10. OH MY GHOST
រឿង oh my ghost
វគ្គទី10 ៖ ផែនការបរាជ័យ បេឡាក៏បាត់ខ្លួន
ថ្ងៃមង្គលរបស់ពណ្ណារាយបានមកដល់
ពិធីមង្គលការបានរៀបចំយ៉ាងអធិកអធម រវាងគ្រួសារអភិជន និង គ្រួសារមហាអំនាច ។ ចំនែកឯអ្នកចូលរួមសុទ្ធតែ អ្នកជំនួញលំដាប់ប្រទេស និង អ្នកធ្វើការរាជការដែលមានឋានះខ្ពង់ខ្ពស់ដូចគ្នា ។
ការរៀបចំផ្កា ម្ហូបអាហារ សន្តិសុខ សុទ្ធតែធ្វើដោយការស្តង់ដារ ។
រាហូបានរៀបចំខ្លួនទៅចូលរួមក្នុងកម្មវិធី ដោយសំលៀកបំពាក់អាវធំទឹកប៊ិចក្រម៉ៅ ។
បេឡាសម្លឹងមើលរាហូ
" តើលោកជាកូនកំលោះឬ បានតែងខ្លួនអីយ៉ាងនេះ "
"នាងចង់ថា ខ្ញុំសង្ហារមែនទេ ! " រាហូ សើចបែបលែបខាយដាក់បេឡា
បេឡាសម្លក់ដាក់រាហូ គិតក្នុងចិត្ត គេពិតជាសង្ហារពិតមែន ហើយស្អាតតាំងតែពីក្មេង
" លោកធ្វើបែបនេះ តើអាចប្រថុយឬអត់ ខ្ញុំមានប្រថ្នូរមិនល្អទាល់តែសោះ"
" ខ្ញុំមិនអាចទៅប្តឹងប៉ូលីស នាងក៏ដឹង ! "
" តែមនុស្សច្រើនណាស់ ក្នុងនោះមានឃាតករតាមលោកក៏ថាបាន "
" ខ្ញុំមានអង្គរក្សដូចគ្នា " នាយនិយាយបន្ថយអាម្មណ៏តានតឹង ។
"ចុះបើផែនការលោកមិនជោគជ័យ រូបថត និង ឯកសារ មិនបានបញ្ជាំងក្នុង Screen ក្នុងពិធី?"
"នាងដឹងថាខ្ញុំ ជានរណាទេ ? ខ្ញុំគឺជា ស៊ីអ៊ីអូ របស់រាហូ គ្រុប! ជាអ្នកស្នងមរតករបស់កូនសេដ្ឋី ទីក្រុងនេះខ្ញុំប្រហែលគ្មានអំនាចដូចអ្នករាជការ តែខ្ញុំមានលុយ បើ រូបថត និង ឯកសារនោះមិនអាចបញ្ចាំងជាសាធារណះក្នុងកម្មវីធីទេ ៣០នាទីក្រោយនឹងមានការបញ្ចាំងនៅលើ Screen ពាណិជ្ជកម្មទាំងអស់របស់អគារoffice រាហូ គ្រុប ហើយក៏មានការ upload ចូលក្នុងបណ្តាញសង្គមដែរ។ គេគិតថា ប៉ូលីស និង តុលាការនឹងជួយបិទបាំង ឬសំរាលទោស តែខ្ញុំនឹងអោយកំលាំងមហាជនជាអ្នកធ្វើដោះស្រាយ " ។
សម្តីពោលពេញដោយការជឿជាក់របស់រាហូ ធ្វើអោយបេឡាហាក់មានជំនឿជាថ្មី ។ នាងងើបឈរ ជួយរៀបចំក្រវ៉ាត់ករ ដែលពាក់វៀច។
"ជូនពរ លោកជោគជ័យ ! "
" ការងារនេះដោះស្រាយរួច ខ្ញុំនឹងហោះទៅអាមេរិចមើលនាង ។ នាងត្រូវដឹងខ្លួនឡើងវិញ " ។ បេឡាងក់ក្បាលរលីងរលោងទឹកភ្នែក ។
រាហូឡើងជិះឡាន ទៅកាន់ពិធី ។ នៅក្នុងឡាន
មានអ្នកបើកឡានម្នាក់ អង្គរក្សម្នាក់ រាហូ និង បេឡា ។ ឡានកំពុងតែធ្វើដំណើរស្រាប់តែមានឡានធំដឹកដី ព្យាយាមបុកមកឡានរាហូ សំណាងដែរអ្នកបើកឡានគេចទាន់ ។
អ្នកបើកឡាន៖ ដូចជាមានឡានធំកំពុងតាមបុកយើងហើយ ។
រាហូ ៖ ឆាប់បើកសំដៅទៅអគាររាហូ ។ សំណាង លោកឆាប់តេទៅ call ឡានអង្គរក្សផ្សេងទៀតដែលលាក់ខ្លួនអោយចេញមកគៀរឡានធំនោះភ្លាម ។
សំណាងដែរជាអង្គរក្ស បានអាយកូមទៅកាន់គ្នីគ្នា ដែលលាក់ខ្លួនតាមទីតាំងផ្សេងៗ អោយចេញមកការពារ។
បេឡា កំពុងលោកដៃបួងសួង សូមអោយយើងផុតពីគ្រោះថ្នាក់នេះផង !
" តើលោកដឹងមុនមែនទេ ?"
