4.My introvert boyfriend
វគ្គ4៖ Overtime working
គ្រាន់តែសេហូជូនហារិមកធ្វើការក៏មានពាក្យចចាមរ៉ាមថាពេញក្រុមហ៊ុនថាគេទាំងពីរមានទំនាក់ទំនង មិនធម្មតា ពិសេសក្រុមអេ ដែលមានសូណាជាអ្នកចែកចាយពត៏មាន បនែ្ថមបន្ថយ។
ហារិញញឹម រួចចេញមកវិញុ។ នាងដឹងហើយថាធ្វើជាមេក្រុមដូចជាគេមិនស្រួលនោះទេ ការងារកូនចៅអាចទៅផ្ទះតែមេត្រូវធ្វើទាល់តែចប់។
តាំងតែពីហារិចូលធ្វើការបានធ្វើអោយសេហូ មានទំនាក់ទំនងជិតសិទ្ធជាមួយកូនក្រុមមួយកំរិតទៀត ព្រោះនាងជាមនុស្សតែម្នាក់ដែលហ៊ានហៅសេហូ ទៅញាំអាហារក្រៅ និង ទៅហាងការហ្វេ ជាមួយអ្នករួមអារការងារ ខុសពីមុនដែលគេតែងតែដើរម្នាក់ឯង។ ទង្វើរល្អៗរបស់ហារិ ហាក់ បង្ហាញពីអារម្មណ៍យកទុកដាក់ពិសេសចំពោះសេហូ រហូតដល់នីសា ចាប់ថ្នាក់បានថានាងលួច Crush ជាមួយនឹងមេ តែត្រូវនាងបដិសេធ ថាហ៊ានគិតដល់ស្នេហានៅឡើយទេ ព្រោះតែនាងមិនទាន់កាត់ចិត្តបាន ១០០ភាគរយនៅឡើយ ។ អ្វីដែលនីសាចាប់អារម្មណ៍នោះគឺ គ្រប់ពេលដែលហារិ ជួបសាម៉ូដោយចៃដន្យ គឺហារិតែង តែទៅទៅឈរក្បែរសេហូ ឬសេហូដើរមកក្បែរនាង។
ហារិញញឹម រួចចេញមកវិញុ។ នាងដឹងហើយថាធ្វើជាមេក្រុមដូចជាគេមិនស្រួលនោះទេ ការងារកូនចៅអាចទៅផ្ទះតែមេត្រូវធ្វើទាល់តែចប់។
តាំងតែពីហារិចូលធ្វើការបានធ្វើអោយសេហូ មានទំនាក់ទំនងជិតសិទ្ធជាមួយកូនក្រុមមួយកំរិតទៀត ព្រោះនាងជាមនុស្សតែម្នាក់ដែលហ៊ានហៅសេហូ ទៅញាំអាហារក្រៅ និង ទៅហាងការហ្វេ ជាមួយអ្នករួមអារការងារ ខុសពីមុនដែលគេតែងតែដើរម្នាក់ឯង។ ទង្វើរល្អៗរបស់ហារិ ហាក់ បង្ហាញពីអារម្មណ៍យកទុកដាក់ពិសេសចំពោះសេហូ រហូតដល់នីសា ចាប់ថ្នាក់បានថានាងលួច Crush ជាមួយនឹងមេ តែត្រូវនាងបដិសេធ ថាហ៊ានគិតដល់ស្នេហានៅឡើយទេ ព្រោះតែនាងមិនទាន់កាត់ចិត្តបាន ១០០ភាគរយនៅឡើយ ។ អ្វីដែលនីសាចាប់អារម្មណ៍នោះគឺ គ្រប់ពេលដែលហារិ ជួបសាម៉ូដោយចៃដន្យ គឺហារិតែង តែទៅទៅឈរក្បែរសេហូ ឬសេហូដើរមកក្បែរនាង។
នៅក្នុងបន្ទប់ទឺក
ពេលដែលនីសាកំពុងលាបក្រែម និង សូណាកំពុងលាងដៃ
"មើលទៅហារិកំពុងមានស្នេហាជាមួយលោកសេហូ ដូចដែលគេល្បីមែនទេ? ខ្ញុំឃើញគេសេហូជូនហារិមក
ធ្វើការទៀតផង"
នីសាងាកមើលឆ្វេងស្តាំ
"នេះនាងនិយាយជាមួយខ្ញុំរឺ? តើខុសត្រង់ណាបើពួកគេស្រឡាញ់គ្នានោះ "
" អីចឹងទើប ហារិបានធ្វើការជាបុគ្គលិកពេញសិទ្ធ មិនមែនបុគ្គលិកហាត់ការ"
នីសាអស់សំនើច "នេះនាងមិនទាន់ស្គាល់មេខ្ញុំទេ លោកសេហូ បង្ហាត់ការងារ និង ធ្វើល្អដាក់ពួកយើងគ្រប់គ្នាដោយមិនលំអៀង ពួកយើងសុទ្ធតែត្រូវបានរៀនធ្វើការគ្រប់មុខ ពួកយើងសុទ្ធតែអាចចេញទៅជួបភ្ងៀវ មិនដូចមេក្រុមអេទេ មេក្រុមយកមុខមាត់ការងារលើកតែអ្នកចេះ!"
