ស្នេហាបងធំ វគ្គទី២៖ ពិធីជប់លៀង

📅 ចុះផ្សាយថ្ងៃ October 07, 2026 ·

ស្នេហាបងធំ 

វគ្គទី២៖ ពិធីជប់លៀង



លោក បញ្ញា ចក្រី ជាស្នងការរាជធានីភ្នំពេញ បានរៀបចំពិធីជប់លៀងខួបកំណើតនៅគេហដ្ឋាន។ពីធីជប់លៀងរបស់អ្នកមានអំណាចរូបនេះ ត្រូវបានអញ្ចើញចូលរួមពីសំណាក់អ្នករាជការ និងពាណិជ្ចករ ធំៗជាច្រើន ។

បញ្ញា វង្ស​ ដែលត្រូវជាកូនប្រុសតែម្នាក់គត់ របស់ ស្នងការចក្រី ឆ្នាំនេះមានអាយុ ៣៥ឆ្នាំ ជាកំលោះសង្ហារ មានតួនាទីជា ស្នងការរងខេត្តព្រះសីហនុ ។

ម៉ោងប្រមាណ ប្រាំបីកន្លះយប់ មនុស្សគ្រប់គ្នាកំពុងមមាញឹកនឹងលើកកែវស្រាអបអរសាទរ លោកចក្រី  វត្តមានរបស់ភ្ងៀវកិត្តិយសម្នាក់ហាក់ដូចជាមកយឺតបន្តិច គេកាន់កន្រ្តកផ្កា និង ប្រអប់ស្រាជាកាដូរ។

បញ្ញាវង្សបានចេញទៅទទួល ជំនួសឪពុក 

−         ជំរាបសួរ​! លោកបញ្ញា វង្ស  សុំទោសដែលខ្ញុំមកយឺតបន្តិចហើយ !

−         បាទ! ជំរាបសួរលោក ឬទ្ធីយុទ្ធ ! ពាក្យចាស់ពោលថា មកយឺតប្រសើជាងមិនមក !
បញ្ញាវង្សទទួលកន្រ្តក ផ្កា និងស្រា ព្រមទាំងជូនលោកទៅតុ វីអាយភី ។

យុទ្ធដើរចូលក្នុងពិធីជប់លៀងរួចលោកកែវស្រាដើរទៅគួរសមមនុស្សដែលស្គាល់គ្នា !
ចំណោមភ្ងៀវទាំងអស់ មានភ្ងៀវស្រីម្នាក់ដែលឆក់យកកែវភ្នែករបស់នាយឲ្យសម្លឹងនាងមិនដាក់ភ្នែក។

ក្នុងឈុតរ៉ូបពណ៍ផ្កាឈូកវែង មានអង្គាំដិនមួយៗ រឹតតែបញ្ចេញពន្លឺភ្លេកៗ សក់វែងរួញភ្លីធំៗ នាងកំពុងតែងអង្គុយតែម្នាក់ឯងនៅតុសួនច្បារ គឺ មុន្នីនាថ។​

មិនបង្អង់យូរយុទ្ធដើរទៅរាក់ទាក់៖

−         សួស្តី! អ្នកគ្រូពេទ្យស្អាត!

នាថសម្លឹងមើលម្ចាស់សម្លេងរួចភ្អាក់

−         សួស្តី ! ស្មាលោកយ៉ាងម៉េចហើយ?

នាយញាក់ស្មាបញ្ចាក់ថា រូបគេបានជាសះស្បើយ ។

−         អ្នកគ្រូមានទឹកដៃល្អនោះអី!
មុន្នីនាថញញឹម ៖

−         រីករាយណាស់ ដែលអ្នកជំងឺខ្ញុំមានសុខភាពល្អ !

−          នេះអ្នកនាង មកអង្គុយអីតែឯងបែប
នេះ !

