១០. រឿង វិស្សមកាលស្នេហ៏
រឿង វិស្សមកាលស្នេហ៏
វគ្គទី១០៖ គំរោងការប្រែប្រួល
ហ្សូលី និងឆាលី បានរៀបចំខ្លួនទៅទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមមិត្តភក្តិរបស់នីតា តាមសំណើរ ដោយនាង យល់ថាពួកគេនឹងចាកចេញថ្ងៃនេះទៅហើយ ។
នាងដើរទៅឆ្ងាយប្រមាណ ២ គីឡូ ពីផ្ទះសំណាក់ ដានី ពិសដ្ឋ។ ដើរបណ្តើររអ៊ូរបណ្តើរជាមួយឆ្កែ
- ម៉ាក់នេះណា មិនគួរមកសោះ ដើរក៏ឆ្ងាយ ក្តៅក៏ក្តៅ ហើយនេះតើពួកគេពិតមានបំណងល្អមែនដែលអត់?តែបើមានបញ្ហា ឆាលី នេះត្រូវតែខាំគេជួយម៉ាក់ផង ។ នាងតូចមើលមុខឆាលី
ទីបំផុតនាងដើរមកដល់គោលដៅ គឺ អាហារដ្ឋានបារាំង
ដេវីតបានចេញមកស្វាគមន៍
- នេះហ្សូលីដើរហត់ហើយ ! ចូលមកក្នុងមក !
- ហីយ៉ា ហ្សូលីមកដល់ហើយ ចូលមកនេះនាងចង់ញាំអីដែរ” នីតានិយាយ
នាងអង្គុយសម្រួលអារម្មណ៏ដែលហត់
- ខ្ញុំញុំាំអីក៏បានដែរ ! អរគុណ!
នីតាចាប់សាច់ឲ្យទៅចាន ហ្សូលី
- ញុំាំឲ្យច្រើនៗមិនបាច់ក្រែងចិត្តទេណា
ដាលីសនិយាយ៖
- ខ្ញុំនេះណា ! មិននឹកស្មានថា លោកភាណុស្រឡាញ់នាងទាល់តែសោះ ។ អាណិត
នីតាដែរ ដែលត្រុកៗតាមមិនបានសម្រេច !មង្គល និយាយលេងបន្លំការពិត
- ខ្ញុំហត់ណាស់ដេវីតអើយ ឈប់ស្រឡាញ់បងភាណុហើយ ។ គាត់មានគូហើយ ដល់វេនខ្ញុំត្រូវគិតគូដែរហើយ ។ ខ្ញុំបែរត្រូវយល់ព្រមនឹង លោកប៉ាទៅសេពគប់នឹង លោកពណ្ណារាយ ស្នងការក្រុងវិញហើយ ។ គាត់នេះអាយុច្រើនបន្តិចមែនតែចាស់និយាយថា មានគេស្រឡាញ់ប្រសើរជាងស្រឡាញ់គេម្នាក់ឯង!
ហ្សូលី បានត្រឹមញញឹម មិនដឹងត្រូវតបតបែបណា ។
- លោកពណ្ណារាយ មិនចាញ់លោកភាណុឯណា ទាំងការងារ និង រូបរាង !
- ល្អហើយ ដែរឯងគិតបែបនេះ ។ ការឲ្យបានមុនលោកភាណុ និង ហ្សូលីណា ។ នេះតើហ្សូលីគិតគូពេលណាដែរ?
នាងរៀងអៀនប្រៀនពេលត្រូវគេសួររឿងរៀបការដែលគិតមិនធ្លាប់គិតទាល់តែសោះ
- ខ្ញុំមិនទាន់គិតដល់រឿងទាំងនោះទេ !
- ហ្សូលីនៅក្មេងតែលោកភាណុគឺអាយុ ៣៣ឆ្នាំហើយ ។ កុំគិតយូរពេកគាត់ចាំមិនបាន !
នាងសើចលេងៗ តែក្នុងន័យបន្លំចំអកវ័យស្នេហាពួកគេទាំងពីរ
- ចាប់តាំងតែពីយើងសម្រេចថាស្រឡាញ់គ្នា ពួកយើងឈប់គិតពីរឿងអាយុនេះហើយ!
- សមយ័នេះហើយនៅបែងចែកអាយុអីទៀត !
ដេវីតធ្វើនិយាយលើកទឹកចិត្តនាង
អ្នកបំរើលើកទឹកផ្លែឈើមក
- ខ្ញុំដឹងថា ហ្សូលី មិនផឹកស្រានោះទេ ទើបខ្ញុំកំម៉ង់ទឹកដូងកាឡុក មកជំនួស !
នីតាលើកទឹកដូងកាឡុកដាក់មុខហ្សូលី
ហ្សូលីទទួលយកទាំងអាម្មណ៍មិនសូវស្រួល
- តស់ Cheer ! ជូនពរពួកយើងឆាប់មានគូ !
