Search This Blog

១១។ រឿង វិស្សមកាលស្នេហ៏

by - August 26, 2025

 រឿង វិស្សមកាលស្នេហ៏ 

វគ្គទី១១៖ បន្ទប់ពេទ្យ

Don't worry be happy

ហ្សូលី អស់ឥទ្ធិពលថ្នាំសម្លប់បានដឹងខ្លួនឡើង តែនាងមិនបានដឹងថាមានហេតុការអ្វីកើតឡើងនោះទេរហូតមីងដានីរៀបរាប់ប្រាប់ដំណើររឿង ទើបនាងប្រញាប់ប្រញាល់ទៅមន្ទីពេទ្យមើលភាណុ ។
ក្រោយពីដេរមុខរបួស និង លាងរបួសផ្សេងរួច ភាណុត្រូវបានបញ្ជូលទៅបន្ទប់ពេទ្យដើម្បីសម្រាក។ 
ហ្សូលីបានមកដល់ឃើញសង្សារខ្លួនមានមុខជាំផងនិងរុំរបួសនៅនឹងខ្នងផងធ្វើឲ្យនាងមានអារម្មណ៍ ច្របូកច្របល់ សោកសៅ និង ខឹង ទៅលើក្រុមមិត្តភក្តិនីតាជាខ្លាំង។ 
នាងតូចព្យាយាមទប់អារម្មណ៍ តែទឹកភ្នែកបានដកក្នុងកែវភ្នែក
- បង យ៉ាងម៉េចហើយ ?
នាងនិយាយទាំងអួរដើមករ 
ភាណុយកដៃអង្អែលក្បាលនាង  រួចញញឹម 
- របួសក្រៅបេះដូង មិនអីទេ ! 
- បែរខ្នង អូនមើលរបួសបន្តិច តើដេរប៉ុន្មានថ្នេរ ?
ភានុបែរខ្នងនិងបកស្បៃរុំចេញ ។ នាងមើលមុខរបួសដែលដេប្រមាណជិត១០ថ្នេរ  រួចអោបខ្នងទាំងចិត្តឈឺផ្សារ។
- មកពីខ្ញុំឆោតទើបទៅរឿងជាបែបនេះ ។ ខ្ញុំលឺអ្នកមីងដានីប្រាប់ថាបងរងកាំបិតជំនួសឆាលី ។ 
- ហេតុអី ចុះបើបងត្រូវរបួសជ្រៅខ្លាំង ឲ្យខ្ញុំគិតយ៉ាងម៉េចទៅ ?
 ម្តងនេះទឹកភ្នែកទប់លែងជាប់ក៏ហូរមិនឈប់ ។
- បងមានចំនែកទទួលខុសត្រូវលើរឿងអស់ទាំងនេះ ព្រោះនីតាធ្វើបាបអូនព្រោះតែបង ។ ថ្ងៃនេះបើសិនអ្នកដែលរងគ្រោះគឺជាអូនបងប្រាកដជាមិនដឹងថាមានវិប្បដិសារីយ៉ាងម៉េចទេ។ គ្មាននរណាគួរតែរងគ្រោះទេសូម្បីឆាលី ។ អូនជាម៉ាក់របស់ឆាលីចឹងបងក៏ជាប៉ារបស់វាដែរ បងម៉េចនឹងឲ្យគេចាក់កូនបងទៅ ហើយបើឆាលីស្លាប់នោះអូនច្បាស់ជាសោកសៅខ្លាំងមិនខាន !
- ចុះពេលនេះនីតា និងមិត្តភក្តិ យ៉ាងម៉េចហើយ?
- ដេវីត គេងនៅពេទ្យនៅឡើយទេ ។ គេត្រូវបង និង ឆាលី ព្រួតគ្នាវៃ ។ អ្នកឯទៀតប្រហែលជាប់នៅប៉ុស្តិ ប៉ូលីសហើយ !
- អូននឹងប្តឹងពួកគេ ជាមេរៀន !
- ត្រូវការបងរកមេធាវីទេ ? 
- បងភ្លេចហើយមែនទេ ប៉ាអូនបើកក្រុមហ៊ុនមេធាវី ហើយអូនក៏ចេះរៀបចំពាក្យបណ្តឹងដែរ។ទោះពេលនេះគាត់នៅបារាំងតែអូនអាចទាក់ទង មេធាវីផ្សេងបាន !
- ការពិតស្រឡាញ់កូនស្រីមេធាវី បែបមិនងាយស្រួលទេ តែប្រហែសគេនឹងប្តឹងហើយមើលទៅ !
- មិនចាំបាច់ដល់លោកប៉ាទេ អូនក៏ចេះច្បាប់ដែរ ព្រោះអូនធ្លាប់វាយឯកសារបណ្តឹង និង អានសៀវភៅច្បាប់ជាច្រើន !
- អូនមិនធ្វើមេធាវី គឺគួរឲ្យស្តាយណាស់ព្រោះអូនមានដើមទុន ឬ ចំណេះលើសគេរួចហើយតែអូនបែរជាមិនចង់ហេតុអី? 
- ព្រោះតែឃើញលោកប៉ា ធ្វើការមកនឿយហត់ ស្មុគស្មាញពេក !
- ចឹងមកធ្វើអ្នកស្រីកែវមក មិនបាច់ ហត់ល្អទេ??  ធានាថាបានប្រាក់ខែច្រើនតែម្តង !
ហ្សូលីអៀនឡើងមុខក្រហមពេលនាយនិយាយពាក្យថា អ្នកស្រីកែវ !
- ហេម ហេម 

