12. OH MY GHOST

by - May 10, 2024

 រឿង​ oh my ghost

វគ្គទី១២​ ពាក្យអធិដ្ឋានស្នេហ៍




ទឹកភ្នែកស្រក់ចុះមកលើដៃរបស់បេឡា តក់ៗ ជាការដង្ហើយហៅពីបេះដូងរបស់រាហូ ទៅកាន់បេះដូងបេឡា ។ រាហូចាកចេញពីមន្ទីពេទ្យ ដើម្បីហោះទៅកាន់ប្រទេសខ្មែរវិញ ប៉ុន្តែនៅពេលឡានបរកាត់ ព្រះវិហារ ដែលនៅក្បែរមន្ទីពេទ្យធ្វើអោយគេចង់ចូលបន់ស្រន់ ។
នាយចូលក្នុង វិហារ ដើម្បីអធិដ្ឋាន ហាក់សុំតវ៉ាជីវិតបេឡាពីព្រះជាម្ចាស់។ អ្វីៗដែរអាចធ្វើបានគេ បានធ្វើរូចរាល់អស់ហើយ​ អារម្មណ៏អស់សង្ឃឹម តែក្នុងបេះដូងបែជាមិនអាចបោះបង់ មានតែសុំផ្លូវពីព្រះជាម្ចាស់ ។ នាយលុតជង្គង់នៅកណ្តាលវិហារ
" សុំព្រះជាម្ចាស់ជួយដល់បេឡា អោយបានដឹងខ្លួនផង ។ នាងមនុស្សល្អ ដែលតែងជួយមនុស្សគ្រប់គ្នា ព្រះប្រាកជាជួយមនុស្សល្អ តើមែនទេ? " ។
បន់ស្រន់រួចរាហូដើរឡើងឡានធ្វើដំនើរបន្តរទៅកាន់អាកាសយានដ្ឋាន ។ នាយអង្គុយលើយន្តហោះដើម្បីត្រៀមធ្វើដំណើរ ប៉ុន្តែ ទូរសព្ទ័បានរោដ៍គឺលេខ របស់មន្ទីពេទ្យ ។
មន្ទីពេទ្យ " អាឡូ ! អ្នកនាងបេឡា បានដឹងខ្លួនហើយ ។ "
រាហូលឺពាក្យនេះហើយស្ទុះចុះចេញពីលើយន្តហោះទៅវិញ ធ្វើដំណើរយ៉ាងប្រយ៉ាប់ទៅកាន់មន្ទីពេទ្យ។
មន្ទីពេទ្យ