រាហូមិនតបនឹងសំនួររបស់នាង តែនិយាយ " យើងនឹងផុតពីគ្រោះថ្នាក់នេះ ។
ឡានអង្គរក្ស បីផ្សេងទៀតបានបើកចេញមក ហើយព្យាយាមគៀរឡានធំនោះអោយចេញពីឡានរបស់រាហូ ។ ចំនែកអ្នកបើកឡានបើកឡានរបស់រាហូ បានបើក្នុងល្បឿនលឿនខ្លាំងបានពិបាកនឹងបន្ថយល្បឿនពេលមានឡាន អ្នកដំណើរឆ្លងកាត់ ទើបសម្រេចចិត្តរេចង្គូតទៅទិសដៅផ្សេងគឺនឹងទៅត្រូវនឹងដើមឈើ តែដោយសារកំលាំងអមនុស្សរបស់បេឡា ប្រឹងបញ្ជារឡានរ៉េទៅទិសផ្សេងគេចចេញពីដើមឈើធំនោះ។ ឡានបានឈប់ មនុស្សទាំងអស់គឺបានសុវត្ថភាពគ្មានរងរបួស ប៉ុន្តែ បែរជាបាត់ស្រមោល របស់បេឡាឈឺង ។ រាហូ ស្ទុះចេញពីឡានស្រែកហៅ
"បេឡា នាងនៅឯណា? កុំលេងសើចនឹងខ្ញុំ" អ្នកបើកឡាន និង អង្គរក្សចាប់ផ្តើមឆ្ងល់នឹងចៅហ្វាយខ្លួន ។ ទូសព្ទ័របស់រាហូររោដ៍
គ្រូពេទ្យ ៖ អាឡូ! នៅមន្ទីពេទ្យចាប់បានឃាតករបន្លំធ្វើគ្រូពេទ្យចូលចាក់ថ្នាំមានបំនងសម្លាប់អ្នកនាង បេឡា ។ ពេលនេះនាងកំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទន់ ។
រាហូ ៖ សូមលោកគ្រូជួយសង្រ្គោះនាងផង ខ្ញុំសុំអង្វរ ។ ខ្ញុំនឹងរៀបចំធ្វើដំណើរទៅក្នុងពេលឆាប់ៗនេះ ។
ទោះបីជាអារម្មណ៍របស់រាហូពេលនេះកំពុងតែចង់ហោះហើរទៅដល់អាមេរិចដើម្បីជួបបេឡា តែគេត្រូវដោះស្រាយរឿងរបស់ពណ្ណារាយជាមុនសិន។
នៅថ្ងៃដែលពណ្ណារាយ មកអញ្ចើញការរាហូគឺគេបានដាក់ម៉ាស៊ីនស្តាប់សម្លេងនៅក្រោមតុរបស់រាហូ។ គេបានស្តាប់លឺការនិយាយ របស់បេឡា និង រាហូ ទោះការសន្ទនារ លឺតែសម្លេងរបស់រាហូតែគេក៏សន្មត់ថា
រាហូមាន flash និងស្គាល់បេឡា ។ ពណ្ណារាយបានរៀបចំឡានធំដេញបុកឡានរបស់រាហូ និងបញ្ចូនឃាតករទៅសម្លាប់បេឡាដល់មន្ទីពេទ្យ បំណងសម្លាប់មនុស្សដែលដឹងរឿងទាំងអស់។
គំរោងការទី១របស់រាហូបានបរាជ័យ ដោយគេមិនបានទៅចូលពីធីមង្គលការនោះទេ តែតាមពេលវេលា កំណត់គឺគំរោងទី២បានចាប់ផ្តើម វីឌីអូ រូបថតពណ្ណារាយនិងដាវីន ព្រមទាំងឯកសារបានបញ្ចាំងលើ Screen LED នៅលើអគារទាំងអស់ក្នុងក្រុងដែលនៅក្រោមរាហូគ្រុប ពិសេសគឺបាន upload ចូលក្នុងប្រពន្ធ័អ៊ីនធើណេតជាច្រើនមានដូចជា ហ្វេសប៊ុក និង យូធូប ។
ក្នុងពីធីមង្គលការកំពុងតែជ្រួលច្របល់ព្រោះតែវីឌីអូនេះកំពុងតែចែករំលែកទៅយ៉ាងច្រើន ដែលមិនអាច និងគ្រប់គ្រងស្ថានការបាន។ ពិសេសរាហូបានទូរសព្ទ័ហៅអ្នកកាសែតជាច្រើនមក សំភាសន៍នូវ ការគ្រោះថ្នាក់ចរាចរាណ៏ ដោយចាប់បានអ្នកបើកឡានធំតាមបុកនៅនឹងកន្លែង។
ជំនួយការរបស់ពណ្ពារាយបានហុចទូរសព្ទ័ទៅចៅហ្វាយ ។ ពណ្ណារាយមើលវីដេអូដែលបកអាក្រាតរឿងរបស់ខ្លួន សម្លាប់សង្សារដាវីន តាមសម្លាប់ម៉ូដែលស្រី ដេឡា បេឡា ការក្លែងបន្លំឯកសារក្រុមហ៊ុន និងតាមការសម្លាប់រាហូ។ គេបោកទូរសព្ទ័ទៅដីយ៉ាងខ្លាំង ។ អ្នកចូលរួមកំពុងជជែកគ្នាពី ពត៏មាន នឹងចូលរួមថ្កោលទោសដល់ពណ្ណារាយ ។ នាយរដ្ឋមន្រ្តីដែលមានវត្តមានចូលរួមក្នុងពីធីដែរនោះ មិនអាចនៅស្ងៀមនោះបានបញ្ជារអោយសត្យា ចាប់ពណ្ណារាយជាបន្ទន់ទោះជាពត៍មានពិតឬមិនពិតក្តី ។
0 Reviews