New journey in 2024 ( Novel daily )
សួស្តី!
តើអ្នកអាន សុខសប្បាយជាតិទេ?
ខ្ញុំមិនដឹងថា អ្នកណាខ្លះដែលតែងតែចូលមកអានក្នុង ប្លុកមួយនេះទេ !
ការពិតទៅខ្ញុំមិនមែនជាអ្នកនិពន្ធនោះ ហើយក៏មិនដែលបានចូលសាលារៀនពីការនិពន្ធដែរ។ប៉ុន្តែខ្ញុំតែងតែរៀនតាមរយះការអានរឿង សៀវភៅបង្រៀនពីការសរសេរបានខ្លះដែរ។
មានសុភាសិតមួយលើកឡើងថា " ដំណើរវែងឆ្ងាយ ចាប់ផ្តើមពីជំហានទី១ " ។ខ្ញុំបានចាប់ផ្តើមសរសេរអត្ថបទបកប្រែ សរសេរអត្ថបទស្រាវជ្រាវ រឿងខ្លី និង ប្រលោមលោក ។ ការសរេសេទាំងនោះប្រហែលជាមិនត្រូវ ក្បួតខ្នាតទាំងស្រុងទោះទេ តែជាការចាប់ផ្តើមធ្វើបណ្តើរ រៀនបណ្តើរ ។ ការសរសេរ ឬ តែងនិពន្ធនេះជាចំណូលចិត្តមួយរបស់ខ្ញុំតាំងពីតូច តែខ្ញុំមិនបានចាប់ជាអាជីពអ្វីនោះទេ តែសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចប្រែលក្លាយចំណូលចិត្តនេះទៅជាការងារពិតប្រាកដ។
ពេលវេលាចេះតែកន្លងទៅ នៅថ្ងៃណាមួយយើងប្រហែលជាអង្គុយនឹកស្តាយនូវអ្វីដែលយើងខ្លាចមិនហ៊ានធ្វើ ខ្លាចការរិះគន់ យើងចេះមិនគ្រប់គ្រាន់ ពិសេស ការបរាជ័យ ។
"បរាជ័យ ប្រសើរជាការមិនបានចាប់ផ្តើម !" ព្រោះយើងដាក់ការសង្សយ័ និង អារម្មណ៏ស្រពេចស្រពិល មកលងប្រលាចខ្លួនឯងជានិច្ច ។ ខ្ញុំសម្រេចចិត្តចាប់ផ្តើមជាថ្មី ស្វែងរកក្តីស្រម៉ៃខ្លួនម្តងទៀត ។ ចុះអ្នក? ខ្ញុំបានបង្កើត ប្លុកនេះមក តាំងតែពីឆ្នាំ២០១១ ចាប់ផ្តើមសរសេរ ហើយឈប់វិញ តែពេលនេះក៏ចាប់ផ្តើម បែបច្បាស់លាស់ជាងមុន។ កាលដែលយើងចូលចិត្តអ្វីមួយ យើងក៏មិនអាចឈប់គិតពីវា។
ឥលូវខ្ញុំមានបង្កើត ផេកហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា Novel Daily
( https://www.facebook.com/NovelDailybyleeda/ ) ដើម្បីចែករំលែកការសរសេរ និង អភិវឌ្ឍន៍ខ្លួនបន្តទៀត ។ ខ្ញុំសង្ឃឹមថាអ្នកដែលបានអាន អត្ថបទនេះ នឹងចូល like or Follow ជួយ comment និងកែរលំអបន្ថែម ។ លើសពីនេះយើងក៏អាចក្លាយជាមិត្ត ព្រោះយើងអ្នកដែលចូលចិត្តអាន និង សរសេរដូចគ្នា។
ជាចុងក្រោយ ខ្ញុំសូមជូនពរអ្នកអានទាំងអស់បានសម្រេចនូវក្តីស្រមៃរបស់ខ្លួន ។ ពេលវេលាមានកំណត់ មានតម្លៃ សូមចាប់ផ្តើមនៅថ្ងៃនេះ :)
សូមអរគុណ
lee da
សូមអរគុណ
lee da
0 Reviews