៩. រឿង វិស្សមកាលស្នេហ៏
រឿង វិស្សមកាលស្នេហ៏
វគ្គទី៩ ៖ ប្អូនស្រី និង សង្សារ
May all your blues be the ocean and the sky |
ក្រោយពីសំរាកបានមួយថ្ងៃនៅកោះរ៉ុង ក្រុមមិត្តភក្តិ នីតា មានបំណងចង់ជិះទូកទៅស្ទូចត្រី ។
នីតាបានទៅបបួល ភាណុ និង សារ៉ាវុធ ដើម្បីទៅជាមួយ។ នាងដើរទៅបន្ទប់របស់ភាណុ រួចគោះទ្វារ
- បងភាណុ ថ្ងៃនេះជាថ្ងៃឈប់សំរាក បងជូននីតា ទៅស្ទួចត្រីបានទេ?
- ខ្ញុំមិនចូលចិត្តស្ទូចត្រីទេ ! តែសារ៉ាវុធពូកែណាស់នាងអាចរកគេបាន !
- តែបងគ្រាន់តែទៅហែលទឹកក៏បាន!
- ខ្ញុំមានរឿងចង់និយាយជាមួយនាង!
នាយស្រែកហៅហ្សូលីដែលនៅជិតបន្ទប់
- ហ្សូលី !
- ចាស ពូ !
- មកបន្ទប់ខ្ញុំមួយភ្លែត ។
នាងដើរចេញមកក៏ភ្ងាក់នឹងនីតាដែលមានវត្ត
មាននៅទីនោះ។ពេលហ្សូលីមកដល់ ភាណុក៏ទៅកាន់ដៃហ្សូលី ។
- ខ្ញុំសុំទោសនីតា ខ្ញុំមិនបានស្រឡាញ់នាងទេ ។ តាំងពីដើមមកខ្ញុំចាត់ទុកនាងត្រឹមជាប្អូនស្រី ហើយពេលនេះ ខ្ញុំក៏រកឃើញមនុស្សដែលស្រឡាញ់ដែរ។ ខ្ញុំមិនចង់ឲ្យមានការយល់ច្រលំ រវាងយើងនោះទេ!
នីតាបែជាញញឹមញញែម តបតដោយអារម្មណ៍ស្ងប់ ៖
- ហីយ៉ា នីតាអបអរសាទរបងភាណុ! ខ្ញុំដឹងហើយថាបង និង នាង ច្បាស់ជាសង្សារនឹងគ្នាតាំងពីមកដល់ដំបូង ។ នីតា នេះណាមានតែសប្បាយចិត្តដែលបងរកឃើញមនុស្សដែលបងស្រឡាញ់!
- បងអរគុណ ដែលនីតាយល់ !
សម្តីដែលចូលរួមអបអរសាទរ ខុសស្រលះពីចិត្តដែលកំពុងពុះកញ្ច្រោល ! នាងកំពុងរករិះរកវិធីតើបំបែកបំបាក់ពួកគេយ៉ាងណា ។
នីតាដាក់ដៃលើស្មាហ្សូលី
- អូនហ្សូលី កុំប្រចណ្ឌបងស្រីនីតា និង បងភាណុអី ។ ពួកយើងនេះណា ធំឡើងជាមួយគ្នាស្និទស្នាលបែបនេះ អ្នកណាៗក៏គិតថា យើងសមជាសង្សារនឹងគ្នាដែល
សូម្បីតែ ម៉ាក់មីង (ម្តាយភាណុ) ។ បងខ្លួនឯងនេះក៏មកលង់ខ្លួនតាមពាក្យសរសើររបស់អ្នកដ៏ទៃដែរ !
ហ្សូលីមើលការសម្តែងរបស់នីតាទាំងខ្នាញ់។ នាងទាញដៃភាណុមកអោប៖
- អូនប្រាប់បងហើយថាអូនមិនបានប្រចណ្ឌទេ ! តែបងនេះគិតច្រើនថា ចង់បកស្រាយឲ្យច្បាស់ៗ កុំឲ្យយើងទាំងពីរ នេះមានការយល់ច្រលំ !
ភាណុមើលមនុស្សស្រីពីរនាក់កំពុងឌឺដងគ្នា ស្ទើរតែដកដង្ហើមមិនចង់ចេញហើយព្រោះមើលទៅ ហ្សូលី ក៏ឆ្នាស់មិនព្រមចាញ់នីតាប៉ុន្មានដែរ ។
- បាទ ! នីតា ជាប្អូនស្រី និង ហ្សូលី ជាសង្សារ បងចង់ឲ្យច្បាស់រៀងខ្លួន ថាបងនេះមិនបានខ្លួនមួយជិះទូកពីរទេ!
