7. oh my ghost

by - February 20, 2024

oh my ghost 

 វគ្គទី៧​ : ជាខ្មោច​ ឬ​ ទេវតា​👻😇???

ក្រោយពីឃាតករតាមសម្លាប់ រាហូបានទៅរាយការណ៍ទៅប៉ូលីសដើម្បីមើលភិនភាគឃាតករ និង រកអង្គរក្ស ដើម្បីរក្សារសុវត្ថភាពបន្ថែម ។

នៅក្រុមហ៊ុន រាហូ គ្រុប ។ រាហូបានហៅបងស្រីៗ និង ពណ្ណារាយ មកប្រជុំដោះស្រាយបញ្ហាដែលកើតមានឡើង។

រាហូ៖ " ខ្ញុំនឹងដោះស្រាយបញ្ហាដែលកើតមានឡើងនេះ ក្នុងនាមជាបងប្អូនរួមសហការណ៍មិនមែនជាស៊ីអ៊ីអូ នោះទេ។ បងក៏ដឹងថាខ្ញុំមិនចង់លូកដៃចូលការងារបងនោះទេ។ ដំបូងគឺបងលីកា ផ្ទះក្នុងគំរោង អ៊ីលីត ត្រូវបានអតិថិជន១០ផ្ទះរាយការណ៍ពីគុណភាពសំណង់មានជ្រាបទឹក និងប្រះ"

លីកា" បងបានអោយក្រុមការងារទៅជុសជុល ព្រមទាំងធានានូវគុណភាពក្នុងរយះពេល៣ឆ្នាំ "

រាហូ៖" ខ្ញុំមិនដែលសង្សយ័លើសម្ថភាពការងារបង និង បងថ្លៃនោះ​ទេ​ ប៉ុន្តែការជុសជុលមិនមែនជាឬស គល់នៃដំណោះស្រាយនោះទេ។ បងត្រូវត្រួតពិនិត្យឡើងវិញលើការងារប្រើប្រាស់វត្ថុធាតុដើម និង បទដ្ឋាន បច្ចេកទេស ជាយោបល់សូមបងរកក្រុមហ៊ុនឯកជនមកចាត់ចែងរឿងនេះ ។ អ្វីដែលមើលមិនឃើញគឺ ដង្គូវក្នុងសាច់ "

លីកា៖ " ល្អបងនឹងទាក់ទងក្នុងក្រុមហ៊ុនឯកជនមកធ្វើការវាយតម្លៃលើគុណភាពសំណង់ជាថ្មី "

រាហូ៖" បងស្រីទី២ ហេតុអ្វីការលក់បន្ទប់ក្នុងត្រីមាស

ទី៣ធ្លាក់ចុះរហូត៥០ភាគរយ ?"

លីណា៖" តាមបងដឹងគឺមាន influencer fb ដ៏ល្បីម្នាក់បានមក review សណ្ឋាគារ និង ម្ហូបអាហាររបស់យើង ថាខ្វះអនាម័យ និង ថ្លៃមិនសមជាសណ្ឋាគារផ្គាយ៥ "

រាហូ " តើពិតដូចជាគេ និយាយដែលឬអត់ថាខ្វះអនាម័យ "

លីណា៖" តាំងពីដើមគឺមេចុងភៅរក្សាអនាម័យបានល្អណស់ ។ បងគិតថាមួយរយះទៀតពេលវីដេអូ នាងស្ងប់ស្ងាត់នោះ ភ្ញៀវនឹងមានធម្មតាវិញហើយ " ។

រាហូ ៖" បេីភ្ញៀវចូលចិត្តមើលការ​ review របស់influencer fb បងគួររកអ្នកដែលល្បីជាងនាងនោះមកហើយ បកស្រាយថាមិនដូចអ្វីដែលបានល្បីនោះទេ។ ពិសេសបងអាចឆែកមើលកាមេរ៉ាសុវត្ថភាព តើមានគេលេខល្បិចនឹងយើងក៏ថាបាន "។

លីណា៖" បងក៏គិតថាប្រហែលជាមានគេលេងល្បិចដាក់យើងហើយ "

រាហូ ៖ " បងស្រីក៏ត្រូវតាមដានចុងភៅយើងដែរ "

លីណា៖" ល្អបងមើលកាមេរ៉ាសុវត្ថភាពក្នុងផ្ទះបាយថាបានរក្សារអណាម័យបានខ្ជួនខ្ជាន់ឬអត់"។

រាហូ ៖ "បងពណ្ណារាយ តើមានអ្នករងគ្រោះប៉ុន្មាននាក់ ដែលមានប្រតិកម្មស្បែក?"

