Autumn season រដូវស្លឹកឈើជ្រុះ
រដូវស្លឹកឈើជ្រុះមានរយះពេល៣ខែ ចាប់ផ្តើមពីកញ្ញា ដល់ វិច្ឆកា។ រដូវស្លឹកនេះ មានពណ៌ចម្រុះ ស្លឹកឈើបៃតងផ្លាស់ជាមាស រហូតប្តូរជាក្រហម រហូតស្លឹកធ្លាក់ចុះដល់ដីក្លាយជាស្លឹកក្រៀម។ ពន្លឺថ្ងៃបញ្ចេញកំដៅហាក់លែងក្តៅជាងមុន ព្រោះខ្យល់ត្រជាក់ចាប់ផ្តើមធ្លាក់។
ដំណើរផ្លាស់ប្តូររបស់ធម្មជាតិក្នុងរដូវស្លឹកឈើជ្រុះ ប្រៀបបាននឹងដំណើររបស់ជីវិតមនុស្សដែរ។ សម្លឹងមើលស្លឹកឈើដែលធ្លាក់ដល់ដី នាំមកនូវអារម្មណ៍ច្របូកច្របល់ជាច្រើន អំពីមនុស្សដែលយើងបានជួប អំពីអ្វីដែលបានបាត់បង់ និងអំពីសុបិន្តដែលនៅសល់។ បញ្ឈប់ដំណើរហើយស្រូបយកខ្យល់ត្រជាក់បន្ធូរអារម្មណ៍ រួចសម្លឹងទៅដើមឈើបន្តយើងនឹងឃើញថា ទោះបីជាស្លឹកចាស់ជាច្រើនបានធ្លាក់មកពិតមែន តែស្លឹកក៏ត្រៀមចេញត្រួយថ្មីនៅវេលាខាងមុខ ដូច្ឆេះយើងក៏ត្រូវរៀនដោះលែងអ្វីដែលមិនចាំបាច់ដូចធម្មជាតិដើម្បីឲ្យអ្វីថ្មីអាចចូលមកជំនួស។






