Search This Blog

១៣. រឿង វិស្សមកាលស្នេហ៏

by - August 26, 2025

 រឿង វិស្សមកាលស្នេហ៏ 

វគ្គទី១៣៖ ទីក្រុងប៉ារីស ប្រទេសបាំរាំង

je t'aime​​


៤ឆ្នាំកន្លង

ពីធីបញ្ចប់ការសិក្សា Paris Institute of Political Studiesក្នុងសំលៀកបំពាក់អាវទទួលសញ្ញាប័ត្រ ហ្សូលីកំពុងទន្ទឹងរង់ចាំវត្តមានមនុស្សសំខាន់យ៉ាងអន្ទះសារ ខណៈពេលជិតដល់វេននាងឡើងឆាក។  
ជំហានបោះជើងវែងៗមិនហ៊ានឈប់ដំណើរ រត់មិនឈប់ ទីផុត កំលោះសង្ហារក្នុងឈុតអាវធំបានដល់វេទិការ ។  ភាណុ ហុចបាច់ផ្កាឈូករត័្នមួយបាច់ធំជូនដល់គូដណ្តឹងរួចអោបនាងយ៉ាងនឹករលឹក។
- អបអរសាទរកញ្ញាមេធាវីរបស់ប
ហ្សូលីទទួលបាច់ផ្កាទាំងទឹកមុខរីករាយ
- អរគុណ!ជិតដល់ឈ្មោះអូនហើយ!
មេក្រូបានប្រកាសឈ្មោះ សុម៉ាវត្តី សម ឡើងទទួលសញ្ញាប័ត្រ។ នាងដើរឡើងលើឆាក ដោយទឹកមុខរំភើបនិងមោទភាពព្រោះក្រដាសមួយសន្លឹកនេះជាលទ្ធផលដែលនាងបានខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ។
ហ្សូលី និង ភាណុបានបំពេញពាក្យសន្យារបស់ឪពុកម្តាយរបស់គេបានជោគជ័យហើយគឺបញ្ចប់ការសិក្សានៅប្រទេសបារាំងទើបគាត់អនុញ្ញាតិ្តឲ្យពួកគេរៀបមង្គលការ។ 

កាលពី៤ឆ្នាំមុន

លោក សម សួន បានជំទាស់នឹងស្នេហាពួកគេ ដោយយល់ថាហ្សូលីនៅក្មេងមិនសាកសមនឹងភាណុនោះទេ ។ អាយុ១៨ឆ្នាំ ជាវ័យក្មេងខ្ចី មិនស្គាល់ពីសង្គម  ខុសពីវ័យរបស់ភាណុដែលគេបានជាក្លាយជាមនុស្សចាស់ទុំរួចហើយ មានទាំងការងារនិងបទពិសោធន៏ជីវីត។  ស្នេហាតែម៉្យាងមិនអាចឲ្យអាពាពិពាហ៍មានស្ដេរភាពនោះទេ ។
ភាណុយល់ពីន័យរបស់លោកប៉ា ហ្សូលី ត្បិតគាត់បារម្ភពីអារណគត់របស់កូនស្រី តែគេបានសន្យាថា ស្នេហារបស់គេនឹងមិនជារនាំងបិទផ្លូវការ ដល់ការសិក្សារបស់នាងនោះទេ។  គេនឹងរង់ចាំរហូតដល់នាងរៀនចប់ ដោយសុំតែធ្វើការភ្ជាប់ពាក្យដើម្បីបង្ហាញថា រូបគេច្បាស់លាស់ចំពោះមនោសញ្ចានានេះពិតមែន។ ឃ្លាតឆ្ងាយតែមិនណាយចិត្ត ការរង់ចាំ ការរស់នៅឆ្ងាយពីគ្នារយះពេល៤ឆ្នាំនេះមិនបានធ្វើឲ្យស្នេហានេះបែកបាក់នោះទេ តែកាន់តែរឹងមាំបន្ថែមទៀត ។ 

ទន្លេseine

ពិធីការសិក្សាបានបញ្ចប់ ហ្សូលី បាននាំ ភាណុទៅដើរកំសាន្តជុំវិញទីក្រុងប៉ារីស។  ពួកគេកាន់ដៃគ្នាដើរតាម ទន្លេseine នឹងសម្លឹងមើល  Eiffel Tower ជានិមិត្តសញ្ញានៃទីក្រុងប៉ារីស។  
- កាលពីមុនបើអូនបានទៅប្រទេសបាំរាំង បងប្រហែលជាមិនអាចស្គាល់ទេ ។ 
និស្សយ័ស្នេហ៍ច្បាស់ក្រឡែត!
គេសើចសម្លឹងមើលមុខនាងពេញដោយក្តីស្រឡាញ់
- អរគុណ បងព្រមរង់ចាំអូនដល់ទៅ៤ឆ្នាំ អូនរៀនបណ្តើរខ្លាចបងការចោល
បណ្តើរ! បងដឹងទេ? 
-    បងមិនហ៊ានទេ! ខ្លាចប៉ាក្មេក និង គូដណ្តឹងដាក់ពាក្យបណ្តឹងក្បត់ចិត្ត!
កំពុងដើរ ស្រាប់តែភាណុឈប់ រួចកាន់ដៃនាង
- តើនេះជាពេលវេលាត្រឹមត្រូវហើយឬនៅ?
ហ្សូលីឆ្ងល់នឹងសម្តីភាណុ
- តើពេលនេះជាពេលវេលាត្រឹមត្រូវហើយឬនៅ ? តើអូនចាស់ទុំហើយឬនៅ ? តើអូនត្រៀមខ្លួនជាភរិយាបងហើយឬនៅ?ជាម្តាយកូនបងឬនៅ?  
នាងរំភើបយកដៃបិទមាត់ 
- តើបងចង់សុំអូនរៀបការ? 
ភាណុយកចិញ្ចៀនចេញហោប៉ៅរួចលុតជង្គង់
- រៀបការនឹងបងបានទេ?
- យល់ព្រម! ក្រោកឡើងមកមានអ្នកមើលយើងច្រើនណាស់
ភាណុក្រោកឈរួចអោបនាងផុតពីដី ដោយអារម្មណ៍រីករាយក្រៃលែង
- បងស្រឡាញ់អូន! យើងនឹងទៅរៀបការនៅកោះរ៉ុង កន្លែងដែលនាំឲ្យពួកយើងស្គាល់គ្នា !
- អូនស្រឡាញ់បង! អូនក៏មានបំណងទៅរៀបការនៅទីនោះ!

ហ្សូលីអង្គុយនៅសួនផ្អែកស្មាភាណុ រៀបរាប់អាណាគតរបស់ពួកគេ ។ មាត់និយាយមិនឈប់ត្រូវបានបញ្ឃប់ដោយបបូរមាត់មួយទៀត យ៉ាងផ្អែមល្ហែម។ 
ស្នេហាខុសវ័យមិនសំខាន់នោះទេ!អ្វីដែលសំខាន់គឺស្នេហានេះច្បាស់លាស់។ស្នេហាពិត គឺចង់ឲ្យដៃគូមានអាណាគត។


You May Also Like

0 Reviews