Search This Blog

៣. រឿង វិស្សមកាលស្នេហ៏

by - January 24, 2025

រឿង វិស្សមកាលស្នេហ៏

វគ្គទី៣   ការងារដំបូង 

we can not direct the wind but we can adjust the sail 


ថ្ងៃថ្មីមកដល់ព្រះអាទិត្យរះដូចផុសចេញពីសមុទ្របង្កើតជាពន្លឺពណ៍មាសពេញផ្ទៃទឹក សម្លេងទឹករលកបោកទៅឆ្នេរ ដូចជាសម្លេងតន្រ្តីនៃធម្មជាតិ ។ នេះហើយជាផ្ទាំងទេសនីយភាពដ៏ត្រកាលនៃតំបន់ឆ្នេរនាពេលថ្ងៃរះ ។ 

ភាណុក្រោកពីព្រលឹមដើម្បីរត់ហាត់ប្រាណ និងមើលថ្ងៃរះនៅសមុទ្រតែម្នាក់ឯង ខុសឆ្ងាយពីក្មេងស្រីដែលកំពុងលង់លក់មិនចង់ក្រោក។ ម៉ោងប្រាំបីព្រឹក ហ្សូលី ស្លៀករ៉ូបពណ៍ស មានអាវស្បែកខ្មៅនឹងស្បែកជើងកវែង ដែលជាសំលៀកបំពាក់ដែលនាងបានកំម៉ង់ទុកទៅបារាំង។ 
ដានី កំពុងញាប់ដៃញាប់ជើងលើកកាហ្វេ ទទួលភ្ញៀវសម្លឹងឃើញក្មួយស្រី ដឹកឆ្កែមកដល់ក៏ស្រដី ៖

-    អារុណសួស្តីក្មួយ ! យប់គេងលក់ស្រួលទេ ? ស្មានតែទីនេះគឺប៉ារីសឬ សុទ្ធតែស្បែកជើងវែងមកដើរលើខ្សាច់បានយ៉ាងម៉េចក្មួច?
នាងអស់សំណើចនឹងសំលៀកបំពាក់របស់ហ្សូលី ។
-    អ្នកមីងចំអកខ្ញុំមែនទេ ! នេះខ្ញុំទៅមិនបានហើយ មិនអាចស្លៀកសំលៀកបំពាក់នេះទៀតឬ? តើអោយខ្ញុំស្លៀកពេលណាទៅ ? បន្តិចទៀតម៉ូតនេះហួសសម័យកាលហើយ !
-    មិនបានចំអកទេក្មួយ ! តែវាខុសតំបន់ នោះកូនស្លៀកបំពាក់ហើយមិនស្រណុកសុខស្រួលនោះអី​!
-    តែខ្ញុំទិញមកហើយហ្នឹង!
-    អូខេ! អូខេ ស្អាតក្មួយមីងស្អាត! មកនេះជួយលើកការហ្វេ និងនំបុ័ងទៅតុនោះបន្តិច !

នាងដើរទទួលថាសពីម្តាយមីង លើកអោយប្រុសសង្ហារ សារ៉ាវុធ និងភាណុ ។​
សារ៉ាវុធឃើញហ្សូលីលើកអាហារពេកព្រឹកមក ហើយភ្ងាក់នឹងស្រីស្អាតតែសំលៀកបំពាក់រៀងភ្លៀវបន្តិច

-    Good Morning ថ្ងៃនេះស្អាតបែ្លកមានកម្មវីធីមែនទេ !
ហ្សូលីហាក់មួម៉ៅទាំងព្រឹកនឹងអ្នកគ្រប់គ្នាដែលខ្វល់ហ្នឹងខោអាវនាង 
-    ទាល់តែមានកម្មវិធីទើបតែងខ្លួនបានមែនរឺ?  នាងលើក នំបុ័ង និងកាហ្វេរ ចេញពីថាស
ដាក់មួយម៉ាត់ធ្វើអោយ សារ៉ាវុធកប់យល់បល់ ។ ចំណែកឯ ភាណុ មិនឆ្លើយឆ្លងតែអស់សំណើចក្នុងចិត្ត
ពីសំលៀកបំពាក់ខុសកាលះទេសះឬតំបន់ របស់នាង។ 
-    ខ្ញុំចង់បានស្ករដាក់ការហ្វេ! 
ភាណុប្រាប់ទៅហ្សូលី
-    លោកពូ មិនគួរដាក់ស្ករទេ! ការពិសារស្ករច្រើនមិនល្អចំពោះសុខភាពនោះទេ !
កាលដែលនាងប្រាប់ទៅគេបែបនោះព្រោះតែងនាងមិនចង់ដើរទៅដើរមកជាមួយស្បែជើងកែងរបស់នាង នោះទេ។ ចំណែកភាណុក៏ធ្វើភ្នែកស្លឺនឹងចម្លើយរបស់នាង។  នាងតូចដើរចេញបាត់​ សារ៉ាវុធក៏និយាយដើមនាង
-    បងនេះចាស់ហើយ ! ទើបនាងនោះហៅតែពូៗ ពេញមាត់បែបនេះ ! សារ៉ាវុធសើច
-    ឯងដើរទៅយកស្ករ មក !
-    កុំអី ដាក់ស្ករមិនល្អចំពោះសុខភាពទេបង !
-    ចឹង យើងកាត់ប្រាក់ខែឯង​! ល្អទេ? 
-    អូខេ អូខេ! ខ្ញុំទៅយកស្ករអោយ ! មើលទៅអ្នករត់ទុកហាយសូរនេះមិនព្រមយកអោយ​បងទេ! 

