5. oh my ghost
oh my ghost
វគ្គទី៥ ខ្មោចតាមថែរក្សា
"នាងជាអ្នកណា ?"
បេឡាងាកមើលជុំវិញខ្លួន ព្រោះមិនដឹងថាគេមើលឃើញនាង
"គឺនាង រ៉ូបក្រហម នាងចូលផ្ទះខ្ញុំបានយ៉ាងម៉េច " នាយនិយាយទាំងអស់កំលាំងប្រឹងងើបពីដី
បេឡាយកដៃខ្ទប់មាត់ ភ្ងាក់ព្រឺត
"លោក លោក មើលឃើញខ្ញុំ"
"ហេតុអ្វីខ្ញុំមិនអាចឃើញនាង ខ្ញុំមិនបានពិការភែ្នកឯណា ? " រាហូប្រឹងងើបតែដួលទៅវិញ ។ បេឡាក៏សម្រេចចិត្តគ្រាគេឡើងទៅអង្គុយលើសាឡុង ។
" លោកយ៉ាងម៉េចហើយ? លោកគួរតែទៅពេទ្យទៅ?"
"នាងមិនទាន់ឆ្លើយនឹងខ្ញុំទេ នាងជាអ្នកណា?"
បេឡដកដង្ហើមធំ " ខ្ញុំខ្លាចលោកសន្លប់ម្តងទៀតណាស់ " នាងដើរទៅចាក់ទឹកអោយរាហូដើម្បីអោយគេសម្រួលអារម្មណ៍ត្រៀមនឹងទទួលយករឿងមិនគួរជឿរ
នាយកំលោះ ទទួលទឹក ព្រមទាំងដង្ហើមមួយៗ។
" ខ្ញុំ គឺ ថា គឺថា ខ្ញុំគឺ មិនមែនមនុស្សនោះទេ ។ ខ្ញុំក៏មិនយល់ដែលហេតុអ្វីលោកស្រាប់តែអាចមើលឃើញខ្ញុំ " ។
រាហូយកដៃច្បូតសក់ព្រោះអាការះឈឺក្បាល ។
" ថ្ងៃនេះមានរឿងជាច្រើនកើតឡើង ខ្ញុំហត់ណាស់ ខ្ញុំឈឺក្បាល ខ្ញុំហេវហត់អស់កំលាំង ។ ខ្ញុំលែងចង់ដឹងថានាងជាអ្នកណាទេ នាងចេញទៅ "
បេឡាមុខស្រពោន ព្រោះនាងមើលទៅគេពិតជា មនុស្សដែលគ្មានកំលាំង និង សោកសៅពិតមែន។
" ខ្ញុំគ្មានកន្លែងត្រូវទៅទេ ។ ខ្ញុំជាវិញ្ញាណឬ ព្រលឹងខ្មោច " ។ រាហូដកដង្ហើមធំជាថ្មី
" តើខ្ញុំគួជឿរនាងដោយរបៀបណា ? "
" ថ្ងៃមុនគឺថ្ងៃលោកធ្លាក់លើជណ្តើរ ខ្ញុំជាអ្នកជួយលោក ។ តុនិងជណ្តើរ មានចលនាមិនមែនជំនាញបន្ទប់នោះទេ គឺ ខ្ញុំ ! "
រាហូបិទភ្នែករំលឹកការចងចាំទាំងមិនចង់ទទួលស្គាល់ ។
" ចឹងនាងបំបាំងកាយ ទៅកន្លែងផ្សេងសិនទៅកុំអោយខ្ញុំឃើញទៅ ខ្ញុំឈឺក្បាលណាស់ ។ មានរឿងជាច្រើនកើតឡើងក្នុងថ្ងៃនេះ ខ្ញុំទទួលយកមិនទាន់បានទេ។ "
" មនុស្សធម្មតាគឺមិនអាចមើលខ្ញុំឃើញទេ តែលោកគឺអាច តើអោយខ្ញុំបំបាំងខ្លួនដូចម៉េច? ចឹងខ្ញុំ ឡើងទៅបន្ទប់ខាងលើ លោកនៅទីនេះទៅ " ។
នាយយកដៃឈ្លីក្បាល
" លោកគួរតែលាបថ្នាំសិនទៅ ខ្ញុំខ្លាចលោកប្រកាច់ទៀតណាស់ "
រាហូមើលទៅនាងមិនបានគួរអោយខ្លាចទេ តែបែរជាគួរអោយស្រឡាញ់ព្រោះតែនាងយកចិត្តទុកដាក់ នឹងគេមិនបានលងបន្លាចធ្វើបាបគេ ដូចពាក្យអ្នកដទៃនិទានពេលជួបខ្មោចនោះទេ។ ជាពិសេសសភាពគេពេលនេះ ពិតជាត្រូវការអ្នកមើលថែដើម្បីមានកំលាំងចូលរួមបុណ្យសពឪពុក និង រក្សាស្ថេរភាព ភាគហ៊ុនរបស់ក្រុមហ៊ុន។
រាហូនិយាយតិចៗ " តើនាងអ្នកជួយខ្ញុំទេ ពេលនេះខ្ញុំពិតជាគ្មានកំលាំងទេ "
"តើខ្ញុំអាចជួយអ្វីលោកបាន?"