សំលេងក្រហេមពីមាត់ទ្វារ ដែលស្តាប់អ្នកទាំងពីរសាងសង គឺ អ្នកមីងដានី និង បងស្រីរបស់ភាណុ ចន្រ្ទា។
ហ្សូលី និង ភាណុ រៀបចំប្តូរឥរិយាបថធ្វើគាវរកិច្ចសំពះជំរាបសួរចាស់ទុំ 
ភាណុបានណែនាំ ហ្សូលីទៅកាន់បងស្រី 
- បងស្រីនេះ គឺហ្សូលី សង្សាររបស់ខ្ញុំ !  
អ្នកមីងដានីបានចម្លើយច្បាស់ៗពីមាត់របស់ភាណុហើយពេលនេះ  ព្រោះកន្លងមកនាងធ្លាប់សង្សយ័អ្នកទាំងពីរយូរមកហើយតែដោយសារឃើញ ភាណុជាមនុស្សប្រុសល្អក៏បិទភ្នែកម្ខាងបើកភ្នែកម្ខាងឲ្យឪកាសពួកគេ។ 
- ជំរាបរសួរអ្នកបង !
- នេះតើអ្នកពីរជាសង្សារគ្នាយូរប៉ុណ្ណាហើយ ម៉េចមិនប្រាប់មីង !
ហ្សូលីសើចញឹមៗ អៀនមុខក្រហម 
- ថ្មីៗនេះទេ អ្នកមីង! មិនទាន់មានឪកាសល្អជំរាបមីង!
- នេះតើអ្នកណាប្រាប់បង ទើបមកដល់លឿនបែបនេះ ?
- សារ៉ាវុធ វាតេទៅប្រាប់ថា ភាណុរងរបួសធ្ងន់ចូលពេទ្យហើយទើបបងជិះយន្តហោះពីភ្នំពេញមក លឿនៗតែម្តង ។ សារ៉ាវុធក៏រៀបរាប់មកតាមផ្លូវហូរហែរថា នីតានេះរៀបចំផែនការធ្វើបាបហ្សូលី ហើយឯងនេះរងកាបិតជំនួស ឆាលី ។ តើអ្នកណាជាឆាលី ទើបប្អូនបងទៅរងកាបិតជំនួស !
និយាយដល់ត្រឹមនេះ អ្នកមីងដានីក៏អស់សំណើច រួចចង្អុលទៅឆ្កែសំបុរទឹកមាសដែលដេកក្បែរនោះ 
ហ្សូលី និយាយតិចៗ 
- ឆាលី គឺឆ្កែរបស់ខ្ញុំ!
សូរិយាហួសចិត្តនិយាយមិនចេញ ពេលដឹងថា ឆាលីគឺជាឆ្កែ !
ភាណុក៏និយាយបន្ត 
- សារ៉ាវុធនេះគឺពូកែរាយការណ៍គ្រប់យ៉ាងគេប្រាប់នីតាថាខ្ញុំនៅកោះរ៉ុង ហើយពេលនេះទៅរាយការណ៍ប្រាប់បងស្រីទៀត មិនដឹងថាគេយកប្រាក់ខែពីអ្នកណាឲ្យប្រាកដទេ ខ្ញុំត្រូវប្តូរជំនួយការហើយ។ ខ្ញុំក៏ស្រឡាញ់ឆាលីដែរ បើវាស្លាប់ ហ្សូលីខូចចិត្ត ខ្ញុំក៏ខូចចិត្ត!
សូរិយាសម្លឹងមើលអាណាគតប្អូនស្រីថ្លៃ ឃើញថានាងសមសួនតែក៏ទាស់ថាមើលទៅដូចជាក្មេងពេកហើយបើធៀបនឹងប្អូនប្រុសនាង ។ 
- ហ្សូលី អាយុប៉ុន្មាន? ហើយរៀនដល់ថ្នាក់ណាហើយ?
- បងស្រី  ហេតុអីក៏សួរបែបនេះ ?
- ខ្ញុំអាយុ ១៨ឆ្នាំ ហើយឆ្នាំនេះត្រៀមចូលមហាវិទ្យាល័យហើយ !
- ជាកូនអ្នកកោះរ៉ុង ?
- ហ្សូលីជាក្មួយអ្នកកោះរ៉ុង តែកូនអ្នកភ្នំពេញ ប៉ានាងបើកក្រុមហ៊ុនមេធាវី ម្តាយនាងជាគ្រូពេទ្យ។ នាងគ្រាន់មកស្នាក់លេងវិស្សមកាលជាមួយនឹងខ្ញុំព្រោះប៉ាម៉ាក់នាងទៅបារាំង ប៉ុណ្ណោះ !

