រឿង វិស្សមកាលស្នេហ៏
វគ្គទី៥ ៖ ជំពាក់គុណជំពាក់ចិត្ត
Sun, sand, the sea and you |
ថ្ងៃចុងសប្ដាហ៍បានបញ្ចប់ថ្ងៃធ្វើការបានមកដល់អ្នកទេសចរណ៍បានត្រលប់ទៅវិញ ធ្វើឲ្យកោះមានសភាពស្ងប់ស្ងាត់។ ថ្ងៃនេះសារ៉ាវុធទៅទទួលទានអាហារពេលព្រឹកតែម្នាក់ឯង ខុសប្លែកពីសព្វដង ។ ក្រោយទទួលទានរួច នាយបានកំម៉ង់ បបរត្រីមួយចាន រួចប្រាប់ឲ្យលើកទៅក្នុងបន្ទប់ភាណុ ។
ដោយសារតែហ្សូលីចង់បានរូបថតពី ម៉ាស៊ីនថត របស់ភាណុ ទើបនាងធ្វើជាអ្នកស្ម័គ្រចិត្តលើកទៅ។
- ខ្ញុំត្រូវទៅបន្ទប់ដែរចាំខ្ញុំជាអ្នកលើកទៅអ្នកមីង!
- បាន! តែត្រូវគោះទ្វារ ហើយឲ្យគេជាអ្នកចេញមកយក មិនត្រូវចូលក្នុងបន្ទប់គេនោះទេ!
- ខ្ញុំដឹងហើយ អ្នកមីង ខ្លួនជាស្រីមិនត្រូវចូលបន្ទប់មនុស្សប្រុសទេ។អ្នកមីងនេះដូចអ្នកម៉ាក់បេះដាក់តែម្តង!
- ទោះជា លោក ភាណុ មិនធ្វើ្វអ្វលើកូន តែភ្នែកអ្នកជិតដូចជា មេក្រូអ៊ីច៊ឹង!
- ត្រជាក់បបរហើយ ! ខ្ញុំទៅហើយ!
ហ្សូលីលើកថាសបបរដើរសំដៅទៅបន្ទប់ភាណុ។
ពេលទៅដល់ភាណុកំពុងតែអង្គុយមើលឯកសារមួយគំនរធំ
នៅរានហាលមុខបន្ទប់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថ្ងាសរបស់គេមានបិទ ជែលបញ្ចុះកំដៅ ទំនងជាក្តៅខ្លួន។
- លោកពូឈឺឬ?
សម្លេងនាងតូចដាស់ ការផ្តោតធ្វើការរបស់គេឲ្យភ្ងាក់ ។
- គ្រាន់តែផ្តាសាយឈឺក្បាលបន្តិចបន្តួចទេ!
នាយរើឯកសារចេញ ដើម្បីទទួលថាសបបរដាក់លើតុ ។
- តើអាចមកពីពូឲ្យកន្សែងខ្ញុំម្សិលមិញហើយហាលខ្យល់ហើយ!
នាងមានអារម្មណ៍នាងជាចំនែកនៃការឈឺរបស់គេ។
នៅថ្ងៃដើរកំសាន្តជុំវិញកោះបន្ទាប់ពីចុះមើលបាតសមុទ្រវិញ ហ្សូលី និង ភាណុ មិនអាចផ្លាស់ប្តូរសំលៀកបំពាក់ដែលសើមចេញនោះទេព្រោះទូកមិនបានឡើងគោក ។ ដោយសារមេឃធ្លាក់ខ្យល់ឃើញ ហ្សូលីរងារ ឡើងញ័រខ្លួនទើបភាណុ យកកន្សែងខ្លួនឲ្យនាងដណ្តប់មួយជាន់ទៀត។
ភាណុសើចនឹងការសនិដ្ឋានរបស់នាង។
- កុំមានអារម្មណ៍ដាក់បន្ទុកខ្លួនឯងបែបនេះ ។ ខ្ញុំជាអ្នកស្ម័គ្រចិត្តឲ្យកន្សែងទៅនាង ហើយខ្ញុំមិនបានបន្ទាស ឬ ខឹង នោះទេ។
- ចឹងលោកពូឆាប់ហូប បបរទៅ នឹងបានផឹកថ្នាំរួចសម្រាកទៅ កុំធ្វើការអី!
