ស្នេហាបងធំ វគ្គទី៣៖ គេជាអ្នកណា?

📅 ចុះផ្សាយថ្ងៃ October 07, 2026 ·

ស្នេហាបងធំ 

វគ្គទី៣៖ គេជាអ្នកណា?



   មុន្នីនាថ រៀបចំខ្លួនជាមួយសំលៀកំពាក់ អាស និង សំពត់ផ្កាចុះពីលើជណ្តើរ

លោកមុន្នី ដែលជាឪពុកបានសួរកូនស្រីតែម្នាក់៖

    − តើកូនរៀបចំខ្លួនទៅណា?

    − ចា លោកប៉ា ! ថ្ងៃនេះកូនទៅមណ្ឌលកុមារកំព្រា នៅកំពង់សោមជាមួយ ដានី និង ភក្រ្តា!

    − នេះកូនទៅប៉ុន្មានថ្ងៃ? 

    − តែមួយថ្ងៃមួយយប់ទេ ស្អែកព្រឹកកូនត្រលប់មកវិញហើយ!

    − តើថ្មីៗនេះបញ្ញាវង្សមានទាក់ទងមកកូនទេ?

នាថទំលាក់ទឹកមុខដែលស្រល់ស្រាយ ឆ្លើយទាំងទាស់ទាល់៖

    − ចា គាត់តែងតែសួរសុខទុក្ខ និង ចង់ណាត់កូនចេញក្រៅ ប៉ុន្តែកូនមិនទាន់ទំនេរ។

    − កូនទៅកំពង់សោមនេះជាឪកាសល្អព្រោះគេក៏នៅធ្វើការនៅទីនោះ។ សាកសេពគប់គ្នាមើលទៅកូន។ 

    − មិនទាន់ចង់រៀបការទេ លោកប៉ា។

ទីបំផុតមុន្នីនាថហាមាត់ជំទាស់ចិត្តឪពុក

“កូនអាយុ ២៧ឆ្នាំហើយ មិនមែនក្មេងទេ។ លោកប៉ាទៀតសោតក៏មិនមែនក្មេងទៀតដែរ ។ 

    − ប៉ាចង់ទំនុបបំរុងឲ្យកូនមានគ្រួសារឲ្យហើយ ត្បិតកូនក៏ដឹងពីសភាពជំងឺលោកប៉ាដែរមែនតេ។

លោកមុន្នី ជាពោះម៉ាយ ប្រពន្ធស្លាប់ចោលជាច្រើនឆ្នាំ ។សព្វថ្ងៃគាត់មានជំងឺជាច្រើនប្រចាំកាយ ទើបមានការខ្វាយខ្វល់ពីជីវិតកូនស្រីតែម្នាក់នេះ ។

នាថទំលាក់ទឹកមុខចុះ ព្រោះនាងមិនបានស្រឡាញ់ បញ្ញាវង្សនោះទេ។ 

    − កូននឹងសាកទាក់ទងទៅគាត់ ។កូនទៅសិនហើយ ដានី និង ភត្រាបានមកដល់ ។

     ដានី និង ភក្ត្រា ជាសំឡាញ់នឹង មុន្នីនាថ តាំងតែវយ័បឋម ។ ពួករៀនជាមួយគ្នារហូតដល់ ថាវិទ្យាល័យ ទើបរៀនបែកគ្នាទៅតាមជំនាញ ។

នៅតាមផ្លូវល្បឿនលឿន 

មុន្នីនាថ មើលទេសភាពតាមបង្អួច សញ្ជឹងគិតពីការស្នើរបស់អ្នកមានគុណ ។

ដានី ដែលមនុស្សស្រីដូចគ្នាដឹងថានាងប្រាកដជាអ្វីក្នុងចិត្តមិនខាន។

    − នេះមានរឿង មិនសប្បាយចិត្តមែនទេ? លោកប៉ាឯងបង្ខំឲ្យមើលគូរស្រករទៀតហើយមែនទេ?

នាថងក់ក្បាល រួចបន្ត៖

    − ម្តងនេះខ្ញុំមិនអាចគេចបានទៀតទេមើលទៅ !

    − លោក បញ្ញា វង្ស នោះឬ?

    − មែនហើយ!

