8.My introvert boyfriend
ថ្ងៃនេះហាក់ដូចថ្ងៃពណ៍ផ្កាឈូកនៃក្តីស្នេហារបស់គូរស្នេហ៏ថ្មីថ្មោង។ ហារិ ប្រញាប់ឡើងទៅតែងខ្លួន ចំនែកសេហូវិញ ត្រលប់ទៅផ្ទះប្តូរសំលៀកបំពាក់ និងទៅយកម៉ូតូពីក្រុមហ៊ុន ដើម្បីដឹកសង្សារ។ គេត្រលប់មកវីញជាមួយបាច់ផ្កាកូលាបផ្កាឈូក មួយបាច់អោយសង្សារ ។
ហារិភ្ងាក់ផ្អើរ ដែលសេហូដឹងពីផ្កាដែលនាងចូលចិត្ត?
" តើថ្ងៃនេះជាថ្ងៃអ្វីបានជាបងទិញផ្កាអោយអូន? " នាងញញឹមទទួលយកផ្កាមកហឹត
សេហូសើចរកនឹកពីហេតុផល " គ្រាន់តែចង់ទិញផ្កាអោយសង្សារសប្បាយចិត្តតើគួរមានហេតុផលច្រើនម្លះដែរឬ ? មកពីបងរវល់ មិនសូវមានពេលអោយអូន ធ្វើអោយអូនស្ត្រេសនៅកន្លែងការងាររហូត លំបាកអូនហើយ "
នាងក្រវីក្បាល យល់ពីសំពាធរបស់សេហូ
"មិនលំបាកទេ ! ព្រោះបងជាមេអូន បងមានតួនាទីរបស់បង "
សេហូយកដៃអង្អែលក្បាលនាង
" ល្អហើយដែល អូនយល់ ! ចប់ម៉ោងការងារ អូនជាមេរបស់បង !តើអូនចង់ទៅណា?"
"យើងទៅមើលកុន ហើយញុំាបាយ? ។ ចុះបងចូលចិត្តទៅកន្លែងបែបណា? "
" កន្លែងដែលមានអូន " ហារិអស់សំណើច មិននឹកស្មានថាសេហូក៏ចេះប្រើលែបខាយដូនព្រាននារីដែរ។
ទៅដល់ រោងកុន ហារិថត សំបុត្រកុន និង ពោត ដាក់ក្នុង IG ជាមួយ caption #1st movie together. នាងសម្លឹងមើលទៅសេហូ .... ព្រោះតែនាងចង់ថតរូបគេផងដែរមិនមែនតែ សំបុត្រកុន និង ពោតលីងនោះទេ។
"តើអូនកំពុងគិតអ្វី? "
"តើអូនអាចថតរូបជាមួយបងបានទេ កុំបារម្ភអូនមិនផសក្នុងបណ្តាញនោះទេ ?"
សេហូលើកទូរស័ព្ទ ថតរូប selfie។ កំលោះកំណាញ់សម្តីម្នាក់នេះ ថតជាមួយស្នាមញញឹមដ៏សង្ហារដែលកំរ នឹងមានអ្នកឃើញព្រោះគេមិនមែនជាមនុស្សរស់រាយ ដែលញញឹមដាក់មនុស្សគ្រប់គ្នា ។ ហារិមើលរូបថត ហើយយកដៃចាប់ចង្ការរបស់សេហូ។
"សង្ហារណាស់!"
" អូនអាច ផសរូបនេះក្នុង IG រឺ ហ្វេសប៊ុករបស់អូនបាន បើអូនចង់ "
" សុំមើល IG របស់បងបានទេ ? " សេហូហុចទូរសព្ទ័
នាងមើល IG មិនសូវជាមានរូបមនុស្សនោះទេ ភាគច្រើនសុទ្ធតែរូបជាក្រុម រូបស្ថាបត្យកម្មបែបអគារ ឬ រូបទេសភាពផ្សេងៗ ។ តែមានរូបមួយគឺរូបគេមួយដែលគេថត selfie នៅលើរទះភ្លើង ហើយថតជាប់នារីម្នាក់។
"ចៃដន្យម្លះ បងដឹងទេថាបងថតជាប់អូន កាលនោះអូនរៀននៅថៃ "
គេសើចដែលនាងចាប់អារម្មណ៏សូម្បី តែរូបbackgroundជាមនុស្សស្រី ។
" នេះជា Crush របស់បង តែពេលនោះនាងមានសង្សារទៅហើយ "
ហារិបើកភ្នែកធំៗ បងស្គាល់អូនយូរ ។
សេហូ បើករូបថតនាងប៉ុន្មានសន្លឹក ក្នុងទូរសព្ទរបស់គេអោយនាងមើល ។
" តែជានិស្សយ័ពិតមែនដែលអោយបងជួបអូននៅខ្មែរម្តងទៀត ម្តងនេះនាងមិនសង្សារនោះទេ"
" ចឹងបងលួចស្រឡាញ់អូនយូរហើយ ?"