−         បើអង្គុយនៅតុគេនឹងមកជល់កែវមិនឈប់​! ខ្ញុំនេះមិនប្រសប់រឿបែបនេះទេ ហើយណាមួយពាក់ស្បែកជើងកែងឈឺជើង !
យុទ្ធសម្លឹងមើលជើងដែលឡើងក្រហម

−         ខ្ញុំជូនអ្នកនាងទៅផ្ទះល្អទេ?

−          មិនអីទេ ព្រោះបន្តិចទៀតខ្ញុំដល់ម៉ោងទៅយាមនៅគ្លីនិចហើយ។

កំពុងតែសន្ទនា​វត្តមានរបស់ បញ្ញាវង្ស ក៏មកដល់​៖

−         បងខំរកអូនគ្រប់ទិសទី មកសំងំនៅទីនេះទេ!

−         ខ្ញុំទៅវិញអីលូវហើយ។!

−         នេះស្គាល់លោកឬទ្ធីយុទ្ធដែរឬ?

−         គាត់ជាអ្នកជំងឺរបស់ខ្ញុំ!

យុទ្ធសម្លឹងមើលកាយវិការសិទ្ធស្នាលរបស់អ្នកទាំងពីរទាំងសង្សយ័ក៏ដាច់ចិត្តសួរ៖

−         សុំទោស! អ្នកគ្រូពេទ្យនាថត្រូវជាអ្វីនឹងលោក បញ្ញា វង្សដែរ?
បញ្ញា វង្ស ឆ្លើយ ៖

−         ខ្ញុំកំពុងតាមញ៉ែ អូននាថនឹងណា ។ នាងយល់ព្រមពេលណា នឹងអញ្ចើញលោករ៉ាយុទ្ធមកជាភ្ងៀវកិត្តិយសម្តងទៀត។

យុទ្ធ ញញឹមស្ងួត តែកែវភ្នែកដៀងទៅមុន្នីនាថដែលទំលាក់ទឹកមុខនៅស្ងៀមមិនតបត។

−         បងវង្ស ទៅមុនចុះក្រែងលោកពូរកបង ! បន្តិចទៀតខ្ញុំទៅលោកពូហើយ ព្រោះដល់វេនយាមនៅមន្ទីពេទ្យ

−         បាទ ! បងអោយអ្នកបើកឡានជូនអូនទៅគ្លីនិច!​ តោះលោកយុទ្ធយើងទៅតុ ជល់កែវបន្ត !

−         បាទ លោកវង្ស!

ពួកគេទាំងពីរបានចាកចេញទៅកាន់តុអាហារបន្តការជជែកគ្នា ។

ខ្លួននៅតុអាហារតែភ្នែកតែងរំពៃមើលស្រស់ស្រី ពេលដែលនាងចាកចេញទៅគេក៏ប្រញាប់ចេញទៅដែរ៖

−         អ្នកគ្រូពេទ្យ! ខ្ញុំជូនអ្នកនាងទៅបានទេ ?

ស្រល់ស្រីសម្លឹងមើលអ្នកបើកបររបស់លោក បញ្ញាវង្ស ដែលមានសភាពស្រវឹងសឿងៗដែលនោះក៏ដាច់ យល់ព្រមនឹងយុទ្ធរួចប្រាប់អ្នកបើកបរ៖

−         សូមលោកពូប្រាប់ បងវង្សចុះ ថាខ្ញុំទៅជាមួយមិត្តភក្តិ។

−         បាទ! អ្នកនាង !”

ដើរទៅដល់ឡាន Jeep WRANGLER
ពណ៍ខ្មៅ  យុទ្ធដើរទៅ បើកទ្វារខាងមុខក្រោយជូននាង ហើយឡើងអង្គុយក្បែរគ្នា ។ នាយហុចថង់មួយទៅឲ្យនាថ៖

−         ជាស្បែកជើងរាប នាងប្តូរស្បែកជើងកែងចេញទៅ ព្រោះជើងឡើងក្រហមទៅហើយ !