នីសាធ្លាប់នៅក្រុមអេមួយរយះមុនពេលបង្កើតក្រុមប៊ី នៅទីនោះពោលពេញដោយការប្រកួតប្រជែង យកមុខមាត់។
"មើលទៅនាងមិនទាន់ស្គាល់ហារិនោះទេ!"
"ហារិជាសង្សារបស់សាម៉ូ និងជាមិត្តសំឡាញ់នាង ខ្ញុំប្រាកដជាស្គាល់នាងតិចជាងឯងហើយ តែខ្ញុំមិនដែលលឺនាងប្រាប់ថា ឯងដណ្តើមសង្សារនាងនោះទេ"
"អ្នកណាពូកែបានលើអ្នកនោះ សូម្បីតែរឿងស្នេហា"
"មើលថែស្នេហានាងអោយល្អទៅ កុំខ្វល់ពីស្នេហាគេ "
សូណាបានត្រឹមខឹងមិនដឹងតបបែបណាវិញ រួចដើរចេញទៅ។
សម្លេងបើកទ្វារចេញពីបន្ទប់ទឹកគឺ ហារិ
"អរគុណហើយនីសា"
"ខ្ញុំគ្រាន់តែនិយាយតាមត្រង់ប៉ុណ្ណោះ នាងត្រូវតែរឹងមាំ តតាំងជាមួយនាងនោះ ! ខ្ញុំមិនចូលចិត្តនាង តាំងពីនៅក្រុមអេ នាងពុតត្បុតណាស់ "
"គឺនាងចង់ឈ្នះ!"
"នាងមិនអាចឈ្នះគ្រប់រឿងនោះទេ"
"សំណាស់ណាស់ដែលខ្ញុំនៅក្រុមប៊ី"
នីសាទះស្មានាង
"តោះទៅធ្វើការ បើនាងនោះរករឿងនាងទៀតទុកខ្ញុំវ៉ៃជាមួយនាង"
ហារិសើច និង សសើរពីការកាចឆ្នាស់ឆ្នើមរបស់នាងដែលអាចការពារមនុស្សគ្រប់គ្នា។
នៅក្រុមប៊ី
សេហូ "ដោយសារយើងទើបមានគំរោងពីរពេលតែមួយ យើងប្រហែលជាត្រូវថែមម៉ោងហើយដើម្បីបញ្ចប់អោយទាន់ពេលវេលា! តារានិងសូរាធ្វើគំរោងការិយាល័យមេធាវី ចំនែកនីសានិងហារិ ធ្វើការងារវីឡា "
នីសាចាប់ផ្តើមតវ៉ា"សុំទោសលោកប្រធាន ខ្ញុំមិនអាចថែមម៉ោងនោះទេ!ខ្ញុំឈឺក្រពះទើបជានោះទេ ។ "
សេហូ"នាងសម្រាកចុះចឹង! ហារិនាងគូស៣ឌីចុះ ខ្ញុំជាអ្នកលម្អិតប្លង់សាងសង់!"
ហារិ "ចាលោកប្រធាន" ។
ម៉ោង៨ទៅហើយ បុគ្គលិកគ្រប់គ្នាទៅអស់នៅសល់តែពួកគេនៅថែមម៉ោង ។
ទោះជាថែមម៉ោងពិតមែនតែសេហូបានកំម៉ង់អាហារល្ងាចទុកអោយកូនក្រុម មិនអោយពួកគេធ្វើការ ពោះទទេនោះទេ។
តារា" ខ្ញុំត្រូវទៅយកប្អូនចេញពីរៀនហើយ ខ្ញុំទៅមុនហើយ"
សូរា" បាទបងទៅមុនចុះ ខ្ញុំក៏ទៅដែរ ផ្ទះខ្ញុំនៅឆ្ងាយដែរ "
ហារិ " ខ្ញុំបង្ហើយការងារមួយនេះទៀតខ្ញុំក៏ទៅដែរ "
តារា និង សូរាចេញផ្ទះ មុន
ម៉ោង៩ហារិរៀបចំអីវ៉ាន់ទៅផ្ទះ នាងដើរចេញទៅក្រុមហ៊ុនក៏បិទភ្លើងតាមផ្លូវដើរអស់នាងក៏រារែកត្រលប់មកវីញ។ នាងគោះទ្វារបន្ទប់សេហូ
នាងនិយាយតិច"លោកខ្ញុំទៅផ្ទះហើយ"
"អូខេ នាងទៅចុះ"
នាងនិយាយអែអង់
"មានការអី?"