ថ្ងៃបន្តិច​ ដានីធូរដៃទើប​មានពេលជជែកលេងជាមួយក្មួយស្រី
-    ​ នេះក្មួយចប់ាប់ឌុបហើយចង់រៀនអ្វីបន្ត?"
-     មិនទាន់ច្បាស់សោះអ្នកមីង ! លោកប៉ាចង់អោយរៀនមេធាវីដូចគាត់ អ្នកម៉ាក់ចង់អោយរៀនពេទ្យ " 
-    ចុះចិត្តក្មួយចង់រៀនអ្វី?
-    រៀនគ្រប់គ្រងពាណិជ្ជកម្ម  គណនេយ្យ អ្វីៗដែលស្រួលៗ​តែគ្មានអ្នកគាំទ្រ !
ដានីសើចនឹងគំនិតក្មេងខ្ចីរបស់ក្មួយ
-    ធ្វើការយកលុយពីគេ មិនស្រួលនោះទេ តែក៏មិនលំបាកដល់ថ្នាក់ធ្វើមិនបានតែសំខាន់កូនធ្វើហើយសប្យាចិត្ត និងទឹកចិត្តស្រឡាញ់ !
 -    ឈឺក្បាល ណាស់អ្នកមីង!
-       បើបែបនេះល្អទេ បើកូនចង់រៀនគ្រប់គង់ពាណិជ្ជកម្ម ឬ គណនេយ្យ មីងអោយកូននេះរៀននៅទីនេះ ហើយបានប្រាក់ខែទៀត!
-    នេះមីងចង់បោកអោយខ្ញុំធ្វើការនៅទីនេះឬ ? ខ្ញុំមកវិស្សមកាលទេ! 
 នាងនិយាយបែបមិនចង់ធ្វើ ! 
-    គ្មានបោកកូននោះទេ ព្រោះមីងអោយប្រាក់ខែលើសបុគ្គលិកនៅទីនេះទៅទៀត តើមីងចំនេញអី? 
រឿងវិស្សមកាលសំរាកកាយារបស់ក្មួងមីងក៏ឃាត់ ថ្ងៃណាចង់ដើរលេងទៅចុះ ! 
-    បានប៉ុន្មានទៅ​! ហើយធ្វើអីខ្លះ ?  
-    បាន៣០០ ដុល្លា​ ! ធ្វើជាអ្នកទទួលភ្ញៀវផ្ទះសំណាក់  ជួយហាងបាយតែពេលថ្ងៃត្រង់ និងយប់ទេ  ធ្វើបញ្ចីបន្តិចបន្តួច !
-    ខ្ញុំគិតមើលសិនអ្នកមីង " 
-    គិតសិនទៅ! មីងចង់អោយក្មួយនេះយល់ពីអ្វីដែលក្មួយចង់រៀន តើក្មួយសក្តសមឬទេ​ ក្មួយចូលចិត្តទេ ? មិនមែនរៀនព្រោះតែវាស្រួលនោះទេ! បើមិនចូលចិត្តគ្រប់គ្រងផ្ទះសំណាក់ ក៏អាចទៅធ្វើជាគ្រូបង្រៀនសហគមន៍ ជាអ្នកនាំភ្ញៀវទេសចរណ៍ព្រោះក្មួយចេះភាសា ក្មួយអាចសាកល្បងដើម្បីស្គាល់​ខ្លួនឯង ។