គេងក់ក្បាល ។ នាងយក ក្តិចគេ
"Crush បង គឺនាងតែជិះជើងរត់ភ្លើងម៉ោង ៤ល្ងាចចេញពីរៀន ហើយតែងងើបអោយមនុស្សចាស់អង្គុយជានិច្ច ហើយនាងចូលចិត្តទៅដាក់ចំនីឆ្កែនៅក្បែរមហាវិទ្យាល័យណាស់ ។តែនាងមិនដឹងទេថា ម្ចាស់ឆ្កែនោះលួចមើលនាងរាល់ថ្ងៃ។ ថ្ងៃមួយនាង វីដេអូ call ជាមួយសង្សារនាង ។ ពេលនេះបងក៏ដឹងនាងមានសង្សារហើយ មិនចង់ទៅរំខាននាងទេ ។ មិនចង់ទៅញ៉ែសង្សារគេនោះទេ។ "
" បងពូកែសម្តែងណាស់ "
" បងមិនដែលសម្តែងនោះទេ ។ អោយទូរសព្ទមកវិញមក "
គេយករូបថតដែលថតអំបាញ់មិញ ផសចូលក្នុង IG ។ ដែលដាក់ caption រូបបេះដូង ។
អ្វីដែលសេហូ មិនដែលនិយាយនោះគឺ គេបានជួបនាងពេលនាងរៀននៅថៃ។ ពេលនោះនាងអង្គុយ ទល់មុខគេក្នុងរទះភ្លើង នាងបានងើបឈរអោយមនុស្សចាស់អង្គុយ។ រូបរាងស្អាតថែមទាំងចិត្តល្អ បានធ្វើរអោយចិត្តរបស់សេហូមិនធ្លាប់បំភ្លេចនាងនោះទេ គេថែមទាំងមានចេតនា selfie អោយជាប់រូបនាងនៅពីក្រោយ។ រហូតគេបានជួបនាងជាថ្មីនៅការ៉ាស់សាំង និងជាអ្នកជ្រើសរើស CV នាងចូលក្រុមប៊ីដើម្បីចង់នៅក្បែរនាង ទោះពេលខ្លះដឹងថាហារិនៅ នឹកសាម៉ូ តែគេស្មគ្រ័ចិត្តកំដរនាងបំភ្លេចគេយ៉ាងស្ងៀមស្ងាត់។
" តោះចូលមើលកុន "
នៅពេលកំពុងមើលកុន មិត្តភក្តិរបស់ហារិនៅអាមេរិចដែលទើបមកវិញ បាន ផ្ញើរសារ អញ្ចើញនាងញាំអាហារលាចជួបជុំមិត្តភក្តិ ។
" មិត្តភក្តិអូនទើបមកពីអាមេរិច ហៅញាំបានល្ងាច "
"អូនចង់ទៅទេ ? "
"អូនមិនចង់ទៅទេ ព្រោះប្រហែលជាសូណា និង សាម៉ូក៏ទៅដែរ ។ "
" ហេតុអ្វី អូនខ្លាចពួកគេ ? "
" ព្រោះនាងតែងតែចង់ឈ្នះអូន ហើយសាម៉ូ តែងតែរញ៉េរញ៉ៃនឹងអូន ។ ពេលនេះអូនមានបងហើយ អូនមិនចង់អោយបងអន់ចិត្តនឹងអូនទេ "។ គេកាន់ដៃនាង
"បងទៅជាមួយអូន ! " សេហូចង់អោយហារិ រឹងមាំ មិនត្រូវតែឈឺចាប់ក្នុងអតីតកាល បែបនេះនោះទេ។
នាងសម្លឹងមុខគេ
"អូខេ !"
0 Reviews