Search This Blog

៤. វិស្សមកាលស្នេហ៏

by - January 24, 2025

រឿង វិស្សមកាលស្នេហ៏ 

វគ្គទី៤៖ ដំណើរទេសចរណ៍ជុំវិញកោះ 


you are chosen ! 

ថ្ងៃនេះមានអ្នកទេសចរណ៏មួយក្រុមបានចូលមកស្នាក់នៅផ្ទះសំណាក់ដានី ពិសិដ្ឋ ហើយពួកគេបានរកជួលទូកដើម្បីទៅដើរកំសាន្តជុំវិញកោះនេះ មានដូចជា កោះរ៉ុងសម្លឹង ឆ្នេងឡុងប៊ិច និង កោះឋានសួរគ៍ ដោយអោយខាងផ្ទះសំណាក់ជាអ្នករៀបចំកញ្ចប់ដំណើរកំសាន្ត។ 

-    អ្នកមីង មានភ្ញៀវគេរកជួលទូកទៅលេងកោះ ហើយអោយយើងរៀបចំ ចំណីអាហារ ទឹក និង ដងសន្ទូច!
-    តើមានប៉ុន្មានអ្នក?
-    គឺ ៤ នាក់ "
-    មិនចេញទូកទេ  ទាល់គ្នា៦នាក់ទើបចេញ!

ភាណុដែលនៅទីនោះដើម្បីដាក់សំលៀកបំពាកបោកនោះ ក៏ចង់ទៅចូលរួមជិះទូកមើលភូមិសាស្រ្តនៅទីនេះ 
-    តើ២នាក់ខ្ញុំអាចចូលរួមបានទេ ? 
ដានីឆ្លើយ 
-    បាន អោយតែខាងភ្ងៀវយល់ព្រម !
-    អ្នកមីង ខ្ញុំចង់ទៅដែរ !
-    បានព្រោះឯងនេះហើយអ្នកទៅអាំងសាច់អោយភ្ញៀវ !
-    ខ្ញុំមិនចង់ទៅទេចឹង ! ដានីសើច 
-    អ្នកបើកទូកគេនឹងជួយរៀបចំហើយ មិនអោយក្មួយធ្វើតែឯងទេ តែស្លៀកពាក់អោយសមរម្យ ហាមពាក់ប៊ីគីនី !
-    អ្នកមីងនេះ !
-    ទៅប្រាប់ចុងភៅអោយរៀបចំទៅ! 

ក្រោយពីរៀបចំទូកនិងចំណីអាហាររួច ភ្ញៀវទាំងអស់ពាក់អាវពោងឡើងទូក ដើម្បីចេញដំណើរ
សារ៉ាវុធភ្ងាក់ផ្អើរនឹងវត្តមានរបស់ហ្សូលី !
នាងពាក់រ៉ូបផ្កាមួកធំ និង វែនតា ដូចជាភ្ញៀវទេសចរណ៍ដែរ។

-    នេះក្មេងតូចទៅដើរលេងដែរឬ​?
ហ្សូលីមិនចូលចិត្តនិងសារ៉ាវុធប៉ុន្មានទេព្រោះគេចូលចិត្តញោះនាង
-    ខ្ញុំជាអ្នកមើលខុសត្រូវនៅទីនេះ !
-    ស្មានតែភ្ញៀវតើ ! 
លោកពូលីដែលជាតៃកុងទូកបានរៀបចំទីកន្លែងដែលត្រូវទៅ ប្រាប់ទៅហ្សូលី ដើម្បីអោយនាងរៀបរាប់ប្រាប់ភ្ងៀវ
-    ដំបូងយើងទៅ កោះឋានសួរគ៍ ដើម្បីទៅលេងរីសតនៅនោះ​មួយព្រឹករហូតដល់អាហារថ្ងៃត្រង់
ម៉ោងជិត២ បន្តិចយើង កោះរ៉ុងសម្លឹមដើម្បីស្ទូចត្រី និង មើលផ្កាថ្ម ដល់ថ្ងៃលិច យើងបន្តនៅកោះឡុងប៊ិច និង មើលផ្លង់តុងពេលយប់។ អ្នកណាស្រេចទឹកអាចមកយកនៅធុងពណ៍ក្រហម !
 