ពណ្ណារាយ ៖" គឺ២០នាក់ ។ បងបានចាត់អោយគេយកប្រាក់សំណងទៅសងជនរងគ្រោះហើយ ។ "

រាហូ៖" តើបងមានបញ្ចូនគំរូផលិតផលយើង និង ផលិតផលអ្នករងគ្រោះទៅមន្ទីពិសោធន៏ឬនៅ?”

ពណ្ណារាយ៖ "​កំពុងតែងរងចាំលទ្ធផល។ "

រាហូ៖ "ប្រមូលផលិតផលក្នុងទីផ្សារមកវិញសិនមករហូតចេញលទ្ធផល "

ពណ្ណារាយ៖ "​ បងគិតថាពួកគេប្រើប្រាស់ផលិតផលក្លែងក្លាយច្រើនជាង "

រាហូ ៖ "​ ខ្ញុំក៏គិតបែបនេះដែរ ! តែចៀសវាងមានអ្នករងគ្រោះបន្ត" ។

ពណ្ណារាយ​៖ "បងលឺមកថាមានឃាតករតាមសម្លាប់ឯង"

រាហូ៖ " បងទទួលពត័មានរហស័មែន !"

ពណ្ណារាយ​៖ " គឺមិត្តបងជាស្នងការ ជួបគ្នាព្រឹកមិញនេះ"

លីណា​៖​" ត្រលប់មកនៅភូមិគ្រិះសម្បតិ្តវិញមក មានសុវត្ថភាពជាង"

រាហូ ៖" បងដឹងហើយ ខ្ញុំចូលចិត្តនៅម្នាក់ឯង ។ តែខ្ញុំកំពុងរកអង្គរក្សម្នាក់ដែរ !"

ពណ្ណារាយ ៖" អង្គរក្ស ក៏មិនអាចការពារឯងបាន២៤ម៉ោង ដូច្ឆេះឯងត្រូវប្រុងប្រយត្ន័ ។ តើអាចជាដៃគូ ប្រជែងការរកស៊ីរបស់យើងទេ" ។

រាហូ៖" ខ្ញុំក៏នឹងចងចាំពាក្យ​បង "។

...............................................................................................

រាហូត្រលប់មក apartment វិញ

បេឡា៖" យ៉ាងម៉េចហើយមានតំរុយពីប៉ូលីសទេ"

នាយក្រវីក្បាល " ឃាតករបិទមុខជិត ដឹងតែភិនភាគកំពស់នឹងមាឌប៉ុណ្ណោះ"

"តើពេលណាលោកដោះយន្ត័ចេញពីមុខបន្ទប់ ហើយទៅមើលខ្ញុំនៅមន្ទីពេទ្យ "

បេឡេនិយាយមិនទាន់ចប់ គេក៏ដើរទៅហែកយន្ត័ដែលបិទលើទ្វារនោះចេញ។

បេឡសាកល្បងដើរចេញក្រៅ ។ នាងអររួចទៅអោបរាហូ

"ទីបំផុតខ្ញុំមានសេរីភាពហើយ !"

" ចឹងនាងអាចទៅនៅកន្លែងផ្សេងបានហើយ"

"លោកនេះរមើលគុណណាស់ ខ្ញុំជួយលោកដល់ទៅ៣ដង។ ពេលនេះយើងជិះលើទូកតែមួយហើយ "

រាហូអស់សំណើច​ ......... "តើដូចគេនិយាយឬ ថារាសីវាស្រុតចុះខ្លាំងទើបមើលឃើញខ្មោចបែបនេះ "

" តែខ្ញុំតែងតែជួយលោក មិនបានលងបន្លាចលោកដូចខ្មោចដទៃទេ " នាងអន់ចិត្ត

"ចឹងនាងជាទេវតា ព្រោះគេតែងនិយាយថាមានតែទេវតាទេដែលជាជួយមនុស្ស "

" មែន!! មួយម៉ាត់នេះខ្ញុំពេលចិត្ត ! លោកចង់ហូបអ្វីខ្ញុំទៅធ្វើ" នាងចាប់ផ្តើមជោ

"នេះនាងលែងហ៊ានអោយខ្ញុំកំម៉ង់ម្ហូបហើយមែនទេ! "

" មិនសុវត្ថភាពទេ លើកក្រោយគេប្រហែលដាក់ថ្នាំបំពុលលោកម្តង"

"សមហេតុផលដែរ ចឹងនាងទៅឆាបាយទៅខ្ញុំទៅងូតទឹកសិន " ! រាហូគិតក្នុងចិត្ត

" នាងនៅទីនេះក៏ល្អ ផ្ទះក៏នាងសំអាត ម្ហូបក៏នាងចង់ធ្វើ ហើយជួយពេលមានឃាតករទៀត។ នាងដូចជាទេវតាច្រើនជាងខ្មោចពិតមែន" ។


You May Also Like

0 Reviews