២. វិស្សមកាលស្នេហ៏
រឿង វិស្សមកាលស្នេហ៏
វគ្គទី២៖ វីតាមីនស៊ី ( Vitamin
Sea )
| Hello ! Koh Rong Island |
កោះរ៉ុងជាកោះមួយដ៏ស្រស់ស្អាតជាងគេក្នុងខេត្តព្រះសីហនុ ។ កោះនេះ មានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភ:។ ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។
ទោះជានាងមានអាការះពុលរលកក៏ភ្លឹកនឹងសម្រស់ធម្មជាតិនៃតំបន់ឆ្នេរនេះដែរ។ ឆ្នេរសមុទ្រខ្សាច់សក្បុសលាតសន្ធឹងដាច់កន្ទុយភ្នែក ទឹកសមុទ្រថ្លាដូចកញ្ចក់មើលឃើញដល់កូនត្រីតូចៗកំពុងហែលទឹក នេះពិតជាកន្លែងសក្តិសមជា ទិសដៅទេសចរណ៍ពិតមែន ។
ក្នុងដៃអូសវ៉ាលីម្ខាង កាន់ខ្សែដឹកសុនកម្ខាង យ៉ាងសំពីងសំពោង នាងតូចលើកទូរសព្ទ័ ដើម្បីតេទៅរកម្តាយមីង ដានី ។
- អាឡូ អ្នកមីង ខ្ញុំមកដល់ហើយ !
- ចាក្មួយសម្លាញ់ មីងបានអោយនីតា និង នីត ទៅយកកូនហើយ។ ពួកគេបានទៅចាំនៅកំពង់ផែយូរហើយ !
នីតា និង នីត ជាកូនភ្លោះប្រុសស្រី ដែលមានអាយុ ១០ឆ្នាំ ជាកូនរបស់ដានី និង ពិសិទ្ធ ។
- បងស្រី ហ្សូលី !
នីតា និង នីត បានស្រែកហៅ ហ្សូលី រួចរត់មកអោប ធ្វើអោយនាងរបូតខ្សែឆ្កែ ។
ឆាលី បានឃើញទឹកសមុទ្រជាលើកទីមួយ ហាក់ឆ្ងល់អាងទឹកអីក៏ធំម្លះក៏សំរុកទៅក្នុងទឹកសមុទ្រ។ ចំណែក ហ្សូលីត្រូវរត់ដេញចាប់ឆាលី ទុកវ៉ាលីចោលកណ្តាលផ្លូវ នៅស្ពានកំពង់ផែ ។
- នីត នីតា មើលវ៉ាលីបង ផង ។ បងទៅតាមចាប់ឆាលីសិន! ។

ហ្សូលី ស្រែកផង រត់តាម ឆាលីផង យ៉ាងត្រដាប់ត្រដួសស្ទើរតែដួលលើខ្សាច់ទៅហើយ។
ភាណុ ដែលនៅពីក្រោយ បានឃើញ ទិដ្ឋភាពនេះ អស់សំណើចផង អាណិតនាងផង។ នាយហាក់ដើរចេញមិនរួចពីក្មេងស្រីម្នាក់នេះទាល់តែសោះ ។
សារ៉ាវុធ កម្លោះកូនចៅចិន មាឌធំល្មម អាយុ ប្រមាណម្ភៃជាងឆ្នាំ ដែលជាជំនួយការរបស់ភាណុ បានមកទទួកចៅហ្វាយនាយ ដល់កំពង់ផែ។
- បងភាណុ ! បងភាណុ !
ភាណុដែលកំពុងសម្លឹងមើលហ្សូលីដេញចាប់ឆ្កែនោះមិនបានចាប់អារម្មណ៍នឹងការស្រែកហៅរបស់កូនចៅនោះទេរហូត សារ៉ាវុធដើរទៅជិត។
- បងភាណុ កំពុងភ្លឹកមើលអី? ទើបខ្ញុំហៅមិនលឺសោះ?
- អូ! សារ៉ាវុធ មកដល់ហើយ គឺបងភ្លឹកមើលឆ្កែចង់ហែលទឹកហ្នឹងណា ។
និយាយបណ្តើរ ភាណុមើលហ្សូលីបណ្តើរ ។
ចំណែកឯ ហ្សូលី វិញចាប់បានឆាលីមែនតែនាងរត់ស្ទើរតែដាច់ខ្យល់ ដង្ហើមដកមិនដល់គ្នា រហូតអង្គុយចុះ។
- តស់ វុធ ! នេះបានកក់កន្លែងស្នាក់អោយបងឬនៅ?
- រួចហើយបង! គឺធ្វើតាមអ្វីដែលបងផ្តែផ្ទាំ ជាផ្ទះសំណាក់បរិយាកាសល្អៗ មានហាងបាយផងដែរ មានកន្លែងបោកកក់ ។ តាំងពីខ្ញុំមកនៅទីនេះ ឃើញថាមានតែកន្លែងគាត់ទេ លក់ធូរថ្លៃហើយចិត្តល្អណាស់។
- ចឹងបងទុកចិត្តហើយ ! ទៅផ្ទះសំណាក់សំរាក ស្អែកទើបបងចង់ទៅការដ្ឋាន !
ពួកគេធ្វើដំណើរបណ្តើរជជែកគ្នាបណ្តើរ។