ថ្ងៃនេះការងាររបស់ហ្សូលី គឺ ជា មគ្តុទេសក៍ទេសចរណ៍ តែនាងមកទីនេះជាលើកទី១ដូចគ្នា តែមានពូលីជាជំនួយការ ។ 
មិនយូរប៉ុន្មានក៏ធ្វើដំណើរមកដល់កោះឋានសួរគ៍ទីនេះគឺរីស៊តដែលគេអភិវឌ្ឍន៍​ មានដើមដូងជាច្រើន និង ផ្ទះលំហែ គឺជារមណីដ្ឋានធម្មជាតិកែច្នៃ។ 
ហ្សូលីត្រូវលើកជួយលើកធុងទឹកកកដាក់បាយម្ហូបទាំងធ្ងន់។ ភាណុ ដែលជាសុភាពបុរសមិនអាចទ្រាំមើលក្មេងស្រីលើករបស់ធ្ងន់នោះទេ។ 
-    ខ្ញុំជួយលើកនាង កាន់តែចានស្នោរបានហើយ !
-    នៅតែលោកពូល្អជាគេ !
 នាងនិយាយបញ្ចោរបន្ថែម រួចហុចធុងទឹកទឹកធ្ងន់ ទៅអោយគេ។ 
-    សារ៉ាវុធ ឯងទៅជួយលើកអោយអស់មក កុំអោយដើរទៅមកព្រោះឆ្ងាយណាស់!
-    បាទបង !

ហ្សូលីដែលមកទីនេះលើកទីដំបូងក៏ជាប់ចិត្តមិនខុសពីអ្នកទេសចរណ៍ដ៏ទៃដែរ គឺមិនភ្លេចផ្តឹតយកនៅរូបភាព ទុកជាអនុស្សាវរីយ៍នោះទេ។ ក្រឡេកឃើញ​ ភាណុដែលស្ពាយ កាម៉េរ៉ាកាដុង ដែលជាកាម៉េរ៉ាស្តង់ដា ជាប់នឹងក ក្នុងចិត្តកំពុងគិតថា គាត់ច្បាស់ជាថតរូបស្អាតមិនខាន។ 

នាងបកដៃ ហៅភាណុដែលកំពុងថតរូបផ្ទះលំហែ 
-    មានការអី ? 
នាងអឹមអៀន 
-    លោកពូជួយថតរូប ខ្ញុំបានទេ?
-    អោយទូរសព្ទ័មក " 
-    ថតcamera ពូ ទូរសព្ទ័ខ្ញុំ full memory ហើ! 

ភាណុជ្រួញចិញ្ចើម ព្រោះមើលទៅនាងបោកគេប្រើហើយ​ តែយ៉ាងណាគេក៏យល់ព្រម 
នាងថត កាច់ចង្កះ ផ្អេងផ្អង  ចំនែកអ្នកថតក៏មិនចាញ់ model ដែរ ត្រូវអង្គុយ ឈរ យ៉ាងច្រើនសន្លឹក ។
-    ខ្ចីដៃពូ ថតបានទេ 
-    ហា ...! ? 
-     គឺខ្ចីតែដៃទេ ធ្វើស្តាយបែបនេះ​!
 នាងយករូបគំរូក្នុងទូរសព្ទ័អោយមើល ។ ស្តាយដែលនាងចង់ថត គឺ ស្តាយបែបគូរស្នេហ៏ដែលគឺ ខាងប្រុសកាន់ដៃ រួចខាងស្រីងាកមក។

ភាណុស្ទាក់ស្ទើរនឹងសំណើរ
-    ខ្ញុំបកក្តាមបង្កាអោយពូ អូខេ !
-    អូខេ ! 
ភាណុខានកាន់ដៃមនុស្សស្រីយូរមកហើយតាំងតែពីបែកស្នេហ៏គ្រាដំបូងនៅរៀន ។ កាន់ដៃហ្សូលីម្តងនេះធ្វើអោយគេមានអារម្មណ៍ត្រជាក់ដៃ ហើយបេះដូងលោតញាប់ កាន់ camera តែដៃម្ខាងសឹងមិនជាប់។ 
-    រួចហើយ !
-    សុំមើលរូបបន្តិចមើល ! នាងយកcamera ​មកមើល
-    ហីយ៉ា ថតស្អាតមែនតែន !ចាំដល់កន្លែងវិញពូផ្ញើអោយផង ! 
-    កុំភ្លេចសន្យានាង!

