­
March 2025 - Leeda Diary

Search This Blog

៦. វិស្សមកាលស្នេហ៏

 រឿង វិស្សមកាលស្នេហ៏ វគ្គទី៥​ ៖ Dating ?ក្រោយពីក្លាយជាមិត្តក្នុងហ្វេសប៊ុក ភាណុក៏តែង chat ទៅពន្យល់ណែនាំនាងពី ការជ្រើសរើសជំនាញសិក្សា ការជ្រើសរើសមហាវិទ្យល័យល្អៗ និង ការដាក់ប្រលងអាហារូបករណ៍នានា ។ ទោះការជជែកមិនមែនមានពាក្យ សាងសង តែក៏ធ្វើពួកគេមានភាពរីករាយ។ រាល់ល្ងាច ភាណុតែងអង្គុយមុខបន្ទប់អានសៀវភៅតែធាតុពិតកំពុង រង់ចាំផ្លូវហ្សូលី មកពីធ្វើការវិញ ដើម្បីតែបានជួបមុខញញឹមដាក់គ្នាក៏អស់ចិត្ត។កែវភ្នែក ស្រទន់សម្លឹងមកលើក្មេងស្រីនេះ ហាក់ខុសប្លែករហូតធ្វើឲ្យអ្នកជុំវិញខ្លួន ដាក់ការសង្ស័យថា នាយកំពុងមានចិត្តលើហ្សូលីហើយ ជាពិសេសគឺ អ្នកមីងដានីតែងម្តង។យប់នេះក៏ដូចជាយប់សព្វមួយដង យប់ជ្រៅជាងម៉ោង១២ ទៅហើយ កំលោះភាណុមិនទាន់ចូលបន្ទប់។ នាយលើកកៅអីមកអង្គុយលើឆ្នេរ ដុតទៀន ស្តាប់ភ្លេង គយគន់ព្រះចន្ទពេញបូរមី នៅលើផ្ទៃសមុទ្រតែក្នុងចិត្តកំពុងគិតដល់មនុស្សម្នាក់ដែលមិនទាន់ត្រលប់មកបន្ទប់វិញ។ ដៃលើកនាឡិការសម្លឹងមើលពេលវេលា“យប់ទៅហើយ ហេតុអ្វីនាងមិនទាន់មកវិញទៀត ? តើខ្ញុំគួរទៅមើលដែឬទេ?” “លោកពូ!” ម្ចាស់សម្លេងដាស់អារម្មណ៍ភាណុឲ្យត្រលប់មកវិញ “នេះម៉ោងជាង១២ នៅស្តាប់ភ្លេងអន្លង់អន្លោច មិនទាន់គេងទៀតឬ?”“គេងមិនលក់សោះទើបចេញមកស្តាប់ភ្លេង មើលព្រះចន្ទ្រ! តើថ្ងៃនេះភ្ងៀវច្រើនបានជាម៉ោង១២ហើយទើបមកវិញ?” “ច្រើនណាស់ ! ភ្ញៀវគេធ្វើខួបកំណើតបងអើយ គេសុំដល់ម៉ោង១២ចង់ដាច់ខ្យល់ទៅហើយ!” ភាណុអស់សំណើចផងអាណិតនាងតូចផង “ថ្ងៃនេះព្រះចន្រ្ទរះស្អាតម្លះ!ខ្ញុំទើបតែឃើញ!”ហ្សូលីសម្លឹងមើលមេឃ “ហ្សូលីចង់អង្គុយមើលព្រះចន្ទ ស្តាប់ទឹករលកសិនទេ ក្រែងបាត់ស្រ្តេស?ខ្ញុំទៅយកកៅអី!” នាយលើកកៅអីមួយទៀតដាក់ក្បែរគ្នាយ៉ាងរំភើប “តើនាងចូលចិត្តការងារនេះទេ?”“ដំបូងខ្ញុំរំភើបនឹងការងារនេះណាស់ គិតថាងាយស្រួលទៀតផង...

Continue Reading