១. ដាលីង
ខ្ញុំឈ្មោះដាលីងជាភាសាខ្មែរ មានន័យថា សំណព្វចិត្ត ។ ពិភពលោករបស់ខ្ញុំគឺស្ងៀមស្ងាត់បំផុត ខ្ញុំអាចសម្លឹងមើលពិភពលោកដ៏ស្រល់ស្អាតតែគ្មានសិទ្ធស្តាប់លឺ និងតបតគ្រប់យ៉ាងជុំវិញខ្លួន។ តែព្រះជាម្ចាស់មិនចិត្តអាក្រក់ពេកដាក់រូបខ្ញុំពេកនោះទេ ខ្ញុំមានគ្រួសារដ៏កក់ក្តៅមួយ គ្រប់គ្នាសុទ្ធតែចេះភាសារកាយវិការ ថ្នាក់ថ្មម និងយកចិត្តទុកដាក់នឹងខ្ញុំទុកដូចជា ព្រះនាង ។ គ្រប់គ្នាកាន់តែស្រឡាញ់អាណិតខ្ញុំរឹតតែធ្វើអោយខ្ញុំមិនមែនជាមនុស្សប្រក្រតី ។
បច្ចុប្បន្នខ្ញុំធ្វើការក្នុងហាង កាហ្វេរ ដែលមានឈ្មោះថា សួនការហ្វេ ។ ខ្ញុំជា មីនីចុងភៅ បន្ទាប់ពីលោកប៉ា ។
ក្រៅពីធ្វើម្ហូប ចំអិននំ និង ឆុងកាហ្វេ ខ្ញុំចូលចិត្ត ជជែកគ្នា តាមប្រពន្ធ័ទំនាក់ទំនង សង្គម ។ silence heart ជា ឈ្មោះរបស់គណនេយ្យ ហ្វេសបុក របស់ខ្ញុំ។ មានតែក្នុងពិភព online ទើបធ្វើអោយខ្ញុំមានអារម្មណ៏ថា ខ្លួនឯង មិនត្រូវបានរើសអើងជា មនុស្ស គថ្លង់។