ពាក្យថា ប្អូនស្រី និង សង្សារ ធ្វើឲ្យនីតាអស់ពាក្យតបត
- អូខេ! នីតានេះណាជូនពរអ្នកទាំងពីរ!
និយាយរួចនាងក៏ដើរចេញ។
- ប៉ុណ្ណឹង ច្បាស់លាស់ឬនៅព្រះនាងម្ចាស់របស់បង !
នាយបែរមុខមកនិយាយជាមួយក្មេងតូច
- តើគាត់ពិតជាជូនពរយើង ?
- បងក៏មិនដឹងដែរ ! តែបងប្រាប់ហើយ ទោះជាមិនមានហ្សូលីក៏បងមិនស្រឡាញ់នាងដែរ !
- ក្រែងគាត់ស្អាត ហើយមានទៀតឬ ? ពិសេសម៉ាក់ពូចូលចិត្តនោះ!
ភាណុអស់សំណើចរួចយកដៃឈ្លីក្បាលនាង
- នីតា មិនចិត្តល្អដូចក្មេងម្នាក់នេះទេ ហើយអ្នកម៉ាក់មិនអាចបង្ខំរឿងមង្គលការបាននោះទេ! បើគាត់បង្ខំបានម្លះបងរៀបការមានកូន ២ ៣ បាត់ហើយ ។ មុននេះ បងលឺអ្នកខ្លះហៅ ខ្ញុំថា បង ផង ។ ហៅម្តងទៀតមើល !
ហ្សូលីអៀនឡើងមុខក្រហមដូចប៉េះបោះទុំទៅហើយកាលដែលនាងហៅភាណុថាបងពេញមាត់នេះបំណងបញ្ឈឺចិត្តនីតាប៉ុណ្ណោះ! នាងចង្អឺត ខ្សឹបដាក់ត្រចៀកភាណុ
- បង បងភាណុ !
ពាក្យថា បងភាណុ នេះធ្វើឲ្យអ្នកកំលោះរំភើបចិត្តអារម្មណ៍ហោះហើរទៅហើយ ។ នាយអោបចង្កះនាងពីក្រោយ
- អរគុណ ! អរគុណ ដែលព្រមទទួលបង !បងស្ទើរតែបោះបង់ម្តងកាលពេលគិតដល់រឿងនេះ! បងគិត បងនេះមិនសមនឹងអូន ព្រោះវ័យយើងខុសគ្នា ចឹងចិត្តគំនិត និងរសនិយម ច្បាស់ជាខុសគ្នាមិនស៊ីចង្វាក់គ្នា។ពិសេសសអូនទើបចប់បាក់
ឌុបវ័យនេះណាគឺវ័យផ្តោតលើការសិក្សាជាងស្នេហា !
- ចឹងបងមកតាមស្រឡាញ់ធ្វើអី បើគិតបែបនេះ !
ភាណុថើបសក់របស់នាង
- ព្រោះហាមចិត្តមិនបានហ្នឹងណា! ប៉ុន្តែបងក៏តាំងចិត្តរង់ចាំអូនរហូតរៀនចប់!
នីតា និង ដាលីសកំពុងតែសម្លឹងមើល ភាណុ និង ហ្សូលី សាងសងគ្នាពីចម្ងាយ។
- គ្នាថាឯងកាត់ចិត្តពី លោកភាណុទៅ ! ឯងនេះតាមគាត់ប៉ុន្មានឆ្នាំហើយ ? មិនមានលទ្ធផលសោះតាមតាំងពីគាត់គ្មានសង្សារ រហូតដល់មានសង្សារទៅហើយ! ល្មមគិតគូមានសង្សារនឹងគេទៅអ្នកតាមស្រឡាញ់ក៏ខ្វះ !
- អត់ទេ គ្នាមិនមកចាញ់មីក្មេងកោះនេះទេគ្នាតាមគាត់ជិត១០ឆ្នាំហើយ មិនបោះបង់ដោយងាយទេ! បន្តិចទៀតអ្នកមីងនឹងចូលស្តីដណ្តឹងគ្នាមិនខាន!
- នេះឯងកុំប្រាប់ថាចង់ទៅគំរាមគំហែងដូចអ្នកមុនៗណា ។ អ្នកមុនៗគ្រាន់តែជាអ្នកតាមស្រឡាញ់ លោកភាណុតែម្ខាង ទើបឯងទៅគំរាមគេក៏រលាយបាត់ពីមុខលោកភាណុបានដោយងាយៗ តែមីក្មេងនេះណា ជាស្រីគាត់ស្រឡាញ់ !
