Search This Blog

ប្រែទឹកភ្នែកជាកម្លាំង ការលំបាកជាចក្ខុវិស័យ

by - September 04, 2025

សារទៅកាន់យុវជនកម្ពុជា៖ ប្រែទឹកភ្នែកជាកម្លាំង ការលំបាកជាចក្ខុវិស័យ 


សំណេរអត្ថបទដើមចេញពី វីដេអូរ NEWS TODAY ដោយបង​ រស់​ សុធារី 
ពេលដែលមើលវីដេអូនេះហើយសូមធ្វើការសសើរដល់អត្ថបទដែលពេលដោយអត្ថន័យល្អទើបខ្ញុំចង់សរសើរទុកចែករំលែក។

    ជីវិតមិនដែលងាយស្រួលទេ គ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ប្រជាជនស្ពាយសម្ពាយជីវិតយ៉ាងស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ។

កសិករតស៊ូនឹងទឹកជំនន់គ្រោះ រាំងស្ងួត ការប្រែប្រួលចុះឡើងនៃតម្លៃកសិផលដែលគំរាមគំហែងដល់ជីវិតរស់នៅ។

កម្មករជួញកំលាំងកាយប្តូរយក​ប្រាក់ឈ្មួលស​ម្រាប់តែផ្គត់ផ្គង់គ្រួសារ ។ សិស្សមួយចំនួនដើររាប់គីឡូម៉ែត្រទៅសាលា ។ 

សាលារៀនមិនជិត មន្ទីពេទ្យខ្លះក៏នៅឆ្ងាយ។ ទាហានឈរយាមនៅព្រំដែល ឈរហាលក្តៅ ខ្យល់​ ភ្លៀង ហើយក៏អាចពលីជីវិត

បានគ្រប់ពេល ក៏ប៉ុន្តែយើងកុំមើលឃើញការលំបាកទាំងនេះថាជាទណ្ឌកម្មនៃជីវិត​ យើងត្រូវមើលឃើញការលំបាកជាឳកាស

ដើម្បីឲ្យយើងរឹងពឹង ឲ្យយើងងើបឈរ ឈរឲ្យខ្ពស់ ឈរឲ្យមាំ ។ យើងត្រូវចាំទុកការលំបាកជាកាំជណ្តើរដែលជួយឲ្យយើង

ឡើង កាន់តែខ្ពស់ មើលកាន់តែឆ្ងាយ ចាត់ទុកឧបសគ្គដែលយើងបានពុះពារជាគ្រូ ជាមគ្គុទេស ជាគ្រាប់ពូជនៃថាមពលដ៏

អស្ចារ្យដែល ជួយយើងលូតលាស់។ ទឹកភ្នែកមិនមែនជាសញ្ញាណនៃភាពទន់ខ្សោយនោះទេ ទឹកភ្នែករបស់យើងនៅថ្ងៃនេះជា

ការវិនិយោគ សម្រាប់ជ័យជំនះទៅថ្ងៃអាណាគត។ ប្រវត្តសាស្រ្តរបស់ប្រទេសកម្ពុជាជាភស្តុកតាងមានជីវិត ដែលបង្ហាញាការ

ជ័យជំនះកើត ចេញពីការលំបាកនិងការតស៊ូ។ ជាតិយើងបានស្គាល់រស់ជាតិនៃការបាត់បង់ ការបំផ្លិចបំផ្លាញនិងទុក្ខសោក

វេទនា ប៉ុន្តែកម្ពុជានៅបន្តដំណើរទៅមុខ នេះក៏ដោយសារកំលាំងឆន្ទះរបស់ប្រជាជន និង ចំណេះជំនាយរបស់យុវជន។ 

កម្ពុជាមិនអាចរីកចំរើនលឿនបាននោះទេ បើសិនយុវជនគេចវេសបោះបង់ពេលជីវិតជួបឧបសគ្គ។ កម្ពុជាត្រូវការយុវជន 

ដែលកែប្រែការលំបាកទៅជាចក្ខុវិសយ័ ទៅជាផែនការ ទៅជាការអនុវត្តជាក់ស្តែង ។ ចក្ខុវិស័យរបស់យុវជន ក្តីស្រម៉ៃរបស់

យុវជន ចំណេះជំនាញរបស់យុវជន ការប្តេជ្ងាចិត្តរបស់យុវជន នឹងនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ អាណាគតប្រទេសកម្ពុជា

ចាប់ផ្តើមពីយុវជន ពឹងផ្អែកលើយុវជន ។ សូមចាំថាយុវជនជាស្ថាបត្យកររបស់ប្រទេសកម្ពុជា។ 


You May Also Like

0 Reviews