12. Why Is me?

by - July 31, 2011

ព្រឹកស្អែកមកដល់.............., លោកវីរាបានទទួលទូរសព័្ទ..... ហើយទៅជួបលោកវឌ្ឍនះនៅធនាគា.............។
គាត់ទៅទាំងភយ័ នឹង អរ លាយគា្ន...............
លោកវឌ្ឍនះ៖  យើងសំរេចអោយលុយលោកខ្ចី ៥០០០០$ តាមការស្នើរសុំរបស់ក្រុមហ៊ុនលោក......។
លោកវីរាលឺ ហើយត្រេអរជាខ្លាំង..................!
៖ បាទ.. បាទ... ខ្ញុំសូមអរគុណលោកខ្លាំងណាស់.......!
៖ កុំអាលអរ...! វាអាស្រយ័លោកកូន ប្រុសលោក!
៖ វីរះ...? មានទាក់ទងអីហ្នឹងគេ?
៖ ខ្ញុំចង់បានគេជាចៅប្រសារ...............!
លោកវីរាទំលាក់ទឹកមុខ.....! ៖ តើលោកដឹងទេ ? គេមានសង្សារហើយ.....គេមិនស្រលាញ់ចៅលោកទេ...។
៖ ខ្ញុំដឹងទាំងអស់....ពីគេ.. ខ្ញុំជឿថាខ្ញុំមើលមនុស្សមិនខុសទេ.... គេពិតជាអាចមើលថែចៅស្រីខ្ញុំ នឹង ស្នងធនាគារ នេះ ត្បឹតខ្ញុំមានតែចៅស្រីមួយប៉ុណ្ណោះ.........!
៖ មិនអាចទេ...., តើលោកស្គាល់វីរះពីពេលណា?
៖ ខ្ញុំជួបគេតែពីរដងទេ.................. ម្តងនៅគ្លីនិចតូចមួយ. កាលនៅក្មេងអាយុប្រហែល១៦ឆ្នាំ គេបីកេ្មងស្រីមា្នក់ទៅ.... តែគ្រូពេទ្យមិននៅ.....,គេនិយាយទៅ គិលាននុបថិការ ខ្ញុំចេះ...ខ្ញុំធានា...គេបានយកថ្នាំទៅចាក់អោយនាង.... ធ្វើចលនាផ្លូវដង្ហើម... ធ្វើអោយមនុស្សគ្រប់គា្នស្រឡាំកាំង...។
ពេលគ្រូពេទ្យមកដល់ថែមទាំងសសើរពី គេដែរកា្លហាន នឹង វៃឆ្លាត......... ម្តងទៀតនៅពេលដេញថ្លៃគំរោង មុខដ៏គេមិនបានប្រែប្រួលទេ...គេរៀបរាប់យ៉ាងមានជំនឿចិត្ត សូម្បីតែចៅស្រីខ្ញុំដែរមិនដែរសសើរអ្នកណា ក៏និយាយដែរថាគេពូកែ.......។ ចៅស្រីខ្ញុំជាមនុស្សស្រីស្អាត មានសម្ថភាព.... កូនអ្នកមានជាច្រើនតាមចែចូវ.. តែខ្ញុំពេញចិត្តនឹងវីរះ..!
៖ ក្មេងស្រីនោះជាសង្សារគេ....ពួកគេកំពុងស្រលាញ់គា្ន.....ខ្ញុំពិតជាមិនអាចបំបែកបំបាក់បានទេ សុំទោស....!
៖ នេះជាអ្វីដែរខ្ញុំចង់បាន......... លោកធ្វើមិនបានជារឿងរបស់លោក...., ខ្ញុំពិតជាជឿថាមិនមានធនាគាណាហ៊ានប្រថុញដូចខ្ញុំទេ....!
និយាយគ្នាចប់លោកវីរាក៏ចេញទៅវវិញទាំងអស់សង្ឃឹម........................!
ទៅដល់ក្រុមហ៊ុនវិញលោកវីរា បានយករឿងនេះនិយាយជាមួយលោករាមន....
លោករាមន៖ ពិតជាពិបាកសំរេចិត្តមែន.....!
៖ បើខ្ញុំមិនព្រម........ តើទុកអោយបុគ្គលិកជាង៥០០នាក់អត់ការងារធ្វើ..... ក្រុមហ៊ុនត្រូវរលាយរឺ?
៖ ខ្ញុំថាលោកពិភាក្សាជាមួយវីរះសិនទៅ.........!
៖ ខ្ញុំស្គាល់គេច្បាស់ណាស់! គេស្រលាញ់ធីតាខ្លាំងជាខ្លួនគេទៅទៀត គ្មានផ្លូវគេយល់ព្រមទេ..........!
៖ តែលោកគួរតែសាកល្បង........!!
....................................................................................
អាហារល្ងាចចប់លោកវីរាបានហាវ វីរះចូលក្នុងបន្ទប់ធ្វើការដើម្បីនិយាយគ្នា.... គាត់បានសុំអោយម្តាយគេនិយាយលោងគេជាមួយ.....