- ខ្ញុំមិនអីទេ ! ដូចឃើញចឹងមិនបានដេកនៅគ្រែដើរមិនរួចទេ គ្រាន់តែមិនចង់ធ្វើដំណើរទៅការដ្ឋាន តែត្រូវបិទបញ្ជី ព្រោះចុងខែហើយ បុគ្គលិកត្រូវការបើកប្រាក់ខែ។
ភាណុចាប់ផ្តើមហូបបបរតែហ្សូលីនៅតែមិនចាកចេញ។
- តើហ្សូលីត្រូវការអីមែនទេ?
នាងសើចញឹមៗ
- ចង់បានរូបថត ពីម្សិលមិញតែលោកពូ ឈឺផង រវល់ផង បែបនេះចាំទំនេរចាំផ្ញើរមក។
- ចាំមួយភ្លែតចឹង ! ខ្ញុំដាក់ copy ទៅទូរសព្ទ័រួចផ្ញើរឲ្យ
ហ្សូលីអង្គុយចាំ នៅមាត់ជណ្តើរសម្លឹងមើលឯកសារ របស់ភាណុ។
- តើពូរៀនអ្វី?
- រៀនវិស្វករ
- ហេតុអ្វី
- ខ្ញុំរៀនពូកែគណិតវិទ្យា ហើយចង់ចេះសង់ផ្ទះ ។ ហេតុអ្វីចាប់អារម្មណ៍ការងារខ្ញុំ?
- ព្រោះខ្ញុំចប់បាក់ឌុបហើយមិនដឹងរៀនអ្វី ? ទើបសួរគេសួរឯងទៅ! លោកប៉ាចង់ឲ្យរៀនច្បាប់ធ្វើមេធាវីបានជួយធ្វើការគាត់!
- តើហ្សូលីចូលចិត្តរកយុត្តធម៍ ចូលចិត្តវិភាគស្ថាភាពរឿងក្តីឬទេ?
- ខ្ញុំចូលចិត្ត! ខ្ញុំតែងស្តាប់លោកប៉ាវិភាគរឿងក្តី ប៉ុន្តែខ្ញុំក៏ឃើញដែលថា លោកប៉ាការពារក្តីម្តងៗហត់នឿយ ហើយក៏ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ទៀតផង ទើបខ្ញុំចង់រៀនបែបពាណិជ្ជកម្មវិញ!
- គ្មានការងារណាដែលមិនស្រ្តេស មិនស្មុគស្មាញនោះទេ ប៉ុន្តែភាពខុសគ្នានោះគឺបើសិនហ្សូលីជ្រើសរើសការងារដែលខ្លួនស្រឡាញ់ពេញចិត្តនោះនាងគោលដៅច្បាស់លាស់ ថាចង់អភិវឌ្ឍន៍ខ្លួនបន្តបែបណា ពិសេសមានភាពអំណត់និងមិនបោះបង់ដោយងាយៗ។
ផឹកទឹកបន្តិចនាយក៏បន្តពន្យល់
- ខ្ញុំរៀនវិស្វករតែចុងក្រោយក៏ទៅជួយការងារគ្រប់គ្រងសណ្ឋាគាររបស់គ្រួសារដដែរ។ មិនប្រាកដថារៀនអ្វី ត្រូវធ្វើនោះទេ ជីវិតគឺមានភាពបត់បែន ។ បើចូលចិត្តអ្វីក៏ទៅធ្វើចុះ កុំខ្លាចខុស! គេរៀបការហើយនៅតែលែងគ្នាបានដែរ !
