3.My introvert boyfriend

by - August 08, 2023

វគ្គ៣៖ មេឃភ្លៀងម្តងទៀត 



នៅអាហារដ្ឋានក្នុងក្រុមហ៊ុន
ហារិ យកប្រអប់បាយទៅក្នុងអាហារដ្ឋានក្រុមហ៊ុន ប៉ុន្តែមានសភាពអ៊ូអរ គ្មានកន្លែងអង្គុយ មានតែតុ សាម៉ូ និង សូណា និងតុរបស់សេហូ ។ 
នាងសម្រេចចិត្តទៅទៅអង្គុយតុសេហូ 
ហារិ " លោកប្រធានក្រុមខ្ញុំសុំរួមតុផង "
សេហូងក់ក្បាល 
ហារិបើកប្រអប់បាយ យកម្ហូបនិងបាយដាក់លើតុ ។ នាងក៏នឹកឃើញរឿងពីថ្ងៃមុន 
នាងនិយាយស្ទាក់ស្ទើរព្រោះខ្មាសគេផង តែអាវនិងមួករបស់គេនៅនឹងនាង ។ នាងគួរអរគុណនិង សងរបស់ទៅម្ចាស់គេវិញ។ 
នាងនិយាយតិចៗ " ខ្ញុំចង់អរគុណលោករឿងថ្ងៃមុន"
" រឿងអ្វី?"
" គឺ.....ថ្ងៃមានមេឃភ្លៀងនៅការ៉ាស់សាំង..... អាវ និង មួកលោកនៅនឹងខ្ញុំ!" នាងនិយាយទាំងអោនមុខចុះព្រោះជារឿងអាម៉ាសរបស់នាង។
សេហូសើច! ពេលគេសើចថ្ពាល់ឡើងខួចសង្ហារខ្លាំងណាស់!
"គឺជានាង !"
"អរគុណដែលលោកហៅជាងម៉ូតូអោយទៀត" 
"មិនអីទេ! "
នាងរុញម្ហូបដាក់មុខសេហូ 
"នេះជាម្ហូបដែលខ្ញុំធ្វើ លោកហូបជាមួយគ្នាទេ" 
សេហូសម្លឹងរួចយកចង្កះចាប់ 
"អរគុណ តែផ្អែមបន្តិច "
ហារិសើច ! មែនហើយ!
សូណាសម្លឹងមើលទៅហារិ កំពុងតែញាំបាយជាមួយថ្នាក់លើទាំងមិនអស់ចិត្ត
" មើលទៅនាងដូចជាស្គាល់គ្នានឹងសេហូម្នាក់នោះ មិនបែ្លកទេដែលនាងជាប់ជាបុគ្គលិក មិនមែន អ្នកស្មគ្រ័ចិត្ត ! "
សាម៉ូសម្លឹងមើលគេទាំងពីរ 
"នាងមិនស្គាល់សេហូទេ"
"បងច្បាស់ម្លះ ! តាំងពីដើមមកខ្ញុំមិនដែលឃើញមានគេហ៊ានរួមតុជាមួយសេហូទេ!" 
"សាម៉ូ និងហារិមិនមែនជាមនុស្សបែបនោះទេ"សាម៉ូនៅតែនិយាយកាន់ជើងគេទាំងពីរធ្វើអោយសង្សារ អន់ចិត្ត!