ភក្ត្រាដែលកំពុងបើកបរក៏លូកមាត់

    − ខ្ញុំធា្លប់ជួបគេម្តងដែរ ក្នុងកម្មវិធីរបស់មេខ្ញុំ មើលទៅគេក៏ព្រាននារីដែរ!  សុំទោសដែលខ្ញុំនិយាយបែបនេះណានាថ ព្រោះគ្នាបារម្ភពីឯងពិតមែន។ 

ដានីដកដង្ហើមធំ រួចបន្ត៖

    − ចឹងយើងជួយរកគូស្រករល្អម្នាក់ឲ្យនាថ ល្អទេ!

ដានីនិយាយបន្លំស្ថានភាពតានតឹង រួចយកទូរសព្ទ័បើបង្ហាញមិត្តប្រុសរួមការងាររបស់នាងប៉ុន្មាននាក់ ទៅនាង។

    − មែនហើយ! គំនិតល្អ !

នាយសើច

    − យើងមកធ្វើបុណ្យ ដល់កុមារកំព្រា ថាមិនបានក៏ជួបមនុស្សល្អៗចិត្តបុណ្យនៅទីនោះ ។

    − និស្ស័យមើលមិនឃើញនោះទេ !

    − ដូចឯង និង អ្នកនាងម្លះហ្នឹងឬ? 

    − នេះភក្ត្រា ស្រឡាញ់ប្រធានមណ្ឌលកុមារ មែនទេ? 

ភក្ត្រា ញញឹម ញញឹម មិនបដិសេធ

    − យើងកំពុងមើលចិត្តគ្នា ។ នាងជាកុមារកំព្រារ គ្មានគ្រួសារនោះទេតែនាងរឹងមាំណាស់! ខ្ញុំនេះចេះតែចំលែកចិត្ត មិត្តខ្ញុំបបួលទៅធ្វើបុណ្យ។ ការពិតធ្វើបុណ្យភ្ជាប់ស្នេហ៏ទេតើ!

មុន្នីនាថសើចជំអន់ ដល់ភក្ត្រា ។ 

    មជ្ឈមមណ្ឌលកុមារកំព្រា បានក្លាយជាអាណាព្យាបាលទីពីរបន្ទាប់ពី ឪពុកម្តាយបង្កើត ។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី១ មិថុនា  មជ្ឈមមណ្ឌលកុមារកំព្រា ម្តាយថ្មី ដែលមានទីតាំងនៅ វាលរាញ ខេត្តព្រះសីហានុតែងតែប្រារព្ធកម្មវិធីជប់លៀងដល់កុមារកំព្រាទាំងអស់ដើម្បីផ្តល់ភាពកក់ក្តៅដល់ពួកគេ ឲ្យដូចកុមារដ៏ទៃ ។ 

    កុមារ សម្រាប់កុមារគួរតែទទួលបានការយកចិត្តទុកដាក់ ពីសំណាក់អាណាព្យាបាល ។ វាសនាមនុស្សម្នាក់ៗមិនដូចគ្នានោះទេអ្នកខ្លះកើតមកក៏ទទួលបានការស្រឡាញ់ថ្នាក់ថ្មម និងចិញ្ចឹមបីបាច់យ៉ាងល្អ អ្នកខ្លះក៏ត្រូវបោះបង់ចាប់តាំងពីពេលចាប់កំណើត ។ 

    ឡានក្រុមរបស់សប្បុរសជន បានមកដល់ជាបន្តបន្ទាប់ ។ ឡាន Luxis  NX 200t បានមកដល់ ភក្ត្រា មុន្នីនាថ និង ដានីបានចុះពីលើឡាន ជាមួយនិង សំភារះសិក្សា និង សំភារះប្រើប្រាស់មួយចំនួន។ 

    ឡាន Jeep WRANGLER ពណ៍ខ្មៅ ដែលបើកបរក្នុងល្បឿនលឿន ហុយដីទ្រលោម បានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាខ្សឹបខ្សាវគ្នា ។

    − ហេតុអ្វីក៏បើកឡានលឿនម្លះ!

