8. oh my ghost

by - February 20, 2024

oh my ghost 

 វគ្គទី៨​ ទៅសួរសុខទុក្ខបេឡាតាមសន្យា


រាហូបានធ្វើតាមការសន្យាជាមួយបេឡា ក្រោយពីស្ថានភាពក្រុមហ៊ុនបានធូស្រាល គេនាំនាងទៅមន្ទីពេទ្យ ដើម្បីមើលស្ថាន។
មន្ទីពេទ្យ ព្រះនរាយ៍
រាហូបានដើរទៅបន្ទប់ដែលអ្នកគ្រូពេទ្យប្រាប់ជាមួយបាច់ផ្កា។
បេឡា " លោកនេះទិញផ្កាមកធ្វើអី "
រាហូ " ទិញមកសួរសុខទុក្ខកញ្ញា ដេឡា បេឡា "
បើទ្វារបន្ទប់ចូល
បន្ទប់នេះជាបន្ទប់ស្នាក់រួមជាមួយអ្នកជំងឺផ្សេងដែលជាប្រភេទជំងឺដូចគ្នា។
រាហូដើរមើលឃើញសភាព បេឡា គេងមិនដឹងខ្លួនជាមួយអុកស៊ីសែន រូបគេសង្វែកចិត្ត អាណិតនាងជាពន់ពេកព្រោះ មនុស្សល្អ គួរអោយស្រឡាញ់ដូចជានាងមិនគួរជួបរឿងអកុសលបែបនេះទាល់តែសោះ។
ចំនែកបេឡាវិញឃើញរូបខ្លួនឯង បានត្រឹមយំយ៉ាងអស់សង្ឃឹម។ រាហូយកដៃអង្អែលមុខនាងដែលសន្លប់ រួចនិយាយ
"ខ្ញុំនឹងជួយនាងអោយអស់ពីលទ្ធភាព អោយនាងទៅព្យាបាលមន្ទីពេទ្យល្អ ទោះជាទៅដល់អាមេរិចអោយ ខ្ញុំហ៊ានចំណាយដែរ។​"
ព្រលឹងបេឡាដែលជិតរាហូ​ កំពុងមើលរាហូនិយាយជាមួយរូបកាយខ្លួន មានអារម្មណ៍ថាកក់ក្តៅ ។
"អរគុណលោក !"
រាហូបានដើរទៅសួរនាំគ្រូពេទ្យពីស្ថានភាពជំងឺនាងថាអាចនឹងដឹងខ្លួនឬអត់
រាហូ " លោកគ្រូពេទ្យ តើសភាពរបស់បេឡាអាចដឹងខ្លួនដែរឬទេ?"
លោកគ្រូពេទ្យ" គ្រូពេទ្យមិនមានចម្លើយជាក់លាក់នោះទេថាអាចឬអត់ ។ អ្នកជំងឺរុក្ខជាតិខ្លះសន្លប់រាប់ឆ្នាំតែក៏អាចដឹងខ្លួន ។ អាស្រយ័លើអ្នកជំងឺនិងគ្រួសារប្រឹងប្រែជាមួយគ្នា ។ គ្រួសារអាចធ្វើចលនា និង និយាយលេងជាមួយអ្នកជំងឺអោយបានច្រើន " ។​
រាហូ " លោកគ្រូ ខ្ញុំចង់ប្តូរមន្ទីពេទ្យនាង ! "
លោកគ្រូពេទ្យ " លោកអាចទាក់ទងគ្រួសារអ្នកជំងឺ ដើម្បីធ្វើការផ្លាស់ប្តូរមន្ទីពេទ្យ "។

រាហូ បានសួរនាំពត៏មានខាងមន្ទីពេទ្យ គឺប្រធានកុមារកំព្រា ព្រាបសរ ជាមណ្ឌលដែលនាងធំឡើង គឺជាអ្នកទំនុបបំរុងខាងព្យាបាលអោយនាង។ ដោយសារ Flash ឯកសារនៅទីនោះផង ទើបគេសម្រេចចិត្ត ទៅមណ្ឌលកុមារកំព្រាដោយផ្ទាល់ ។​

