9.My introvert boyfriend
![]() |
នៅភោគនីយដ្ឋានផ្ការាំ
ដាលីស ជាមិត្តសំឡាញ់របស់នាង និង សូណា ។ នាងបានទៅរៀននៅ សហរដ្ឋអាមេរិចបន្ទប់ពីចប់បាក់ឌុប ។ ការត្រលប់មកវិញលើកនេះរបស់គេគឺត្រលប់មកវិញដើម្បីរៀបការ ។
ហារិ និង សេហូ បានមកដល់ ។ ដាលីសលើកដៃជាសញ្ញា ថានាងនៅកន្លែងណា ។
ហារិបានអោបគ្នាដោយការនឹករលឹក បន្ទាប់ពីនាង ខានជួបគ្នាជាច្រើនឆ្នាំ ។
ដាលីស
ដាលីស "សួស្តី ! នេះជាគូដណ្តឹងរបស់ខ្ញុំ គឺដេវីត "
"នេះគឺ ហារិ! មិត្តសំឡាញ់អូនកាលនៅវិទ្យាល័យ ។ នេះគឺ..... "
ហារិ " គាត់គឺ សេហូ ជាសង្សារ របស់ខ្ញុំ "
សេហូ " សួស្តី ដាលីស! សួស្តី ដេវីត! "
ដាលីស " ហីយ៉ា ហារិរបស់យើងក៏មានសង្សារដែរ ។ "
ដេវីត " យើងកំម៉ង់អាហារបណ្តើរៗ ទៅល្អទេ?
ដាលីស " អូខេ ! បងមើលបណ្តើរៗ ទៅ "
ដាលីស យកធៀបការមកអោយ ហារិ
ហារិ ទទួលយកធៀបការ ជាមួយការអបអរ
ហារិ " អបអរសាទរ ដាលីស ! "
ដាលីស " អរគុណ ! តើឯងអាចធ្វើអ្នកកំដរគ្នាបានទេ "
ហារិ " ប្រាកដហើយ ! ជាពាក្យសន្យាររបស់យើងនោះអី ថាបើអ្នកណាការ នោះយើងនឹងធ្វើជាអ្នកកំដរគ្នា "
ដាលីស" អរគុណ ដែលឯងនៅចាំ ! "
សូណា និង សាម៉ូបានមកដល់ ។ ពួកគេទាំងបួននាក់ ហាក់ដូចផ្អើរនៅពេលជួបគ្នា
សូណា " សួស្តី ដាលីស ! ហារិ និង សេហូក៏មកដែរ ! នេះគឺ សាម៉ូ គឺសង្សារខ្ញុំ សុំទោសដែលមកយឺត !
សាម៉ូ" សួស្តី ! "
ដាលីស " ចាមិនអីទេណា ! យើងទើបតែចាប់ផ្តើម "
ដាវីតហុច មីនុយ អោយសាម៉ូ
ដាលីសបានយកធៀបការហុចអោយ សូណា
សូណា " wow wow អបអរសាទរផង ដាលីស ! "
ដាលីស " ខ្ញុំកំពុងតែនិយាយជាមួយ ហារិ នាងបានយល់ព្រមធ្វើជាអ្នកកំដរ ហើយចុះឯងវិញ ព្រមធ្វើដែរទេ "
សូណា នៅស្ងៀមគិតមួយសន្ទុះ
សូណា " បើហារិ យល់ព្រមទៅហើយ ហេតុអ្វីខ្ញុំមិនព្រមនោះ "
ដាលីស " ហីយ៉ា ខ្ញុំសប្យាយចិត្តណាស់ដែលពួកឯងនៅតែរាប់អានគ្នា "
ដាលីសនៅមិនទាន់ដឹងពី ទំនាក់ទំនងប្រះឆាមិត្តភាពរវាង ហារិ និង សូណា នៅឡើយទេ ហើយគេទាំងពីរក៏ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ។
ដាលីស " តើពួកឯងទាំងពីរមានគម្រោងរៀបការពេលណាដែរ ? "
សូណា " ប្រហែលជាឆ្នាំក្រោយ ..... ! " នេះគ្រាន់ជាចម្លើយ ដើម្បីយកមុខមាត់ប៉ុណ្ណោះ ។
ហារ ិ " ពួកខ្ញុំមិនទាន់គិតនោះទេ ។ "
សូណា " កុំអោយមិត្តសំឡាញ់ខ្ញុំចាំយូរពេកណា លោកសេហូ "
សេហូសើចញឹមៗ
សេហូ " ខ្ញុំក៏ចង់រៀបការដែរ ចាំខាងស្រីប៉ុណ្ណោះ "
ហារិសម្លឹងមើលសេហូ ទាំងអស់សំណើច តើគេគ្រាន់តែឆ្លើយចង់ឌឺដងជាមួយសូណាឬ ។
ដាលីស " ហីយ៉ា ! ហារិ ឆាប់យល់ព្រមទៅ ! "
ចំនែកសាម៉ូ គឺនៅស្ងៀម គឺដឹងថា សេហូគឺនិយាយសំដីចេញពីចិត្តរបស់គេពិតមែន អ្វីដែលគេត្រូវធ្វើ គឺមានតែអបអរសាទរដែលនាងរកបានមនុស្សល្អប៉ុណ្ណោះ ។
ម្ហូបក៏បានលើកមក
សេហូបានកាត់ស្តេក រួចដាក់ទៅអោយហារិ
ដាលីស " ហីយ៉ា ហារិ ខ្ញុំដូចជាច្រណែនដល់ហើយឯងដល់ហើយ "
ដេវីត " មិនបាច់ច្រណែនទេ អូនក៏មានដែរ "
ពួកគេនាំគ្នាសើច .... មានតែសូណា និង សាម៉ូប៉ុណ្ណោះដែលសើចមិនសូវសម ។
សូណា " មែនហើយ ! ហារិ សំណាងណាស់ សេហូជាថ្នាក់លើនាងរបស់នាង ការងាររបស់នាងក៏រលូន ព្រោះសេហូជាមើលខុសត្រូវ ។ !"
