2.My introvert boyfriend
វគ្គ២៖ Introvert Boss
បន្ទាប់ពីឃុំខ្លួនយ៉ាងសោកសៅក្នុងបន្ទប់អស់ជាច្រើនសប្តាហ៏ ដល់ពេលហើយដែលត្រូវប្រឈមមុខនឹងការពិត ដូចដែលហ្វេសប៊ុករបស់សូណា update relationship ជាមួយសាម៉ូ ហើយមនុស្សគ្រប់គ្នា អបអរសាទរនាង។ ហារិគិតពីអតីតកាលពីស្នេហារបស់នាង ដែលនាងមិនដែលបើកចំហរ ពីទំនាក់ទំនងគេទាំងពីរ ពេលនេះនាងបានត្រឹមសោកស្តាយ សូម្បីតែការបែកគ្នាក៏គ្មានអ្នកណាលោមលួងនាង ។ ជូតទឹកដែលស្រក់ លើទូរសព្ទ័ ហើយនិយាយប្រាប់ខ្លួន " ដល់ពេលហើយត្រូវប្រឈមមុខនឹងការពិត បាត់បង់ស្នេហាគ្មានអ្វីអស្ចារ្យទេ " ។
ហារិ បើកបង្អួចដើម្បីអោយខ្យល់និងពន្លឺចូលក្នុងបន្ទប់។ នាងសម្លឹងមើលសភាពខ្លួនឯងក្នុងកញ្ចក់បញ្ឈរ សភាពដែលដូចនឹងមនុស្សឈឺ ភ្នែកឡើងស្លក សក់ឡើងរញ៉េរញ៉ៃ ។
ទូរសព្ទ័ បានរោដ៏ឡើង
ហារិ បើកបង្អួចដើម្បីអោយខ្យល់និងពន្លឺចូលក្នុងបន្ទប់។ នាងសម្លឹងមើលសភាពខ្លួនឯងក្នុងកញ្ចក់បញ្ឈរ សភាពដែលដូចនឹងមនុស្សឈឺ ភ្នែកឡើងស្លក សក់ឡើងរញ៉េរញ៉ៃ ។
ទូរសព្ទ័ បានរោដ៏ឡើង
" ជំរាបសួរ ! ខ្ញុំទូរសព្ទ័ពី ក្រុមហ៊ុន architect plus group អ្នកនាងឈ្មោះ ហារិ មែនទេ? "
" ចា ជំរាបសួរ! នាងខ្ញុំគឺហារិ "
"អបអរសាទរ ! អ្នកនាងបានសំភាសន៏ជាប់ជា បុគ្គលិក ហើយ! "
ហារិ នៅស្ងៀមស្ទាក់ស្ទើរ មិនដឹងគួរគិតយ៉ាងណាព្រោះវាជាក្រុមហ៊ុនតែមួយ ជាមួយនឹងសាម៉ូ និង សាណា ប៉ុន្តែក្រុមហ៊ុន architect plus group ជាក្រុមហ៊ុនធំជាងគេក្នុងប្រទេស ! តើខ្ញុំត្រូវគិតយ៉ាងណា? ខ្ញុំមិនអាចបាត់បង់ទាំងស្នេហា និងការងារទាំងពីរនោះទេ !