មណ្ឌលកុមារកំព្រា ព្រាបស
រាហូ " ជំរាបសួរអ្នកស្រីនាយិកា "
នាយិកា " ជំរាបសួរលោក ! ខ្ញុំបានដំណឹងមកថា លោកចង់ប្តូរមន្ទីពេទ្យល្អអោយបេឡា។ ខ្ញុំពិតជារីករាយ នឹងដំណឹងនេះណាស់ ហើយសង្ឃឹមថានឹងមានអភូតហេតុលើរូបនាង "។ អ្នកស្រីនាយិកា ញញឹម
រាហូ " ខ្ញុំក៏សង្ឃឹមបែបនេះដែរ "
នាយិកា " លោកប្រហែលមិនដឹងទេ នាងឧបត្តម្ភដល់កុមារជារៀងរាល់ឆ្នាំ​ចាប់តែពីពេលនាងចូលធ្វើការ។ នាងក៏ប្រាប់ខ្ញុំថា នាងចង់ក្មេងៗនៅទីនេះមានវាសនាល្អ ព្រោះគ្មានឪពុកម្តាយដូចជានាង។ នាយិកាស្រក់ទឹកភ្នែកហើយបន្ត "ហេតុនេះខ្ញុំមិនចង់បោះបង់នាងនោះទេ ខ្ញុំនៅតែរង់ចាំនាងមកវិញ ក៏ដូចជាក្មេងៗនៅទីនេះចាំនាងមកបង្ហាត់ពួកគេដើរម៉ូត " ។
រាហូ សម្លឹងមើលព្រលឹងបេឡា ដែលកំពុងហូរទឹកភ្នែកដូចទឹកជ្រោះ
រាហូ " ខ្ញុំនឹងខំអោយអស់ពីលទ្ធភាព ពិសេសក្រុមហ៊ុន រាហូ នឹងធ្វើឧបត្ថម្ភដល់ខាងកុមារអោយបានចូលសាលាគ្រប់ៗគ្នាជារៀងរាល់ឆ្នាំ​។ "
នាយិកា " អគុណលោកណាស់ ! ខ្ញុំតំនាងអោយកុមារទាំងអស់នៅទីនេះ សូមអរគុណជាអណែក " ។
រាហូ " ប្រហែលជាអាយុជាង១០ឆ្នាំ ខ្ញុំធ្លាប់មកទីនេះម្តងជាមួយឪពុកខ្ញុំ តែថ្មីៗនេះគាត់បានចែកឋានទៅហើយ ការជួយ កុមារ នៅទីនេះគឺជាបំណងរបស់គាត់ដូចគ្នា "
នាយិកា " ផលបុណ្យនេះ លោកម្ចាស់ប្រាកជាទទួលបាន ។"
រាហូ " ខ្ញុំនឹងអោយជំនួយការខ្ញុំទាក់ទងមកលោកស្រីអំពីការផ្លាស់ប្តូរបេឡា និង ការឧបត្ថម្ភដល់កុមារនៅទីនេះ ។ សូមអរគុណ! ខ្ញុំចង់ដើរលេងជុំវិញទៅនេះបន្តិច។"
នាយិកា" តើត្រូវការខ្ញុំជូនលោកទៅទេ ?"
រាហូ " មិនរំខានអ្នកស្រី ។ ខ្ញុំគ្រាន់ចង់ស្រូបខ្យល់បន្តិចប៉ុណ្ណោះ "
..............................................................................................
រាហូធ្វើយកទូរសព្ទ័និយាយ តែការពិតគេនិយាយជាមួយបេឡា
រាហូ" ឈប់យំទៅ ! "
បេឡា " ខ្ញុំនឹកទីនេះណាស់ ! មិននឹកស្មានអ្នកស្រីនាយិកាស្រឡាញ់ខ្ញុំបែបនេះសោះ ។ "
"កន្លែងណា នាងកប់ Flash នោះ "