ពួកគេលើកកែវជល់គ្នា ។
ភាណុទើបតែត្រលប់មកពីការដ្ឋាន រួចឆែកមើលទូរសព្ទ័ដែលកំពុងដាក់សាកថ្ម ។ នាយបានឃើញសារ ដែលហ្សូលីផ្ងើរមក
សារទី១ ៖
- ថ្ងៃនេះ ក្រុមមិត្តភក្តិបងនីតា បានបបួលខ្ញុំទៅបាយថ្ងៃត្រង់ ។ បន្ទាប់ពីបាយរួចគាត់នឹងទៅភ្នំពេញ វិញហើយ ។ ពួកគេកូរអូនពេក ដូច្ឆេះអូនក៏យល់ព្រម!
សារទី២៖
- ខ្ញុំមកដល់ហាងបាយហើយ ថ្ងៃនេះពួកគេល្អជាមួយខ្ញុំណាស់ យើងនិយាយរឿងជាច្រើន ប៉ុន្តែអូនយល់ថាមិនសូវសមសោះ តើអូនគិតច្រើនពេកទេ ?
បន្ទាប់ពីអានសាររួចភាណុសម្រេចចិត្តទូរសព្ទ័ទៅរកហ្សូលីភ្លាមៗតែមិនមានការឆ្លើយតបសោះ ។
អារម្មណ៍របស់គេចាប់ផ្តើមជ្រួលច្របល់ ខ្លាចនីតា និង មិត្តភក្តិមានបំណងមិនល្អលើនាង ។
- សារ៉ាវុធ សារ៉ាវុធ យកសោរអូប័រមកឲ្យខ្ញុំ
សារ៉ាវុធយកសោរអូបរ័ឲ្យចៅហ្វាយនាយ ។ នាយក៏ចាកចេញពីការដ្ឋានទៅ កោះរ៉ុងវិញ !
ប្រមាណ ២០ នាទី គេបានមកដល់ផ្ទះសំណាក់
ដានី ពិសិដ្ឋ វិញ ព្រមទាំងរត់ស្រន់ទៅសួរអ្នកមីងដានី ប៉ុន្តែគ្មានអ្នកណាដឹងទេថា នាងទៅបាយនៅហាងឈ្មោះអ្វី ?
សម្លេង ឆ្កែព្រុសមិនឈប់គឺសម្លេង កូនសំណព្វចិត្តរបស់ហ្សូលី ។ឆាលីព្រូសមិនឈប់ព្រមទាំងយកមាត់មកខាំអាវ ភាណុ
- ខ្ញុំគិតថា ហ្សូលីមានបញ្ហាហើយ ។ ឆាលីច្បាស់ជាដឹងថានាងនៅទីណា !
មីងដានី និង ភាណុបានប្រញាប់ទៅផ្លូវដែលឆាលី នាំផ្លូវ រហូតដល់ហាងបាយបារាំង
មីងដានីបានសួរនាំអ្នកបំរើ ៖
- តើឯងមានឃើញមនុស្សស្រីក្នុងរូបថតនេះទេ ?
- ពួកគេបានចាកចេញទៅហើយ ។ តែនាងត្រូវមិត្តភក្តិគ្រាយកចេញហើយ !
- ចង្រៃយក !
អ្នងមីងដានី ក្តៅក្រហាយពេលលឺគេធ្វើបាបក្មួយស្រី ។
- ពួកគេចេញយូរឬនៅ ?
- ប្រហែលកន្លះម៉ោង ?
អ្នកមីងដានីយកទូរសព្ទ័ផ្ងើររូបហ្សូលីចូល ក្រុម ផ្ទះសំណាក់ និង អូតែ ទាំងអស់ក្នុងកោះ។
ទីបំផុតមានអ្នកឆ្លើយ ថាបានឃើញនៅ ផ្ទះសំណាក់ផ្កាព្រៃ។ ពួកគេប្រញាប់ចាកចេញទៅផ្ទះសំណាក់ ។
ថ្លៃងពីក្រុមមិត្តភក្តិនីតាវិញ កំពុងតែរៀបចំឈុតឆាកលើគ្រែ រវាងហ្សូលី និង ដេវិត ។
នីតា និង ដាលីសកំពុងតែរៀបចំដោះអាវនាង
- គ្នាថាឯងទុកអាវក្នុងឲ្យនាងទៅ យ៉ាងនាងនៅក្មេងណាស់ !
ដាលីសលើកឡើង
- មកដល់ពេលនេះហើយឯងនៅរ៉ារែទៀត?
នីតាប្រកែក
- មែនហើយ ! កុំជ្រុលពេកនីតា !