ចប់ម៉ោងសម្រាកហារិដើរទៅបន្ទប់ទឹកដើម្បីលុបលាងមុខមុនចូលធ្វើការចៃដន្យជួបនឹងសូណាកំពុង លាបក្រែម
" អបអរសារទរដែលសំភាសន៏ជាប់ យើងក្លាយជាមិត្តរួមការងារម្តងទៀតហើយ "
"អរគុណ " លុបមុខរួចនាងក៏ដើរចេញដោយមិនចង់និយាយជាមួយសូណាបន្ត ទុកអោយនាងនៅម្នាក់ឯងមិនអស់ចិត្ត។
រយះពេលមួយខែនេះ ការងារថ្មីហារិ គ្រាន់តែជាជំនួយការអ្នកគ្រប់គ្នា ជួយការងារនេះបន្តិចនោះបន្តិច កូពីឯកសារ រៀបចំទូរដាក់ឯកសារ ឆុងកាហ្វេអោយមេផង ជួយគូរប្លង់ការងារបន្ទាន់ផង ជួយរៀបចំ material board  តែនាងរីករាយណាស់ ព្រោះមានមិត្តរួមក្រុមល្អ បង្ហាត់បង្រៀននាងអស់ពីចិត្ត។ 
ថ្ងៃនេះជាថ្ងៃត្រូវទៅជួបភ្ងៀវដើម្បីធ្វើបទបង្ហាញ តែនីសាសុំច្បាប់ឈឺ។ 
សេហូ " ហារិ នាងរៀបចំឯកសារ និង  material board ទៅជួបភ្ងៀវជាមួយខ្ញុំថ្ងៃនេះ នាងជាអ្នកធ្វើបទបង្ហាញ"  ។ ហារិភ្ងាក់ផ្អើរ នឹងការងារភ្លាមៗនេះ
"ប៉ុន្តែ លោកប្រធាន ខ្ញុំមិនទាន់ត្រៀមខ្លួនក្នុងការធ្វើបទបង្ហាញនេះទេ"
"ចុះនាងរាល់ថ្ងៃធ្វើអ្វី?"
មួយសំនួរនេះចាក់ដោតតែម្តង ធ្វើអោយនៅស្ងៀតទ្រឹង 
សូរាជួយឆ្លើយកែប្រែស្ថានភាព " នាងដឹងពីគំរោងនេះច្បាស់ណាស់លោកប្រធាន នាងតែងជួយការងារពួកខ្ញុំរហូតមក"
 តារា" ឆាប់ទៅរៀបចំទៅដល់ម៉ោងអីលូវហើយ កុំបារម្ភលោកប្រធាននឹងជួយនាងកន្លែងមិនច្បាស់លាស់ "
ហារិ ភ្ងាក់ខ្លួន "ចាលោក!" 
ជាធម្មតាមធ្យោបាយធ្វើដំណើរទៅជួបភ្ញៀវ ឬទៅការដ្ឋានត្រូវប្រាស់ត្រូវឡានក្រុមហ៊ុនតែថ្ងៃនេះ ក្រុមអេ កក់ឡានមុនទៅហើយ ។ 
សេហូមើលនាឡិការ ជិតដល់ម៉ោងទៅហើយ គេមិនអាចរង់ចាំ តាក់ស៊ី ហើយអោយភ្ងៀវរង់ចាំនោះទេ !
សេហូ " នាងជិះម៉ូតូបានទេ" 
"បាន លោក"
សេហូសម្រេចយកម៉ូតូធំរបស់គេដឹកនាង ទៅជួបភ្ងៀវ ។ ជាទំលាប់របស់គេហើយដែលបើកម៉ូតូលឿន ពេលហារិទប់ខ្លួនមិនជាប់ទៅប៉ះខ្លះខ្លួនគេ ។ សេហូហាក់ដឹងខ្លួនឡើងវិញថាគេដឹកមនុស្សស្រី មិនមែន សូរា ឬ តារាដែលអោបគេជាប់នោះទេ។ 
"សុំទោស! ខ្ញុំបើកលឿនបន្តិចហើយ ! "
ហារិតោងស្មារបស់គេ ប្រុងប្រយ័ត្នជាងមុន " លោកបើកលឿនបានតែត្រូវប្រុងប្រយត្ន័មនុស្សផង "។
នៅស្តុបក្រហម 
កែវភ្នែកពោលពេញដោយការប្រចណ្ឌបានសម្លឹងមើលហារិ និង សេហូ មែនហើយគឺ សាម៉ូ ។ គេកំពុងនៅក្នុងឡានជាសូណា និងមិត្តរួមការងារតាមផ្លូវទៅការដ្ឋាន។ ចំនែកសូណាក៏មើលឃើញការប្រចណ្ឌរបស់ សាម៉ូចំពោះហារិដែរ!