ទោះដានីមករកស៊ីនៅកោះឆ្ងាយពីក្រុងតែនាងក៏ធ្លាប់ធ្វើការអស់ទាំងនេះនៅទីក្រុងមួយរយះដែរ ។ ចំណេះចំណាញរបស់នាងបានធ្វើជំនួញនេះរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ 
ហ្សូលីយកសម្តីដានីទៅគេងគិត ព្រោះតែនាងធ្លាប់ចូលចិត្តស្តាប់ដានីនិយាយពីការរកស៊ីដែរ។ 
នាងនិយាយជាមួយឆាលី 
-    មួយខែ៣០០ បីខែជិត៩០០០ដែរ បើប៉ាមិនទិញម៉ូតូក៏មានលុយខ្លួនឯងដែរមែនទេ? ហើយនេះបានហាត់ការងារទៀត ។ ចប់បាក់ឌុបនេះអ្នកណាទៅអោយប្រាប់ខែប៉ុណ្ណឹងទៅ !អ្នកមីងក៏មិនហ៊ានចេ ដូចថៅកែគេ មែនទេឆាលី ?  មកដើរលេង ក៏មិនដឹងទៅទីណា? មកដល់ទី៣ខែទៀត ?   ទោះមិនធ្វើការយកលុយក៏ត្រូវជួយការងារគាត់ អ្នកណាមកផ្ទះគេមិនជួយការងារគេនោះ ? ធ្វើការយកលុយតែហ្មងទៅ ! អោយស្គាល់ជាតិមានប្រាក់ខែហ្នឹងគេ ហាហា!

 ការស្រម៉ៃមិនដូចការគិត ការយកប្រាក់ខែនេះណា ​មិនមែនងាយស្រួលឯណា ? 
ល្ងាចឡើងនាងត្រូវមជួយរត់តុនៅហាបាយ ដោយប្តូរសំលៀកបំពាក់បែបអ្នកកោះ
អាវយឺត​​ ខោខ្លី ស្បែកជើងផ្ទាត់ ។ សារ៉ាវុធនិងភាណុដែលទើបមកពីការដ្ឋាននៅកោះរ៉ុសសន្លឹម ហើយចូលទទួលទានអាហារល្ងាចនោះ ក៏ឃើញហ្សូលីជាអ្នករត់​តែម្តងនេះមកបែបធម្មតាមិនមែនហាយស្សូនោះទេ។ នាងដើរមកកត់ការកំម៉ង់
-    បងចង់ពិសារអីដែរ ?
-    ហើយនេះមានអីឆ្ងាញ់ៗចង់ណែនាំ?
សារ៉ាវុធមានបំណងចង់សួរកូរនាងតូច 
-     គ្រឿងសមុទ្រស្រល់ៗ
-    មិនចូលគ្រឿងសមុទ្រនោះទេ ! មានអីផ្សេងពិសេសទៀត? 
-    នៅកោះគឺម្ហូបពិសេសគ្រឿងសមុទ្រនេះឯង បងចង់បានសត្វព្រៃ ឈ្លូសឬ ជ្រូកព្រៃគ្មាននោះទេ " 
ភាណុសើច រួចនិយាយកាត់សេចក្តី ៖
-    គឺថាយក បាយពីរចាន មឹងអាំងចានធំមួយ និង ប៊ីយែ២កំប៉ុងមក​!
-    ប៊ីយែម៉ាកមួយណា ?
-    យកអីដែលហាងនាងមានមក !
-     ឆ្លើយដូចពូចឹងមកស្រួល ! អរគុណ សូមរង់ចាំ !​  

ម៉ោង៩យប់ ហ្សូលីបញ្ចប់ការងាររួចដឹងឆាលីទៅផ្ទះបឹងកាឡូ  ។ នាងដើរបណ្តើររអ៊ូរជាមួយឆ្កែដែលនាងទុកដូចជាកូន
-    នេះចាញ់បោកម៉ាក់ប៉ាមកនៅកោះហើយ ឆ្លៀតមកចាញ់បោកអ្នកមីងធ្វើការអោយគាត់ទៀត ។ ការងារឯណាស្រួលនោះហត់ចង់ស្លាប់ !

ភាណុតែងតែលឺស្តាប់ហ្សូលីនិយាយគ្នាជាមួយឆាលីជានិច្ចព្រោះបន្ទប់គេទាំងពីនៅជិតគ្នា ។ ការរអ៊ូរបស់នាងតែងតែធ្វើអោយអារម្មណ៏ស្រ្តេសពីការងាររបស់ភាណុរលាយអស់។ នាយហាក់ចាប់អារម្មណ៍ពីហ្សូលីពីមួយថ្ងៃទៅមួយថ្ងៃ​ តែសតិអារម្មណ៍ក៏ដាស់តឿនថា ពួកគេមិនសក្តសមនឹងគ្នាទេ ព្រោះតែហ្សូលីនៅក្មេងណាស់ចំពោះគេ បើគេទៅញ៉ែនាងនោះច្បាស់ជាមានពាក្យ គោចាស់ស៊ីចង់ស្មៅខ្ចី មិនខាន ។ 










You May Also Like

0 Reviews