ភាណុ ជាប្អូនប្រុស ថៅកែ រីស៊ត ព្រះអាទិត្យ ព្រះចន្ទ ដែលមានឈ្មោះមកបងស្រី ប្អូនប្រុស។
លោកជំទាវ កែវ ចន្ទ្រា និង កែវ ភាណុ ។ រីស៊ត នេះទើបតែចាប់ផ្តើមសាងសង់ តែក៏មានបញ្ហាជាហូរហែ រហូត ភាណុសម្រេចចិត្តចុះមកមើលការខុសត្រូវដោយផ្ទាល់ ។
មកដល់ផ្ទះសំណាក់ ដានី ពិសិទ្ធ ភូមិកោះតូច សង្គាត់កោះរ៉ុង
ផ្ទះសំណាក់នេះ គឺផ្ទះបែបបឹងកាឡូដាច់ៗពីគ្នា។ ផ្ទះឈើសង់ផុតដីប្រមាណកន្លះម៉ែត្រ លាបពណ៍ទឹកសមុទ្របែកខៀវស្រាលតាមបែបផែនធម្មជាតិនៃសមុទ្រ។ ផ្ទះនីមួយៗមានបន្ទប់ដេក និងបន្ទប់ទឺក ព្រមទាំងរានហាលពីមុខផងដែរ។
ផ្ទះសំណាក់ ដានីពិសិទ្ធ ជាផ្ទះសំណាក់ បែបជំនួញគ្រួសារ របស់អ្នកស្រុកកោះរ៉ុងនេះ។ មើលមកជំនួញនេះបែបគ្រួសារពិតមែនមែនតែមិនធម្មតានោះទេ គឺមានទាំង ផ្ទះសំណាក់ បន្ទប់ជួលខែ ហាងបាយ សេវាបោកក់ខោអាវ ហាងមីនីម៉ាត ជួលទូក សេវាផ្ងើរអីវ៉ាន់ទៅក្រុងព្រះសីហនុ សេវាផ្ញើរលុយ គឺមានគ្រប់សព្វបែបយ៉ាង។

សារ៉ាវុធ និង ភាណុ បានមកដល់ផ្ទះសំណាក់ដានី ពិសិទ្ធ ។ ពួកគេបានយកអីវ៉ាន់ទៅទុក រួចងូតទឺកដើម្បីញុំបាយ ។
ម្ចាស់ហាង គឺថៅកែស្រីដានី ដែលមានរូបរាងស្រស់ស្អាត និង សម្តីរស់រាយ បានចេញមករាក់ទាក់ភ្ញៀវ
- សួស្តី ប្រុសស្អាត ត្រូវការកំម៉ង់ម្ហូបអីដែរ ?
- បាយឆាសាច់គោ ២ចាន "
- ថ្ងៃនេះមាន គ្រឿងសមុទ្រស្រស់ៗណាស់ ត្រូវការដែរទេ ?
- អត់ទេ ! អរគុណ!
- អ្នកម៉ាក់! អ្នកម៉ាក់!
សម្លេងរបស់ក្មេងប្រុសស្រីហៅម្តាយ។ ភាណុងាកទៅឃើញ ក្មេងតូច ទៀតហើយ នាងកំពុងលើកវ៉ាលីទាំងបែកញើសជោគ មុខឡើងក្រហមព្រោះត្រូវកំដៅព្រះអាតិទ្យ ។
- ជំរាបសួរ អ្នកមីង !
ដានីរត់ទៅលើកវ៉ាលីពីដៃក្មួយ
- សុំទោស ក្មួយសម្លាញ់ដែលអោយក្មួយ លើកវ៉ាលីដើរលើខ្សាច់យ៉ាងឆ្ងាយគឺថាថ្ងៃនេះ ក្មេងៗនៅជាមួយគេច្បាប់អស់ហើយទៅការនៅឯក្រុងទើបមិនបានទៅទទួលកូនបាន ។
ហ្សូលីប្រឹងញញឹម ព្រោះឃើញថាហាងបាយមនុស្សច្រើនពិតមែន ដានីច្បាស់ជារវល់ខ្លាំងមិនខានទើបដាច់ចិត្តទុកក្មួយស្រីចោល។
- មិនអីទេ! មីង !
- មីងធ្វើម្ហូបទុកអោយកូនរួចហើយ តែគ្រាន់តែគ្មានតុទំនេរ ។ ឥលូវកូនទៅអង្គុយជាមួយប្រុសស្អាតពីរនាក់នោះទៅ !