" ជួយដាំបបរ និង ទៅយកថ្នាំឈឺក្បាលនៅថតតុក្នុងបន្ទប់បានទេ "
"លោកបិទភ្នែកសម្រាក ចាំខ្ញុំធ្វើ! " ។ នាងបានប្រើកំលាងពិសេសរបស់នាងធ្វើការទាំងនោះ។
២០នាទីក្រោយបបរបានឆ្អិន ។ នាងដាស់រាហូ
" លោក បបរឆ្អិនហើយ " ។ នាយបើកភ្នែកសម្លឹងមើលបេឡា នឹកក្នុងចិត្ត តើនាងពិតជាព្រលឹងខ្មោចមែនឬ ។
រាហូងើបឡើងអង្គុយ ញាំបបរ ទាំងស្ងប់ស្ងាត់ រួចយកផឹកថ្នាំឈឺក្បាល ។
"អរគុណ "
បេឡាញញឺម " លោកបានធូរខ្លះនៅ? " ស្នាមញញឹមខ្មោចកំពុងទាក់បេះដូងមនុស្សលោកហើយ។
"បានធូរខ្លះហើយ ! នាងជាអ្នកណា ឈ្មោះអ្វី ? "
"លោកមិនស្គាល់ខ្ញុំទេ ល្បីប៉ុនខ្ញុំហើយនៅមិនមានអ្នកស្គាល់ទៀត " ជំងឺស្រីស្អាតនាងចាប់ផ្តើមរើ ឡើងទៀតហើយ ។ នាយក្រវីក្បាល
"ខ្ញុំឈ្មោះ ដេឡា បេឡា ជាអ្នកបង្ហាញម៉ូត លោកអាចស្វែងរកតាម internet បាន ។ ខ្ញុំមិនទាន់ស្លាប់ទាំងស្រុងទេ ខ្លួនខ្ញុំនៅមន្ទីពេទ្យ តែវិញ្ញណខ្ញុំហាក់ឃុំនៅទីនេះ ចេញមិនរួចទាល់តែសោះ។ "
រាហូយកទូរសព្ទ័ស្វែងរកឈ្មោះនាងដើម្បីប្រាកដថាអ្វីដែលនាងនិយាយជាការពិត។
អ្វីដែលនាងនិយាយជាការពិតមែន នាងមិនបានកុហកគេនោះទេ។
" នាងសម្លាប់ខ្លួន "
" ទេ! ខ្ញុំមិនបានសម្លាប់ខ្លួននោះទេ ! គឺគេតាមសម្លាប់ខ្ញុំ "
"តើខ្ញុំអាចជួយអ្វីនាងបាន ? "
"លោកអាចដោះយន្ត័ដែលគេបិទមុខបន្ទប់បានទេ និងជួយទៅមើលខ្ញុំក្នុងមន្ទីពេទ្យ។ ចុះ លោកឈ្មោះអ្វី ? "
" រាហូ "
" សម្បត្តិរាហូជាកូនសេដ្ឋី សង្សាររបស់ដាវីន ដែលបង្ខំអោយនាងយកកូនចេញទាល់តែស្លាប់នោះមែនទេ" នាងនិយាយរួចក្រោកឈរ ។ រាហូថែមរឿងឈឺក្បាលមួយទៀតហើយ ។ នាយសម្លឹងមើលនាឡិការចំម៉ោង៣ភ្លឺ។
"មានរឿងត្រលប់ត្រលិនជាច្រើន កើតឡើងផ្ទួនៗគ្នា ក្លាយជា CEO លោកប៉ាទើបតែស្លាប់ថ្ងៃនេះ មើលឃើញខ្មោច ហើយឥលូវថាខ្ញុំមានសង្សារឈ្មោះដាវីនទៀត ។ ខ្ញុំពិតជា សម្បត្តិរាហូ ពិតមែនតែខ្ញុំទើបតែ មកពីអាមេរិចសប្តាហ៍មុននោះទេ ខ្ញុំនៅទីនោះ១០ឆ្នាំទៅហើយ ។ "
បេឡាយល់ហើយ " ដូចច្ឆេះមានគេមួលបង្កាច់លោកហើយ ។ "
"ខ្ញុំចង់ដេកយកកំលាំងទៅរៀបចំបុណ្យសពលោកប៉ា។ បើនាងមិនអាចទៅណា សូមនាងគោរពឯកជនភាពរបស់ខ្ញុំផង ពេលទំនេរខ្ញុំនឹងរើរចេញ។ ខ្មោចនឹងមនុស្សមិនគួរនៅជាមួយគ្នាទេ " នាយក្រោកដើរឡើងទៅបន្ទប់សម្រាក ។
"តែលោកជាក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំ " នាងដើរតាមគេ
" ឈប់ដើរតាមខ្ញុំ ! ចាំខ្ញុំគិតមើលសិន ! ហើយកុំធ្វើខ្លួនដូចជាខ្មោចអោយសោះបើសិនចង់អោយខ្ញុំជួយ " ។
បេឡានៅស្ងៀមឈប់តាមគេហើយគិត
" កុំធ្វើខ្លួនដូចជាខ្មោចអោយសោះបើសិនចង់អោយខ្ញុំជួយ! តើគេចង់បានន័យដូចម្តេច ?"
0 Reviews