1. Oh My Ghost
Oh My Ghost
វគ្គទី១: សម្បត្តិ រាហូ
សហរដ្ឋអាមេរិច រដ្ឋធានីវ៉ាស៊ីតោន
ទូរសព្ទ័រោដ៍ឡើង តឺតៗ………
កំលោះសង្ហារសាច់ដុំកង់ៗ6pack កំពស់ខ្ពស់ សំបុសស បានរុំកន្សែងដើរចេញពីបន្ទប់ទឹកដើម្បីលើកទូរសព្ទ័
“អាឡូ លោកប៉ា”
“អាឡូ អាកូនចង្រៃ ឯងចង់សំងំនៅអាមេរិចដល់ពេលណា? ”
“តេមកលើកណាក៏បង្ខំអោយទៅស្រុកខ្មែរវិញដែរ ប្រាប់ហើយថាមិនចង់ទៅ! “
“យើងមានកូនប្រុសតែមួយ តើឯងចង់អោយតាចាស់ចំណាស់យើងទៅរកស្រី បង្កើតកូនប្រុសម្នាក់
ទៀតមែនទេ? “
“លោកប៉ា……“
“ត្រូវត្រលប់អោយបានមុនកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំ”
លោកសម្បតិ្ត ដាក់ទូរសព្ទ័ចុះមិនអោយកូនតវ៉ាទៀត។
លោកឧញ្ញ៉ា ឬ លោកម្ចាស់ សម្បត្តិ ត្រូវបានគេស្គាល់ថា ជាសេដ្ឋី លេខ១លំដាប់ប្រទេស ។ គ្រួសាររបស់គាត់មានមុខជំនួយជាច្រើនក្នុងដៃដូចជា វិសយ័អចលទ្រព្យបុរី វិសយ័សណ្ឋាគារ និងមានក្រុមហ៊ុនតូចនាំចេញនាំចូលទំនិញ ប្រមាណ៣០ ដែលជាបុត្រសម្ពន័ ជ្រកក្រោមឈ្មោះតែមួយគឺ " រាហូ Group Property " ។
" សម្បត្តិ រាហូ" ជាកូនប្រុសពៅតែម្នាក់ក្នុងចំណោមបងស្រី២នាក់ទៀត។ គ្រាន់តែលឺឈ្មោះថា" រាហូ " មនុស្សគ្រប់គ្នាបានកត់សំគាល់ និង សន្មត់រួចជាស្រេចថារូបគេជាម្ចាស់ទាយាទស្នងតំណែងជំនួញគ្រួសារ។
ខុសពីមនុស្សដទៃ រាហូ បែជាស្អប់ឈ្មោះខ្លួនឯងណាស់ ទើបគេតែងប្រាប់គ្រប់គ្នាអោយហៅគេថា ខេវិន ។ តំណែងជាអ្នកស្នងមរតក មួយនេះ ពោលពេញដោយការ កាប់ចាក់ និងចិត្តដាច់សូម្បីបងប្អូន ជាហេតុធ្វើអោយកំលោះ៣០ឆ្នាំមួយនេះ គេចខ្លួននៅអាមេរិចមិនព្រមត្រលប់ទៅជួយការងារឪពុក ពិសេសជាប់ងារ ជាកូនបំផ្លាញ ទៅវិញ ។
តែ " តើរូបគេអាចគេចបានដល់ពេលណា ខណះឪពុកគេអាយុ៧០ប្លាយទៅហើយ! "
រាហូបោះទូរសព្ទ័មួយទំហឹងទៅលើពូកទាំងមួហ្មង រូបគេផ្តែកខ្លួនមួយជំហរលើគ្រែ ដេកសញ្ចឹកគិត ។
មួយរួចស្ទុះទៅបើក កុំព្យូទ័រ ដើម្បីស្វែងរក Apartment ដាច់ខាតមិនត្រលប់ទៅរស់នៅក្នុង ភូមិគ្រឹះសម្បតិ្ត នោះទេ ព្រោះទីនោះមានទាំងបងស្រី និង ម្តាយចុងដែលច្រណែននឹងរូបគេ ។
រាហូស្វែងរកApartment ក៏បានជាប់ចិត្តជាមួយ" Apartment សាគូរ៉ា " ដែលមាន ទំហំធំ និង ការឌីសាញខាងក្នុងទំនើបមិនចាញ់នៅ អាមេរិច ពិសេសតម្លៃ ថោកជាងគេ។ គេសម្រេចចិត្ត ទាក់ទងសួរពត៍មាន និង កក់ប្រាក់មួយចំនួន នៅបន្ទប់លេខ៤ ជាន់ទី១៣ ។
មួយសប្តាហ៍កន្លង រាហូ បានធ្វើដំណើរមកប្រទេសកម្ពុជាវិញ។
យន្តហោះបានបន្ទាបខ្លួនបន្តិចម្តងត្រៀមសំចតខ្លួនទៅដី ។ នាយសម្លឹងមើលមាតុភូមិ ក្រោយពីការ ចាកចេញទៅរៀននិងធ្វើការរយះពេល១០ឆ្នាំ គ្រប់យ៉ាងអភិវឌ្ឍន៍ប្លែកមិនគួរអោយជឿរ ។
មកដល់ព្រលានយន្តហោះពោលចិនតុងយ៉ាងស្ងៀមស្ងាត់ ដោយមិនចង់ប្រាប់ដំណឹងដល់អ្នកផ្ទះគេឡើយ។ គេបានហៅតាក់ស៊ីសំដៅទៅ Apartment សាគូរ៉ា ដូចដែលគ្រោងទុក។
Apartment សាគូរ៉ា មានកំពស់៣០ជាន់ ទោះមិនខ្ពស់ដល់សំណង់នៅអាមេរិច តែចាត់ទុកជាសំណង់កំរឹតខ្ពស់នៅប្រទេសខ្មែរដែរ។ បន្ទប់លេខ៤ ជាន់ទី១៣ បើនិយាយពីអបីយជំនឿវិញ លេខ ១៣មិនល្អសម្រាប់លោកខាងលិច ចំនែកលេខ៤ គឺលេខស្លាប់របស់ប្រទេសចិន ជាហេតុធ្វើបន្ទប់នេះ លក់ក្នុងតម្លៃថោកជាងគេ។
រាហូអូសវ៉ាលី ចូលក្នុងបន្ទប់ដែលពេញដោយគ្រឿងសង្ហារឹមទំនើប ។ បន្ទប់នេះធំទូលាយ គឺមានផ្ទះបាយនិង បន្ទប់ទទួលភ្ញៀវនៅជាន់ក្រោម រីឯបន្ទប់គេងនៅជាន់ឡៅតឿដាច់ពីគេ។
0 Reviews