Search This Blog

១២. រឿង វិស្សមកាលស្នេហ៏

by - August 26, 2025

 រឿង វិស្សមកាលស្នេហ៏ 

វគ្គទី១២៖ រកឃើញខ្លួនឯង

Fear is "what if "
Faith is " Even if "

នីតា និង មិត្តភក្តក៏ត្រូវ ហ្សូលី ដាក់ពាក្យបណ្តឹងប្តឹងពីបទ រៀបគំរោងរំលោភ ដោយឲ្យមេធាវីក្នុងក្រុមហ៊ុនរបស់ប៉ានាងជាអ្នកការពារក្តី ។ នីតាបានទូរសព្ទ័ទៅម្តាយភាណុដើម្បីឲ្យហ្សូលីដកពាក្យបណ្តឹង តែត្រូវគាត់បដិសេធមិនអាចជួយ ព្រោះនេះជាទង្វើរដែលមិនអាចលើកលែងបាន នីតានិង បក្សពួក គួរតែទទួលទោសតាមផ្លូវច្បាប់ទើបអាចរៀនកែប្រែខ្លួនបាន។ 
ភាណុស្នាក់នៅមន្ទីពេទ្យបាន២ថ្ងៃក៏សុំពេទ្យត្រលប់មកស្នាក់នៅផ្ទះសំណាក់វិញ។  នាយដោះអាវ រៀបហ្នឹង លាងរបួសខ្លួនឯង តែ ហ្សូលីក៏លើកបាយមកដល់ ។
មកដល់ឃើញភាណុដោះអាវ ធ្វើឲ្យនាងមានអារម្មណ៏អៀនហ្នឹងគេឡើងមុខក្រហម
- ចាំអូនអ្នកលាង។ ហេតុអីបងឆាប់ចេញពីពេទ្យមកម្លះ ឃើញពេលនេះគ្មានអ្នកលាងរបួសឲ្យទេ !
- បងមានពេទ្យផ្ទាល់ខ្លួនហើយ !
លឺពាក្យលេបខាយ ហ្សូលីសង្គត់លើមុខរបួស។
- ឈឺ ស្រាលដៃបន្តិចទៅ!  តើនីតាជាប់គុកដែរឬទេ? 
- បងអាណិតនាងមែនទេ?បងចង់ដកពាក្យបណ្តឹង? 
- ហ៊ម.... ព្រោះតែបងទើបនីតាជាប់គុក ...... យ៉ាងណាបងក៏អាណិតនាងខ្លះដែរ នាងទូរស័ព្ទទៅម៉ាក់បងតែគាត់បដិសេធមិនជួយនិយាយទេ !  
- អាចជាប់គុកប្រហែល ១ ទៅ២ឆ្នាំ!
- សង្ឃឹមគាត់នឹងចេះកែប្រែ !
- អូនសម្រេចចិត្តរៀនមេធាវីហើយ !
- ហេតុអីអូនប្តូរចិត្តហើយ ក្រែងអូនចូលចិត្តរៀនជំនួញ ហើយថារៀនច្បាប់ស្មុគស្មាញ?
- អូនធំដឹងក្តីឃើញលោកប៉ាធ្វើការហត់ លំបាក ស្ត្រេស ទើបមិនចង់ដើរតាមផ្លូវដូចគាត់ ទើបយល់ថារៀនជំនួញវាស្រួលដូចអ្នកមីងដានីតែអូនមិនបានដឹងពីគុណតម្លៃនៃអាជីពនេះទេ រហូតអូនក្លាយជាជនរងគ្រោះម្នាក់ ហើយអូនក៏ចង់ការពារជនរងគ្រោះផ្សេងទៀតដាក់ទោសអ្នកបង្កហេតុដែរ!

ហ្សូលី ងាកមកលាបមុខរបួសនៅមុខម្តង ។ 
-    អូន​ធ្លាប់តែវង្វេងនឹងការគិតរបស់ខ្លួនរហូតមក ថាចង់ក្លាយជាអ្នកជំនួញ និង មិនចង់ធ្វើមេធាវី រហូតមក ព្រោះតែអូនធំឡើងរងឥទ្ធពលពីអ្នកមីង និង ឪពុកផ្ទាល់ ។ 
អូនមើលមក អ្នកមីងដានី ថាធ្វើជំនួញមានសេរីភាព និង ងាយស្រួល ប៉ុន្តែពេលអូនមកធ្វើផ្ទាល់ឃើញថាលុយមិនមែនបានដោយងាយឡើយ។ ចំនែក នៅពេលក្រឡែកមើល ការងារឪពុកពោលពេញដោយភាពស្មុគស្មាញ គាត់ត្រូវអង្គុយដល់យប់ជ្រៅដើម្បីរៀបចំឯកសារឡើងការពារក្តី។ ពេលនេះទើបអូនរកឃើញគោលដៅនៃជីវីតការងារ គឺមិនត្រឹមតែជាការងារដែលអារកប្រាក់ចិញ្ចឹមជីវិតនោះតែម៉្យងនោះទេ គឺចង់ជួយជនរងគ្រោះរកយុត្តិធម៏ ។ 
- អបអរសាទរដែលអូនរកឃើញខ្លួនឯង!បងគាំទ្រអូនជានិច្ចហើយបើហត់ចង់ចូលនិវត្តន៍ បងចិញ្ចឹមក៏បាន !
- បងនិយាយតែបែបនេះរហូត ! 
- វាជាការពិត! ចុះបើចង់ថើបសង្សារតើមានទោសដែរអត់ ? អ្នកនាងមេធាវី ? “
- បើភាគគីម្ខាងទៀតមិនយល់ព្រម គឺជា ការបៀតបៀនផ្លូវភេទហើយ !
- ចឹងជាប់គុកប៉ុន្មានឆ្នាំ?
- គឺពិន័យបងឲ្យជាប់គុកក្នុងបេះដូងអូន មួយជីវិតនោះអី !
 នាងសើច 
កែវភ្នែកក៏ស្រទន់របស់ភាណុកំពុងសម្លឹងមើល ហ្សូលីលាបរបួសធ្វើឲ្យបេះដូងលោតញាប់ទៅៗ 
- ឈប់សម្លឹងមើលអូនបែបនេះទៅ អូនលាបថ្នាំមិនបានទេ!
ភាណុចាប់ដៃនាងបញ្ឈប់ការលាងរបួស ហើយថើបថ្ពាល់នាង។ ស្នាមថើបមួយនេះធ្វើឲ្យបេះដូងរបស់ពួកគេលោតស្ទើរតែចេញក្រៅទៅហើយ ជាពិសេសមុខភាណុឡើងក្រហមតែងម្តង។ ទោះជាស្នេហាធ្វើឲ្យឡើងកំដៅ តែគេនៅតែទប់ចិត្តខ្លួនឯងគឺសុំតែការថើបគឺគ្រប់គ្រាន់ហើយពេលនេះ។ 

