុមហ៊ុនបរទេស និងក្នុងស្រុកមួយចំនួនទៀត។
ក្នុងកំទ្បុងពេលសិក្សា ភាគច្រើននៃយុវជនក្រុមនេះ  ពួកគេហាក់បីដូចជា ពេញចិត្តនឹងរបៀប នៃការរស់នៅ របស់ពួកគេណាស់ ស្លៀកសម្លៀកបំពាក់ស្អាតបាទ ដែលសុទ្ធតែនាំចូលពី បរទេស ជិះម៉ូតូ រឺរថយន្តថ្លៃៗ រៀននៅសាលាល្បី ចូលកន្លែងហូបអាហារ បែបបរទេស ជុំគ្នាពិភាក្សាមេរៀន លើដងវិថីស្រស់ស្អាត ក្នុងហាងម៉ាស៊ីនត្រជាក់ ដែលហាក់ដូចជា ពួកគេជានិស្សិត ដែលកំពុងតែរស់នៅក្នុង ប្រទេសសាំងហ្គាពួរ តៃវ៉ាន់ រឺហុងកុង អញ្ជឹង។ បើទោះបីជាពួកគេ ចូលរួមក្នុងសកម្មភាពសង្គម ដូចយ៉ាងជួយកុមារកំព្រា គឺគ្រាន់តែ ស្ថិតក្រោមហេតុផល ៣យ៉ាងតែប៉ុណ្ណោះ ៖ ១. ការកំសាន្តកំទ្បុងពេល ពួកគេជានិស្សិត ២. ថតរូបអនុស្សាវរីយ៍ដើម្បី បង្អួតមិត្តភ័ក្ត្រ ៣. កសាងប្រវត្តិរូប ដើម្បីដាក់ពាក់ ចូលធ្វើការអង្គការ អន្តរជាតិល្បីៗ ក្នុងស្រុកតែប៉ុណ្ណោះ។
ពួកគេមិនបានឆ្ងល់ថា មន្ទីរពេទ្យគុន្ធបុប្ជា ត្រូវចំណាយថវិកាប៉ុន្មាន ក្នុង១ខែៗទេ។ តើក្តីសុបិន្តរបស់ កូនប្រុសអ្នករត់ម៉ូតូឌុប ដែលរស់នៅក្រោយផ្ទះពួកគេ ដែលចង់ក្លាយជាអ្នកបើកនាវា ចម្បាំងជាតិ និងក្តីស្រម័យរបស់កូនស្រីយោធិនពិការ ដែលចង់ក្លាយជា វេជ្ជបណ្ឌិត បានសម្រេចដែររឺក៏អត់ ទេ? តើជំពូកទី៣ នៃសៀវភៅ ប្រវត្តិសាស្រ្តដែលប្អូនស្រី ពួកគេកំពុងរៀន នៅអនុវិទ្យាល័យ និយាយពីអ្វី និងតម្លៃទឹកភ្លើង នៅស្រុកកំណើតរបស់ម្តាយគេ ទ្បើងដល់ប៉ុន្មានហើយទេ? នេះហើយជាអ្វី ដែលយុវជននៃប្រទេសក្រីក្រ មួយនេះកំពុងតែគិត?
សំណួរសួរថា ហេតុអ្វីយុវជនអ៊ីស្រាអែល មិនគិតដូច យុវជនអាមេរិច? យុវជនជប៉ុន មិនគិតដូចយុវជនបារាំង?  ព្រោះផ្ទះនៅអ៊ីស្រាអែល សង់ពី ថ្មម៉ាប ហើយផ្ទះនៅជប៉ុនសង់ពីឈើស្តើង ដែលងាយនឹងរុះរើសង់ទ្បើងវិញព្រោះជប៉ុនសំបូរ រញ្ជួយដីណាស់ លីឃ្វាន់យូ ស្ថាបនិកសំាង ហ្គាពួរ​ ដែលនាំកូនកោះមួយ នេះពីប្រទេស តតីយលោក មកជាប្រទេសអ៊ឺរ៉ុបមួយ នៅអាស៊ី បានប្រាប់ទៅកាន់ជនរួមឈាមរបស់គាត់ថា: ប្រជាពលរដ្ឋសាំងហ្គាពួរ ទាំងទ្បាយ អ្នកត្រូវតែដឹងពត៌មាន អំពីសាំងហ្គាពួរ ច្រើនជាងជនបរទេស ដែលមកទស្សនាសាំងហ្គាពួរ បើពុំដូច្នេះទេ កុំថាទ្បើយអភិវឌ្ឍន៍ សូម្បីតែ ឳកាស នៅរស់ក៏កុំសង្ឃឹមឳ្យសោះ។
សរុបមកវិញ ការដែលយុវជន មួយក្រុមតូច ដែលមានលទ្ធភាព សិក្សាច្រើន ទុករឿងសុខទុក្ខ ប្រទេសជាតិ និងពូជសាសន៍ខ្លួនមួយដោយទ្បែក ហើយ ច្រទ្បំ ថាប្រទេសខ្លួន កំពុងតែមានស្ថានភាព ដូចបរទេស ដូចយ៉ាងសាំងហ្គាពួរ តៃវ៉ាន់ រឺហុងកុង គឺជាហន្តរាយ ដ៏ធ្ងន់ធ្ងរសម្រាប់ មាតុភូមិយើង យ៉ាងជាក់ច្បាស់។
From Phnom Penh Post 

You May Also Like

0 Reviews