Search This Blog

គ្រូស្នេហ៍

by - January 17, 2026

គ្រូស្នេហ៍




នៅក្នុងបន្ទប់ជួល

    នារីវយ័២០ស្តើងម្នាក់ប្រឹងបិទភ្នែកទាំងកណ្តាលថ្ងៃត្រង់យ៉ាងសោកសៅក្នុងបន្ទប់ដែលងងឹត និង រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់។ នាងមិនចេញក្រៅរយះពីរថ្ងៃមកហើយ មិនហូបបាយ មិនងូតទឹកគិតតែពីយំ ហាក់ដូចជាលែងចង់រស់នៅ។

ទូរសព្ទ័នាងរោដ៍ឡើង គឺលេខរបស់នីតាមិត្តរួមការងាររបស់នាង។

-អាឡូ អាលីន

-មានការអី? 

-នេះឯងមិនមកធ្វើការទេឬ?

-គ្មានអារម្មណ៍នោះទេ!

-នេះឯងឆ្គួតទេឬ? បាត់បង់ស្នេហាហើយចង់បាត់បង់ការងារទៀតឬ? 

- គ្នាមិនខ្វល់! នាងដាក់ទូរសព្ទ័ចុះ។

    ដាលីន នារីវយ័២១ឆ្នាំ មាឌរាងមានសាច់បន្តិច ភ្នែកនាងធំ សក់វែង ។ សព្ធថ្ងៃជាបុគ្គលិក
ផែ្នកលក់នៅ ហាងអេឡិចត្រូវនិចមួយកន្លែង។ ពីរសប្តាហ៍មុននាងត្រូវបានសង្សារនាង បញ្ញារិទ្ធ សុំបែកព្រោះគេឈប់ស្រឡាញ់នាងហើយ ពោលគឺចិត្តរបស់គេបែកឆ្វេងស្រឡាញ់មិត្តរួមការងារថ្មី។

-ខ្ញុំមិនជឿថាគេឈប់ស្រឡាញ់ខ្ញុំនោះទេ!

ដានលីននៅចង់ដកពិសោធន៍ចិត្តរបស់គេ ។ នាងទៅទិញទឹកកក រួចត្រាំក្នុងអាងរហូតមាន អាការះផ្តាសាយក្តៅខ្លួន ។ នាងម៉ាប់ទូរសព្ទ័ទៅសង្សារ

-អាឡូ បងរិទ្ធ !

-មានការអីដាលីន?

-ពេលនេះអូនក្តៅខ្លួន អូនផ្តាសាយហើយ ! តើបងអាចទៅទិញថ្នាំឲ្យអូនបានទេ?

សម្លេងនាងស្អកហើយគ្មានកំលាំងកំហែង

បញ្ញារិទ្ធ សញ្ចឹងគិតមិនទាន់តប ។ គេសម្លឹងមើលដានី ដែលនៅក្បែរកំពុងផ្ទៀងស្លឹកត្រចៀកស្តាប់ សន្ទនា ។

-បងទិញថ្នាំហើយឲ្យ ផាសអេប យកទៅឲ្យដាលីនណា ។ បងរវល់ទៅមិនបានទេ!

គេដាក់ទូរសព្ទ័ចុះ

-បងនៅតែបារម្ភពីគេ! 

ដានីធ្វើឬកងង៉ក់ដាក់បញ្ញារិទ្ធ ។

-អូនឃើញទេបងមិនទៅជួបនាងទេ។ 

-ចុះបងទិញថ្នាំឲ្យនាងធ្វើអី?

-ព្រោះតែបងគួរតែសងគុណនាង ។ ពេលបងឈឺនាងក៏មើលថែបងដែរ

    ផែនការយកចិត្តអាណិតពីបញ្ញារិទ្ធបានបរាជ័យ។ អាក្ការះជំងឺរបស់ដាលីចាប់ផ្តើមធ្វើទុក្ខកំដៅឡើងដល់ ៤០អង្សារ។ នាងគិតតែយំ ខូចចិត្តដែលបញ្ញារិទ្ធ ដាច់ចិត្តទុកនាងចោល។

សម្លេងគោះទ្វារ តុកៗៗ

នីតាបានបើកទ្វារចូលដោយខ្លួនឯងព្រោះទ្វារមិនបានចាក់សោរ។

នាងដើរទៅបើកវាំងនន និងបង្អួចអោយមានខ្យល់ចេញចូល

-ឯងយ៉ាងម៉េចហើយដាលីន ?