វីរា៖ កូនប្រុស ប៉ាមិនដែរសុំអ្វីពីកូនទេ..?
វីរះ៖ បាទ... ខ្ញុំដឹង.....! ប៉ាមានរឿងអ្វី?
៖ តើកូនអាចឈប់ស្រលាញ់គ្នាជាមួយធីតាបានទេ??
គេក្រោកឈរឡើងច្រលោត...៖ ហេតុអី? យើងមានបានធ្វើអ្វីខុស??
អ្នកស្រីភួង៖ ស្ងប់អារម្មណ៍ណា កូន...!
វីរា៖ លោកវឌ្ឍនះ យល់ព្រមបើសិនជាកូនព្រមធ្វើចៅប្រសាររបស់គាត់!!
៖ នេះជាហេតុផល...., តើប៉ាហ្នឹងលក់សុភមង្គលរបស់កូន ប្រុសប៉ាចឹងរឺ?
៖ ស្តាប់ប៉ាណាកូន..., ប៉ាពិតជាមិនអាចបើភែ្នកមើលក្រុមហ៊ុនក្សយ័ធន នឹង មនុស្សជាច្រើនអត់ការងារធ្វើនោះទេ....., ធីតាជាមនុស្សស្រីល្អ ប៉ាដឹង..., ហេតុផលមួយនេះ ជឿថានាងព្រមបែកយ៉ាងសម្រួល.............។
គេច្រលោត៖ មិនបាន.........ប៉ាក៏ដឹងថាខ្ញុំនឹងស្រលាញ់គា្នយ៉ាងណា.... យើងស្គាល់គ្នាតាំងពីកេ្មង......ប៉ាថាទៅនាងនឹងឈឺចាប់យ៉ាងណា...?
ប៉ារបស់គេខឹងយ៉ាងខ្លាំង...ហើយគោះតុ............ ទុកពេលអោយឯងបីថ្ងៃ......ទៅបែកជាមួយនាង....ឯងជាអ្នកនិយាយរឺចាំអោយយើងនិយាយ.....ឯងដឹងក្តីបន្តិចទៅ..កូនប្រុស។ គេមិនតបក៏ដើរចេញ.........., គេឡើងទៅបន្ទប់ ...បើទ្វារទៅរានហាលរួច យកជណ្តើរ....ដាក់ឆ្លង...ហើយគោះទា្វនាង....,
នាងបើទា្វរមិនទាន់...., គេក៍ចាប់នាងអោប.......ធ្វើអោយនាងស្រឡាំងកាំង...!
៖ បងមិនបែកពីអូនជាដាច់ខាត..!
សម្តីមួយម៉ាត់នេះធ្វើអោយនាងញារមាត់នឹងតប..៖ មានរឿងអី?? បងនិយាយតាមសម្រួលមើល កុំធ្វើបែបនេះ......?
គេរៀបរាប់ពីបញ្ហាលំអឹតប្រាប់នាង...! ធីតានៅស្ងៀម........ តែបេះដូងហ្នឹងអារម្មណ៏ជ្រួលជ្របល់...។
ធីតា៖ បងហ្នឹងគិតបែបណា?
៖ បងមិនដឹង...., បងគ្រាន់តែមិនចង់បែកពីអូន.., គាត់អាត្នានិយមលក់សុភមង្គលរបស់កូនគាត់..។
៖ ចុះ ថាចឹង...!! គាត់ពិតជាពិបាក........, !
៖ សន្យាមក..?
៖ សន្យាអ្វី?
៖ ទោះជាគាត់និយាយអ្វីក៍អូនមិនអាចបែកពីបងដែរ....,.
នាងនៅស្ងៀម... អូនស្រលាញ់បង..., ក៏ស្រលាញ់ក្រុមគ្រួសារបង....សន្យាមួយនេះអូនពិតជា............
គេកាន់ដៃនាង....... ៖ គាត់ទុកពេលអោយបងបីថៃ្ងទេ.... អូនឆាប់សំរេចចិត្តទៅ...?
៖ ចុះបើយើងនៅជាមួយគា្ន តែគ្រួសារបងជំទាស់?
៖ យើងហ្នឹងរត់..........រត់ទៅអោយឆ្ងាយ....., តើដាហ្នឹងទៅជាមួយបងទេ?
៖ ភ្លាមៗអូនពិតជាវល់ៗ...អស់ហើយ....!
៖ សែ្អកបងហ្នឹងមកយកចម្លើយពីអូន............​។ កុំច្រើនពេក អោយតែយើងស្រលាញ់គ្នាគ្មានអ្នកណាមកបំបែកបានទេ....... !!
................................................................................................................................
វីរះវល់ៗដេកគិតតែងឯង៖ ព្រះជាម្ចាស់ហេតុអ្វីក៏ជាខ្ញុំ នាងហ្នឹងយំបែបណាបើខ្ញុំពិតជាបែកពីនាង??
?

You May Also Like

0 Reviews