" អ្នកនាងអាចចូលធ្វើការថ្ងៃចន្ទ អាទិត្យក្រោយនេះបានទេ"
" អ្នកនាងអាចចូលធ្វើការថ្ងៃចន្ទ អាទិត្យក្រោយនេះបានទេ"
" ខ្ញុំ..... ខ្ញុំអាចទៅបាន "
ហារិដើរទៅមើលបោកកូនជ្រុក ដែលនាងសន្សំលុយទុក ហើយសម្រេចចិត្តយកលុយទាំងនោះទៅតែងខ្លួន និងទិញសំលៀកបំពាក់ថ្មីៗ ។ នាងបានទៅសាឡនដើម្បីកាត់សក់ប្តូរពណ៍សក់ តុបតែងខ្លួនជាថ្មី ដូចដែលគេតែងចំណាំថា ស្រីៗបើបានជាបែកគ្នាជាសង្សារហើយនោះរឹតតែស្អាតជាងមុន ។ រូបរាងថ្មីបានលេចឡើង នាងមើលសក់ដែលកាត់ចេញដោយគ្មាន ការស្តាយស្រណោះទោះជានាងចិត្តសក់វែង ពិសេសសាម៉ូតែងតែងសសើរថាសក់វែងរបស់នាងស្អាតណាស់។
ថ្ងៃចន្ទបានមកដល់
ម៉ោង៧ និង ៣០នាទី ជាម៉ោងដែលមមាញឹកព្រោះ អ្នកធ្វើការកំពុងតែប្រញាប់ប្រញាល់ចូលធ្វើការ ។ ហារិបានមកដល់ក្រុមហ៊ុន នាងដកដង្ហើមធំ រួចប្រាប់ខ្លួនឯង
" ហារិ ហារិ នាងអាចធ្វើបាន! "
នាងដល់ទៅដល់ជណ្តើរយន្ត ដែលមានមនុស្សជិតពេញទៅហើយ ។ ពេលដែលបិទទ្វារទៅហើយក៏មានមនុស្សបីនាក់ទៀតចុចអោយទ្វារបើជាថ្មី ៗ ។ គេថាបើយើងគេចណាស់តែងតែជួបណាស់ ពីរនាក់ក្នុងចំណោមនោះគឺ សាម៉ូ និង សាណា។ ក្រសែងភ្នែកពួកគេកំពុងត្របាញ់ចូលគ្នា ។ ជណ្តើរយន្តលោតសំលេងជាងសញ្ញាណថាលើចំនួនមនុស្ស។
បុរសអាវខ្មៅមាឍខ្ពស់ម្នាក់បានស្មគ្រ័ចេញ ដោយសារតែតានតឹងក្នុងចិត្ត និងមិនចឹងខូចអារម្មណ៏ថ្ងៃដំបូងនោះ ហារិក៏ ដើរចេញដូចគ្នា។ សាម៉ូសម្លឹងមើលនាងចេញមិនដាក់ភ្នែកសោះ។ ជណ្តើរយន្តមួយទៀតក៏បានមកដល់ ។
ពេលនេះមានតែនាងនិងបុរសម្នាក់ប៉ុណ្ណោះ។
" លោកទៅជាន់ទីប៉ុន្មាន? "
" ទៅ៥ "
" ខ្ញុំក៏ទៅទីនោះដែរ ថ្ងៃនេះជាថ្ងៃធ្វើការដំបូងរបស់ខ្ញុំ"
តែបុរសនោះមិនតបត្រឹមតែងក់ក្បាល ។
ហារិ នៅស្ងៀមមិនហ៊ានសួរទៀត តែនាងចាប់អារម្មណ៏នឹងអាវស្បែកក្រៅពណ៍ខ្មៅរបស់បុរសម្នាក់នោះ ព្រោះស្រដៀងនឹងអាវបុរសជិះប្រុសជិះម៉ូតូយកដណ្តប់អោយនាង ។
កណ្តឹងលោតមកដល់ជាន់ទី៥ធ្វើអោយនាងភ្ញាក់ឈប់គិតដល់អាវនោះ!
" អត់ទោស Architect ក្រុមB នៅកន្លែងណា ? "
" ដើរតាមខ្ញុំមក "
" លោកក៏ធ្វើការនៅ ក្រុមB ដែលមែនទេ "
គេងក់ក្បាល ។ នាងដើរតាមគេ រហូតការិយាល័យធ្វើការ
ប្រធាន HR ដែលធ្លាប់សំភាសន៍នាងបានចាំនាង នៅក្នុងការិយាល័យ
HR " សួស្តី អ្នកនាង ហារិ "
ហារិ " ចា សួស្តី ! "
HR" នេះជាការិយាល័យ Team B នៅទីនេះបែងចែកជា២ក្រុមគឺ Team A Team B "
ហារិ " ចុះសាម៉ូ និង សូណា នៅក្រុមណាដែរ" នាងសួរកាត់ HR
HR " Team A តែគឺថា Team A ពេញហើយ ចំនែកTeam B គឺខ្លះបុគ្គលិក "