ដល់ម៉ោងអាហារថ្ងៃត្រង់ ហ្សូលីប្រញាប់មកវិញដើម្បីរៀបរយអាហារអោយភ្ងៀវ ។ នាងធ្វើតាមសន្យា បកក្តាម និង បង្គារអោយភាណុ ។ សារ៉ាវុធមើលចាន របស់ភាណុខុសពីចានរបស់ខ្លួនរួចតវ៉ា
-    ហេតុអ្វីចានបងភាណុ បកសាច់ស្អាត ?ចុះខ្ញុំ?
-     លោកបកខ្លួនឯង ! 
-    នាងជំពាក់ខ្ញុំទើបគ្រឿងសមុទ្រអោយ ! 
មានភ្ញៀវប្រុសបានយកប៊ីយ៉ែមកអោយហ្សូលី
-    មកញាំ ជល់លេងជាមួយគ្នា !
-    អត់ទេ ! អរគុណ! ជល់ជាមួយទឺកក្រូចក៏បាន!
 នាងលើកទឺកក្រូចជល់ទៅកំប៉ុងប៊ីយ៉ែរបស់គេ។  ភ្ញៀវប្រុសដែលឈ្មោះ អាប៊យ នោះនៅតែយល់ព្រម
-    តែបន្តិចក៏បានដែរអូន! 
ភាណុជាបុរសយល់ពីចិត្តអ្នកផឹក 
-    បងផឹកកំដរ ! នាងត្រូវធ្វើការកុំអោយនាងផឹកអី! 
នាយយកប៊ីយ៉ែ ចេញពីដៃអាប៊យ ។ 

សារ៉ាវុធដែលនៅក្បែរក៏ខ្សឹបទៅចៅហ្វាយនាយ 
-    វីរះបុរសជួយស្រីស្អាត!
-    កុំនិយាយផ្តេសផ្តាស!

ក្រោយបាយថ្ងៃត្រង់រួច ពួកគេឡើងទូកបន្តទៅស្ទួចត្រី​​ និងចុះទៅមើលផ្កាថ្ម  ។ 
នៅពេលទូកឈប់នៅស្ងៀម ក៏មានអ្នកខ្លះចុះហែលទឹក អ្នកខ្លះនៅស្ទូចត្រីលើទូក ។​ 
សារ៉ាវុធ និង ភ្ញៀវខ្លះអង្គុយស្ទូចត្រី ចំនែក ភាណុបានត្រៀមប្តូរខោអាវចុះទៅមើលផ្កាថ្ម

-    ខ្ញុំចង់ទៅមើលផ្កាថ្មដែរ!
ពូលី ដែលជាតៃកុងទូក 
-    នេះក្មួយ ចេះហែលទឹករឺអត់ ? 
-    ​ចេះតិចៗ !
-    នេះ ប្អូនប្រុសជួលមើលហ្សូលីផង បើមិនស្រួលត្រូវបកដៃហៅ ពូចុះទៅជួយណា! 
-    បាទពូ!

ហ្សូលី ដោះរ៉ូបចេញ ដែលនាងបានត្រៀមសំលៀកបំពាក់ហែលទឹករួចជាស្រេច ។ 
សំលៀកបំពាក់ហែលទឺកដែលរឹបរាងធ្វើអោយមនុស្សប្រុសទាំងអស់សម្លឹងមើលនាង
-    តស់ ឆាប់ចុះទៅ ! 
 គេបំពាក់វែនតាទឹក និងបំពង់អុកស៊ីសែនអោយនាង
ហែលចុះដល់បាតសមុទ្រដូចទៅដល់ឋានមួយផ្សេងទៀតមាន ផ្កាថ្ម រុក្ខជាតិ និង សត្វសមុទ្រផ្សេងៗ ។
ហ្សូលី ហាក់រំភើបនឹងទិដ្ឋភាពបាតសមុទ្រនេះណាស់ នាងតែកះទៅភាណុអោយមើលរបស់ប្លែកៗ
តែភាណុគឺចូលចិត្តមើលភាពសប្បាយរីករាយរបស់ហ្សូលី ។