ហារិធ្វើបទបង្ហាញទាំងសម្លេងរអាក់រអួលនៅពេលដំបូង មិនមែនព្រោះនាងមិនយល់ពីគំរោងនោះទេ ព្រោះជាលើកទី១ ដែលនាង រៀបរាប់ចំពោះមុខភ្ងៀវ ប៉ុន្តែសេហូតែងតែបន្ថែមនូវកន្លែងខ្វះខាតបន្ថែមទៀតរហូតធ្វើអោយនាងមានទំនុកចិត្តឡើងវីញ និយាយដោយមិនខ្លាចខុស។
ការងារបានបញ្ចប់ពួកបានបើកម៉ូតូត្រលប់ទៅវិញ បើកជិតដល់ក្រុមហ៊ុនភ្លៀងក៏ធ្លាក់ខ្លាំងៗ។ ដោយសារសល់តែប៉ុន្មានរយម៉ែត្រទៀតដល់ក្រុមហ៊ុនទៅហើយទើបសេហូមិនឈប់ ថែមទាំងបើកលឿនៗ​អាលនឹងបានដល់។ ហារិរងារឡើងញា័រក៏មានហ៊ាននិយាយព្រោះគិតថាជិតដល់ក្រុមហ៊ុនទៅហើយ។ 
ពេលទៅដល់ក្រុមហ៊ុន សេហូ ដាក់ហារិចុះ រួចដោះអាវស្បែករបស់បោះទៅអោយនាង 
"យកទៅបោកទឹកអោយខ្ញុំផង"
"អរគុណលោកហើយ " ហារិយល់ពីចេតនារបស់សេហូណាស់ព្រោះមិនមែនលើកទីមួយទេដែលគេធ្វើបែបនេះដាក់នាង ព្រោះតែនាងរងារ និង អាវសស្តើង។ 
ម៉ោងនេះបុគ្គលិកទាំងអស់ចេញពីធ្វើការអស់ហើយ នាងឡើងទៅលើយកកាបូប ដើរទៅចំណតខាងក្រោមដើម្បីយកម៉ូតូទៅផ្ទះ ។ ដល់ចំណតនាងបានជួប សាម៉ូ និង សូណា។
អាវស្បែកពណ៍ខ្មៅទាក់ទាញភ្នែរបស់សូណាណាស់ ព្រោះមួយក្រុមហ៊ុននេះអ្នកណាក៏ស្គាល់ថាជាអាវរបស់ សេហូតែម្នាក់ដែរ ព្រោះគេពាក់អាវនេះរាល់ថ្ងៃ។ 
សូណា " មើលទៅឯងមានទំនាក់ទំនងល្អជាមួយមេណាស់ " 
ហារិ " គ្មានទាក់ទងអីនឹងឯងនោះទេ "
សាម៉ូ "ខ្ញុំជូននាងទៅផ្ទះ មេឃភ្លៀងខ្លាំងណាស់" 
ហារិ " ខ្ញុំមិនទៅទេ "
សូណា " ខ្ញុំមិនប្រកាន់ទេ​ ដែលសង្សាខ្ញុំជូនអតីតសង្សាគេទៅផ្ទះ។  មើលម៉ូតូឯងចុះ ហែលទឹករួចទេ "
សម្លេងម៉ូតូធំលាន់ឡើងនៅក្រោមចំណតអគារ ច្បាស់ណាស់គឺមានតែម្នាក់គត់គឺ សេហូ 
គេបោះមួកការពារអោយហារិ 
"ខ្ញុំជូននាងទៅផ្ទះ ផ្លូវខាងមុខនោះលិចទឹកហើយ"
ហារិទទួលមួកទាំងរីករាយ " អរគុណលោក ដែលមិនទៅចោលខ្ញុំ" 
គ្រប់ពេលមានភ្លៀងខ្លាំង វត្តមានរបស់សេហូលេចឡើង ជាឆត្រ័ដ៏មានពន្លឺបាំងខ្យល់ ភ្លៀង ដល់ហារិ ។
លើកនេះហារិឡើងម៉ូតូអោបចង្កះ សេហូជាប់ដោយមិនដឹងខ្លួន ។ សេហូចេញទៅយ៉ាងលឿន។
សូណាសម្លឹងមើលពួកគេចេញទៅ ហើយនិយាយឌឺដង 
