កូនឆ្មាធ្លាក់ទឹក និង បុរសម៉ូតូធំ វគ្គ១
ខែនេះជារដូវវស្សា ភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃ ។ ចំណែកថ្ងៃនេះក៏មិនខុសពីធម្មតា មេឃចាំផ្តើម ស្រទុំរកកលផ្លៀង។ ហារិ បានរៀបចំខ្លួនយ៉ាងស្អាត ជាមួយរ៉ូបពណ៏ស មូលសក់រួញ ស្បែកជើងកែង ដែលបានទៅ cute ដូច តុក្កតា បាប៊ី។
ម៉ាក់ហារិ " តើកូនទៅណាមេឃចង់ភ្លៀងទៅហើយ? "
ហារិ " កូនទៅខួបកំណើតជាមួយមិត្តភក្តិ ៉
ម៉ាក់ហារិ " តើម៉ាក់បើកឡានជូនកូនទៅទេ?"
ហារិ " មិនបាច់ទេម៉ាក់ ប្រហែលជាមេឃមិនភ្លៀងនោះទេ"
ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ហារិ ជាថ្ងៃពិសេសដែលនាងណាត់ជួបសង្សារ ដែលជាសិស្សច្បងសង្ហាររបស់នាងគឺ សាម៉ូ និង មិត្តសំឡាញ់សូណា។

នៅភោជនីយដ្ឋាន
សូណា " តើពេលណាទើបបងបែកគ្នានឹង ហារិ? ខ្ញុំហត់នឿយនឹងស្នេហាលាក់លៀមបែបនេះណាស់ បើបងមិនប្រាប់នាងខ្ញុំនឹងយល់ព្រមនឹង ស៊ូហាន់ ហើយ។ "
សូណាជា មិត្តសម្លាញ់នឹង ហារិ នាងមានរូបរាង និងសមត្ថភាពល្អជាង ហារិ តែនៅតែមានចិត្តចង់ ច្រណែននឹងហារិ ជានិច្ច ព្រោះមនុស្សជាច្រើនចូលចិត្តហារិ ជាងនាង ។
សាម៉ូ " បងនឹងប្រាប់នាងថ្ងៃក្រោយ តែមិនមែនថ្ងៃកំណើតនាងនោះទេ"
សូណា " បងនៅបារម្ភពី ហារិ ជានិច្ច ! " នាងអោនមុខ អន់ចិត្តនឹងសាម៉ូ ។
សាម៉ូតែងតែពន្យាពេលបែកគ្នានឹងហារិ ព្រោះតែគេនៅអាណិតនាង ព្រោះនាងជាមនុស្សល្អ ស្មោះត្រង់ ទន់ភ្លន់ តែនាងក៏ជាមនុស្សឆោតដែរ ដែលងាយទុកចិត្តអ្នកដ៏ទៃ។ សាម៉ូ និង សូណា មានស្នេហាលាក់បាំងនឹងហារិ មួយឆ្នាំទៅហើយ នៅពេលដែល ហារិ បានទៅជាប់ទៅរៀនវគ្គសិក្សាររយះមួយឆ្នាំនៅប្រទេសថៃ ឯសូណាបានទៅធ្វើការស្មគ្រ័ចិត្តនៅ ក្រុមហ៊ុនរបស់សាម៉ូ ។ ទំនាក់ទំនងដែលឃ្លាតកាយ ណាយចិត្តពិតជាមានពិតមែន ដែលហារិ តែងផ្តាំផ្ញើរសង្សារអោយមើលថែ សម្លាញ់នាងជារឿយៗ។
ហារិបានមកដល់ភោជនិយដ្ឋានតាមការណាត់ តែនាងបានទៅបន្ទប់ទឹកមុនទៅជួបសង្សារដើម្បីថែមក្រែមម្សៅ ។ ពេលចេញមកវិញនាងក៏បានឃើញ សាម៉ូអោបសូណា ពីចំងាយ ។ បេះដូងកំពុងឈ្លោះគ្នានឹងខួរក្បាលថាពួកគេកំពុងធ្វើអ្វីអោយពិតប្រាកដ នាងបានយឺតតាមរបាំងជញ្ជាំងដេគ័រក្នុងហាង។
សាម៉ូ" បងនឹងបែកគ្នាជាមួយ ហារិ តែមិនមែនថ្ងៃនេះទេ បងសុំអង្វរ បងមិនចង់អោយនាងឈឺចាប់ ខ្លាំងៗបែបនេះ បងនឹងប្រងើយកន្តើយនឹងនាងម្តងបន្តិច នាងនឹងដឹងថាបងលែងស្រឡាញ់នាងទៀតហើយ។ ពាក្យថា " បងលែងស្រឡាញ់នាងទៀតហើយ " និយាយមិនសូវជាលឺ តែហឹងពេញស្លឹកត្រចៀកនាង។ បេះដូងលោតញាប់ៗ ទឹកភ្នែកក៏ស្រក់មិនដឹងខ្លួន ព្រោះសង្សារ និង មិត្តសម្លាញ់ក្បត់នាង ។ នាងដើរចេញទៅទាំងអារម្មណ៏ឆាបឆួល រួចស្រែកខ្លាំងៗថា "យើងបែកគ្នាទៅ! " ហើយនាងក៍រត់ចេញពីហាង សាម៉ូ ហាក់ស្រឡាំងកាំង រករត់ទៅតាមតែត្រូវ សូណាចាប់ដៃ ។