ចុះទៅក្រោមប្រមាណ១០នាទី ហ្សូលី ក៏រមួលក្រពី ធ្វើអោយនាងហែលទឹកមិនរួច ។ នាងធ្វើជាសញ្ញា ថាជើងនាងមិនស្រួលនោះទេ អោយត្រលប់ទៅគោកវិញ ។ ភាណុឃើញសមាពមិនស្រួល ក៏ហែលទៅជួយដាក់ដៃក្រោមក្លៀកសណ្តោងនាងឡើងគោក ។ ពូលីឃើញ ភាណុសណ្តោងហ្សូលីឃើញមិនស្រួល ក៏បោះពោងសង្រ្គោះ រួចជួយនាងឡើងគោក ។
មកដល់លើគោក ភាណុក៏ជួយឈ្លីជើងនាង
-    តិចៗ ឈឺណាស់!
-    បានហើយតិចទៀតអស់អីហើយ!

ថ្ងៃចាប់ផ្តើមលិច ទិដ្ឋភាពថ្ងៃលិច​មើលពីកណ្តាលសមុទ្រទៅពិតជាស្រស់ស្អាត ។ 
ផ្ទៃមេឃពណ៍ទឹកមាសជះចូលទឹកសមុទ្រ ពពកដេដាសបាំងព្រះអាទិត្យខ្លះបង្កើតជារូបព្រះអាទិត្យរាងបេះដូង ធ្វើអោយអ្នកទេសចរណ៏លើកទូរសព្ទ័ផ្តិតយករូបភាពដល់កំរនេះ។ 
ហ្សូលីលើកទូរសព្ទ័ថតព្រះអាទិត្យបេះដូង តែកំលោះភាណុវិញផ្តិតរូបនាងកំពុងថតទៅវិញ។ 

យប់បន្តិចម៉ោងប្រហែល៧យប់ ជាពេលដែលអ្នកគ្រប់គ្នារង់ចាំដល់គឺ ការមើល ផ្លង់តុង(Plankton)  នៅសមុទ្រ។ ​ផ្ទាំងទស្សនីយភាពនៃពន្លឺដែលចេញពីទឹករលកនោះ កើតចេញពី ផ្លង់តុង ជាសរីរាង្គតូចល្អិតម៉្យាង ដែលគេបានដាក់ឈ្លោះឲ្យតាមលំនាំពាក្យក្នុភាសាក្រិក ដែលមានន័យថា " ជនពនាចរ " ឬ មនុស្សរសាត់អណ្តែត" ។ នៅពេលថ្ងៃ សរីរាងគដែលមានជីវិតទាំងនោះធ្វើឲ្យទឹកមានពណ៏ក្រហម ហើយស្រូបយក ពន្លឺថ្ងៃ ដោយបំលែងទៅជាថាមពល ។ ពេលមានអ្វីប៉ះពួកវានៅពេលយប់ងងឹត ពួកវាក៍បានចេញជាពន្លឺ អគ្គីសនីពណ៏៍ខៀវ។​ 

អ្នកទេសចរណ៏នាំគ្នាយកដៃប៉ះផ្ទៃទឹកដើម្បីអោយផ្លង់តុចចេញពន្លឺ ។ 
នៅលើមេឃមានផ្គាយបញ្ចេញពន្លឺព្រិចៗ នៅផ្ទៃសមុទ្រមានពន្លឺចេញពីផ្ទៃសមុទ្រកំពុងបង្អួតសម្រស់ដាក់គ្នាពេលរាត្រី ។ ដំណើរទេសចរណ៍ជុំវីញកោះបានចប់ទៅដោយក្តីសប្បាយរីករាយ និងមិនអាចបំភ្លេចបាន ។ 















You May Also Like

0 Reviews