"មើល​ទៅ បងល្មមអស់ចិត្តពីនាងហើយ"
"ជាសិទ្ធរបស់នាង"
"នេះបែកគ្នាក្តៅៗ មិនទាន់១ខែស្រួលបួលផង នាងដាក់មន្តស្នេហ៏ថ្មីហើយ"
សាម៉ូសម្លក់សូណា 
"តែអូនគឺជាអ្នកដណ្តើមសង្សារមិត្តភក្តិខ្លួនឯង"
មួយម៉ាត់នេះធ្វើអោយនាងមិនអាចឆ្លើយឆ្លងបន្ត ។ នាងនៅតែមិនអាចឈ្នះហារិបាន ទោះជានាង ដណ្តើមសង្សាររបស់ហារិដែលជាសិស្សឆ្នើមប្រចាំសាលា តែសេហូនៅតែល្អជាងសាម៉ូ ។ គេជាប្រធានក្រុម ឋានះល្អ រៀនចប់ពីបរទេស ទាំងសង្ហារជាងសាម៉ូថែមទៀត។
នៅតាមផ្លូវភ្លៀងមិនដាច់គ្រាន់សោះ
សេហូក៏ដាច់ចិត្តសួរ"តើនាងរងារចង់ចូលជ្រកទេ?" 
"ទទឹកអស់ហើយ ទៅផ្ទះតែម្តងទៅ! នៅមិនឆ្ងាយប៉ុន្មានទេ គឺបុរីសាគូរ៉ា "
"អូខេ ! " 
នាងស្រាប់តែអោបសេហូយ៉ាងណែនរួចស្រែក 
"អរគុណលោកត្រលប់មកវិញ!"
សេហូរឹងខ្លួនព្រោះតែហារិអោបគេឡើងណែន ហើយជាលើកទីមួយដែលមនុស្សស្រីអោបគេបែបនេះ អារម្មណ៍អៀនផង កក់ក្តៅផង ច្របូកច្របល់មិនដឹងឆ្លើយនាងបែបណា ។ 
មិនតប តែហារិក៏និយាយបន្ត 
"ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ អរគុណលោកដែលធ្វើឆត្រ័បាំងភ្លៀងមួយខ្ញុំគ្រប់ពេល "នាងដូចភ្ងាក់ផ្អើរនឹងសម្តីខ្លួនឯង និយាយមិនបានគិតទៅកាន់សេហូ តែនាងនៅតែបន្តនិយាយ
"សាម៉ូ ជាសង្សារចាស់ខ្ញុំ សូណាជាមិត្តសំឡាញ់ខ្ញុំ ហើយយើងក៏បែកគ្នានៅថ្ងៃនោះ គឺថ្ងៃដែលមេឃភ្លៀង ចិត្តក៏ឈឺ ម៉ូតូក៏ខូច តែសំណាងណាស់បានលោកជួយ ។ ខ្ញុំពិបាកណាស់ទើបធ្វើចិត្តបានចូលធ្វើការក្រុមហ៊ុនជាមួយពួកគេ ! "
សេហូបានត្រឹមស្តាប់ គេហាក់មិនដឹងលួងលោមហារិដូចម្តេច ! 
" សុំទោសដែល ខ្ញុំដូចជានិយាយច្រើនពេកហើយ " 
" ក្រោយភ្លៀងមេឃនឹងស្រលះ នាងនឹងជួបមនុស្សល្អៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​" 
"ឈប់នៅទីនោះហើយគឺផ្ទះនោះ "។
សេហូឈប់ម៉ូតូ ហារិដោះមួកហុចអោយគេទាំងមុខក្រហម ព្រោះនាងបានអោបគេយ៉ាងជាប់ពេលជិះម៉ូតូ។​
"​អរគុណ លោក"
សេហូងក់ក្បាល រួចក៏តប "ស្អែកខ្ញុំមកយកនាងទៅធ្វើការ ! "
ហារិ ញញឹម " ចា "






You May Also Like

0 Reviews