3. oh my ghost
oh my ghost
វគ្គទី៣៖ តំណែង Chief executive officer (CEO)
កិច្ចប្រជុំសន្និបាតបានមកដល់
រាហូ ស្លៀក សំលៀកបំពាក់អាវស ក្រវ៉ាត់ករខ្មៅ អាវធំខ្មៅ និងពិសេស នាឡិការ Rolex មើលទៅឥតខ្ចោះ សក្តិសមកូនសេដ្ឋីពិតៗដើម្បីត្រៀមប្រជុំ។
បេឡា ដើរមើលរាហូមួយជុំ
"នេះសង្ហារជាងម៉ូដែលទៅទៀត ច្បាស់ណាស់ជាកូនអ្នកមានហើយ នាឡិការ Rolex Albino តម្លៃជាងមួយលានដុល្លា តើគេជាអ្នកណា " ។
មកដល់ Head Quarters Building របស់ " រាហូ Group Property " ជាអគារដែលខ្ពស់ជាងគេក្នុងទីក្រុង ។ បុគ្គលិកទាំងអស់កំពុងម្នីម្នាប្រញាប់ជូលធ្វើការ។ រាហូដកដង្ហើមធំដើរចូលទាំងតានតឹង ។
វត្តមានអ្នកប្រុសតូចរបស់ម្ចាស់ក្រុមហ៊ុន ធ្វើអោយផ្អើរអស់បុគ្គលិកក្នុងក្រុមហ៊ុន ។ ក្រុមសន្តិសុខបានមកធ្វើការ គោរពនិងអមដំណើរ ជូន សម្បិត្ត រាហូ ឡើងតាមជណ្តើរយន្តឯកជន ទៅជាន់ទី ៤៥ គឺជាន់សម្រាប់ Hall ប្រជុំ ដែលអាចទៅបានតែថ្នាក់កំពូលក្នុងក្រុមហ៊ុន។
កិច្ចប្រជុំទើបបានចាប់ផ្តើមបាន៥នាទី ។ រាហូបានបើកទ្វារចូល ។
ម្តងនេះគេមិនបានធ្វើអោយឪពុកអស់សង្ឃឹមនោះទេ ។ គ្រប់ថ្នាក់នាយក បានងើប ឈរភ្ងាក់ផ្អើរ ពីការមកដល់ស្ងាត់ៗរបស់គេ ពិសេស បងស្រីៗ និង បងប្រុសចុងរបស់គេតែម្តង។
សម្បតិ្ត ដាលីកា អាយុ ៤០ឆ្នាំ ជាបងស្រីទី១ នាងមានតួនាទីជា នាយកប្រតិបត្តនៃ បុរី " រាហូ ហូម "។
សម្បត្តិ ដាលីណា អាយុ៣៥ ឆ្នាំ ជាបងស្រីទី២ នាងមាននាទីជា នាយកប្រតិបត្តនៃ សណ្ឋគារ " រាហូ ហូថែ" ។
ចុងក្រោយគឺ បងប្រុស ម្តាយទីទៃ ដែលលោកឧញ្ញា ដាច់ខាតមិនអោយប្រើត្រកូល សម្បត្តិ ទោះជារូបគេបានមកធ្វើជាកូនអស់រយះពេល ជាង២០ឆ្នាំក៏ដោយគឺ ត្រដែត ពណ្ណារាជ អាយុ ៣៣ឆ្នាំ ។ គេមានរូបរាងសង្ហារ មិនចាញ់ រាហូ នោះទេ ដែលមានតួនាទីជា នាយក កាន់កាប់ក្រុមហ៊ុនតូចៗ ដែលជាបុត្រសម្ពន្ធ័របស់ " រាហូGroup Property " ។
រាហូបានធ្វើកិច្ចគោរពដល់ចាស់ទុំ និង ចាប់ដៃជាមួយនាយកផ្សេងៗ ។ ទោះជាបានចាកចេញពីស្រុកកំណើត អស់រយះ១០ឆ្នាំតែ រូបគេនៅតែមានសុជីវធម៏ គោរពចាស់ទុំតាមទំនៀមទំលាប់របស់ប្រទេសខ្មែរ។ ស្នាមញញឹមយ៉ាងមានមោទនភាពបានលេចឡើងលើមុខលោកម្ចាស់សម្បតិ្ត។
ការវិលត្រលប់មកវិញរបស់ រាហូ ម្តងនេះព្រោះតែគេបានទទួលសំបុត្រពី ពេទ្យប្រចាំគ្រួសារដែល បញ្ជាក់ពីស្ថានភាព សុខភាពឪពុករបស់គេថា ចាំបាច់ត្រូវតែទទួលការវះកាត់ជាដាច់ខាត។
ពិសេសគឺការគំរាមគំហែងមិនព្រមទៅវះកាត់ពីឪពុក បើរាហូមិនត្រលប់មកវិញ ដើម្បីគ្រប់គ្រងនិងធានានូវស្ថេរភាពក្រុមហ៊ុន។
កិច្ចប្រជុំបានចាប់ផ្តើមបន្ត។ ក្រុមនាយកបានធ្វើបទបង្ហារពីរបាយការណ៍ ហរិញ្ញវត្ថុ និង គំរោងអភិវឌ្ឍន៍បន្តទៅឆ្នាំក្រោយ ។
ចុងក្រោយដល់វេនលោកសម្បតិ្ត
" ខ្ញុំបានបង្កើតក្រុមហ៊ុននេះអស់រយះ៤០ឆ្នាំ ខំប្រឹងអស់កំលាំងកាយចិត្ត ។ ខ្ញុំសូមអរគុណ ដល់នាយក គ្រប់រូបដែលបានគ្រៀកស្មា ធ្វើដំណើរទៅមុខទោះក្នុងស្ថានភាពបែបណាក្តី សូមលោកបន្តដំណើរបែបនេះរហូត ទោះជាអវត្តមានរូបខ្ញុំក្តី។"
គ្រប់គ្នាស្រឡាំងកាំង ពីការប្រកាសចូលនិវត្តន៍ របស់លោក ម្ចាស់សម្បតិ្តក្នងវយ័៧៥ឆ្នាំ។
" សម្បតិ្ត រាហូ នឹងត្រូវបន្តដំណែងជា Chief executive officer (CEO) ចាប់ពីថ្ងៃនេះតទៅ " ។
0 Reviews