"គឺ... គេបិទភ្លើងតាមផ្លូវអស់ហើយ ខ្ញុំខ្លាចងងឹត និងខ្លាចខ្មោចទៀត លោកជូនទៅក្រោមបន្តិចបានទេ"
សេហូសម្លឹងមើលនាងទាំងហួសចិត្តមិននឹកស្មាននាងដូចកូនក្មេង
"ចាំភ្លែមខ្ញុំបិទ កូព្យូទ័រសិន"
តាមផ្លូវសេហូបើកពន្លឺតាមទូរសព្ទ័រកផ្លូវទៅជណ្តើរយន្ត ចូលក្នុងជណ្តើរយន្តស្រាប់តែដាច់ភ្លើងធ្វើអោយ គាំងជាប់
ហារិភ្លាត់សម្លេងស្រែក ព្រោះតែភ្ងាក់នឹងភ្លើងដាច់ នាងរាវរកសេហូរួចតោងគេជាប់
សេហូរាវដកទូរសព្ទ័មកចាំងពន្លឺ និង តេរកគេអោយជួយ។
"ប្រហែលជាដាច់ភ្លើងហើយ"
ហារិបើកភ្លើងតាមទូរសព្ទ័ តែមួយសន្ទុះ ទូរសព្ទ័ក៏អស់ថ្ម នៅសល់តែទូរសព្ទ័របស់សេហូ។
នៅបរិយាកាសក្នុងជណ្តើរយន្ត ក្តៅផង នឹងអស់កំលាំងផង ហារិអង្គុយចុះសម្រាក សេហូក៏អង្គុយចុះជាមួយនាង
"សំណាងហើយដែលលោកមកជាមួយ ងងឹតហើយទូរសព្ទក៏អស់ថ្ម"
"សុំទោសលើកក្រោយខ្ញុំឈប់អោយនាងថែមម៉ោងទៀតហើយ"
"មិនមែនកំហុសលោកទេ"
"ប្រហែលបន្តិចទៀតសន្តិសុខមកមើលហើយ"
ងាកទៅមើលហារិនាងគេងលក់ទៅហើយ នេះមកពីអស់កំលាំងពេញមួយថ្ងៃមិនបានសំរាកទើបធ្វើអោយនាងគេលក់ទាំងក្តៅបែបនេះ។ នាងគេងលក់ងក់ក្បាលមកលើសេហូ ធ្វើអោយសេហូងាកមើលមកនាង រួចគិតក្នុងចិត្ត "នាងគួរអោយស្រឡាញ់ណាស់ មុខសរលោង ភ្នែកធំៗមាត់តូច គួរអោយចង់ថើប" ។
ភ្លើងឆេះវិញក៏លាន់សម្លេងធ្វើអោយនាងភ្ញាក់ឡើង
"នេះខ្ញុំគេងលក់ទៅកើត" នាងអៀនព្រោះតែគេងផ្អែកមេទៀតផង
"ខ្ញុំកក់តាក់ស៊ីអោយនាង នាងកុំជិះម៉ូតូម្នាក់ឯអីម៉ោង១០យប់ទៅហើយ"
"តែខ្ញុំក៏មិនហ៊ានជិះតាក់ស៊ីយប់បែបនេះម្នាក់ឯងដែរ "
សេហូយល់ពីចរិកកូនក្មេងរបស់នាងហើយ
"ជាកំហុសរបស់មេ មេជូនទៅផ្ទះ"
ហារិសើច "នេះលោកក៏ចេះកំប្លែងដែរ"
ពួកគេជិះម៉ូតូទៅផ្ទះជាមូយគ្នា
"រំខានលោករហូតសុំទោសផង"
"ខ្ញុំពិតជាមានកម្មនឹងនាងមែន"
"គឺ និស្សយ័ "
សេហូនៅស្ងៀមមិនតប
ហារិផ្អែកអោបចង្កះ លើសេហូ ព្រោះតែនាងងងុយគេង
"ខ្ញុំងងុយគេងណាស់"
"កុំគេងតិចធ្លាក់លើម៉ូតូ "
"ខ្នងលោកដូចជាពូកចឹង សេហូលោកសង្សារទេ?"