"គឺនៅក្រោមដើមជ្រៃ ក្បែលមានបឹងនោះ "
ពួកគេបានធ្វើដំណើរដល់ដើមជ្រៃនោះ ។
បេឡាបានដើរចង្អុលទីតាំង ដែលនាងកប់ Flash គឺក្នុងប្រអប់ដែក។
រាហូបានយកដុំឈើជីកដី ពិតជាចំប្រអប់ក្រហមមួយពិតមែន ។ គេបើកប្រអប់នោះ
គឹមានរូបថតកាលនៅប៉ុន្មានសន្លឹក Flash និង ផ្គាយក្រដាសបត់៣គ្រាប់ ។ រាហូ យកFlash ដាក់ក្នុងហោប៉ៅខោ​ ហើយមើលរូបថត អ្វីដែលគួរចាប់អារម្មណ៏គឺ មានរូបរាហូថតជាមួយនាង គឺថ្ងៃសិទ្ធកុមារដែលគេបានមកទីនេះ​។
"នាងដឹងថា ក្មេងប្រុសម្នាក់នេះជានរណាឬអត់?"
" គេឈ្មោះ ខេវិន ជាកូនអ្នកមាន។ ប៉ារបស់គេបានឧបត្ថម្ភនំខេកដ៏ធំ និង ការដូតុក្កតាក្នុង ថ្ងៃសិទ្ធកុមារមកមណ្ឌល ។ យើងធ្លាប់រត់លេងជាមួយគ្នា គេសន្យាថានឹងត្រលប់មកលេងខ្ញុំវិញ​ តែមិនដែលឃើញគេមកវិញ ។"
"ហេតុអ្វីនាងចាំគេម្លះ ?"
"ព្រោះគេប្រាប់ថានឹងទិញតុក្កតាធំប៉ុនមនុស្សអោយខ្ញុំ ។"
រាហូរកនឹកការចងចាំមកវីញ​ នាងច្រមក់បេឡាជាក្មេងស្រីកាន់កំរងផ្កាជូនភ្ញៀវកិត្តយស ហើយនាងអ្នក ពាក់កំរងផ្កាអោយរាហូ ក្នុងថ្ងៃនោះនាងញាំនំខេកហើយនិយាយថា នាងចូលចិត្តនំខេកណាស់ ប្រាប់រាហូថា​ លើកក្រោយត្រូវទិញនំ និង តុក្កតាធំជាងនេះអោយនាង ។
រាហូសើច " សុំទោសផង ដែលបានមកតាមសន្យា "។ បេឡាមិនបានចាប់អារម្មណ៏នឹងការសុំទោសរបស់រាហូនោះទេ។ ពីមុនគេចូលចិត្តប្រាប់មនុស្សគ្រប់គ្នាថា ឈ្មោះខេវិន ព្រោះតែមិនចូលចិត្តឈ្មោះរាហូ​ ដែលគ្មានអ្នកណាហ៊ានរាប់រកគេជាកូនអ្នកមាន ។
"មែនហើយដាវីនក៏កប់ប្រអប់មួយនៅទីនេះដែរ ប្រហែល១ម៉ែតពីប្រអប់ខ្ញុំ "
.................................................................
ឃាតករ" ចៅហ្វាយ រាហូបានទៅមន្ទីពេទ្យមើលនាងបេឡា និងសុំប្តូរពេទ្យអោយនាងទៀតផង តើគេអាចដឹងរឿងយើងហើយមែនទេ"
"មិនអាចទេ តើគេអាចស្គាល់នាងបេឡាតាមរបៀ​បណា ? តើសភាពជំងឺនាងពេលនេះយ៉ាងម៉េចហើយ?​ ត្រូ​វតាមដានគេអោយជាប់”
ចៅហ្វាយ​ និង​ កូនចៅចាប់ផ្តេីមជ្រួលច្របល់ក្នុងចិត្ត។

You May Also Like

0 Reviews