ហារិ ញញឹម " ខ្ញុំរីករាយនឹងនៅក្រុមនេះ "
HR " ចឹងខ្ញុំណែនាំនាងទៅកាន់មេក្រុមនាង "
HR នាំនាងទៅកាន់បន្ទប់របស់មេក្រុម
HR " នេះគឺ សេហូ គេមេក្រុមនៅ Team B "
ហារិ ស្រឡាំងកាំង គឺជាបុរសដែលគេជួបនៅជណ្តើរយន្ត
ហារិ " សួស្តី លោក ! នាងខ្ញុំ ឈ្មោះហារិ សូមជួយណែនាំផង "
សេហូ " សួស្តី! ខ្ញុំនឹងណែនាំមិត្តរួមក្រុមអោយនាងស្គាល់ "
HR " ចឹងខ្ញុំត្រលប់ទៅវិញ "
សេហូបានណែនាំសមាជិកក្នុងក្រុមទៅកាន់ ហារិ
នេះជា ហារិ ជាសមាជិកថ្មីក្នុងក្រុមយើង ។
នេះ នីសា តារា និង សូរា ។
នីសា " សួស្តី ហារិ ! រីករាយដែលមានសមាជិកជាមនុស្សស្រី ដូចគ្នា ខ្ញុំជាអ្នករៀបគំរូmaterial និងចេញតម្លៃ"
និសា ជាស្រីស្អាត នាងមានចរិករស់រាយ ត្រង់ទៅត្រង់មក ពិសេសេក៏កាចឆ្នាស់ណាស់ដែរ ។
តារា " សួស្តី ហារិ ខ្ញុំជាអ្នកគូរ 2d គេហៅខ្ញុំថាជា draft man
តារាជាមនុស្សស្ងៀមស្ងាត់ជាងគេក្នុងចំនោមអ្នកទាំងបី តែគេពូកែអត់ធ្មត់ណាស់។
សូរា " សួស្តី ហារិ ខ្ញុំជាអ្នកគូរ 3d និងជារៀមច្បងនៅទីនេះ មានន័យថាខ្ញុំធ្វើការយូរជាងគេមិនមែនចាស់ជាងទេ”
សូរាជាមនុស្សចាស់ទុំ និងរស់រាយរាក់ទាក់ផងដែរ។
សេហូ“ នីសា នាងជួយយកការងាររបស់យើងណែនាំដល់ហារិផង។
នីសា“ ចា មេ”
ណែនាំរួចសេហូ ក៏ដើរត្រលប់ទៅវិញ
ហារិតាមសម្លឹងមើលកាយវិការសោះអង្គើយរបស់សេហូ។
សូរា“ មេយើងតែប៉ុនណ្ណឹងមិនសូវមាត់ករ តែចិត្តល្អ គាត់មនុស្ស introvert “
នីសា“ មិនដូចអ្នកខ្លះទេនិយាយច្រើនអត់បានការមែនទេបងតារា“
តារាញញឹមហើយញាក់ចិញ្ចើម
នីសារ“នេះជាការងាររបស់ក្រុមយើងបានធ្វើកន្លងមក នាងមើលសិនទៅ។ នាងតប្រហែលត្រូវធ្វើជាជំនួយការពួកខ្ញុំមួយរយះសិនហើយ រហូតមេវាយតម្លៃថានាងសាកសមនិងជំនាញអ្វី“
តារា“យើងគ្រប់គ្នាត្រូវចេះការងារគ្រប់ប្រភេទទោះជាយើងមិនចូលចិត្តឬមានជំនាញក៏ដោយ ព្រោះបើមានម្នាក់អវត្តមានត្រូវធ្វើជំនួស“
ហារិ“ខ្ញុំយល់ហើយ ខ្ញុំក៏ចង់ចេះគ្រប់មុខដែរ“ នាងសើច!
“និយាយចឹងតើមេរបស់យើង គាត់បើកម៉ូតូធំមែនទេ ខ្ញុំបានឃើញមនុស្សម្នាក់ស្រដៀងនឹងគាត់ណាស់”
នីសា“នេះនាងចាប់អារម្មណ៏នឹងមេយើងមែនទេ ទើបកដាក់ពាក្យធ្វើការ“
ហារិប្រញាប់តប“មិនមែនបែបនេះទេគឺគ្រាន់តែឆ្ងល់”
សូរា “គាត់ជិះម៉ូតូធំពណ៍ខ្មៅ មួយក្រុមហ៊ុនមានតែគាត់ទេខុសគេ អាវស្បែកខ្មៅនិងម៉ូតូធំខ្មៅ“
និសា“ខុសគេ តែសង្ហារណាស់”
តារា“ចង់និយាយគាត់នៅ Single ទេ អាចដាក់ពាក្យបានតែមិនងាយជាប់ទេ“
ពួកគេនាំគ្នាសើច
0 Reviews