សេហូ " គ្រប់គ្នាតែងនិយាយថា ពេលម៉ោងការងារខ្ញុំជាមេ តែចប់ម៉ោងការងារនាងជាមេ ។ "
ដាលីសសើច និង ដេវិតនាំគ្នាអស់សំណើច
ដេវិត " ស្មានមានតែខ្ញុំទេ ដែលលង់ស្រឡាញ់កូនចៅខ្លួនឯង។ មិនងាយស្រួលទេដែលស្តីអោយសង្សារតើមែនឬទេ "
មិននឹកស្មានថា គូរស្នេហ៏ដេវីត និង ដាលីសក៏ប្រហាក់ប្រហែលនឹងស្នេហារបស់ហារិ និង សេហូ ដែរ។
ហារិ សើច " មែនហើយ គាត់តែធ្វើមុខមាំ ដាក់ខ្ញុំពេលនៅកន្លែងធ្វើការជាងកូនចៅធម្មតាទៅទៀត ព្រោះតែខ្លាចគេគិតថា គាត់កាន់ជើងខ្ញុំ "
សាម៉ូ " ចឹង មានសំពាធណាស់ "
ហារិ ញញឹម " តែពេលចេញទៅផ្ទះគាត់តែទិញនំមកលួងវិញ ហើយតែងសុំទោសដែលគាត់តឹងរឹង ។ "
ដាលីសដាក់ដៃស្មា ហារិ " មែនហើយ ការងារ និងស្នេហា គឺមិនច្របល់គ្នាទេ ទោះយើងជាសង្សារក៏ដោយ កុំខ្លាចអ្នកដ៏ទៃគិត ហើយឈ្លោះគ្នានោះ " ។
សេហូ " បងអាចប្តូរការងារ តែមិនប្តូរសង្សារនោះទេ កុំបារម្ភ "
ពាក្យមួយឃ្លានេះ ពិតជាបាញ់ចំបេះដូងមនុស្សស្រីគ្រប់គ្នាពិតមែន ពិសេសគឺ សូណា ដែលតែងច្រណែន ហារិ ជានិច្ច ។
ដាលីស " មើលទៅខ្ញុំស្ងប់ចិត្តហើយ លោកដឹងទេក្នុង ចំណោម យើងទាំងបី គឺ ហារិ ស្លូត និង ចាញ់បោក គេច្រើនជាគេ មនុស្សជាច្រើនតែងបោកការអាណិត ស្រឡាញ់របស់នាង "
សេហូ ផ្ទុះសំនើច " មែនហើយនាង និយាយត្រូវ ! ពេលដែលខ្ញុំជួបនាងដំបូង គឺនាងបានយំព្រោះ ......"