មង្គលហាក់មានចិត្តអាណិតហ្សូលីដែរ
ចំនែក ដេវីតវិញ កំពុងឃើញចំណីនៅនឹងមាត់ហើយតែមិត្តភក្តិបែរជាប្រកែកគ្នា
- យ៉ាងណា ខ្ញុំមិនព្រមខាតពេលទទេរៗ ទេ ។ ពួកឯងចេញទៅ ទុកគ្នាចាត់ការ ដោះចេញឲ្យអស់ទៅ!
- នេះឯងឆ្កួតហើយមែនទេ និយាយគ្នាហើយគ្រាន់តែថតរូប មិនប៉ះពាល់នាងទេ ។ ខ្ញុំមិនលេងចូលទៀតទេ នេះចូលគុកបានណា !
ដាលីនិយាយហើយដើរចេញពីបន្ទប់ ។
- គ្នាក៏មិនលេងបែបនេះដែរ លោកភាណុនឹងសម្លាប់ឯងមិនខានទៅរំលោភសង្សារគេនោះ! មង្គលជំទាស់ ។
- នីតា !នាងលេងបែបនេះមិនល្អទេ !
ដាលីសដែលចាកចេញទៅមុនឃើញភាណុ និង មីងដានីមកដល់ផ្ទះសំណាក់ ក៏ប្រញាប់ទៅប្រាប់
- លោកភាណុ ប្រញាប់ទៅបន្ទប់លេខ៣ទៅដេវីតគេកំពុងចង់បំពានហ្សូលីហើយ!
ពួកគេប្រញាប់រត់ទៅបន្ទប់លេខ៣ ឃើញ នីតាកំពុងទាញដៃមង្គលចេញ ចំណែកឯដេវីតកំពុងតែចង់ដោះអាវហ្សូលី ។
អ្នកណាទ្រាំបានពេលឃើញគេមកដោះអាវសង្សារខ្លួន ទាំងរូបគេក៏មិនហ៊ានប៉ះពាល់នោះ ។ ភាណុស្ទះទៅដាល់ដេវីតមួយទំហឹងធ្វើឲ្យគេឈាមមាត់ភ្លាមៗតែម្តង ។ អ្នកមីងដានី ក៏ស្ទះទៅពាក់អាវឲ្យក្មួយស្រី រួចទូរសព្ទ័ទៅប៉ូលីភា្លមៗ
- អាចង្រៃ .....!
នាយវៃហើយ វៃទៀតមិនឲ្យដេវីតតដៃបាន ។ ដោយសារតែខ្លាចដេវីតស្លាប់ទើបមង្គលចូលទៅឃាត់ ភាណុចេញ រួចដាល់គេមួយដៃ
- បើគេស្លាប់ លោកនឹងជាប់គុក !
ពេលដែលឃើញភាណុហាក់បន្ថយដៃ ដោយការឃាត់របស់មង្គលផង ដេវីតក៏ស្ទុះទៅទាត់ពោះរបស់ភាណុវិញ ធ្វើឲ្យដួល ។
ឆាលីដែលនៅក្នុងឃើញហេតុការណ៍នោះ មិនអាចស្ងៀមឃើញគេធ្វើបាបម្ចាស់ប្រុសឡើយ
វាបានហក់ខាំ ដេវីត មិនលែង ។
នីតា កំពុងញរ័ភ័យនឹងរឿងដែលច្របូកច្របល់នេះ ក៏ទាញកាំបិត បំរុងទៅចាក់ ឆាលីដែលខាំ ដេវីតមិនលែង តែបែត្រូវភាណុរងចំខ្នងទៅវិញ ។
ប៉ូលីស ៥នាក់ បានមកដល់
មេប៉ូលីសដែលដឹងនាំកំលាំងមកនេះ គឺជាពិសិដ្ឋ ដែលជាប្តីរបស់ដានី។
អ្នកដែលត្រូវរបួសធ្ងន់ជាងគេ គឺ ភាណុ ព្រោះគេបានត្រូវមួយកាំបិតផង ត្រូវដេវីតនិង មង្គលវៃផង
ចំនែកអ្នកបន្ទាប់គឺ ដេវីត ។ គេត្រូវ ភាណុដាល់ជាច្រើនដៃចេញឈាមតាមមាត់ និង ត្រូវឆ្កែខាំច្រើនកន្លែងផងដែរ។ពួកគេទាំងពីរត្រូវបញ្ចូលទៅមន្ទីពេទ្យបង្អែកកោះជាបន្ទាន់ ។ ចំនែកអ្នកឯទៀតត្រូវបានប៉ូលីសនាំទៅស្នាក់ការដើម្បីសួរនាំហេតុការណ៏។

កន្លះម៉ោងក្រោយ ថ្នាំងងុយដេក ដែលដាក់ក្នុងទឹកដូងកាឡុកនោះបានជ្រាបធ្វើឲ្យហ្សូលីមានអារម្មណ៍មិននឹងនរ ។
ដេវីតញាក់ភ្នែកដាក់នីតា
ពួកគេគ្រា ហ្សូលី ចូលបន្ទប់ ។
0 Reviews