ដល់ថ្ងៃឡើងតុលាការ នៅខេត្តព្រះសីហនុ
វត្តមានរបស់មនុស្ស២នាក់ បានធ្វើឲ្យហ្សូលីមានការភ្ងាក់ផ្អើរជាខ្លាំងគឺ ឪពុកម្តាយរបស់នាង 
លោក សម សួន និង អ្នកស្រីមុន្នី ដែលវិលត្រលប់ពីប្រទេសបារាំងមុនពេលកំណត់ ។
នាងរត់ទៅអោបអ្នកមានគុណដ៏ក្តីនឹករលឹក 
- ហេតុអ្វីលោកប៉ា អ្នកម៉ាក់ឆាប់មកវិញម្លះ? 
- នេះមានរឿងធំដ៏ថ្នាក់នេះ កូនគិតប៉ាម៉ាក់នៅបារាំងស្ងប់ចិត្តដែរ ? ម្នាក់ណាភាណុនោះ?
អ្នកស្រីចង្អុលទី សារ៉ាវុធ 
- ម្នាក់នេះឬ ? 
- ជំរាបសួរអ្នកមីង! លោកពូ !  ខ្ញុំបាទគឺភាណុ ។ 
- ខ្ញុំលឺមកថា សង្សារចាស់ឯងរៀបគំរោងធ្វើបាបកូនស្រីខ្ញុំ 
អ្នកស្រីសំឡុតសួរខ្លាំងទៅភាណុ
- នីតាមិនមែនសង្សារចាស់ខ្ញុំទេ តែនាងស្រឡាញ់ខ្ញុំទើបបង្ករឿងទៅជាបែបនេះ!
អ្នកស្រីមុន្នីងាកមកមើលមុខដានីម្តង
- យើងផ្ញើរកូនស្រីជាមុខជាមាត់ ហេតុអ្វីបណ្តោយឲ្យនាងមានសង្សារចាស់បែបនេះ ហើយត្រូវការគេធ្វើបាបទៀត នាងដានី!
- ជំរាបអ្នកបង ! ខ្ញុំនេះណាបានជួយមើលការខុសត្រូវក្មួយស្រីហើយឃើញថាលោកភាណុនេះអាយុច្រើនបន្តិចមែន តែគាត់ជាមនុស្សល្អ រូបរាងសង្ហារ ចរឹកល្អ មានសមត្ថភាព និងជាកូនអ្នកមានទៀត។ គេណាមានសណ្ឋាគារនៅភ្នំពេញ ហើយក៏មានរីស៊តនៅកោះរ៉ុងទៀត ទើបខ្ញុំសំរេចថាទាក់ទងគ្នាគឺមិនខុសទាស់ទេ។ចំនែករឿងនាងនីតាបង្កឡើងនេះ វាកើតឡើងលឿនពេលហួសពីការគ្រប់គ្រងរបស់ខ្ញុំណាអ្នកបង។ តែយ៉ាងណាពេលនេះហ្សូលីមិនបានកើតអីទេ !
ដានីរៀបរាប់វែងអន្លាយខ្លាចបងស្រីបន្ទោសនាង ដែលមិនមើលថែក្មួយស្រីឲ្យល្អ។ 
- បានហើយអ្នកម៉ាក់ដល់ម៉ោងចូលតុលាការ ហើយឈប់ប្រើពាក្យ សង្សារចាស់អីបែបនេះទៅ !
លោកសមសួន ៖
- ឯងនេះថ្លើមធំណាស់ហើយដាក់ពាក្យបណ្តឹងខ្លួនឯងហើយ ហើយទូរសព្ទ័ទៅឲ្យកូនចៅប៉ាការពារក្តីឲ្យទៀត ។ រៀនចេះសំរេចចិត្តខ្លួនហើយឬ? 
- លោកប៉ា ត្រូវទុកចិត្តការសម្រេចចិត្តរបស់កូនព្រោះកូននេះណា មានឪពុកជាមេធាវី ហើយខ្ញុំក៏ត្រៀមប្រលងរៀនច្បាប់ដែរ!
និយាយដល់រៀនច្បាប់បានធ្វើឲ្យលោកសមសួនសប្បាយចិត្តឡើងវិញ ព្រោះនេះជាក្តីប្រាថ្នារបស់គាត់ ដែលមានអ្នកស្នងដំណែងនេះ 
- ល្អ! តស់យើងចូលតុលាការ ! ម្តងនេះទុកឲ្យប៉ាជាមេធាវីការពារកូន!





You May Also Like

0 Reviews