ហារិយកដៃបិទមាត់សេហូ ដែលបង្អាប់នាង ! ។ ពាក្យសំដីនេះពិតជាចាក់ដោត ចំពោះ សាម៉ូ និង សូណា អោយរឹងខ្លួន ដែលគេទាំងពីរនាក់ក្បត់ស្នេហា និង មិត្តភាព
សេហូ " តែនេះជាសារជាតិ គួរអោយស្រឡាញ់របស់នាង .... ហើយជាមន្តស្នេហ៍របស់នាង "
ដាលីស " ខ្ញុំយល់ស្រប ! "
អាហារល្ងាចបានបញ្ចប់ទៅយ៉ាងរីករាយ .... ពួកគេបានលាគ្នានៅមុខហាង ។
សូណា " លោកគួរតែទិញឡានវិញ ទើបសុវត្ថភាព "
ហារិ " តែខ្ញុំពេលនេះក៏ចូលចិត្តម៉ូតូធំបែបនេះដែរ! "
ដេវីត " ម៉ូតូនេះថ្លៃជាងឡានខ្ញុំទៅ ខ្ញុំក៏ស្រឡាញ់វាណាស់ដែរ កំពុងលួងដាលីសទិញ ស្រីៗមិនយល់ទេ ! ថ្ងៃណាយើងណាត់គ្នាប្រណាំងម៉ូតូ "
សេហូ " បានតើ! ប្រណាំងអោយបានមុនខ្ញុំប្តូរឡានណា ! ព្រោះបើរៀបការប្រហែលជាត្រូវប្តូរឡានដូចលោកចឹងទុកដឹកកូន "
ពួកគេសើចហើយលាគ្នាត្រលប់ទៅផ្ទះវិញ។
នៅតាមផ្លូវ ហារិ អោបសេហូ និយាយ
" ហេតុអ្វីថ្ងៃនេះបងចេះនិយាយច្រើនម្លះ មិនដូចបងសោះ"
" ព្រោះដេវិត និង ដាលីសជាមនុស្សរស់រាយ ពួកគេនាំបងនិយាយប៉ុណ្ណោះ ។ តើអូននៅខ្លាច សូណា និង សាម៉ូ ទៀតទេ "
" អត់ទេ !ព្រោះបងមានបង ហើយពួកគេជិតរៀបការទៅហើយ ! "
" តើអូនមានឈឺចិត្តទេ ?"
" អត់ទេ ! បងនិយាយអីហ្នឹង ! "
"ចឹងអូន មានចង់រៀបការទេ ដូនមិត្តភក្តិអូនទេ ? "
"តែយើងទើបតែស្គាល់គ្នាហ្នឹង ? "
"បើអូនក៏ចង់រៀបការ បងនឹងចូលដណ្តឹងនោះអី ?"
"បងនិយាយមែនឬ ?"
"បងដូចនិយាយលេងទេ?"
" ពេលដែលអូនច្បាស់ចិត្តថាស្រឡាញ់បងមែន ហើយអូនត្រៀមខ្លួនរួចរាល់ប្រាប់បង "
ហារិលឺពាក្យនេះហើយរំភើបក្នុងចិត្តជាងខ្លាំងព្រោះស្រឡាញ់គ្នាច្រើនឆ្នាំនឹងសាម៉ូ គេមិនដែលនិយាយពាក្យនេះជាមួយនាងម្តងណាឡើយ ។ នេះឬជា Mr. Right របស់នាងដែលចង់មានអាណាគតជាមួយនាង ។ នាងក៏សាកចិត្តគេម្តងទៀត។
" ចឹងតើអូនអាចណែនាំបង ទៅកាន់គ្រួសារអូនបានទេ "
" អាចណែនាំ ទៅកាន់មនុស្សទូទាំងពិភពលោក ថាបងជាសង្សារអូន "
"ចម្លែកណាស់ដែលមនុស្សប្រុសចង់រៀបការ "
"ព្រោះបងច្បាស់លាស់ជាមួយស្នេហានេះ ទើបចង់បង្កើតគ្រួសារ ជារឿងធម្មតានោះទេ "
" បានចាំអូនគិតមើលសិន ! "
មកដល់ផ្ទះហារិ នាងចុះពីលើម៉ូតូក៏ជួបនឹងនឹងប៉ានាងដែលឈរចាំនាងនៅមុខផ្ទះ
នាងមើលនាឡិការនេះម៉ោង១០យប់ទៅហើយ ហេតុអ្វីគាត់មិនទាន់សំរាន្ត។ ចំនែកសេហូ ហាក់ដូចជា ផ្អើរៗមិនដឹងថាត្រូវចុះទៅជំរាបសួរឬអត់ ព្រោះយប់ទៅហើយ ។
"ប៉ារបស់អូន? "
"ប្រហែលជាគាត់ចាំផ្លូវអូនហើយមើលទៅ? "
"តើបងត្រូវចុះទៅឬទេ ?"
ហេរិសំរេចចិត្តភ្ងាមៗមិនត្រូវដូចគ្នា ព្រោះណែនាំពេលយប់ដូចមិនទំនង ពិសេសពួកគេមិនទាន់ត្រៀម ខ្លួន ។
លោកសិទ្ធិ សម្លឹងមើលកូននិយាយគ្នា
"ចុះមកទាំងពីរនាក់មក "
មើលទៅគាត់ហាក់ដូចជាមានរឿងដែលរង់ចាំនាង មកវិញ ។
0 Reviews