គ្រូពេទ្យ ៖ " អ្នកនាងបេឡាបានដឹងខ្លួន តែពេលនេះពេទ្យកំពុងពិនិត្យសុខភាពនាង ។ "
រាហូរង់ចាំនាងពិនិត្យសុខភាពយ៉ាងអន្ទះសារនៅក្នុងបន្ទប់អ្នកជំងឺ
គិលានុបដ្ឋាក-យិកា រុញរទះកៅអីអ្នកជំងឺត្រលប់មកវីញ ។ រាហូបានឃើញនាងត្រលប់មកវិញជាមួយ អារម្មណ៏រំភើបរីករាយ ។ ទីបំផុតការបន់ស្រន់របស់គេបានលឺដល់ព្រះជាម្ចាស់ហើយ ។ គេស្រែកហៅ នាង
" បេឡា " ។ បេឡាងាកមើលម្ចាស់សំលេងសង្ហារដែលកំពុងមើលនាងពេញដោយស្នាមញញឹម ។
នាងសម្លឹងគេ
" លោកជាអ្នកណា? "
រាហូស្រងាកចិត្តដែលគេសួរនាងបែបនេះ
" នាងលេងសើចនឹងខ្ញុំមែនទេ ? ខ្ញុំគឺរាហូ !ខ្ញុំរស់នៅ Apartment សាគូរ៉ា ជាមួយនាងនោះ ។ "
នាងស្ទាបក្បាល​ហើយក្រវីក្បាល
"ខ្ញុំមិនចាំអ្វីទាំងអស់ !"
" អូខេ! នាងសម្រាកសិនទៅ ។ ខ្ញុំមិនបង្ខំនាងទេ ។ "
យប់នេះរាហូមិនត្រលប់ទៅវិញនោះទេ ។ គេសុខចិត្តយកការងារមកអង្គុយធ្វើក្នុងមន្ទីពេទ្យដើម្បី បានកំដរនាង។
បេឡាលួចមើលរាហូធ្វើការគិតក្នុងចិត្ត តើប្រុសសង្ហារម្នាក់នេះជាអ្នកណា ? កំពុងលួចមើល ស្រាប់តែរាហូមើលនាងវិញ។ ខ្សែភ្នែកពួកគេប្រសព្វគ្នា ធ្វើអោយបេឡាអៀនឡើងមុខក្រហម ។ នាងប្រញាប់ទាញភួយគ្រប់មុខ ធ្វើជាគេងលក់ ។ រាហូដើរមកអង្គុយជិតនាង
"នាងមិនបាច់លួចមើលខ្ញុំទេ ។ នាងអាចមើលត្រង់ៗ ហើយយូរប៉ុណ្ណាក៏បានដែរ។ " រាហូទាញភួយ បេឡាបើកភ្នែកម្តងបន្តិចសម្លឹងមើលគេ។
"ខ្ញុំពិតជានឹកមិនឃើញពិតមែនថា លោកជាអ្នកណា!"
រាហូអោនទៅជិតនាង
"មិនថាហេតុផលអ្វីដែលធ្វើអោយនាងមិនចាំខ្ញុំនោះ តែខ្ញុំចាំនាង ។ ពីពេលនេះទៅ យើងមកស្គាល់គ្នាម្តងទៀត"
បេឡាសម្លឹងមើលរាហូ ឡង់ៗ ឆ្ងល់ថាពីមុនគេនិងនាងមានទំនាក់ទំនងអ្វី ។
"ពីមុនតើយើងមានទំនាក់ទំនងជាអ្វីនឹងគ្នា ខ្ញុំស្គាល់លោកដោយរបៀបណា ? " សំណួរជាច្រើនផុសឡើង ក្នុងខួររបស់នាង ។
"យើងជាអ្នករួមបន្ទប់ Apartment!"
បេឡារឹតតែឆ្ងល់
" ហេតុអ្វី ខ្ញុំអាចទៅរួមបន្ទប់Apartment ជាមួយមនុស្សប្រុសនោះ? "
រាហូឃើញបេឡាដូចជាមានចំងល់ជាច្រើនរវាងគេនិងនាង ។ គេមិនអាចបកស្រាយថា បេឡាព្រលឹងខ្មោចដែលនៅក្នុងបន្ទប់នោះបានទេ នាងច្បាស់ជាគិតថារូបគេនិយាយផ្តេសផ្តាសមិនខាន។ ទោះនាងបាត់ការចងចាំ បំភ្លេចនូវអនុស្សារវរីយ៏រវាងគេទាំងពីរក្តី តែក្នុងចិត្តរបស់រាហូនៅតែសប្បាយរីករាយ ។ ពួកគេអាចចាប់ផ្តើមអ្វីៗជាថ្មី អោយតែបេឡាដឹងខ្លួនមានជីវិត។
រាហូសម្លឹងមើលបេឡាក្នុងកែវភ្នែកស្រទន់ពេញដោយក្តីស្រឡាញ់ ។ នាយចាប់ដៃនាងថើបកាត់នូវពាក្យ សម្តីដែលនាងសួរចោតសួរទៅគេ។
"ខ្ញុំគ្រាន់តែចង់អោយបេឡាដឹងថា បេឡាជាមនុស្សសំខាន់សម្រាប់ខ្ញុំ ។ យើងអាចចាប់ផ្តើមស្គាល់គ្នាជាថ្មី " រាហូញញឺម ។
បេឡាប្រញាប់ដកដៃមកវីញ ។
" ឆាប់សម្រាកទៅ នឹងបានឆាប់ជាប្រលប់ទៅវិញ " ។​ រាហូពិតជាចង់អោនថើបនាងពិតមែន តែគេមិនអាចធ្វើបែបនោះទេ បេឡាប្រាកដជាទះគេមួយដៃមិនខាន ។

You May Also Like

0 Reviews