6. oh my ghost

by - February 20, 2024

oh my ghost 

 វគ្គទី៦​ : ឃាតករតែមួយ????



ក្រោយពីការចែកឋានរបស់លោកម្ចាស់សម្បតិ្ត ភាគហ៊ុនបានធ្លាក់ចុះយ៉ាងគំហុក ។ ក្រុមហ៊ុនមួយចំនួន ជួបប្រទះនឹងបញ្ហាដូចជា បុរីស្រាប់តែមា្ចស់ផ្ទះរិះគ​ន់សំណង់គ្មានគុណភាព សណ្ឋាគារត្រូវបានដកនូវស្ទង់ដារ ផលិតផលគ្រឿងសំអាងធ្វើអោយប៉ះពាល់ស្បែកមុខរបស់អ្នកប្រើប្រាស់ ជាដើម ។
រាហូត្រលប់មកដល់ផ្ទះយប់ជ្រៅស្ទើររាល់ថ្ងៃ ហើយត្រូវយកឯកសារយកមកពិនិត្យនៅផ្ទះទៀតបន្ថែមទៀតផង។ តំណែងមួយនេះកំពុងតែសាកល្បងសមត្ថភាពរបស់គេហើយ។

ម៉ោង១១យប់ទៅហើយ រាហូកំពុងតែយកឯកសារមួយគំនរធំនឹងដៃ រហូតធ្លាក់ចុះព្រោះគេដកដៃម្ខាងចាក់សោរបន្ទប់ ។ ឃើញឯកសារធ្លាក់រាយពេញដី ​បេឡាដើរមកជួយរើសឯកសារ ។
"លោកញុំាបាយល្ងាចឬនៅ "
"ខ្ញុំកំម៉ង់រួចហើយ បន្តិចទៀតមកដល់ហើយ ។ អរគុណ "
"លោកធ្វើការបែបនេះ ឆាប់ស្លាប់មិនខាន " បេឡានិយាយមិនបានគិត
"ខ្ញុំក៏មិនសូវចង់រស់ដែរ " ។
កណ្តឹងបានរោដ៍ ។
"ប្រហែលជាអ្នកដឹកម្ហូបហើយ "
រាហូដើរទៅបើកទ្វារ
បុរសម្នាក់ ស្លៀកឯកសណ្ឋានជាអ្នកដឹកម្ហូប និងពាក់មួយការពារ បានយកកញ្ចប់ម្ហូបមក ។
ពេលដែលរាហូទទួលរួចហើយតែ បុរសបែរជាសម្រុកចូលផ្ទះតាមគេពីក្រោយ ។ អ្នកដឹកម្ហូបបានដកកំបិត ស្នៀតចេញមក ។ បេឡាឃើញបែបនោះស្រែក
"រាហូ ប្រយត្ន័ គេចង់ចាក់លោកហើយ "
លឺបេឡាស្រែក រាហូ ងាកក្រោយគប់ម្ហូបទៅលើគេ ។ ឃាតករ ចាប់កអាវរាហូរួចច្រានទៅដី ។ គេបំរុងចាក់រាហូទៅហើយតែបែជាចាក់មិនត្រូវដូចជាមានកំលាំងអ្វីច្រានកាំបិតមិនអោចចាក់ចំ។ ឆ្លៀតពេលដែល​ដែល បេឡាជួយទប់កំាបិត និង ឃាតករកំពុងគ្មានសមាធិនោះ រាហូច្រានគេចេញវិញ ។
ដោយសារតែឃាតករនោះជាមនុស្សរហស័រហួន គេបានគ្រោករត់ចេញបាត់យ៉ាងលឿន ។​ រាហូកំពុងតែរៀបទៅតាមឃាតកតែបេឡាឃាត់
" លោកកុំទៅ! ខ្ញុំមិនអាចចេញទៅក្រៅនោះទេ "
នាងនៅស្ងៀមហើយភ្លឹកនឹងព្រឹត្តការណ៍នោះ
" ហេ នាងកំពុងភ្លឹកអីហ្នឹង " រាហូដាស់អារម្មណ៏នាងអោយវិញ
" លោកដឹងទេ​! ឃាតករនោះមានស្នាមសាក់នៅនឹងដៃរូបសត្វពស់ ដូចនឹងឃាតករកាល២ឆ្នាំមុន​ដែលបានរឹតករខ្ញុំណាស់។ ខ្ញុំមិនដែលមានសត្រូវនោះក្នុងការងារសិល្យះ មិនអាចព្រោះតែច្រណែ​ន គេសម្លាប់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំមានFlash ដែលដាវីនផ្ញើរនឹងខ្ញុំមុននាងស្លាប់ ។ តើអាចទេពួកគេក្រុមមនុស្សតែមួយ? បក្សពួក្នុងក្រុមហ៊ុនលោក"
"តើ​ Flash នោះមានអ្វីទើបគេតាមសម្លាប់នាង "
"ខ្ញុំមិនដែលបើកមើលនោះទេ តែអ្វីដែលដាវីននិយាយគឺជាឯកសារសំងាត់របស់ក្រុមហ៊ុន"
"តើ​ Flash នោះនៅទីណា? "
"ខ្ញុំកប់នៅក្នុងក្រោមដើមឈើជ្រៃធំជាងគេក្នុងមណ្ឌលកុមារកំព្រាព្រាបស។ ភ្ងាមៗពេលបានដំណឹងថាដាវីនស្លាប់ចំពេលមានកម្មវិធីនៅទីនោះស្រាប់ ហើយភ័យពេកទើបមិនហ៊ានយកតាមខ្លួន"។
"តើនាងស្គាល់សង្សាររបស់ដាវីនទេ? "
"ខ្ញុំមិនដែលបានឃើញមុខទេ ! ខ្ញុំត្រឹមដឹងគេជាកូនប្រុសរបស់លោកសម្បត្តិ ថាឈ្មោះរាហូ!"
"មិនអាចជាខ្ញុំនោះទេ ។ នាងអាចអោយរូបថតដាវីនបានទេ ខ្ញុំនឹងអោយអ្នកសើបឯកជនតាមរកសង្សាររបស់នាង។ "
...........................................................
ឃាតករបានផ្ញើរសារទៅកាន់ចៅហ្វាយ
"ចៅហ្វាយ ផែនការមិនបានសម្រេចនោះទេ។ រាហូរស់នៅapartment របស់នាងបេឡា ខ្ញុំព្យាយាមចាក់គេតែចាក់មិនត្រូវទាល់តែសោះ"
"ឯងតាមដានរាហូអោយជាប់ ហើយឆាប់ស្វែងរក Flash នោះអោយឃើញផង "
បុរសម្នាក់អង្គុយជក់បារីបោកទូរសព្ទ័ពេលដែលផែនការរបស់គេមិនបានសម្រេច។

You May Also Like

0 Reviews