ហ្សូលីសើចនឹងប្រយោគចុងក្រោយ
- មែនហើយ! ខ្ញុំនឹងយកពាក្យនោះទៅប្រាប់លោកប៉ា ។ គេរៀបការហើយក៏លែងគ្នាបានដែរ!! គ្រាន់តែចង់រៀនខុសពីចិត្តគាត់សោះហេតុអីក៏សំពាធម្លះ !
- ខ្ញុំគាំទ្រមិនថា នាងរៀនអ្វីនោះទេ ! តើទូរសព្ទ័នាងមាន Memory គ្រប់ទេព្រោះរូបទំហំធំនិងច្រើន
- ប្រហែលជាមិនគ្រប់ទេ ! ពូផ្ញើរ drop box បានទេ?
- ចឹងសរសេរemailមក!
នាងសសេរអាសយ័ដ្ឋាន email ដាក់លើ note ទុកឲ្យគេ។
- ហ្វេសប៊ុកពូឈ្មោះអី?
- កែវភាណុ
- រូបព្រះអាទិត្យនេះឬ?
នាយងក់ក្បាល
សម សុម៉ាវត្តី sent friend request
- មិនរំខានពូទេ ! ធ្វើការរួចឆាប់សម្រាក ។ អរគុណដែលជួយខ្ញុំពីម្សិលមិញ !
- អូខេ ចឹងខ្ញុំក្លាយជាអ្នកមានគុណនាងហើយ ! គេសើចធ្វើមុខឌឺដាក់នាង
ពេលដែលនាងដើរចេញ គេក៏បើកហ្វេសប៊ុក accept friend ។
នាងបានផ្ញើររូបថតកំប្លែងៗ ដែលគេមិនដឹងខ្លួនមិនឲ្យគេ ។ ភាណុសើចនៅពេលដែលឃើញរូបខ្លួនឯង។ គេបើកចូល profile របស់នាង ឃើញមាន Post និង រូបថតនាងជាច្រើនដែលគួរឲ្យស្រឡាញ់ ហើយក៏ដាស់ចិត្តខ្លួនឯង
- ភាណុអើយនាងទើបចាប់បាក់ឌុបទេ ! គោចាស់ចង់ស៊ីស្មៅខ្មីឬ ? នាងអាយុប្អូនរហូតដល់ដប់ជាងឆ្នាំ !
ក្នុងវ័យជាងសាមសិបប្លាយ នាយយល់ពីពីចិត្តខ្លួនឯង មិនបានស្រពិចស្រពិលនោះទេ គឺ ខ្លួនបានលង់ស្រឡាញ់ក្មេងស្រីម្នាក់ហើយ តែនាងហៅគេពូៗ ពេញមាត់គឺនាងគោរពចាត់ទុកជាចាស់ទុំ ហើយ។
“តើគួរប្រថុយស្រឡាញ់ស្រីក្មេង ឬ កាត់ចិត្ត? ពេលនេះ ក្បាលក៏ឈឺ បេះដូងក៏ឈឺ!”
ក្រោយពីបញ្ចប់ការងាររួចភាណុបានចូលទៅគេងរហូតដល់រសៀលម៉ោងប្រហែល៣ទើបគេបើកទ្វារចេញមកក្រៅ
គេឃើញបាយម្ហូបគ្របទុកនៅលើតុរានហាល ជាមួយក្រដាសnoteពណ៍លឿងអាហារថ្ងៃត្រង់freeជូនអ្នកជំងឺ!
ភាណុអានហើយក៏ញញឹម
- ពូកែយកចិត្តណាស់! នាងតូចអើយ ខ្ញុំប្រថុយស្រឡាញ់នាងហើយ។
កំពុងគិតដល់ហ្សូលី នាងក៏ដើរចេញពីបន្ទប់ជាមួយឆាលី ។
- លោកពូទើបញាំបាយទេ?
- ខ្ញុំទើបភ្ងាក់ពីគេង!