មុន្នីនាថក៏សម្លឹងមើលឡាននោះដូចគេឯងដែរ ក្នុងចិត្តរបស់នាងនឹកឃើញដល់មនុស្សម្នាក់ 

    − តើជាឡានរបស់នាយម្នាក់នោះឬ ? ផែនដីនេះពិតជាវិលមែនឬ។

ប្រាកដណាស់ ផែនដីនេះពិតជាវិលជុំសម្រាប់មនុស្សដែលមាននិស្សយ័នឹងគ្នា ។ ពួកគេជួបគ្នាកាលពីខែមុន ក៏ជួបគ្នាម្តងទៀត ។

កំលោះសង្ហារ ឬទ្ធីយុទ្ធ បោះជើងចុះពីរថយន្ត ជាមួយអង្គរក្ស និង អ្នកបើកបរម្នាក់ទៀតទេ។ 

    ប្រធាន មជ្ឈមមណ្ឌលកុមារកំព្រា ម្តាយថ្មី គឺអ្នកនាងម្លះ បានចេញមកស្វាមគមន៍ សប្បុសរជនទាំងអស់  និង រាក់ទាក់ជាពិសេស ដល់យុទ្ធ ។ វត្តមានរបស់អ្នកគ្រូពេទ្យ មុន្នីនាថ បានពញ្ញាក់បេះដូងយុទ្ធជាថ្មី ។

នាយញញឹមពីចម្ងាយ ព្រោះមិនទាន់មានឱកាសទៅរាក់ទាក់ នាង។ 

    យុទ្ធត្រូវបានអញ្ជើញជាភ្ងៀវកិត្តយស អង្គុយលើវេទការជាមួយសប្បុរសជនជនបួននាក់ផ្សេងទៀត ដែលមានជាអ្នកឧបត្ថម្ភជាប្រចាំដល់មណ្ឌល។ 

    កម្មវីធីថ្ងៃនេះ បានចាប់ផ្តើម ដោយ កុមារតូចៗចេញមករាំរបាំជូនពរដល់ សប្បុរសជន ។ក្មេងៗស្រី អាយុប្រមាណ ៨ ឆ្នាំប្រាំនាក់ បានចេញមកជាមួយឈុតរបាំងជូនពរ ។ក្រោយរាំចប់ ក្រុមកុមារី បានយកភួងការម្លះតូចៗជូនទៅភ្ងៀវកិត្តិយសលើវេទការ ។ កម្មវីធីដែលកុមារា កុមារីរង់ចាំបានមកដល់ គឺកម្មវីធីចែកកាដូ ។ ពួកទទួលយកការដូ ទាំងទឹកមុខញញឹម និងរំភើប ត្បិតមួយឆ្នាំទើបមានឪកាសនេះម្តង។

កាដូដែលទទួលបានរួមមានសំលៀកបំពាក់ កាតាប សំភារះសិក្សារផ្សេងៗផងដែរ។ 

កម្មវីធីបន្ថែមចុងម៉ោងគឺក្រុមអ្នកគ្រូពេទ្យ មុន្នីនាថ បានចែករំលែកនូវកម្មវីសុខភាពដល់ក្រុមកុមារតូចៗ។

អ្នកគ្រូ មុន្នីនាថ ៖

    − តើកូនៗដឹងទេថា ធ្វើដូចម្តេចទើបមានសុខភាពល្អ?

កុមារតូចម្នាក់បានលើកដៃ ៖

    − ដើម្បីសុខភាពល្អយើងត្រូវ លាងដៃនឹងសាប៊ូ !

    − ត្រឹមត្រូវណាស់កូន !ដើម្បីមានសុខភាពល្អ យើងត្រូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត នាំមកនូវសុខភាពល្អ និងចៀសផុតពីជម្ងឺទាំងឡាយទាំងពួង។ ហើយទំលាប់ល្អនាំអោយក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។”

………………………………………………………………………………………………..

យុទ្ធសម្លឹងមើល មុន្នីនាថ បង្រៀនកុមារមតូចៗ យ៉ាងស្លុងអារម្មណ៍ ក្នុងចិត្តលួចសសើរនាង

“តើហេតុអ្វីនាងល្អយ៉ាងនេះ !!?”

