4. oh my ghost

by - January 25, 2024

 oh my ghost  

វគ្គទី៤ ៖ រាហូចាប់ចន្ទ ឬ សូគ្រាស


 

បន្ទាប់ពីលាលែងដំណែងរួចរាល់ហើយ លោកសម្បតិ្តបានរៀបចំពីធីជប់លៀង 
" ពីធីចូលនិវត្តន៍ និង ការប្រកាសតួនាទីរបស់រាហូ " ។ គាត់បានណែនាំ កូនប្រុស ទៅកាន់បណ្តាលអ្នកវិនិយោគទាំងអស់ " ។ រូបគាត់ហាក់រៀបចំផ្លូវដើរទុកអោយកូនប្រុស ដោយខ្លាចការវះកាត់មិនជោគជ័យទៅហើយ ។ 
លោកសម្បតិ្ត " សូមលើកកែវ ឡើងដើម្បីជោគជ័យអ្នកជំនាន់ក្រោយ! " 
ស្រាដែលគ្រប់គ្នាលើក មិនមែនសុទ្ធតែស្រាសាទរនោះទេ ក្នុងនោះក៏ស្រាច្រណែន របស់មនុស្សមួយចំនួន ផងដែរ។ 
លោកស្រី ដាណា ដែលជាប្រពន្ធក្រោយបានរំលឹក " លោកម្ចាស់ មិនត្រូវទទួលស្រាច្រើនពេកទេ​" 
" យើងដឹងហើយ !" ។
ក្រោយចប់ពីធី លោកម្ចាស់បានហៅ កូនទាំង៤មកជុំគ្នាប្រកាសបណ្តាំមរតក 
សម្បត្តិដាលីកា " លោកប៉ា នឹងវះកាត់ជោគជ័យ ពួកយើងនឹងមកស្តាប់ប៉ាប្រកាសដោយខ្លួនឯង" 
សម្បត្តិដាលីណា " មែនហើយ លោកប៉ានឹងវះកាត់ជោគជ័យ កូនបានទៅបន់ស្រន់ ជូនលោកប៉ារួចហើយ"
លោកសម្បត្តិ " រឿងហេតុគ្មានអ្នកណាអាចស្មានដល់ ថាមានថ្ងៃស្អែករឺអត់ទេ " 
រាហូ " កុំនិយាយបែបនេះ ខ្ញុំមានរឿងជាច្រើនត្រូវការប៉ាណែនាំ រាហូគ្រុប គឺត្រូវការប៉ា " 
ពណ្ណារាយ " មែនហើយលោកម្ចាស់ " ។ 
លោកសម្បត្តិ " ដាលីកា ដាលីណា ពណ្ណារាយ បើអត់ពីយើងទៅត្រូវតែជួយ រាហូ គ្រប់គ្រងក្រុមហ៊ុន " ។ ទោះក្រុមហ៊ុន មានឈ្មោះថា រាហូ ដូចជាឈ្មោះរបស់ប្អូនក្តី​ តែគឺក្រុមហ៊ុនរបស់កូនគ្រប់គ្នា"។ 
មេធាវីបានប្រកាសបណ្តាំមរតកដូចតទៅ ៖
១.​សម្បត្តិ ដាលីកា ជាម្ចាស់ភាគហ៊ុន ១០% លើទ្រព្យសម្បត្តិសរុប ៦០% ។
២.សម្បត្តិដាលីណា ជាម្ចាស់ភាគហ៊ុន ១០% លើទ្រព្យសម្បត្តិសរុប ៦០% ។
៣.ត្រដែតពណ្ណរាយ ជាម្ចាស់ភាគហ៊ុន ១០% លើទ្រព្យសម្បត្តិសរុប ៦០% ។
៤. ចំនែក សម្បត្តិ រាហូ ជាម្ចាស់ភាគហ៊ុន ៣០% លើទ្រព្យសម្បត្តិសរុប ៦០%។
ភូមិគ្រិះ សម្បត្តិ និង ដី គ្រប់កន្លែងចែកទៅ លោកស្រីដាណា ដែលជាភរិយាក្រោយ។

រាហូនៅតែជាមនុស្សតែម្នាក់ដែលទទួលទ្រព្យច្រើនជាងគេ មិនមែនព្រោះតែគេជាកូនប្រុសតែម្នាក់ ឬ កូនសំណព្វរបស់គាត់ទេ គឺរាហូជាក្មេងដែលសមត្ថភាពឆ្លាតលើសគេ និង អត្តចរឹកសណ្តោសប្រណី ។

ថ្ងៃវះកាត់លោកសម្បត្តិបានមកដល់ តែលោកហាក់មិនញញឺតនឹងសេចក្តីស្លាប់ ។ 
ខណះសំរាកលើគ្រែត្រៀមរុញចូលបន្ទប់វះកាត់ លោកបានកាន់ដៃ រាហូ 
" រីករាយថ្ងៃកំណើតកូនប្រុស យើងពិតជានឹកម្តាយឯងខ្លាំងណាស់" .
" កុំនឹកអ្នកម៉ាក់ លោកប៉ាត្រូវត្រលប់មកវិញ ខ្ញុំរង់ចាំប៉ា " ទឹកភ្នែកគេដកលើដៃឪពុក។ "

គ្រូពេទ្យ​ជាអ្នកសង្រ្គោះជីវិត​  តែមិនមែនព្រះនោះទេ។ ការកើតចាស់ឈឺចាស់ ជាវត្តន៍នៃជីវិតរបស់មនុស្សគ្រប់រូបទោះលោកជាសេដ្ឋីរស់ក្នុងគំនរមាសប្រាក់ក្តី។
គ្រូពេទ្យបានចេញមកវិញជាមួយដំណឹងសោកសៅ
"សុំទោសពួកយើង ខំប្រឹងអស់ពីលទ្ធភាពទៅហើយ " ។ គ្រប់គ្នាតក់ស្លុតនឹងដំណឹងសៅនេះណាស់។