ដាលីនកំពុងតែគ្រុនរងារឡើងញ័រខ្លួន ។ នីតាយកដៃស្ទាបថ្ងាសនាង

-ព្រះអើយ ក្តៅខ្លាំងណាស់។ ខ្ញុំនាំឯងទៅពេទ្យ។ 

-ខ្ញុំមិនចង់ទៅពេទ្យទេ។ 

-ឯងត្រូវតែទៅពេទ្យ ជាពីជំងឺទៅតតាំងជាមួយនាងដានីនោះ ។

លឺសម្តីមិត្តភក្តិនិយាយដល់ដានី ធ្វើឲ្យដាលីនប្រឹងប្រែងងើបឡើង។​ នីតាគ្រាដាលីនជិះ ផាសអែប ទៅមន្ទីពេទ្យបង្អែកនៅក្បែរបន្ទប់ជួលនោះ។គ្រូពេទ្យពិនិត្យរួចឲ្យថ្នាំអ្នកជំងឺនិងផ្តែផ្តាំថា ត្រូវមើលប្រឹងហូបនិងសម្រាកទើបឆាប់ជាសះស្បើយ។

ដាលីនបានរៀបរាប់ប្រាប់មិត្ត ពីរឿងដែលនាងធ្វើបាបខ្លួនឯងដើម្បីចង់ឲ្យបញ្ញារិទ្ធមកសួរសុខទុក្ខ នាង។

- ដាលីនអើយ ! ហេតុអ្វីឯងល្ងង់បែបនេះ!

-គ្នាគ្រាន់តែស្រឡាញ់គេខ្លាំងប៉ុណ្ណោះ។ 

-តើឯងពិតជាចង់បានគេត្រលប់មកវិញពិតមែន? 

-តើមានវិធីឲ្យគេត្រលប់មកវិញបានមែនឬ? 

-នៅម្តុំផ្ទះខ្ញុំមានគ្រូទាយដាក់ស្នេហ៍។ តើគួរទៅសាកមើលទេ? 

ដាលីនគិតមួយសន្ទុះ

-តើសាកសិទ្ធឬទេ? 

-ខ្ញុំក៏មិនដឹងដែរ! តែខ្ញុំឃើញមនុស្សទៅទីនោះរាល់ថ្ងៃ?

-ល្អ!ខ្ញុំទាល់ច្រកហើយ ! 

-ស្អែកចាំខ្ញុំនាំឯងទៅ!

ស្អែកឡើងនីតា បាននាំដាលីនទៅរកគ្រូទាយតាមសន្យា។

ថ្ងៃនេះផ្ទះគ្រូទាយហាក់ស្ងាត់ខុសពីសព្វមួយដង។ 

នៅខាងក្នុងផ្ទះមានសភាពងងឹតនិងមានតែរូបព្រះគ្រប់សាសនា ព្រះពុទ្ធ ព្រះគិ្រះ ព្រះម៉ែងគង់ស៊ីអ៊ីមទៀត។ ពួកនាងមិនអាចមើលឃើញមុខគ្រូទាយច្បាស់នោះទេ ព្រោះម៉ែគ្រូពាក់ស្បៃមុខ តែតាមសាច់ឈាមគឺហាក់ដូចមានវ័យក្មេងនោះទេ។ 

-សង្សារមានថ្មី មកដាក់ស្នេហ៍មែនទេ កូនស្រី?

ដាលីនភ្ញាក់ព្រឺត ព្រោះអ្នកគ្រូដឹងរឿងរបស់នាងទាំងមិនទាប់ប្រាប់

-ចា អ្នកម៉ែ!

-ស្នេហ៍នេះណា ដាក់បានសក្ខសិទ្ធទាល់តែធ្វើតាមគ្រូ៖

ទី១កូនស្រីនេះណាមិនត្រូវទៅចួប ឬ ទូរសព្ទ័ទៅគេទេ បើនឹកគេពេលណាក៏ត្រូវទូរសព្ទ័ទៅអ្នកផ្ទះ វិញឲ្យគ្រប់៩០ថ្ងៃ។

ទី២ កូនស្រីត្រូវស្រឡាញ់ខ្លួនឯង ទៅហាត់ប្រាណបញ្ចុះទំងន់៥គីឡូ ទិញគ្រឿងសំអាង សំលៀកបំពាក់ស្អាតមកតុបតែងខ្លួន។ពាក្យចាស់លោកពោលសេរីសួស្តីនៅលើមុខមាត់នេះឯង។នាងត្រូវញញឹមញញែមអ្នកដាក់មនុស្សទាំងផងទាំងពួង។ញញឹមនេះជាស្នេហ៍ គ្រប់មនុស្ស។ នេះក្រមួនស្នេហ៍ពណ៍ក្រហមយកទៅលាបមាត់មួយថ្ងៃ១ម្តង។

-តែប៉ុណ្ណឹងទេអ្នកម៉ែ? អត់យកថ្ងៃខែកូនចៅយកទៅគុណគូរទេ? 

-បានហើយ យកលុយ៤០០០០រ ក្នុងកាបូប​នោះដាក់ក្នុងហឹបឲ្យកុមារកំព្រាជាការរំដោះគ្រោះ រួចចេញទៅ។ 

ដាលីននៅស្ងៀមលែងសួរនាំម៉ែគ្រូទៀត។ 

នៅតាមផ្លូវ ដាលីន ជជែកនឹង នីតា

-សម្តីគ្រូដូចមនុស្សធម្មតាដែរហ្នឹង គ្មានអីគួអោយជឿនោះទេ! 

នីតាហាក់មិនសូវមានជំនឿរ

- តែគាត់ថាគ្នាមានតែ ៤០០០០រ ក្នុងកាបូបមែន។ គ្នាត្រូវធ្វើតាមគាត់ ។

You May Also Like

0 Reviews