 


 ចប់ការបង្រៀន មុនីនាថ  ចេញពីបន្ទប់ទឹកបានឃើញយុទ្ធដែលឈជក់បារី នៅក្រោមដើមឈើម្នាក់ឯង។ ក្រឡេកឃើញ អ្នកគ្រូពេទ្យភា្លមគេក៏ទំលាក់បារី ពីមាត់យកជើងជាន់នឹងដី។ 

    − សួស្តី !យើងជួបគ្នាម្តងទៀតហើយអ្នកគ្រូពេទ្យ!

នារី ញញឹមឆ្លើយតប ៖

    − មិននឹកស្មានសោះថាបានជួបលោកនៅទីនេះ !

    − ខ្ញុំនឹងម្លះជាក្មេងកំព្រា ! 

នាយរំលឹកអតីតកាល 

    − ពួកយើង ហែលឆ្លងជីវិតដែលឪពុកម្តាយបោះបង់ចោលនេះតាំងតែពីដឹងក្តី ។ នៅអាយុ ១០ឆ្នាំខ្ញុំក៏ត្រូវបានគេយកទៅចិញ្ចឹម ប៉ុន្តែខ្ញុំនៅតែមានស្រមោលជាក្មេងកំព្រារដដែល។ 

    − ពេលនេះលោក ប្រៀបបានជាឪពុកម្នាក់របស់ក្មេងៗទាំងនោះហើយ

 នាថនិយាយសសើរ ។

    − យើងមិនអាចជ្រើសរើសជីវិតកើតបានទេ តែយើងក៏អាចសម្រេចលើអាណាគត់

កាន់ផ្កាភួងម្លះជាប់នឹងដៃ យុទ្ធហុចជូនទៅអ្នកគ្រូពេទ្យ ៖

    − ខ្ញុំជូននាង!

មុន្នីនាថ ទទួលយកភួងម្លះពី យុទ្ធ មកយកហឹត

    − ហេតុអ្វីឲ្យមកខ្ញុំ?

    − ព្រោះអ្នកគ្រូស្អាតបរិសុទ្ធដែលផ្កាម្លះ ដែលជាបង្វាយទៅរបស់ព្រះ! ខ្ញុំលាទៅមុនហើយ !

    − ចា សូមធ្វើដំណើរដោយសុវត្ថភា

ត្រលប់មកវិញជាមួយនឹងភួងផ្កាធ្វើឲ្យមិត្តភក្តិរបស់អ្នកគ្រូពេទ្យចាត់ថ្នាក់ ។

    − តើអ្នកណាជាម្ចាស់ភួងម្លះនេះទៅ 

    − ច្បាស់ជាកំលោះសង្ហារម្នាក់នោះហើយ !ឯងមើលទៅក្នុងចំណោមសប្បុរសជនសុទ្ធតែ ជាចំណាស់ឪពុកយើង មានតែគេហ្នឹង

មុន្នីនាថអៀននឹងពាក្យចំអន់របស់មិត្តភក្តិរួចប្រញាប់បដិសេធ៖

    − គេជាអ្នកជំងឺខ្ញុំនឹងណា!

    − ពេលនាថបង្រៀន ម្សៀលនោះសម្លឹងមិនដាក់ភ្នែកទាល់តែសោះ ។ បើមិនជឿសួរដានីទៅ!

    − កុំនិយាយផ្តាសផ្តេស !

    − តើគេជាអ្នកណា? មើលទៅគេរូបរាងក៏សង្ហារ ហើយក៏ទំនងជាអ្នកមានហើយ មានសុទ្ធតែអង្គរក្ស!

    − ខ្ញុំដឹងតែគេឈ្មោះ យុទ្ធ ! រឿងផ្សេងខ្ញុំមិនដឹងដែរ។

    − ចាំខ្ញុំស៊ើបពីអ្នកនាងម្លះព្រោះមើលពួកជាស្និទ្ធស្នាលនឹងគ្នា។

សណ្ឋគារផ្គាយសមុទ្រ 

មុន្នីនាថដាក់ខ្នងលើពូក ដៃកាន់ភួងម្លះ នឹកដល់ម្ចាស់ផ្កា។តើលោកជាអ្នកណា? ហេតុអ្វីលោកបង្ហាញខ្លួនគ្រប់កន្លែងបែបនេះ!



ប្រភេទ: ស្នេហាបងធំ ·

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។