- ម្ហូបត្រជាក់អស់ហើយខ្ញុំយកទៅកំដៅ។”
- មិនបាច់ទេ! តើមានថ្នាំផ្តាសាយ និង ជែលបញ្ចុះកំដៅទេ?
- ខ្ញុំមាន ចាំមួយភ្លែត !
នាងដើរទៅយកថ្នាំ ព្រមទាំងកន្សែងពីបន្ទប់ មកសងគេវិញ។ ពេលដែលនាងដើរមកវិញចំពេលដែលភាណុកណ្តាស ហើយនាងក៏កន្សែងដណ្តប់ឲ្យគេ
- ពូចូលក្នុងវិញទៅនៅក្រៅហាលខ្យល់មិនល្អទេ!
បាយរួចខ្ញុំចូលក្នុងវិញហើយ។
ហ្សូលីយកដៃស្ទាបថ្ងាស
- ឡើងកំដៅវិញហើយ!
នាងបកជែលបញ្ចុះកំដៅបិទថ្ងាសគេ។
ការយកចិត្តទុកដាក់របស់ហ្សូលីបានធ្វើឲ្យបេះដូងរបស់ភាណុលោតញាប់ទៅៗ។
- បើក្តៅខ្លាំងបន្តទៀតពូគួរតែយកកន្សែងជូតខ្លួនផង។
- ហ្សូលី!
- ចា!
- អរគុណនាងដែលជួយមើលថែខ្ញុំ!
- ពេលទៅដើរលេងនោះលោកពូក៏ជួយខ្ញុំច្រើនដែរ ហើយពេលនេះពូនៅតែឯងទៀត !
- ខ្ញុំសួរនាងរឿងមួយបានទេ?”
- ហេតុអ្វីនាងហៅខ្ញុំពូ?
- នេះលោកពូតូចចិត្តគិតថាខ្លួចចាស់មែនទេ ?
នាងសើច
- ព្រោះប្អូនប៉ាខ្ញុំអាយុស្របាលពូដែរ ទើបហៅដូចគ្នាទៅ បើគិតចាស់ខ្ញុំហៅបងវិញក៏បាន!
- អ្នកគ្រប់គ្នាហៅខ្ញុំថា បង តែនាងហៅថាខ្ញុំថា ពូខុសគ ទើបគិតថាចាស់ហើយ គួរតែរកប្រពន្ធមានគ្រួសារនឹងគេហើយ។
- លោកពូខ្ញុំអាយុប្រហែលនេះ គាត់ការខែក្រោយនេះហើយ!
- អ៊ីច៊ឹងអាយុប៉ុននេះគួរតែរៀបការហើយមែនទេ!
- ប្រហែលហើយ!
- តែខ្ញុំមិនទាន់រកកូនក្រមុំបានផង!
- លោកពូស្រឡាញ់មនុស្សបែបណា?”
- ខ្ញុំស្រឡាញ់មនុស្សស្រី ស្រស់ស្រាយ យកចិត្តទុកដាក់នឹងគេគ្រប់គ្នាសូម្បីតែសត្វ នៅក្បែរនាងតែងមានអារម្មណ៍រីករាយ កក់ក្តៅ។
- ខ្ញុំមានមិត្តភក្តិស្រីច្រើនណាស់! តែពូចូលចិត្តស្រីក្មេងដែរ ?
និយាយលែបខាយនាងយ៉ាងយូរតែនាងនៅតែមិនយល់ថាមនុស្សដែលភាណុនិយាយជាអ្នកណា
- អាយុមិនសំខាន់ទេ ! ចុះនាងគិតបែបថាអាយុសំខាន់ទេ?
- សំខាន់!ខ្ញុំមិនស្រឡាញ់មនុស្សប្រុសក្មេងជាងខ្ញុំ!
- ចុះចាស់ជាង?
- ត្រូវមើលថាមុខចាស់នឹងសង្ហារឬអត់
ភាណុសើចរួចលួចសម្លឹងមើលមុខរបស់នាង។