ឆ្លងឆ្នាំជុំគ្រួសារ

📅 ចុះផ្សាយថ្ងៃ January 03, 2025 ·

 ឆ្លងឆ្នាំជុំគ្រួសារ 


នីតារៀបចំំសំលៀកបំពាក់យ៉ាងរំភើបដើម្បីធ្វើដំណើរកំសាន្តក្នុងឱកាសឆ្លងឆ្នាំសកល។​ នាងរៀបចំវ៉ាលីរួចរុញទៅបុកនឹងតុធ្វើឲ្យ រូបថតជុំគ្រួសារ ធ្លាក់ចុះមក ។ នាងក្រមុំដើរទៅរើសរូបថត រួចមើលរូបថតដែលមានឪពុកម្តាយនិងបងប្អូននាង។

“នេះខ្ញុំខកខានទៅស្រុកជិត១ឆ្នាំហើយ”

នីតាបានសម្រេចចិត្តផ្លាស់ប្តូរចិត្តភ្លាមៗលែងទៅដើរលេងជាមួយមិត្តភក្តិវិញ ប៉ុន្តែត្រលប់ទៅស្រុកកំណើតនៅខេត្តបាត់ដំបង។
វត្តមានរបស់កូនស្រីពៅម្នាក់នេះបានធ្វើឲ្យឪពុកម្តាយនាងភ្ងាក់ផ្អើរនិងរំភើបជាខ្លាំង។
នីតាសម្លឹងមើលសក់ខ្មៅរបស់ម្តាយប្រែជាស និងដំណើររបស់ឪពុកប្រែជាយឺតយ៉ាវ ធ្វើឲ្យនាងសោក
ស្តាយព្រោះមិនបានសួរសុខទុក្ខពួកគាត់ឲ្យបានញឹកញាប់។
នាងអោបពុកម៉ែរួចនិយាយ ៖
“កូននឹកពុកម៉ែណាស់”
ម្តាយនាងទទួលយកកាបូបពីដៃកូនស្រីមកយួរ
“ក្រែងកូនថាទៅកំពង់សោមឬ?”
“កូនចង់មកស៊ុបប្រាយ អ្នកផ្ទះយើងហ្នឹងណា!” នាងញញឹម

ល្ងាចនេះគ្រួសារនីតាបានរៀបចំម្ហូបអាហារជាច្រើន ។ ពួកគេបានជជែកគ្នាពីអតីតកាល កាលពីនៅក្មេងយ៉ាងរីករាយ។
យប់ម៉ោង១២កណ្តាលអាធ្រាត ជាពេលផ្តាស់ប្តូរចូលឆ្នាំថ្មី២០២៥ គ្រួសារនាងបានបាញ់កាំជ្រួចអបអរឆ្នាំថ្មី ។
ស្នូរកាំជ្រួចបានបន្លឺជាសម្លេងនិងបញ្ចេញពន្លឺយ៉ាងស្រល់ស្អាតនៅលើមេឃងងឹតគ្រប់គ្នាសប្បាយចិត្តនឹងរំពឹកថា ឆ្នាំថ្មីនឹងនាំមកនូវ សេរីមង្គល ។ 

រីករាយឆ្នាំថ្មី ២០២៥ 
ឆ្លងឆ្នាំនៅទីណាមិនសំខាន់ តែសំខាន់ុ់យើងនៅជាមួយ។ 
មួយឆ្នាំដែលយើងធំឡើង ក៏ជាមួយឆ្នាំដែលឪពុកម្តាយយ៉ាងកាន់តែចាស់។ 


ប្រភេទ: រឿងខ្លី ·

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។