−         អរគុណ! ខ្ញុំមិនក្រែងចិត្តទេ ព្រោះឈឺជើងពិតមែន!

នាងអោនដោះស្បែកជើង​ចេញ តែពិបាកព្រោះតែរ៉ូបតឹងផង និងវាលផង បើនាងអោនចុះខ្លាំងនឹងលិចដើមទ្រូង ។

យុទ្ធអោនដោះស្បែកជើងកែងឲ្យនាង

−         ខ្ញុំជួយនាង !

នាយដោះស្បែកជើងកែងពណ៍សដ៏ស្រស់ស្អាតចេញ ចេញពីជើងរបស់នាង ឃើញមានពងបែកក្រហមនៅក្រោយកែងជើង។ មុន្នីនាថហាក់ក្រែងចិត្តដែលឲ្យមនុស្សប្រុសទើបនឹងស្គាល់មកអោនដោះស្បែកជើង។

−         អ្នកគ្រូពេទ្យមិនបាច់ក្រែងចិត្ត ខ្ញុំគ្រាន់តែជួយដោះស្បែកជើង នេះមិនមែនជាការងារលំបាកឬ គួរឲ្យអាម៉ាសទេ។ ប៉ុន្តែស្បែកជើងស្អាតប៉ុណ្ណា មិនប្រាកដថាស្រួលពាក់ដែរ!  ដៃគូជីវិតក៏ដូចគ្នា !

អ្នកគ្រូពេទ្យជ្រួញចឹញ្ចើម ៖

លោកមានន័យជ្រៅពេកហើយ!

−         មនុស្សខ្ញុំមិនចេះបត់បែនច្រើនទេ ព្រោះអ្នកនាងនាថ​ជាអ្នកមានគុណខ្ញុំ ។ លោក បញ្ញវង្ស មិនសក្តិសម នឹងនាងទេ ។

−          បើ បងវង្ស មិនសមនឹងខ្ញុំ តើលោកសមនឹងខ្ញុំឬ?      

នាងផ្គើននឹងពាក្យណែនាំរបស់យុទ្ធ។ នាយញញឹមមើលមុខនាងតូច ។

−         វង្ស និង ខ្ញុំសុទ្ធតែបីសាច មិនសក្តសមនឹងមនុស្សាទន់ភ្លន់ចិត្តល្អដូចនាងទេ

នាថអស់សំណើចនឹងការប្រៀបធៀប

−         តើពួកលោកជាបិសាចជញ្ជក់ឈាម?

−         មែនហើយ ! តែទោះបីជាមានរឿងអ្វីកើតឡើង ក៏ខ្ញុំមិនជញ្ជក់ឈាមអ្នកនាងជាដាច់ខាត!

នាងល្អ កាត់ន័យយល់ខ្លះៗពីពាក្យបញ្ឆិតបញ្ឆៀងក្នុងគោលបំណងល្អរបស់យុទ្ធ។

−         អរគុណពាក្យណែនាំរបស់លោក តែខ្ញុំមិនទាន់ចង់គិតពីរឿងរៀបការនោះទេ! ដល់គ្លីនិចហើយ!

រថយន្តចតមុខគ្លីនិចសន្តិភាព

អ្នកគ្រូពេទ្យបើកទ្វារចុះ ៖

−         ថែរក្សាសុខភាពផង អ្នកគ្រូពេទ្យ!

−         ចា អរគុណលោកដែលជូនខ្ញុំមក។

ឬទ្ធីយុទ្ធ នៅតែឈប់ឡានមើលនាងរហូតនាងដើរចូលក្នុងគ្លីនិច ។
តើនាងជាព្រះនាងសិនដេឡារឬ ដល់ម៉ោងនាងក៏ត្រលប់ជាមនុស្សធម្មតា។
 

 

 

ប្រភេទ: ស្នេហាបងធំ ·

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។