ដាលីកា ដាលីណា និង អ្នកស្រីដាណា បានយំអោបសព លោកម្ចាស់។​ ចំនែករាហូបានត្រឹមឈរសម្លឹង មើលសពទាំងក្តីឈឺចាប់។ អ្នកស្រីដាណា បានរៀបចាត់ចែងយកសពលោក សម្បត្តិត្រលប់ទៅភូមិគ្រិះវិញ។ ម៉ោងជិត១២  យប់ រាហូបានត្រលប់ទៅ Apartment ។ នាយបើកទ្វារ ចូលក្នុងបន្ទប់ រួចឈរដើរទៅបិទបង្អួចតែគេនៅឈរ សម្លឹងមើល ព្រះចន្ទពេញវង់ ។ មួយសន្ទុះក៏មានបាតុភូត ចន្ទគ្រាស  ឬ ដែលគេនិយមហៅថា រាហូចាប់ចន្ទបានកើតឡើង។

ចំណេះដឹងទូទៅ ៖ ដូចម្តេចដែលហៅថាបាតុភូត ចន្ទគ្រាស? 
*** បាតុភូត​ចន្ទ​គ្រាស​កើតឡើង​នៅពេល​ផែនដី​គោចរ​នៅ​ចន្លោះ​ព្រះ​ចន្ទ និង​ព្រះអាទិត្យ (ចន្ទគ្រាសកើតឡើងតែនៅពេលព្រះអាទិត្យ ផែនដី និងព្រះចន្ទស្ថិតនៅត្រង់ជួរលើប្លង់តែមួយគ្នា)  ។ ពេលនោះ ផែនដី​នឹង​ជះ​ស្រមោល​ឡើង​ទៅលើ​ព្រះ​ចន្ទ។ ស្រមោល​របស់​ផែនដី​អាច​បាំង​ទាំងមូល (ចន្ទ​គ្រាស​ទាំងមូល) ឬមួយ​ផ្នែក (ចន្ទ​គ្រាស​មួយផ្នែក) នៃ​ពន្លឺ​របស់​ព្រះអាទិត្យ បណ្ដាលឱ្យ​ព្រះ​ចន្ទ​ត្រូវ​ងងឹត។

នៅពេលដែលពន្លឺចន្ទចាប់ផ្តើមងងឹតបានធ្វើអោយរាហូ​ ដួលស្រែយំយ៉ាងខ្លាំង ដួលប្រកាច់ទៅលើឥដ្ឋ។ 
បេឡា បានឃើញទិដ្ឋភាពបែបនេះ នាងចាប់ផ្តើមស្លន់ស្លោរ 
"តើគេមានជំងឺ គាំងបេះដូង ឬ ឆ្គួតជ្រូក"។ នាងឆ្លេរឆ្លា ដើរទៅដើរមក ។ 
" តើខ្ញុំត្រូវតេហៅឡានពេទ្យឬ? តើខ្មោចហៅឡានពេទ្យដូចម៉េចបើគេមើលមិនឃើញ ស្តាប់ខ្ញុំមិនលឺផង" ។ 
"ខ្ញុំៗ​ មិនចង់អោយលោកស្លាប់ដូចជាខ្ញុំទេ !!!" 
រាហូចាប់ផ្តើមថប់ៗដង្ហើមរកកលចង់សន្លប់ ។ បេឡាមិនអាចទ្រាំមើល រាហូ ដូចចង់ស្លាប់បែបនេះទេ។
នាងស្ទាបដង្ហើមរបស់គេ រួចធ្វើសង្គត់ទ្រូងធ្វើចលនាបេះដូង ហើយថែមទាំងធ្វើផ្លុំខ្យល់ដង្ហើមទៀតផង ដែលជាវីធីសង្គ្រោះបឋម។ នាងយកដៃទះមុខរបស់គេ 
" ដឹងខ្លួនឡើងៗ លោកកុំស្លាប់អោយសោះ " ។ 
រាហូបានដឹងខ្លួនព្រោះ បានលឺសម្លេងមនុស្សស្រី ដាស់គេ ក្នុងសម្លេងភ័យញរ័។ នាយប្រើកំលាំងបើកភ្នែក ។ ស្រមើលមនុស្សស្រីស្អាតដូចទេពអប្សរ បានលេចឡើងក្នុងកែវភ្នែកគេ។ 
" នាងជានរណា ? " 

រាហូកើតក្នុងឆ្នាំ រោង ម៉ោង១២យប់នៅពេលដែលមានចន្ទគ្រាសទាំងមូល ឬ រាហូចាប់ចន្ទ ទើបគេមានឈ្មោះថា រាហូ ។  ម្តាយបានលាចាកលោកពេលសម្រាលកូនប្រុស ទើបបងស្រីរបស់គេខឹងនឹងប្អូនប្រុស ។
រាហូត្រូវបានគ្រូហុងស៊ុយទាយថា ជាស្តេចនាគក្នុងចំនោមមនុស្ស រូបគេនឹងក្លាយជាសេដ្ឋី ឬ អ្នកដឹកនាំ ក្នុងអាយុ ៣០ឆ្នាំ។ រាហូ ស្អប់ចន្ទគ្រាស និង ថ្ងៃកំណើតជាខ្លាំង ព្រោះរូបគេជាក្មេងគ្មានម្តាយ ។ 


You May Also Like

0 Reviews