11.OH MY GHOST

by - May 10, 2024

 រឿង​ oh my ghost 

វគ្គ​ ទី១១​: បងប្រុស




រឿងក្តីរបស់ពណ្ណារាយបានល្បីរន្ទឺ ព្រោះតែរឿងក្តី តាមសម្លាប់សេដ្ឋីលំដាប់ប្រទេសដែលជាបងប្អូនឯង។
ម្តងនេះគ្មានអ្នកណាអាចជួយពណ្ណារាយបាននោះទេ ព្រោះតែបក្សពួករបស់គេក៏បានជាប់ទោស ពីបទ ជួយបិទបាំងនិងស៊ីសំណូក។ មុនពេលដែលរាហូចាកចេញទៅមើលបេឡា គេបានទៅសួរសុខទុក្ខពណ្ណារាយ ទោះមិនមែនបងប្អូនបង្កើតយ៉ាងណាពួកគេក៏ធំធាត់មកជាមួយគ្នា មានមនោសញ្ចាតនានឹងគ្នា។
រាហូ " ហេតុអ្វីបងតាមសំលាប់ខ្ញុំម្តងហើយម្តងទៀត? តើប៉ាមិនល្អនឹងបងទេមែនទេ ?"
"តើប៉ាឯងចាត់ទុកបងជាកូនគាត់ដែរឬ? ក្នុងកែវភ្នែកគាត់គឺមានតែឯង ទោះយើងជាមនុស្សតែម្នាក់ នៅក្បែរគាត់ ជួយធ្វើការគាត់ ជូនគាត់ទៅពិនិត្យសុខភាព យ៉ាងណាក៏ក្នុងចិត្តគាត់ក៏មានតែឯង។ "
"តែបងក៏បានភាគហ៊ុនស្នើរនឹងកូនស្រីបង្កើតរបស់គាត់ តើប៉ុណ្ណឹងហើយបងនៅយល់ថាគាត់មិនចាត់ ទុកបងជាកូនទៀត "
"ម្តាយបងចំណាយពេលអស់រយះពេល៣០ឆ្នាំ កំដរគាត់ ហេតុអ្វីគាត់មិនអាចមានងារជា ភរិយាស្រប ច្បាប់ ? ខ្ញុំស្អប់គ្រួសារឯងចាត់ទុកម្តាយខ្ញុំជាអ្នកបំរើ "
"ដើមឡើយម្តាយបងគ្រាន់តែជា មេដោះខ្ញុំប៉ុណ្ណោះ ប៉ុន្តែខ្ញុំជាអ្នកប្រាប់គាត់ថា អ្នកមីងចិត្តល្អ ហើយខ្ញុំចង់បានបងប្រុសព្រោះតែបងស្រីមិនចូលចិត្តមិនលេងជាមួយខ្ញុំ ទើបគាត់អោយអ្នកមីងក្លាយជា ភរិយា ក្រោយ។ ខ្ញុំក៏ធ្លាប់សួរប៉ាហេតុអ្វី មិនអាចអោយអ្នកមីងក្លាយជា ភរិយាស្របច្បាប់ និង ទទួលយកបង ជាប្រើនាមត្រកូលសម្បត្តិ ? ប៉ាប្រាប់ថា គាត់ធ្លាប់សន្យាជាមួយម៉ាក់នៅថ្ងៃរៀបការ គឺភរិយាស្របច្បាប់គឺមានតែម៉ាក់ម្នាក់គត់ ។ តើពាក្យថា ភរិយាអេតាស៊ីវិលពិតជាសំខាន់ណាស់មែនទែ? "
"ទោះជាយ៉ាងណាក៏បងមិនស្តាយក្រោយដែរ " ពណ្ណារាយនិយាយទាំងមុខមាំ
" ខ្ញុំចង់អោយបងដឹងថា ខ្ញុំតែចាត់ទុកបងជាបងប្រុសជានិច្ច "
"ពាក្យថាបងប្រុស ពិរោះណាស់ ចុះហេតុអ្វីឯងបកអាក្រាតបង ?"
" បើខ្ញុំមិនបកអាក្រាតបង តើបងនឹងទុកផ្លូវរស់អោយខ្ញុំទេ? បងគិតខុស ដើរខុស ម្តងហើយម្តងទៀត! ខ្ញុំមិនអាចអោយបងខុសបន្តទៀត សម្លាប់គេឯងនោះទេ " រាហូនិយាយទាំងកំហឹង រួចដើរចេញ។
............................................................................
សហរដ្ឋអាមេរិច
រាហូសម្រេចចិត្តហោះមកអាមេរិច ដើម្បីមកមើលពីស្ថាភាពរបស់បេឡា។
គ្រូពេទ្យបានសង្គ្រោះនាងអោយផុតជីវិតពិតមែន តែនាងនៅបន្តជាមនុស្សរុក្ខជាតិ ដកដង្ហើមពឹងពាក់អុកស៊ីសែន។
រាហូបើកទ្វារឃើញបេឡា គេងដាក់អុកស៊ីសែន ក្នុងអារម្មណ៏អរផង តែអាណិតនាងជាពន់ពេក ។
នាយអរព្រោះតែ ឃាតករ មិនបានសម្លាប់នាងបានសំរេច តែអាណិតនាងព្រោះនាងនៅតែមិនដឹង ខ្លួន។ រាហូអង្គុយក្បែរនាង សម្លឹងមើលមុខដ៏គួរអោយខ្នាញ់របស់នាង។ គេកាន់ដៃនាងមកថើប និងនិយាយពាក្យក្នុងចិត្តទៅកាន់នាង
"នាងដឹងខ្លួនវិញបានទេ ? ខ្ញុំមានអារម្មណ៍ថាឯការណាស់ពេលគ្មាននាង ។ រយះពេលដែលនៅក្នុងApartment ជាមួយនាង ខ្ញុំមានអារម្មណ៏ថា កក់ក្តៅ មានក្តីសុខ ដូចជាមានគ្រួសារ ព្រោះមានអ្នករង់ចាំនៅផ្ទះ មានអ្នកបារម្ភ មានអ្នកខ្វល់ខ្វាយ ។ ជារឿងដែលមិនអាចទៅរួច តែវាកើតឡើងពិតមែន ខ្ញុំបានលង់ស្រឡាញ់ ព្រលឹងខ្មោច តែពេលនេះក៏មិនដឹងថានាងនៅទីណា ។ " ទឹកថា្លឈ្វង់ស្រក់ចេញកែវភ្នែក របស់មនុស្សប្រុសរឹងមាំម្នាក់ហូរមកលើដៃបេឡា
"បេឡា ខ្ញុំស្រឡាញ់នាង ។ នាងលឺទេ នាងមិនអាចទៅចោលខ្ញុំទេ ទាំងបែបនេះទេ ។ ទោះជាបេឡា​ជាក្មេងកំព្រា តែមាន មនុស្សជាច្រើនរងចាំនាងត្រលប់មកវិញ មានក្មេងៗនៅមណ្ឌល មានខ្ញុំ ។ "
រាហូនិយាយ ទាំងរញ្ជួយចិត្ត ។

You May Also Like

0 Reviews