"គ្មានទេ ហេតុអ្វី?"
"ព្រោះកុំអោយគេប្រចណ្ឌខ្ញុំអោបខ្នងលោក"
គេនៅស្ងៀមមិនតប នាងនិយាយបន្ត
"ខ្ញុំមិនធ្លាប់អោបខ្នងសាម៉ូពេលជិះម៉ូតូទេ តើកក់ក្តៅដូចលោកឬអត់"
អារម្មណ៏នាងច្របូកច្របលតើនាងនឹកសាម៉ូ ឬ អារម្មណ៏ល្អនឹងសេហូ
"តើនាងនៅនឹកគេមែនទេ"
នាងមិនបានឆ្លើយ តែវាក៏ជាចម្លើយដែលនាងមិនបានបដិសេធទៅហើយ
"ដល់ផ្ទះហើយ។ អរគុណមេ! " នាងលាដៃបាយៗសេហូ
សេហូនឹកសើចដល់សម្តីប្លែករបស់ហារិ គេគិតនាងច្បាស់ជាខូចចិត្តឡើងវង្វេងវង្វន់អស់ហើយ។
ហារិបេះដូងលោតញាប់ៗមុខឡើងក្រហមប្រញាប់ដើរចូលផ្ទះវិញ។
ម៉ោង១០កន្លះនាងផ្ងើរសារទៅសេហូ
"លោកដល់ផ្ទះឬនៅ?"
"ដល់ហើយ នាងមិនទាន់គេងទេ?"
"រៀបនឹងគេងហើយ រាត្រីសួស្តី មេចិត្តល្អ"
"រាត្រីសួស្តី"
សេហូមិនទាន់ដល់ផ្ទះនោះទេគឺគេបកមកធ្វើការងារដែលនៅសេះសល់នៅក្រុមហ៊ុន ហើយក៏គេងលក់នៅទីនោះ។
ព្រឹកឡើងហារិប្រញាប់មកធ្វើការមុនគេដើម្បីបង្ហើយការងារ តែការងាររបស់នាងត្រូវសេហូធ្វើរូចរាល់ហើយ ថែមទាំងគេលក់នៅតុនាងថែមទៀត ។
ហារិបើកទា្វរឃើញសេហូគេងលក់ក៏មិនហ៊ានដាស់ នាងសម្លឹងមើលមុខដ៏គួរអោយអានិតរបស់គេ
"តើគាត់គេងម៉ោងប៉ុន្មានយប់មិញ?" ដោយសារជិតដល់ម៉ោងចូលធ្វើការអ្នកអនាម័យត្រូវសម្អាត នាងក៏ដាស់សេហូ
"លោកប្រធាន" សេហូភ្ងាក់ព្រោះតែគេមកគេងលើតុនាង
"ម៉ោងប៉ុន្មានហើយ "
"ម៉ោង៧ព្រឹក"
គេប្រញាប់ងើបពីតុនាងរួចទៅផ្ទះងូតទឹក
"លោកគេងប៉ុន្មាន ?"
"ម៉ោង៤ព្រឹក"
"នេះគេងតែ៣ម៉ោងទេ"
"ខ្ញុំទៅផ្ទះងូតទឹកម៉ោង៩ព្រឹកទើបខ្ញុំមកវិញ នាងរៀបចំការងារដែលនេះសេះសល់អោយរួចផង"
"ចាលោក "
ត្រលប់ពីផ្ទះមកដល់កន្លែងធ្វើការវិញ សេហូក៏ឃើញអាហារពេលព្រឹកនិងកាហ្វេលើតុរបស់គេជាក្រដាស ណូតពណ៍លឿង
"មិនបានគេងត្រូវតែញាំអោយច្រើនផង"
ច្បាស់ណាស់គឺជាហារិ ដែលបារម្ភពីសេហូមិនបានគេង និងមិនញាំអាហារពេលព្រឹកព្រោះតែគេប្រញាប់។
នាងគោះទ្វារយកឯកសារដែររៀបចំរួចអោយសេហូ ។
"ឯកសារប្លង់រៀបចំរួចអស់ហើយទាំងពីរគម្រោង "
"អរគុណអាហារពេលព្រឹករបស់នាង !"
0 Reviews