មេឃអើយមេឃ មកភ្លៀងពេលនេះ នាងទាញម៉ូតូ today ពណ៍លឿងរបស់នាង ចេញទៅទាំងភ្លៀង ។ នៅពេលដែលបេះដូងដូចមិនលោត ខួរក្បាលក៏មិនដំណើរការ នាងបើកម៉ូតូចេញទាំងគ្មានគោលដៅ ចៃដន្យចំផ្លូវដែលមានទឹកលិច ម៉ូតូក៏រលត់ ។ ដូចដែលគេចំណាំពិតមែន បើអារម្មណ៏មិនល្អ រឿងសយ ក៏មកបន្តមិនចេះឈប់។ នាងបណ្តើរម៉ូតូចូលច្រកភ្លៀង ក្នុងការ៉ាស់សាំង ដែលមនុស្សកក់កញ ចូលច្រក ភ្លៀងដូចជានាង នាងឈប់ជិត ម៉ូតូYAMHAខ្មៅធំប្រភេទម៉ូតូប្រណាំង ដែលមានបុរស ពាក់អាវស្បែក ខ្មៅ និងពាក់មួយការពារជាប់ កំពុងឈរនៅជិតនោះ។ មនុស្សគ្រប់គ្នាសម្លឹងមើល ហារិ ក្នុងន័យផ្សេងគ្នា ។
តើហេតុអ្វីបានជាមនុស្សជាមើលមកនាង ? មែនហើយ ព្រោះតែរ៉ូបស របស់នាងសើមឆ្លុះដល់អាវក្នុងទៅហើយ ចំនែកមុខវិញគឺប្រតាកជាមួយម៉ាស្ការ៉ា ភ្នែកក៏ហើមព្រោះតែយំមកតាមផ្លូវ ។
ទូរសព្ទ័នាងរោដ៍ឡើង ពេលនោះដោយសារតែកាបូបនាងណែនទើបទាញ ទូរសព្ទ័មិនប្រយត្ន័ទើប ខ្ទាត់ទូរសព្ទ័និង ក្រែមចេញ ធ្លាក់រមៀលទៅដី ។ អារម្មណ៏មួម៉ៅដែលធ្លាក់ទាំងទូរសព្ទ័ក៏អង្គុយអោបមុខយំ។ បុរសដែលជិះម៉ូតូធំ មាឌធំនៅក្បែរនោះក៏ដើរទៅរើសទូរសព្ទ័ដែលធ្លាក់ទៅឆ្ងាយនោះមក អោយនាង គេដោះអាវស្បែករបស់ គេពាក់អោយនាង រួចគេថែមទាំងមួយការពារពណ៏ខ្មៅចេញពីម៉ូតូគេមួយ ទៀតមកពាក់អោយនាង ។ រូបគេហាក់យល់ពីអារម្មណ៏របស់នាង ដែលមានសភាពដូចឆ្មាធ្លាក់ទឹក ។
នាងមិនខ្វល់ថាគេធ្វើអ្វីមកលើនាងនោះទេព្រោះតែអារម្មណ៍ដូច ភ្នំសង្គត់មក នាងទាញកញ្ចក់មួយការពារបិទរួចយំ មួយទំហឹង ។ ភ្លៀងខ្លាំងៗហាក់ប្រជែងនឹងសម្លេងឈឺចាប់របស់នាង ។ មួយម៉ោងក្រោយ ភ្លៀងរាំង មនុស្សគ្រប់គ្នាបានចាកចេញពីការ៉ាស់សាំង រួមទាំងបុរសម៉ូតូធំផងដែរ។ នាងសម្រួលអារម្មណ៏រួចដើរទៅបន្ទប់ទឹក ទើបដឹងពីសភាពឆ្មាធ្លាក់ទឹករបស់នាង មើលរ៉ូបស ដែលឆ្លុះសាច់នាង ភ្នែកហើម ម៉ាស្ការ៉ាត្រតាកខ្មៅ នាងមើលអាវក្រៅ និងមួយការពារ នឹងក្នុងចិត្ត បរុសចិត្តល្អម្នាក់នោះ។ ចេញទៅក្រៅនាងក៏ឃើញប្រុសម្នាក់ដែលកំពុងមើលម៉ូតូនាងទំនងដូចជាជាងម៉ូតូ។
នាងសួរ តើអ្នកហៅលោកមក? ជាងប្រាប់នាងថា គឺប្រុសជិះម៉ូតូធំខ្មៅអោយមកមើល ម៉ូតូtodayពណ៏ លឿងរលត់ ប្រាប់អោយឆាប់មកព្រោះម៉ោងជាង៧យប់ទៅហើយ។
នាងញញឹមស្ងួត ទោះជាថ្ងៃនេះជួបរឿងជាច្រើនមិនល្អ តែទេវតានៅតែអោយអំណោយ មនុស្សល្អម្នាក់ មកខ្ញុំ អរគុណ វីរបុរសៃជិះម៉ូតូធំ នាងអោបមួកការពាររបស់គេ ។