- មិនថាវិធីអ្វីនោះទេដាច់ខាតត្រូវតែឲ្យគេទាំងពីរដាច់គ្នា !
- គ្នាមិនលេងចូលទេ ម្នាក់នេះ !
- នេះឯងមិនមែនជាមិត្តសម្លាញ់យើងទេ ?
កន្លងមក នីតា តែងតាមគំរាមគំហែង ហួងហែងនឹងមនុស្សស្រីជុំវិញខ្លួនភាណុ ។ សូម្បីតែលេខាស្រីចាស់របស់ភាណុក៏ត្រូវនាងទៅរករឿងឲ្យដាក់ពាក្យឈប់ធ្វើការបានដែរ។
នីតាទៅរកមង្គលនិង ដេវីតមកជួយរកវីធីបំបែកបំបាក់ពួកគេទាំងពីរ។ នាងបានរៀបរាប់រឿងរ៉ាវប្រាប់មិត្តរបស់នាង៖
- ដេវីត ក្រែងឯងចូលចិត្តនាងហ្សូលីនោះមែនទេ ។ ឯងទៅញ៉ែនាងទៅ !
- ធម្មតាស្រីក្មេងអ្នកណាៗក៏ចាប់អារម្មណ៍ តែនាងនេះណាដូចមិនងាយនោះទេ ! នាងមិនបានស្រឡាញ់លុយ ដូចនាងៗផ្សេងៗនោះទេ!
ដេវីតជាសុភាពបុរសក្លែងក្លាយ ឬ ព្រាននារី ។ គេចូលចិត្តញ៉ែក្មេងសិស្សសាលា
- ថ្ងៃធ្វើការ លោកភាណុមិននៅផ្ទះសំណាក់នោះទេ ឯងធ្វើទៅស្និទស្នាលនឹងនាង រួចថតរូប ២ ៣ ប៉ុស្តិទៅ !
មង្គលលើកឡើង!
- ខ្ញុំថាយើងមិនគួរលេងបែបនេះទេ ។ ចុះបើភាណុ រករឿងយើងនោះ!
ដាលីស រារែកចិត្តជាងគេ និងមិនចង់ចូលរួមក្នុងផែនការនេះទេ។
- ខ្ញុំធ្វើដាក់ មនុស្សស្រីជុំវិញខ្លួនគាត់ប៉ុន្មាននាក់ហើយ! មិនឃើញអីផងហើយយ៉ាងណា គាត់នៅតែយល់មុខប៉ាម៉ាក់គ្នាមិនខាន!
ដេវីត នីតា ធ្វើតាមគ្រោងការដែលគិតទុកជាមួយមិត្តភក្តិ គឺនៅពេលភាណុចេញធ្វើការគេក៏ទៅនិយាយលេងសើចស្និទស្នាលដាក់ហ្សូលី
- សុំទោសផងណា ប្អូនស្រីដែលបងនេះខ្វះសុជីវធម៏ដាក់កាលពីម្សិលម្ង៉ៃ។ បងនេះណាចូលចិត្តលេងសើចធម្មតាៗ ។
ហ្សូលី ញញឹមស្ងួត
- មិនអីទេបង!
- ដើម្បីជាការសុំទោស និងជាការលាគ្នារបស់ពួកយើង តើនាងអាចទៅចូលរួមពិសារបាយថ្ងៃត្រង់ នៅហាងជិតផ្ទះសំណាក់បានទេ?
- អរគុណ ខ្ញុំជាប់ធ្វើការហើយ។ ទៅមិនបានទេ !
- នេះណាខំមកសុំទោសដោយចិត្តស្មោះ !
ណាមួយបងស្រីនីតា នឹងចាកចេញទៅភ្នំពេញវិញ បន្ទាប់ពីបាយរួច ។ ពួកយើងមកស្គាល់គ្នាឲ្យហើយទៅណាព្រោះនេះហ្សូលីនឹងក្លាយជាអាណាគតមិត្តភក្តិថ្លៃរបស់បងទៀត ។ ថ្ងៃក្រោយយើងត្រូវជួបមុខគ្នា ញឹកញាប់មិនខាន!
- អូខេ ! តើទៅញាំនៅឯណា?
- គឺនៅហាងបាំរាំងឆ្ងាយពីនេះប្រហែល២គីឡូ ព្រោះបងនីតាចង់ញុំាម្ហូបបាំរាំង!
ដោយ ការធុញទ្រាន់នឹងដេវិត និងនីតា មកកូរនាងធ្វើការមិនបានទាំងព្រឹក និងគិតថាពួកគេនឹងចាកចេញទៅវិញថ្ងៃនេះ នាងសម្រេចិត្តទៅទាំងមិនចង់ទៅ ។
0 Reviews