អ្នកមីងដានីឆ្លើយជំនួសក្មួយព្រោះមើលទៅចន្ទ្រា ហាក់គិតថានាងមិនទាន់សក្តសមនឹងភាណុ។ ចំណែកឯចន្ទ្រា បានលឺចម្លើយបែបនេះក៏ពេញចិត្តនឹងហ្សូលីព្រោះមើលទៅនាងច្បាស់ជាមនុស្សទទួលការអប់រំល្អ ។ 
- ហៃយ៉ា បងស្រី តើបងចង់ឲ្យខ្ញុំនៅលីវដល់ពេលណាទៀត? ខ្ញុំមិនបានខ្វល់ថា នាងជាអ្នកកោះឬអ្នកក្រុងអីនោះទេ!
- បងគ្រាន់តែចង់ស្គាល់ប្អូនថ្លៃទេតើ ព្រោះបានយកទៅជំរាបប៉ាម៉ាក់  !
- បងធ្វើដំណើរមកវែងឆ្លាយហើយ ឆាប់ទៅសំរាកទៅ ខ្ញុំមិនអីទេ!
- ល្អហើយ ចឹងបងលាទៅវិញ ព្រោះចង់ឲ្យសារ៉ាវុធនាំទៅការដ្ឋាន រីស៊តផង។ ជូនពរឆាប់ជាសះស្បើយនិងមានដំណឹងល្អឆាប់!




You May Also Like

0 Reviews