ហ្សូលីសម្លឹងឃើញ ភាណុ ក៏អៀនព្រោះខ្លួនទៅក្អួតដាក់គេ។
- នីតា ឆាប់ទៅក្នុងយកម្ហូប និងទឺកត្រជាក់ៗមកអោយបងមកកូន !
កូនក្មេងពិតតែចេះធ្វើការសព្វគ្រប់ ។ នាងលើក ម្ហូបបីមុខមកអោយបងស្រីជីដូនមួយ
- នេះក្តាមស្ងោរ បង្គារស្រុះ និង ងាវអប់គល់ស្លឹកគ្រៃ ។ មើលទៅម្ហូបទាំងបីមុខពិតជាទំនងខ្លាំង រហូត កំលោះអង្គុយតុជាមួយស្រក់ទឹកមាត់!
ហ្សូលី សួស្តី នឹង ភាណុម្តងទៀត
- សួស្តីពូ ចៃដន្យមែន! ពូមកស្នាក់នៅទីនេះដែរឬ ?
- បាទ !
នាងរុញម្ហូបទៅមុខ ដើម្បីអោយគេទាំងពីរទទួលទានជាមួយដែរ។
- អញ្ចើញញាំ ជាមួយគ្នាទៅ ខ្ញុំញាំមិនអស់ទេ " ។ សារ៉ាវុធ មើលគ្រឿងសមុទ្ររួចស្រក់ទឹកមាត់ ទ្រាំមិនបានក៏យកបង្ការមួយ ។
ហ្សូលី បកសាច់បង្ការ និង ក្តាមរួចដើរទៅយកចាន ដាក់អោយឆាលី។
សារ៉ាវុធឃើញហើយក៏ធ្លោយមាត់និយាយ៖
- មើលទៅឆ្កែនេះមានសំណាងណាស់ មានគេបកសំបកអោយទៀត !
- ត្រូវហើយ ! ហ្សូលី ឆ្លើយវិញ
ភាណុក៏សើចនឹងគេទាំងពីរ ។
- នេះប្អូនស្រីជាក្មួយ របស់ថៅកែទីនេះឬ? សារ៉ាវុធសួរ
- ចា !
- មកលេងនៅទីនេះឬ ? ហើយនៅប៉ុន្មានថ្ងៃ"
- ៣ខែ!
- ចឹង ចាំបងនាំដើរលេង! បងធ្វើការនៅទីនេះ !
- ៣ខែ!
- ចឹង ចាំបងនាំដើរលេង! បងធ្វើការនៅទីនេះ !
សារ៉ាវុធកំពុងចេញសម្តីញ៉ែ បណ្តើរៗហើយភាណុដែលនៅស្ងៀមក៏ធ្វេីក្អកក្រហេម
- ចុះលោកពូ មកធ្វើការដែរ ? នាងសួរទៅភាណុ
- បាទ !
សារ៉ាវុធសើចនឹងការហៅរបស់ ហ្សូលី
- ឈប់ហៅគាត់ពូៗទៅ ហៅបងភាណុ វិញ ហៅពូៗ ចាស់អស់ហើយ។ ចំនែកបង ហៅ បងវុធៗ ។ នាងឈ្មោះអីដែរ ? មកពីភ្នំពេញ? ឬខេត្តណា?
- ខ្ញុំឈ្មោះហ្សូលី ! ខ្ញុំមកពីភ្នំពេញ !

ចប់អាហារថ្ងៃត្រង់ ហ្សូលីត្រូវរៀបចំតុបាយ និងទៅបន្ទប់ដើម្បីសំរាក ។ នាងត្រូវនៅបឹងកាឡូដូចភ្ងៀវដែរ ព្រោះផ្ទះធំអស់បន្ទប់ហើយ ។ បឹងកាឡូដែលនាងត្រូវស្នាក់ គឺជាផ្ទះធំជាងគេ និង បែរមុខទៅសមុទ្រ។ ដើមឡើយ សារាវុធបំរុងកក់អោយចៅហ្វាយ តែត្រូវដានីបដិសេធទោះអោយតម្លៃខ្ពស់យ៉ាងណាក្តី ។ ពេលនេះគេដឹងហើយថា ការពិតម្ចាស់បន្ទប់នេះគឺជាក្មួយស្រីបង្កើតថៅកែសោះ ។
ហ្សូលីដាក់វ៉ាលីចុះ រួចនាំឆាលីទៅសមុទ្រ ដែលនៅមិនឆ្ងាយប៉ុន្មានពីមុខបន្ទប់ ។ ឆាលីដែលម្ចាស់លែងចងខ្សែទៀត រត់សំដៅទៅសមុទ្រយ៉ាងមានសេរីភាព ។
ភាណុ ដែលកំពុងអង្គុយសំរាកនៅរាលហាល ស្តាប់ទឹករលកនោះ ស្រូបយកវីតាមីនស៊ីនោះ ក៏មានសម្លេងរំខានរបស់នាងតូច ស្រែកហៅ
- ឆាលី កុំទៅជ្រៅពេក ប្រយត្ន័លង់ទឹកណា!
សម្លេងនាងវល់ៗក្នុងខួរក្បាលរបស់ភាណុ មិនឈប់ទាល់តែសោះ។ នាយមិនដែលឃើញមនុស្សមានជិតស្និទ្ធនិងសត្វហើយទុកសត្វដូចជាកូនបាននោះទេ។
0 Reviews