Search This Blog

កំលាំងចិត្ត ឬ វិន័យ

by - October 09, 2025

 កំលាំងចិត្ត ឬ វិន័យ 

Motivation Vs Discipline 

    តើអ្នកធ្លាប់មានអារម្មណ៍ត្រូវការកម្លាំងជម្រុញ ការលើកទឹកចិត្ត ​​ឬ ការបំផុសគំនិតក្នុងការចាប់ផ្តើមធ្វើអ្វីមួយដែរទេ? ទោះបីជាមាន តើអារម្មណ៍នោះមានរយះពេលយូរដែរឬទេ? 

    ថ្ងៃនេះខ្ញុំបានស្តាប់អត្ថបទមួយក្នុង យូធូប  ដែលមានចំណងជើងថា វិន័យគឺគ្រប់យ៉ាង ។ 
ខ្ញុំបានស្តាប់ហើយរកឃើញនូវចំណុចខ្លះ ព្រោះពេលខ្លះ ខ្ញុំបានពឹងផ្អែកទៅលើ ការលើកទឹកចិត្ត ឬ បំផុសគំនិត Motivation or inspiration ក្នុងការចាប់ផ្តើមរឿងមួយចំនួន។ 
ថ្ងៃខ្លះខ្ញុំមិនចង់ក្រោកពីគេង ឬ មិនស្ទុះស្ទារ ខ្ញុំតែងតែយល់ថាវាជាខ្វះកំលាំងជម្រុញម៉្យង។ 
ពេលខ្លះខ្ញុំ​ឆាតសួរ ឆាតជីភីធី ថា " តើខ្ញុំត្រូវរកការរក ការបំផុសគំនិតឬកំលាំងចិត្តតាមរបៀបណា ? " 
ឆាតជីភីធី ឆ្លើយថា ៖ 
  • ផ្លាស់ប្តូរបរិយាកាស
  • ចែករំលែកទៅកាន់នរណាម្នាក់
  • អានឬមើលវីដេអូលើកទឹកចិត្ត
  • ស្វែងយល់ខ្លួនឯង........
    អ្វីដែល ឆាតជីភីធី បានរៀបរាប់គឺត្រឹមត្រូវ ប៉ុន្តែវាមិនស្ថិតស្ថេរយូរអង្វែង ដែលយើងត្រូវតែរុករកវាជារឿយៗ ។  
ការលើកទឹកចិត្ត និង ការបំផុសគំនិតនេះ វាប្រៀបបានដូចជាអារម្មណ៍ ឬ អាកាសធាតុ ដែលងាយនឹងប្រែប្រួល។
ចុះបើថ្ងៃនេះ មិនមែនជាថ្ងៃដែលយើងចូលចិត្ត? ក្តៅណាស់ ឬ ភ្លៀង!
បើពួកយើងធ្វើសកម្មភាពនៅពេលតែយើងមានអារម្មណ៍ល្អ ពួកយើងនឹងត្រូវជាប់គាំងមួយកន្លែងជាយូរ។

    អ្វីដែលត្រូវការគឺ វិន័យ ! វិន័យដែលមិនពឹងផ្អែកលើអារម្មណ៍​! វិន័យគឺជាគ្រប់គ្រងលើអារម្មណ៍! 
វាជាការជ្រើសរើសលើអ្វីដែលអ្នកត្រូវការ ជាជាងអ្វីដែលអ្នកចង់បាន។ 
ជំហានតូចៗ ធ្វើវាជាញឹកញាប់ ទោះជាអ្នកមិនចង់ រហូតក្លាយទម្លាប់។
វិន័យគឺគ្រិះនៃអគារ ដុំឥដ្ឋដែលអ្នករៀបរាល់ថ្ងៃនឹងអាចក្លាយជាអគារ។ ​


You May Also Like

0 Reviews